គោលវិធីសិស្សមជ្ឈមណ្ឌល

គោលវិធីសិស្សមជ្ឈមណ្ឌល

(…បន្តពីលេខមុន…)

ដោយ៖ មាឃ សារី (បេក្ខជនបណ្ឌិតផ្នែកវិទ្យសាស្រ្តអប់រំ)

ប្រធានផ្នែកវិទ្យាសាស្រ្តអប់រំ

វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

៣-វិធីបង្រៀននានានៅក្នុងគោលវិធីសិស្សមជ្ឈមណ្ឌល

៣.១-វិធីសហការ

៣.១.១-សេចកី្ដផើ្ដម

ដើម្បីសមេ្រចបាននូវគោលដៅ
ក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្ស សម្រាប់ធានាដល់ការកសាងប្រទេសជាតិយើង ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជារាជរដ្ឋាភិបាល
បានដាក់ចុះ និង ជំរុញឱ្យ​មានការអនុវត្ដការបង្រៀនតាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល
នៅ​គ្រប់​ភូមិសិក្សាទូទាំងប្រទេស។
ដូចមានចែងនៅក្នុងសេចកី្ដណែនាំ​មួយ​ថា
«ការអនុវត្ដក្នុងការរៀន និង បង្រៀនដោយផ្ដោតទៅលើវិធីសាស្ដ្រ​សិស្សមជ្ឈមណ្ឌល »[1] ដោយឡែក នាពេលបច្ចុប្បន្ន អ្នកអប់រំទូទៅ​ហៅ​ថា គោលវិធីសិស្សមជ្ឈមណ្ឌល (Student-centered Approach)។ អនុលោម​ទៅតាមគោលវិធីថី្មនេះ ក្រសួងអប់រំបានប្រតិបតិ្ដតាមបរិបទ​អប់រំ ពិភពលោក គឺគោលការណ៍ចតុស្ដម្ភនៃវិស័យអប់រំ (les quatres
piiers de l’éducation) ដែលក្នុងនោះ ការអប់រំត្រូវផ្ដល់ដល់សិស្សនូវ​ចំណេះបួនយ៉ាងគឺ ៖

-អប់រំឱ្យមានចំណេះដឹង

-អប់រំឱ្យមានចំណេះធ្វើ

-អប់រំឱ្យមានសីលធម៌ល្អ និង

-អប់រំឱ្យចេះរស់នៅរួមគ្នា[2]

ក្រោយការអនុវត្ដគោលវិធីសិស្សមជ្ឈមណ្ឌល រយៈពេល​៥ឆ្នាំកន្លងមក គឺមានការលើកឡើងនូវបញ្ហា ជាពិសេស នៅមធ្យម​សិក្សា មានជាអាទិ៍ថា  «ការ​អនុវត្ដ​គោលវិធីសិស្សមជ្ឈមណ្ឌលមិនទាន់​បាន​ស៊ីជម្រៅ និង ឯកភាពនៅគ្រប់​មុខវិជ្ជា »[3] នៅឡើយ។ ដោយផ្អែក​លើបញ្ហានេះហើយ ទើបធ្វើឱ្យមានការស្រាវ​ជ្រាវ​ទៅលើបញ្ហានៃការ​អនុវត្ដគោលវិធីនេះ នៅតាមសាលារៀនក្នុងទីតាំង​តំណាង (តាកែវ កំពត និង រាជធានីភំ្នពេញ) ជាលទ្ធផលបានបង្ហាញឱ្យ ឃើញថា លោកគ្រូ-អ្នកគ្រូយើង អនុវត្ដបានត្រឹមតែវិធីសហការ (Cooperative learning method) ទោះបីជាគាត់បានទទួលការបំប៉នកី្ដ ឬ មិនបានបំប៉ន​ពី​វិធីសាស្ដ្រគោលវិធីសិស្សមជ្ឈមណ្ឌលកី្ដ ជាពិសេស នៅសាលា​មធ្យម​សិក្សា​ បឋមភូមិ (ដោយផ្អែកលើទិន្នន័យ និង ការវិភាគនៅក្នុងការ​ស្រាវជ្រាវ)[4]

យោងទៅលើលទ្ធផលនៃការស្រាវជ្រាវដែលបង្ហាញថា
លោក​គ្រូ-​អ្នកគ្រូ​យើង អនុវត្ដបានត្រឹមតែវិធីសហការ និង ផ្អែកលើការ​ស្រាវ​ជ្រាវទ្រឹសី្ដនៃ​គោលវិធីសិស្សមជ្ឈមណ្ឌល
ក៏បានបញ្ជាក់ថា វិធីសហការ​សិ្ថតជា​ឧបសម្ព័ន្ធនៃ​គោលវិធីសិស្ស​មជ្ឈមណ្ឌល ហើយមានលក្ខណៈ​ស្រដៀងគ្នាបំផុតទៀតផង​នោះ ទើបយើងលើកយកវិធីសហការ​មក​បង្ហាញជូនដល់លោកគ្រូ-អ្នកគ្រូ ដើម្បី​ជាទុន ជួយជំរុញដល់ឱ្យការ​អនុវត្ដ​គោលវិធីសិស្សមជ្ឈមណ្ឌល ឱ្យកាន់តែរឹងមាំ​បន្ថែមទៀត។

ហេតុដូចេ្នះហើយ ដើម្បីឈានទៅសមេ្រចជោគជ័យ​ក្នុងការ​អនុវត្ដ​គោល​​វិធី​សិស្ស​មជ្ឈមណ្ឌលបានពេញលេញ និង មានគុណភាព យើងទាំង​អស់​គ្នា​គួរជំរុញ និង អនុវត្ដការបង្រៀនតាមបែបវិធីសហការ​ឱ្យបានរឹងមាំ ព្រោះ​ថា វិធី​សហការមានលក្ខណៈពិសេស មានយុទ្ធវិធី និង បចេ្ចកទេសជាច្រើន​របស់ខ្លួន ដែលមានភាពងាយស្រួលក្នុងការ​ជ្រើសរើសយកមកបង្រៀនសិស្ស។

ម្យ៉ាងទៀត
បើយើងយោងទៅតាម ទ្រឹសី្ដនៃឧបទេសវិទ្យា (Didactique) វិញ យើងឃើញថា អ្នកអប់រំត្រូវមានការសិក្សា​ស្រាវជ្រាវ​ជាប្រចាំ ដើម្បីជ្រើស​រើស​រកវិធីបង្រៀន
យុទ្ធវិធី និង លំនាំផេ្សងៗ​ក្នុងការ​ផេ្ទរ
ឬ បញ្ជូនចំណេះវិជ្ជា​ទៅ​ដល់សិស្សបានល្អ។
ដូចគ្នានេះដែរ គឺតាម​ប្រសាសន៍របស់លោក Daniel Lacombe
: ឧបទេសវិទ្យាទាក់ទង​ជា​

សារវន្ដទៅនឹងការបញ្ជូនចំណេះវិជ្ជា
និង ការ​ផេ្ទ​រ​សមត្ថភាពដល់សិស្ស
[5]

ដើម្បីងាយស្រួលដល់លោកគ្រូ-អ្នកគ្រូ
ក្នុងការជ្រើសរើស​យក​លំនាំយុទ្ធ​វិធី ឬ បចេ្ចកទេសនានាសម្រាប់ការបង្រៀន
យើងបានស្រាវ​ជ្រាវ និង ចងក្រងបញ្ជូលទៅក្នុងសៀវភៅនេះ
ក្នុងគោលបំណងផ្ដល់ជា​ពនឺ្លនៃការ​ជ្រើស​រើស ទៅអនុវត្ដតាមចំណង់ចំណូលចិត្ដ និង តាម​តម្រូវការ​នៃខឹ្លមសារ​នៃ​មេរៀននីមួយៗ។

៣.១.២-និយមន័យ

វិធីសហការ
ជាវិធីបង្រៀនមួយដែលមជ្ឈដ្ឋានអ្នកអប់រំ ក៏ដូចជា​អ្នកបង្រៀនជាច្រើនបានប្រើប្រាស់នៅក្នុងការបង្រៀន
និង រៀន។ ផ្អែក​តាមការសិក្សាស្រាវជ្រាវទៅលើឯកសារ «វិធីសហការ គឺជាយុទ្ធវិធី​បង្រៀន ដែលក្នុងនោះ សិស្សចូលរួមធ្វើសកម្មភាពដោយបង្កើត​កិច្ច​សហប្រតិបត្ដិការ និង ធ្វើការងារជាក្រុម និង ពេលខ្លះក៏មិនភេ្លចគិតទៅ​ដល់​ការសមេ្រចចិត្ដ និង លទ្ធផលសិក្សារបស់បុគ្គលក្នុងការជួយសមេ្រច​ផលប្រយោជន៍របស់ក្រុមឡើយ »[6]។ 

៣.១.៣-វត្ថុបំណងនៃការអនុវត្ដវិធីសហការ

តើហេតុអ្វីបានជាត្រូវការអនុវត្ដវិធីសហការ? វិធីសាស្ដ្របង្រៀន​តាម​បែប​​វិធីសហការ គឺមានវត្ថុបំណងជំរុញការរៀនសូត្ររបស់សិស្ស​តាមរយៈការ [7]

១-ផ្ដល់នូវការចែករំលែកព័ត៌មាន
ឬ ចំណេះវិជ្ជារវាងសិស្សនឹង​សិស្ស​ទាំងអស់គ្នា។

២-លើកទឹកចិត្ដសិស្សឱ្យចង់ស្វែងនូវខ្លឹមសារមេរៀន។

៣-ធានាថា សិស្សកសាងបាននូវពុទ្ធិរបស់ខ្លួនដោយខ្លួន​គេផ្ទាល់។

៤-ផ្ដល់នូវព័ត៌មានឆ្លើយតប
(Feedback) ទៅវិញទៅមក។

៥-អភិវឌ្ឍសង្គមនិងជំនាញចាំបាច់
ដែលមានសារៈប្រយោជន៍​សម្រាប់ការទទួលជ័យជំនះក្នុង ការសិក្សា ទាំងក្នុង
និង ក្រៅថា្នក់រៀន។

៦-លើកទឹកចិត្ដចំពោះអន្ដរកម្មជាវិជ្ជមាន
រវាងសមាជិកក្រុម ដែលមានវប្បធម៌ និង សង្គម-សេដ្ឋកិច្ចផេ្សងៗគ្នា។

៣.១.៤-ធាតុសំខាន់ៗទាំង៥នៃវិធីសហការ

ដើម្បីជាការបំពេញបន្ថែមទៅលើវិធីសហការ
លោក Johnson បានគូសបញ្ជាក់ថា រាល់ការដឹកនាំមេរៀននីមួយៗ  នៅក្នុងវិធីនេះ គួរ​ដាក់​បញ្ចូលនូវធាតុសំខាន់ៗ ៥ទៀត គឺ [8]៖ 

១-ការពឹងពាក់គ្នាទៅវិញទៅមកក្នុងល័ក្ខខ័ណ្ឌវិជ្ជមាន  ដោយ​សិស្សចាំបាច់ត្រូវដឹងអំពីការ ទទួលខុសត្រូវលើការសិក្សារបស់គេ និង សមាជិកដទៃទៀតនៅក្នុងក្រុម។

២-ធ្វើអន្ដរកម្មទល់មុខគ្នា គឺសិស្សចាំបាច់ត្រូវមានឱកាស​ពន្យល់​នូវអ្វីដែលគេបានរៀនទៅដល់ អ្នកដទៃទៀត នៅក្នុងកិច្ចពិភាក្សាការងារឬនៅក្នុងការសិក្សារួមគ្នា។

៣-ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ  សិស្សម្នាក់ៗត្រូវតែជា​អ្នក​ជួយ​សមេ្រចនូវខ្លឹមសារនៃកិច្ចការរបស់ក្រុមទាំងមូល
ដោយបំពេញ​ទៅតាមតួនាទីរៀងៗខ្លួន។

៤-បំណិនសង្គម  សិស្សត្រូវមានការប្រាស្រ័យទាក់ទងប្រកប​ដោយប្រសិទ្ធភាព  ដោយរក្សាទុកនូវការគោរពទៅរាល់សមាជិកក្រុម ហើយធ្វើការរួមជាមួយអ្នកដទៃ
ក្នុងការដោះស្រាយបញ្ហាទំនាស់ផេ្សងៗ​ទាំងក្នុង និងក្រៅសាលា។

៥-ការជ្រើសរើសក្រុម
ក្រុមនីមួយៗត្រូវប្រមាណនូវអ្វីដែលគេ​អាច​ធ្វើការជាមួយអ្នកដទៃដោយសេចក្ដីពេញចិត្ដ និង មានលក្ខណៈ​ប្រជាធិបតេយ្យ ដែលអាចធ្វើឱ្យគេមានការរីកចម្រើនលូតលាស់នូវការ​សិ​ក្សាបាននៅក្នុងក្រុមទាំងមូល
ក៏ដូចជាបុគ្គលម្នាក់ៗផងដែរ។

៣.១.៥-លក្ខណៈពិសេសទាំង៣នៃវិធីសហការ

ជាការពិតណាស់
សញ្ញាណដំបូងនៃការកកើតនៃវិធីសហការ គឺមានលក្ខណៈជាក្រុមសកម្មភាព និង ក្រុមគម្រោងការ
ដែលរៀបរៀង ឡើងដោយលោក Dewey នៅក្នុងសៀវភៅប្រជាធិបតេយ្យ
និង ការអប់រំ របស់គាត់។ នៅកុ្នងទ្រឹស្ដី គាត់បានរៀបចំសិស្សរៀន និង ឱ្យសិស្សរស់ នៅតាមលក្ខណៈប្រជាធិបតេយ្យ[9]។ ករណីសំខាន់នោះយើងឃើញថា វិធីសហការមានចំណុចខ្លាំងជាច្រើន
ដែលធ្វើឱ្យពិភពអ្នកអប់រំមាន​ចំណាប់អារម្មណ៍បំផុតរហូតដល់បច្ចុប្បន្នក៏នៅជំរុញ និង ប្រើប្រាស់​ដែរ។ ចំណុចខ្លាំងនៃវិធីសហការ  គឺបានមកដោយសារលក្ខណៈ​ពិសេស​មួយចំនួនខុសប្លែកពីវិធីដទៃ គឺ [10]

-គោលដៅរបស់ក្រុម (Group Goals)

ដើម្បីឱ្យការរៀនសូត្រតាមក្រុមមានប្រសិទ្ធភាព
លុះត្រាតែ​ក្រុម​ទាំងនោះមានគោលដៅរបស់ខ្លួនច្បាស់លាស់ជាមុនសិន។
គោលដៅ​ក្រុម គឺសំដៅធ្វើឱ្យក្រុមទាំងមូលទទួលបាននូវជោគជ័យ។
ការដែល​ទទួល​បាននូវជោគជ័យ  គឺដោយសារការបំពេញភារកិច្ចរបស់សមាជិក​ក្នុងក្រុមនីមួយៗ។ សេចក្ដីសង្ឃឹមរបស់ក្រុម គឺជាសេចក្ដីសង្ឃឹមទុកនៃ​សមាជិកម្នាក់ៗក្នុងការស្វែងរកចំណេះដឹង។ ដូចេ្នះហើយ សមាជិកក្រុម​ចាំបាច់ត្រូវកំណត់ឱ្យច្បាស់ពីគោលបំណង និង វត្ថុបំណងក្រុមរបស់ខ្លួន ដើម្បីឈានទៅសមេ្រចលទ្ធផលល្អក្នុងការសិក្សា។

-ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ (Individual accountability)

ភារកិច្ចរបស់សិស្សម្នាក់ៗ គឺត្រូវធ្វើឱ្យបានសមេ្រចនូវកិច្ចការ​របស់​គ្រូប្រគល់ឱ្យនៅក្នុងក្រុម។ គ្រូមានភារកិច្ចត្រួតពិនិត្យតាមដាន​សកម្មភាព​ការងារសិស្សក្នុងថ្នាក់ទាំងមូល ពិតមែនតែសិស្សធ្វើការរួមគ្នាក៏ដោយ គឺ​មានន័យថា រាល់ការវាយតម្លៃត្រូវធ្វើទៅលើបុគ្គលសិស្ស​ម្នាក់ៗ​ជានិច្ច។ នៅក្នុងការវាយតម្លៃជាបុគ្គលនេះ គឺក្នុងគោលបំណង ស្វែងយល់ពី​ចំណេះ​ដឹងសិស្សម្នាក់ៗទទួលបាន។ រីឯការវាយតម្លៃជាក្រុម ជាបុគ្គលគឺអាស្រ័យដោយភាពវាងវៃ និង បត់បែនរបស់គ្រូ។

-សមាជិកម្នាក់ៗ មានឱកាសឈានទៅសមេ្រចជោគជ័យនៃការ​រៀនសូត្រដូចៗគ្នា
(Equal Opportunity for Success)

ជារួម
លទ្ធផលដែលក្រុមទទួលបាន គឺជាសមិទ្ធផលរួមគ្នា​នៃ​សមាជិកម្នាក់ៗ ដូចនេះ គ្រូត្រូវបញ្ជាក់ឱ្យបានច្បាស់ថា
ការដែលពួកគេ​ទទួលបានជោគជ័យ គឺដោយសារការសហការធ្វើការងារ។ លើសពី​នេះ​ទៅទៀត
សិស្សខ្សោយអាចមានឱកាសចូលរួមសិក្សាជាមួយសិស្ស​ពូកែ​បានដូចគ្នា។ ការសិក្សាតាមបែបសហការ បានញ៉ាំងឱ្យសិស្សគិតថា សមិទ្ធផលនៃការរៀនសូត្រ
គឺកើតចេញពីការខំប្រឹងប្រែងរបស់​សមាជិក​ម្នាក់ៗក្នុងក្រុម តែមិនមែនមានន័យថា ពួកគេមានសម្បទាពីកំណើត​មក​ដូចគ្នានោះឡើយ។ ការផ្ដល់ឱកាសស្មើៗគ្នាសម្រាប់សមាជិកម្នាក់ៗ
គឺជា​កត្ដាជំរុញឱ្យបុគ្គលម្នាក់ៗ
កាន់តែខំប្រឹងប្រែងទេ្វឡើងទៀតដើម្បីកិតិ្ដយស​​ក្រុម និង ខ្លួនគេផ្ទាល់ ក្នុងការទទួលយកនូវជោគជ័យ​លើការ​សិក្សា។

៣.២.១-យុទ្ធវិធីផេ្សងៗនៅក្នុងការបង្រៀនតាមបែបវិធី​សហការ

នៅក្នុងករណីពិសេស
ក្រោយការស្រាវជ្រាវផ្នែកទ្រឹស្ដីតាម​ឯកសារផេ្សងៗយើងឃើញថា វិធីសហការមានលក្ខណៈ​សម្បូរបែប​ជាង​វិធីដទៃទៀត ព្រោះថា វិធីនេះមានយុទ្ធវិធីបង្រៀនជាច្រើនសម្រាប់​សាស្ដ្រាចារ្យ និង លោកគ្រូ-អ្នកគ្រូ អាចប្រើប្រាស់បានតាមចំណង់។ នៅ​ទីនេះយើងសូមលើកយកយុទ្ធវិធី
មួយចំនួនមកបង្ហាញជូនដែលរួមមាន ៖

ក/ Jigsaw [11] 

សកម្មភាពបែប
Jigsaw
សមស្រមនឹងការសិក្សាលើខ្លឹមសារថ្មី 
ហើយមានជំហានដំណើរការដូចតទៅ៖

១-គ្រូបែងចែកព័ត៌មាននៃមេរៀនជាប្រធានបទតូចៗ ​ស្មើស​មាជិក​​ដែលមាននៅក្នុងក្រុមនីមួយៗ។

២-គ្រូត្រូវរៀបចំក្រុមដែលមានចំនួនប្រហែល៤នាក់   ដោយឱ្យ​សមាជិកក្រុមនេះមានសមត្ថភាពចម្រុះគ្នា
ក្រុមទាំងនេះយើងហៅថា «ក្រុមប្រចាំការ» (Home group ឬ Original Group)។

៣-គ្រូប្រគល់ការងារឱ្យសមាជិកម្នាក់ៗអាន
/ សិក្សាប្រធានបទ​ដែលចាត់ចែងទុកជាសេ្រច ដូចជា ក្នុងក្រុមមានសមាជិក A១, A២, A៣  និង A៤។

សិស្ស
A១អានប្រធានបទទី១

សិស្ស
A២អានប្រធានបទទី២

សិស្ស
A៣អានប្រធានបទទី៣

សិស្ស
A៤អានប្រធានបទទី៤

ក្នុងនេះ​ គ្រូត្រូវរៀបចំឱ្យក្រុមផេ្សងៗ
ក៏ដំណើរការងារពិភាក្សា​តាមរបៀបដូចគ្នានេះដែរ។

៤-គ្រូឱ្យសិស្សដែលបានទទួលប្រធានបទ ឬ ខឹ្លមសារដូចគ្នា​ចេញ​មកចូលរួមជាក្រុមដើម្បីបរិយាយ
សាកសួរ និង ធ្វើកិច្ចការរួមគ្នា​ក្នុង​បំណង​ស្វែងយល់លើប្រធានបទទាំងនោះ
ក្រុមថ្មីឈ្មោះថា «ក្រុម​ជំនាញការ»។ (Expert Group ឬ Master Group)។

ក្នុងករណីថ្នាក់រៀនរបស់យើងមានចែកក្រុមប្រចាំការ  ដូចជា​មាន​៥ក្រុម A B C D និង E។

ក្រុមជំនាញការទី១   
ត្រូវរួមបញ្ចូលសមាជិក A១, B១, C១, D១ និង E១។

ក្រុមជំនាញការទី២    ត្រូវរួមបញ្ចូលសមាជិក A២, B២, C២, D២ និង E២ ហើយធ្វើរបៀបនេះតទៅក្រុមបន្ដទៀត។

៥-គ្រូត្រូវប្រគល់តួនាទីឱ្យសិស្សនៅក្នុងក្រុមជំនាញការ
ដូចជា៖

សិស្សទី១
អានសំនួរ / បញ្ហា / ការណែនំា។

សិស្សទី២
កត់ត្រាចំណុចសំខាន់ដែលកំណត់ទុក ហើយត្រូវរៀប​រាប់ថាក្រុមត្រូវធើ្វអី្វ។

សិស្សទី៣
និងទី៤ រកចម្លើយ / ហេតុផល / បំណកស្រាយ

សិស្សទី៥
សរុបខឹ្លមសារ និង ត្រួតពិនិត្យចម្លើយម្ដងទៀត

-ពេលសិស្សធើ្វតែ១ខៗ «ចំណុចលើកយកមករៀន» រួចហើយ​ត្រូវ​ឱ្យគេប្ដូរផ្លាស់តួនាទីគ្នារហូតដល់គ្រប់ចំណុច
«ចំណុចលើកយក​មក​រៀន» ។

៦-សិស្សក្នុងក្រុមជំនាញ
បំបែកខ្លួនទៅកាន់ក្រុមប្រចាំការ ហើយ​ផ្លាស់គ្នាបកស្រាយការយល់ដឹង ពីកិច្ចការដែលគេបានធើ្វជាមួយក្រុម​ជំនាញ រួចមកឱ្យសមាជិកក្នុងក្រុមស្ដាប់តាមលំដាប់រឿង ដោយផ្ដើម
បង្ហាញចំណុចងាយស្រួល ឬ ចំណេះមូលដ្ឋានមុន។

៧-សិស្សគ្រប់គ្នាធើ្វតាមវិធីល្បងសមត្ថភាព
(Quiz)
ដើម្បីវាស់​ចំណេះដឹងលើប្រធានបទនីមួយៗ (ជាការល្បងម្នាក់ៗ) ហើយយកពិន្ទុ​របស់សមាជិកក្រុមម្នាក់មករួមគ្នាជា «ជាពិន្ទុប្រចាំក្រុម» ។

៨-ក្រុមដែលទទួលពិន្ទុរួមច្រើនជាងគេ
ត្រូវបានទទួល​ការលើក​ទឹកចិត្ដ អបអរសាទរ ហើយអាច សរសេរប្រកាសបិទប្រកាស​លើក្ដារ​ខៀន និង ត្រូវកត់ត្រាទុក ដើម្បីផ្ដល់ជារង្វាន់ជាដំណាក់ៗ។

គន្ថនិទេស

១.ក្រសួងអ.យ.ក.
«ឯកសារសំរាប់វគ្គតំរង់ទិសៈ ការប្រើប្រាស់កម្មវិធីសិក្សា និង សៀវភៅថ្មី​ថ្នាក់ទី៥ » ឆ្នាំ២០០០ ។

២.ក្រសួងអ.យ.ក.
«ឯកសារបំប៉ននាយកសាលារៀន ៖ បំណិនវិជ្ជាជីវៈមធ្យម​សិក្សា​ចំណេះទូទៅ » ឆ្នាំ២០០១។

៣.ក្រសួងអ.យ.ក.
«សេចក្ដីណែនាំសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និង កីឡា» ភ្នំពេញ ១៩៩៧។

៤.ក្រសួងអ.យ.ក.
«សន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា​

២០០០-២០០១ និង ទិសដៅឆ្នាំសិក្សា២០០១-២០០២ » ភ្នំពេញ ​២០០១។

៥.គុណនីងសំជិនតៈនាភ័ក្ដីវង្ស័៖
«ដំណកស្រង់បទពិសោធការ និង បង្រៀន​បែប​គោលវិធីសិស្សមជ្ឈមណ្ឌល » បកប្រែពីភាសាថៃដោយ៖
ឡុង ផានិត នាយក​ដ្ឋានមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ១៩៩៧។

៦.បូ ជុំស៊ិន ៖
សិក្ខាសាលាស្ដីពីវិធីសាស្រ្តបង្រៀននៅសាលបឋម និង មធ្យម​សិក្សា
១២-១៤កញ្ញា ១៩៩៤ ភ្នំពេញ។

៧.មាឃ សារី «ការអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលរបស់គ្រូ​នៅសាលា​មធ្យម​សិក្សាបឋមភូមិ
» សារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ជំនាន់ទី១ ២០០០-២០០២។

៨.Allan C. Ornstein,
Strategies for effective teaching, Second Edition, Brown & Benchmark
1995.

៩. Christine Tagliante, L’EVALUATION,
Paris, 1991, CLE international.

១០.Jacques Delors, L’éducation
un trésor est cache dedans
, Rapport à l’UNESCO, édition
Odile Jacob, 1996.

១១.Pamela J. Farris, Teaching, Bearing the torch,
USA, Brown &Benchmark, 1996.

១២.Thomas K.Crowl,
Sally Kaminsky & David M. Podell, Educational Psychology,
USA, Brown &  Benchmark, 1997. “student-centered
teaching:
An approach in which the teacher facilitates learning by
providing structure and guidance
“.

១៣.Viviane De Landsheere, L’éducation et la formation, Paris, PUF,
1992.

១៤.UNESCO. Secondary
Education and Youth at the Crossroads
, Bangkok, 1999.

១៥.http://www.utc.edu/Teaching-Resource-Center/Cooplear.html


[1] ក្រសួង អ.យ.ក. «សេចក្ដីណែនាំសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និង កីឡា » ភ្នំពេញ ១៩៩៧។

[2] Jacques Delors, L’éducation un
trésor est cache dedans
, Rapport à l’UNESCO, édition
Odile Jacob, 1996.

[3] ក្រសួង អ.យ.ក. «សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០០០-២០០១ និង ទិសដៅ​ឆ្នាំ​សិ​ក្សា២០០១-២០០២ »
ភ្នំពេញ ​២០០១ ទំព័រទី៨។

[4]សូមមើល ៖
មាឃ សារី, «ការអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលរបស់គ្រូនៅ​សាលាមធ្យម​សិក្សា​បឋមភូមិ »
សារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទីមួយ ២០០០-២០០២ ទំព័រទី១៤៦។

[5]
Cf., Laurence
Cornu et Alain Vergioux, La didactique en question, Hachette,
1992 p.44.

[6] Thomas K. Crowl, Sally Kaminsky
& David M. Podell, Educational Psychology, Brown & Benchmark, 1997, p.
369.  

[7]
Cf., http://www.utc.edu/Teaching-Resource-Center/Cooplear.html
p. 1.

[8] Cf., Allan C.
Ornstein, Strategies for effective teaching, Second Edition,
Brown & Benchmark 1995 p. 297.

[9] Allan C. Ornstein, op, cit., p. 187.

[10] សូមមើល បូ ជុំស៊ិន
៖ សិក្ខាសាលាស្ដីពីវិធីសាស្រ្តបង្រៀននៅសាលបឋម និងមធ្យមសិក្សា ១២-១៤កញ្ញា
១៩៩៤ ភ្នំពេញ ទំព័រទី ៣៣០-៣៣១។

[11] គុណនីងសំជិនតៈនាភ័ក្ដីវង្ស័៖
ដំណកស្រង់បទពិសោធការ និង បង្រៀនបែបគោល​វិធីសិស្ស​មជ្ឈមណ្ឌល បកប្រែពីភាសាថៃដោយ៖ ឡុង ផានិត
នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ១៩៩៧ ទំព័រទី ៣៦។