ទំព័រដើម » ប្រវត្តិសាស្ត្រ » ស្ថាប័ននីតិប្រតិបតិ្ត (១៩៩៣-២០១៨)

ស្ថាប័ននីតិប្រតិបតិ្ត (១៩៩៣-២០១៨)

ស្ថាប័ននីតិប្រតិបតិ្ត (១៩៩៣-២០១៨)

ដោយ៖ ហែម ឡាច (បណ្ឌិតផ្នែកទស្សនវិជ្ជា)

មន្ត្រីស្រាវជ្រាវវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម

រដ្ឋបាលដែនដី​របស់​រដ្ឋ មាន​នៅថ្នាក់កណ្តាល​ និង ថ្នាក់មូលដ្ឋាន។
រដ្ឋបាលថ្នាក់កណ្តាល ឬ ថ្នាក់ជាតិគឺនៅទីស្តីការគណៈរដ្ឋមន្រ្តី ទីស្តីការ​ក្រសួង​ ទីស្តីការ​រដ្ឋ​លេខាធិការដ្ឋាន​
និង ​ទីស្តីការ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដែល​ភាគច្រើន​ស្ថិតនៅរាជធានីភ្នំពេញ។
រដ្ឋបាលថ្នាក់មូលដ្ឋាន ឬ ថ្នាក់ក្រោមជាតិ គឺនៅតាមទីតំបន់ ដូចជា ​រាជធានី ខេត្ត​
ក្រុង ស្រុក ខណ្ឌ​ ឃុំ សង្កាត់ ​ក្រៅពី​ទីស្តីការ​ខាងលើ។

១-រដ្ឋបាលថ្នាក់ជាតិ

១.១-រាជរដ្ឋាភិបាល

គណៈរដ្ឋមន្ត្រី​ ជារាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋា-ភិបាល​គ្រប់គ្រង​ប្រទេស​ដោយ​ផ្ទាល់​ ដឹកនាំ​ការកសាង​ និង ពង្រឹង​សេដ្ឋកិច្ច​ជាតិ​សំដៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល​
លើគ្រប់វិស័យ​។ រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដឹកនាំ​ការងារ​នយោបាយផង​
និង ការងារ​នៅស្ថាប័នរដ្ឋបាលផង​។

១.១.១-បែបបទនៃការរៀបចំរាជរដ្ឋាភិបាល

ក្រោយពេលបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
ដោយ​ប្រជា​ពលរដ្ឋខ្មែរជាសកល ដោយសេរី ស្មើភាព និង ជាសម្ងាត់រួច
មុនចាប់​ផ្តើម​ការងារ​របស់ខ្លួន​ រដ្ឋ​សភា​ត្រូវបោះឆ្នោត​រើសដាច់ដោយឡែក​ពីគ្នា​នូវប្រធាន
អនុ​ប្រធាន រដ្ឋសភា និង ​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា។

បន្ទាប់​មកតាមសេចក្តីស្នើ​សុំពីប្រធាន
ដោយ​មានមតិ​ឯកភាព​ពីអនុ​ប្រធាន​ទាំងពីរ​នៃរដ្ឋសភា​ ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​​មួយរូប
​ក្នុង​ចំណោម​​តំណាង​រាស្ត្រ​នៃគណបក្ស​ដែលឈ្នះឆ្នោត​ ឱ្យ​បង្កើត​រាជ-​រដ្ឋា​​ភិបាល​។ វរជន​ដែល​ត្រូវបាន​ចាត់​តាំង​នេះ​
នាំសហការីដែលជា​តំណាង​រាស្ត្រ ​ជាសមាជិក​​គណបក្ស​ដែល​នៅក្នុង​រដ្ឋសភា​ ឱ្យ​ផ្គូរផ្គង​កាន់​តំណែងផ្សេង​ៗ​ក្នុងរាជរដា្ឋភិបាល ​ទៅ​សុំសេចក្តីទុកចិត្ត​ពីរដ្ឋសភា។
កាល​​បើរដ្ឋសភា​បោះឆ្នោតទុកចិត្ត​
តាមមតិ​ភាគ​ច្រើនដាច់ខាត ​(៥០%+១)​ នៃ​ចំនួន​សមាជិករដ្ឋសភា​ទាំងមូល​ហើយនោះ ព្រះមហាក្សត្រទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង  គណៈរដ្ឋមន្រ្តី​ទាំងមូល។

ប្រសិនបើ​ធ្វើតាមនីតិវិធី​ខាងលើនេះមិនបាន​
តាម​សំណើរបស់​គណបក្ស​​ដែលមាន​អាសនៈ​ច្រើនជាង​គេនៅក្នុងរដ្ឋសភា​
អាចដំណើរ​ការបោះឆ្នោតជា​កញ្ចប់ ​​ដើម្បី​ជ្រើសតាំងប្រធាន​
អនុប្រធាន​រដ្ឋសភា ក៏ដូច​ជា ប្រធាន​ និង​ អនុ​ប្រធាន​គណៈកម្មការ​ក្នុងពេលជាមួយគ្នា​ និង ​ការផ្តល់​សេចក្តីទុក​ចិត្ត​ចំពោះ​រាជរដ្ឋាភិបាល។

១.១.២-សមាសភាពរាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល​មាន​សមាសភាព​៖

-នាយករដ្ឋមន្រ្តី

-ឧបនាយក​រដ្ឋមន្រ្តី

-ទេសរដ្ឋមន្រ្តី និង

-រដ្ឋមន្រ្តី។

នាយករដ្ឋមន្រ្តី​ជា​ប្រមុខនៃ​រាជ​រដ្ឋាភិបាល​
ចំណែក​ឧបនាយក​រដ្ឋមន្ត្រី​ ទេសរដ្ឋមន្រ្តី​ និង រដ្ឋមន្រ្តី
​គឺ​ជាសមាជិក​រាជ​រដ្ឋាភិបាល។ ឧប-​នាយករដ្ឋមន្រ្តី ​មានអាសនានុក្រម​លើសមាជិក​ដទៃទៀត។
រដ្ឋលេខា​ធិការ និង អនុ​រដ្ឋ​លេខាធិការ ​ត្រូវ​តែងតាំងដោយព្រះ​រាជក្រឹត្យ​
តាម​សំណើ​​របស់នាយករដ្ឋមន្រ្តី។ រដ្ឋលេខាធិការ
និង អនុរដ្ឋលេខាធិការ​មិនមែន​ជាសមាជិករាជរដ្ឋាភិបាលទេ
​ហើយ​ក៏មិនមែន​ជាភ្នាក់ងារ​រដ្ឋបាល​​អចិន្រ្តៃយ៍ដែរ។

វិសមិតភាព៖​ គឺជាការ​ហាមឃាត់​ចំពោះ​សមាជិករាជរដ្ឋាភិបាល
​មិនឱ្យ​បំពេញមុខងារច្រើន ក្នុងពេលតែមួយ ​ក្នុងអាណត្តិរបស់ខ្លួន។ នាយករដ្ឋមន្ត្រី​
និង សមាជិក​រាជរដ្ឋាភិបាល​ មានវិសមិតភាព​នឹង​សកម្មភាព​ខាងវិជ្ជាជីវៈ ​ពាណិជ្ជកម្ម​ ឬ ​ឧស្សាហកម្ម​
និង ​ការកាន់​តំណែង​​មុខងារសាធារណៈ​​ណាមួយ។

១.១.៣-មុខងារសំខាន់ៗរបស់រដ្ឋាភិបាល

រាជរដ្ឋាភិបាល​មានមុខងារ​សំខាន់​ៗ​ដូចខាងក្រោម៖

-កំណត់​ និង អនុវត្តនយោបាយ​ ព្រមទាំង​ដឹកនាំកិច្ចការ​ទូទៅ​របស់រដ្ឋ តាមកម្មវិធី​នយោបាយ​ និង ផែនការ​រដ្ឋ ដែល​បានអនុម័ត​ស្របតាមគោលការណ៍​ដែលចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ។

-ធានា​ការអនុវត្ត​ច្បាប់​ដែលស្ថាប័ន​នីតិប្បញ្ញត្តិ​ បានអនុម័ត​ឱ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​ធ្វើឱ្យសង្គម​​មានភាពសុខសាន្ត​
និង រីកចម្រើន​ ក្លាយ​ជាប្រទេសមាន​នីតិរដ្ឋ​។

-គ្រប់គ្រង បញ្ជា​ ប្រើប្រាស់​យោធា នគរបាល កម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ​ទៀត​ និង ​រដ្ឋ​បាល​ក្នុងការ​ធ្វើសកម្មភាពរបស់ខ្លួន។

១.១.៤-ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល

សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល ​ទទួលខុសត្រូវ​រួមគ្នា​ចំពោះ​រដ្ឋសភា​ អំពីនយោបាយ​ទូទៅរបស់រ​ដ្ឋាភិបាល​។
សមាជិក​មួយរូប​ៗ​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន​ចំពោះនាយករដ្ឋមន្ត្រី​ និង ​ចំពោះរដ្ឋសភា​ អំពី​ការ​ដែលខ្លួនបានប្រព្រឹត្ត ​(មាត្រា១២១ថ្មីនៃរដ្ឋធម្មនុញ្ញ)។ សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល
​មិនអាច​យកសំអាង​នៃសេចក្តីបង្គាប់​ជា​លាយ​លក្ខណ៍អក្សរ ឬ ដោយ​វាចា​អំពី​នរណាមួយ
ដើម្បីដោះ​សាឱ្យ​រួច​ពីការ​ទទួល​ខុសត្រូវ​របស់ខ្លួន​បានឡើយ។

១.២-ក្រសួង​ និង​ រដ្ឋលេខា​ធិការ​ដ្ឋាន

ដើម្បី​ដឹក​នាំប្រទេស រាជ​រដ្ឋាភិបាល​មាន​ស្ថាប័ន​មួយចំនួន
​ដែលខ្លះមាន​ឈ្មោះ​ថា «ក្រសួង»
ខ្លះទៀត​មានឈ្មោះ​ថា «រដ្ឋលេខាធិការដ្ឋាន»។

២-រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

២.១- រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ប្រទេស​កម្ពុជា​មាន​រាជធានី១ ខេត្តចំនួន​២៤
ក្រុងចំនួន​២៦ ស្រុក​១៥៩ ខណ្ឌចំនួន១២ និង ឃុំ សង្កាត់​ចំនួន១៦៤៦។

ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​មហាផ្ទៃ​មាត្រា​២ បាន​ចែងថា
«ក្រសួង​មហា​ផ្ទៃ​មាន​សមត្ថកិច្ច​ដឹក​នាំ​គ្រប់​គ្រង​រដ្ឋបាលដែនដី​គ្រប់​ជាន់​ថ្នាក់​លើ​វិស័យ​រដ្ឋបាល​
ដឹកនាំ​គ្រប់គ្រង​នគរបាល​ជាតិ​ ការពារ​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងព្រះរាជាណាចក្រកម្ពុជា
»។

រដ្ឋបាលរាជធានី​ ខេត្ត ក្រុង ស្រុក​ ខណ្ឌ ត្រូវដឹកនាំ ​គ្រប់គ្រង​ដោយ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ និង គណៈ​អភិបាល ​ហើយមាន​នាយក​រដ្ឋបាល
​ដែលមានតួនាទី​ជាជំនួយ​ការឱ្យ​ក្រុមប្រឹក្សា និង​ គណៈអភិបាល​ក្នុង​ការចាត់ចែង​កិច្ចការរដ្ឋ​បាល​ និង ធានានិរន្តរភាពកិច្ចការ​រដ្ឋបាល​ប្រចាំ​ថ្ងៃ​របស់​ក្រុមប្រឹក្សា​
និង គណៈ​អភិបាល។

សាលារាជ​ធានី ខេត្ត មាន​ទីចាត់​ការមួយចំនួន​ជា​ចំណុះ
ដែលស្ថិត​នៅក្រោមការដឹកនាំគ្រប់​គ្រង​ផ្ទាល់​ដោយ​នាយករដ្ឋបាល។
ទីចាត់​ការនីមួយៗ​មាននាយក​ទីចាត់ការមួយរូប និង នាយករងទីចាត់ការ​០២រូប ដែលទទួល​ខុសត្រូវ​ដោយផ្ទាល់​ចំពោះ​នាយក​រដ្ឋបាល។
ទីចាត់ការនីមួយៗ​មានការិ​យា-​ល័យ​មួយចំនួន​ចំណុះ​
ដែលដឹកនាំដោយ​ប្រធានមួយរូប​ និង ​អនុប្រធាន​០២រូប។ ការិយាល័យនីមួយៗ​
មានតួនាទីធ្វើជាសេនាធិការឱ្យ​នាយកទីចាត់ការ និង មានការទទួលខុសត្រូវ​ដោយផ្ទាល់​ចំពោះ​នាយក​ទី​ចាត់ការ​របស់ខ្លួន​
និង​ចំពោះ​នាយក​រដ្ឋ​បាល​នៃ​សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន។

សាលាក្រុង​ ស្រុក ខណ្ឌ គឺ​ជាការិយាល័យ​ធ្វើ​ការ​
របស់ក្រុមប្រឹក្សា​ និង គណៈ​អភិបាល​ ក្រុង​ ស្រុក ខណ្ឌ។ សាលាក្រុង ស្រុក ខណ្ឌ មានការិយាល័យ​មួយ​ចំនួន​ចំណុះ​ ដែល​ស្ថិត​នៅក្រោម​ការ​ដឹកនាំ​គ្រប់​គ្រង​ដោយ​នាយក​រដ្ឋបាល។
ការិយាល័យ​នីមួយៗ ត្រូវ​មានការទទួលខុសត្រូវ​ចំពោះ​នាយក​រដ្ឋបាល នៃ​សាលា​ក្រុង ស្រុក ខណ្ឌ។

២.១.១-ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង​ ស្រុក ខណ្ឌ

ក្រុមប្រឹក្សារាជធានី
ក្រុម​ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ
​កើត​ចេញ​ពីការបោះឆ្នោត​អសកល​ មិនចំពោះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌
និងជាសម្ងាត់​ពីសមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៃរាជធានី ខេត្ត ក្រុង​ ស្រុក
ខណ្ឌនីមួយៗ​ដែលជាអ្នក​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ទាំងនោះ។

ក្រុមប្រឹក្សានីមួយ​ៗមានអាណត្តិប្រាំឆ្នាំ
មានប្រធាន​ម្នាក់​ដែល​ជាបេក្ខ​ជន​ស្ថិតនៅលេខ​រៀង​លើគេ​ នៃ​បញ្ជី​បេក្ខជនដែល​មានអាសនៈ​ច្រើនជាង​គេ
​ក្នុង​ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា​រាជធានី​ មាន​ចំនួន​សមាជិក​មិនលើស​ពី២១រូប
ក្រុម​ប្រឹក្សា​ខេត្ត​មានសមាជិក​៩ដល់​២១​រូប ក្រុម​ប្រឹក្សា​ក្រុង​មាន​សមាជិកពី៧​ដល់​១៥រូប​ ក្រុម​ប្រឹក្សា​ស្រុក និង​ ក្រុម​ប្រឹក្សាខណ្ឌ​មាន​សមាជិក​៧​ដល់​១៩រូប។

២.១.២-គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានគណៈអភិបាល។ គណៈអភិបាល​រួមមាន​អភិបាល​ និង
អភិបាលរង​មួយចំនួន។ រាជធានី​ភ្នំពេញ​មានគណៈអភិបាល​យ៉ាងច្រើន​ចំនួន០៧រូប ខេត្តមាន​ចំនួន០៣​ ទៅ​​០៧​រូប ចំណែក​ក្រុង​ ស្រុក ខណ្ឌ​មានចំនួន​ពី០៣ ទៅ​ ០៥រូប។

អភិបាល​រាជធានី
និង ខេត្ត​ត្រូវតែងតាំង​ដោយព្រះរាជ​ក្រឹត្យ​ តាមសំណើរបស់​នាយករដ្ឋមន្ត្រី តាមសេចក្តី​ស្នើសុំពី​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​
ឯ​អភិបាល​រងរាជធានី​ ខេត្ត អភិបាល​ក្រុង​​ ស្រុក​ ខណ្ឌ ត្រូវតែង​តាំងដោយ​អនុក្រឹត្យ តាមសំណើ​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ចំពោះ​អាណត្តិរបស់​អភិបាល​អភិបាល​រង មិនលើសពី០៤ឆ្នាំ ​ប៉ុន្តែ​ អាច​តែង​តាំង​០៤ឆ្នាំ​ទៀត
​សម្រាប់​អាណត្តិទី២ នៅដែនសមត្ថកិច្ចដដែល​។

គណៈអភិបាល​ជាសេនាធិការ
ជាអ្នក​អនុវត្ត​សេចក្តី​សម្រេច​ និង​ជាអ្នកផ្តល់​យោបល់​ដល់ក្រុម​ប្រឹក្សា ​ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​សម្រេច​បាននូវ
ការអនុវត្ត​មុខងារ​ សិទ្ធិ​អំណាច និង ​ភារកិច្ច​របស់ខ្លួន ​ស្របតាមច្បាប់។

២.២-ឃុំ សង្កាត់

២.២.១-រចនាសម្ព័ន្ធរដ្ឋបាល​ ឃុំ​ សង្កាត់

រដ្ឋបាលឃុំ
សង្កាត់​ ត្រូវ​ដឹកនាំ​គ្រប់គ្រង​ដោយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ដែល​មានប្រធាន​ក្រុម​ប្រឹក្សាឃុំ
សង្កាត់​ជាមេឃុំ ចៅសង្កាត់។ មេឃុំ​ ចៅសង្កាត់​មានជំនួយ​ការពី​ររូប​
គឺ​ជំទប់ទី១មួយរូប និង ជំទប់ទី២​មួយរូប ឬ ចៅសង្កាត់​រងទី១មួយរូប និង ចៅសង្កាត់​​រងទី២មួយរូប
ហើយមាន​សិទ្ធិ​ចាត់​តាំង​គណៈ​កម្មាធិការ​នានា ​ដែល​អាចយក​សមាជិក​ក្រុម​ប្រឹក្សា​ ឬ
​អាចយក​ប្រជា​ពលរដ្ឋក្នុងឃុំ​ សង្កាត់​ឱ្យ​ជាប្រធាន​ក៏បាន ដើម្បី​ផ្តល់​យោបល់​ និង
ជួយ​កិច្ចការ​ផ្សេងៗ ​ព្រម​ទាំង​អាច​ជ្រើសរើស​បុគ្គលិក​ក្រៅ​ក្របខណ្ឌ​រដ្ឋ តាម​សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សាឃុំ​សង្កាត់​​ក្នុងអាណត្តិ ​ដើម្បី​ជួយ​កិច្ចការ​របស់ខ្លួន ​តាម​សេចក្តី​ត្រូវការ​ចាំបាច់​។
ឃុំ សង្កាត់មានស្មៀន ដែលតែងតាំងដោយរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។
ឃុំសង្កាត់​នីមួយៗ​ មាន​មេភូមិ​ម្នាក់ ដែលជ្រើស​រើស​ដោយ​ក្រុមប្រឹក្សា​ឃុំសង្កាត់។

២.២.២-តួនាទី សិទ្ធិ អំណាចនៃរដ្ឋបាល​ ឃុំ​ សង្កាត់

រដ្ឋបាលឃុំ​សង្កាត់មានតួនាទីជំរុញ និង គាំពារអភិបាលកិច្ចល្អ
ដោយចាត់ចែង ប្រើប្រាស់ធនធាននានាដែលមាន ប្រកបដោយចីរភាព
សម្រាប់បំពេញសេចក្ដីត្រូវការក្នុង ឃុំ សង្កាត់ របស់ខ្លួន បម្រើផល​ប្រយោជន៍របស់ប្រជាពលរដ្ឋ និង ផលប្រយោជន៍របស់ជាតិ តាម​នយោបាយទូទៅរបស់រដ្ឋ។

ឃុំ សង្កាត់មានតួនាទីពីរប្រភេទគឺ៖

មុខងារមូលដ្ឋាន គឺបម្រើកិច្ចការមូលដ្ឋាន សម្រាប់ផល​ប្រយោជន៍​ប្រជាពលរដ្ឋក្នុងឃុំ
សង្កាត់របស់ខ្លួន។

មុខងារតំណាងរដ្ឋ គឺជាភ្នាក់ងារតំណាងរដ្ឋក្រោមការចាត់តាំង ឬ ការប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ។

២.២.៣-ផែនការអភិវឌ្ឍន៍​ ឃុំ​ សង្កាត់

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំអនុម័ត និង អនុវត្តផែនការ​អភិវឌ្ឍន៍
ក្នុងគោលបំណងកំណត់នូវទស្សនវិស័យ កម្មវិធី និង កិច្ច​អភិវឌ្ឍន៍ឃុំ
សង្កាត់របស់ខ្លួន ហើយត្រូវស្របនឹងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម របស់ជាតិ។

ក្រសួង-រដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលអាណត្តិទី១ (១៩៩៣-១៩៩៨)

ក-រដ្ឋាភិបាលបណ្ដោះអាសន្ននៃកម្ពុជា
(០១ កក្កដា ១៩៩៣)

សហនាយករដ្ឋមន្ត្រី (ព្រះអង្គម្ចាស់ស្ដេចក្រុមហ្លួង នរោត្តម រណឫទ្ធិ និង ឯកឧត្តម ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (ឯកឧត្តម អ៊ុង ផន និង ឯកឧត្តម គាត ឈន់)

១-ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី (ឯកឧត្តម វ៉េង សិរីវុឌ្ឍ ឯកឧត្តម សុខ អាន ឯកឧត្តម ទា ចំរ៉ាត់ និងឯកឧត្តម ទៀ បាញ់)

២-ក្រសួងមហាផ្ទៃ និង សន្តិសុខជាតិ (ព្រះអង្គម្ចាស់ស្ដេចក្រុមហ្លួង នរោត្តម រណឫទ្ធិ និង ឯកឧត្តម ហ៊ុន សែន)

៣-ក្រសួងផែនការ (ឯកឧត្តម ជា ចាន់តូ រដ្ឋមន្ត្រី)

៤-ក្រសួងយុត្តិធម៌ (ឯ.ឧឯកឧត្តម. ចែម ស្ងួន រដ្ឋមន្ត្រី)

៥-ក្រសួងព័ត៌មាន (ឯកឧត្តម ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រី)

៦-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រី)

៧-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម វ៉ា ហួត
រដ្ឋមន្ត្រី)

៨-ក្រសួងមុខងារសាធារណៈ
(ឯកឧត្តម ប្រាក់ សុខ រដ្ឋមន្ត្រី)

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម អេង រ៉ូឡង់
រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី យុវជន និង កីឡា (ឯកឧត្តម
គាត សុគន្ធ រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ហុង ស៊ុនហួត
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ
(ឯកឧត្តម ថាច់ រ៉េង រដ្ឋមន្ត្រី)                 

១៣-ក្រសួងថាមពល និង រ៉ែ
(ឯកឧត្តម អ៊ឹង គៀត រដ្ឋមន្ត្រី)

១៤-ក្រសួងសាធារណការ (ឯកឧត្តម អ៊ឹង គៀត
រដ្ឋមន្ត្រី)

១៥-ក្រសួងឧស្សាហកម្ម (ឯកឧត្តម ពូ សុធីរៈ
រដ្ឋមន្ត្រី)

១៦-ក្រសួងធម្មការ និង កិច្ចការសាសនា (ឯកឧត្តម ឈឹម សៀកឡេង រដ្ឋមន្ត្រី)

១៧-ក្រសួងហិរញ្ញវត្ថុ (ឯកឧត្តម សម រង្ស៊ី
រដ្ឋមន្ត្រី)

១៨-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
(ឯកឧត្តម នុត ណារ៉ាង រដ្ឋមន្ត្រី)

១៩-ក្រសួងឧត្តមសិក្សា
និង បច្ចេកទេស (ឯកឧត្តម តុល ឡោះ រដ្ឋមន្ត្រី)

២០-ក្រសួងដឹកជញ្ជូន (ឯកឧត្តម សូរ ឃុន
រដ្ឋមន្ត្រី)   

២១-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម អ៊ឹង ហួត រដ្ឋមន្ត្រី)

២២-ក្រសួងការងារ និង សង្គមកិច្ច(ឯកឧត្តម ស៊ុយ សែម
រដ្ឋមន្ត្រី)

២៣-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ រដ្ឋមន្ត្រី)

២៤-ក្រសួងអប់រំជាតិ (ឯកឧត្តម ម៉ុម ជឹមហ៊ុយ
រដ្ឋមន្ត្រី)

២៥-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម
គង់ សំអុល រដ្ឋមន្ត្រី)

២៦-ក្រសួងអតីតយុទ្ធជន (ឯកឧត្តម ព្រហ្ម នាគរាជ
រដ្ឋមន្ត្រី)

២៧-ក្រសួងទំនាក់ទំនងជាមួយសភា
(ឯកឧត្តម សាយ បូរី រដ្ឋមន្ត្រី)

ខ-១៩៩៣-១៩៩៧

ខ.១-២៩ តុលា ១៩៩៣

សហនាយករដ្ឋមន្ត្រី (ព្រះអង្គម្ចាស់ស្ដេចក្រុមហ្លួង នរោត្តម រណឫទ្ធិ និង ឯកឧត្តម ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ និង ឯកឧត្តម ស ខេង)

១-ទីស្ដីការគណៈរដ្ឋមន្ត្រី (ឯកឧត្តម វ៉េង សិរីវុឌ្ឍ និង ឯកឧត្តម សុខ អាន)

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម យូ
ហុកគ្រី
និង ឯកឧត្តម ស ខេង សហរដ្ឋ​មន្ត្រី)

៣-ក្រសួងការពារជាតិ (ឯកឧត្តម ទា ចំរ៉ាត់ និង ឯកឧត្តម ទៀ បាញ់ សហរដ្ឋមន្ត្រី)

៤-ក្រសួងផែនការ (ឯកឧត្តម ជា ចាន់តូ
រដ្ឋមន្ត្រី)

៥-ក្រសួងយុត្តិធម៌ (ឯកឧត្តម ចែម ស្ងួន
រដ្ឋមន្ត្រី)

៦-ក្រសួងព័ត៌មាន (ឯកឧត្តម អៀង មូលី
រដ្ឋមន្ត្រី)

៧-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម វ៉ា ហួត
រដ្ឋមន្ត្រី)     

៨-ក្រសួងសុខាភិបាល (ឯកឧត្តម ឈា ថាំង រដ្ឋមន្ត្រី)

៩-ក្រសួងឧស្សាហកម្ម
រ៉ែ និង ថាមពល (ឯកឧត្តម ពូ សុធីរៈ រដ្ឋមន្ត្រី)

១០-ក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ (ឯកឧត្តម សម
រង្ស៊ី
រដ្ឋមន្ត្រី)

១១-ក្រសួងអប់រំ យុវជន
និង កីឡា (ឯកឧត្តម អ៊ឹង ហួត រដ្ឋមន្ត្រី)

១២-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ រដ្ឋមន្ត្រី)

១៣-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម
គង់ សំអុល រដ្ឋមន្ត្រី)

១៤-ក្រសួងសាធារណការ
និង ដឹកជញ្ជូន (ឯកឧត្តម អ៊ឹង គៀត រដ្ឋមន្ត្រី)

រដ្ឋលេខាធិការដ្ឋាន

១-រដ្ឋលេខាធិការដ្ឋានធម្មការ និង កិច្ចការសាសនា (ឯកឧត្តម ហៀន វណ្ណរ័ត្ន រដ្ឋលេខាធិការ )

២-រដ្ឋលេខាធិការដ្ឋានអភិវឌ្ឍន៍ជនបទ (ឯកឧត្តម ហុង ស៊ុនហួត រដ្ឋលេខាធិការ)

៣-រដ្ឋលេខាធិការដ្ឋានទេសចរណ៍ (ឯកឧត្តម វ៉េង សិរីវុឌ្ឍ រដ្ឋលេខា​ធិការ)

៤-រដ្ឋលេខាធិការដ្ឋានកិច្ចការនារី
(ឯកឧត្តម គាត សុគន្ធ រដ្ឋលេខាធិការ)

៥-រដ្ឋលេខាធិការដ្ឋានទំនាក់ទំនងជាមួយសភា (ឯកឧត្តម សាយ បូរី រដ្ឋលេខាធិការ)

៦-រដ្ឋលេខាធិការដ្ឋានបរិស្ថាន
(ឯកឧត្តម ម៉ុក ម៉ារ៉េត រដ្ឋលេខាធិការ)

៧-រដ្ឋលេខាធិការដ្ឋានការងារ និង សង្គមកិច្ច (ឯកឧត្តម ស៊ុយ សែម រដ្ឋលេខាធិការ)

៨-រដ្ឋលេខាធិការដ្ឋានប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋលេខាធិការ)      

៩-រដ្ឋលេខាធិការដ្ឋានវប្បធម៌ និង វិចិត្រសិល្បៈ (ឯកឧត្តម នុត ណារ៉ាង រដ្ឋលេខាធិការ)

ខ.២-៣១ ធ្នូ ១៩៩៤

សហនាយករដ្ឋមន្ត្រី (សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
និង សម្ដេច
ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (ឯកឧត្តម អ៊ឹង
គៀត និ
ឯកឧត្តម ស ខេង)

១-ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី( ឯកឧត្តម វ៉េង សិរីវុឌ្ឍ និង ឯកឧត្តម សុខ អាន សហរដ្ឋមន្ត្រី)

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម យូ
ហុកគ្រី
និង ឯកឧត្តម ស ខេង សហរដ្ឋ​មន្ត្រី)

៣-ក្រសួងការពារជាតិ (ឯកឧត្តម ទា ចំរ៉ាត់ និង ឯកឧត្តម ទៀ បាញ់ សហរដ្ឋមន្ត្រី)

៤-ក្រសួងផែនការ (ឯកឧត្តម ជា ចាន់តូ
រដ្ឋមន្ត្រី)

៥-ក្រសួងយុត្តិធម៌ (ឯកឧត្តម ចែម ស្ងួន
រដ្ឋមន្ត្រី)

៦-ក្រសួងព័ត៌មាន (ឯកឧត្តម អៀង មូលី
រដ្ឋមន្ត្រី)

៧-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ចម ប្រសិទ្ធ
រដ្ឋមន្ត្រី)

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម វ៉េង សិរីវុឌ្ឍ រដ្ឋមន្ត្រី)

១០-ក្រសួងអប់រំ យុវជន
និង កីឡា (ឯកឧត្តម តុល ​ឡោះ រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ឈា ថាំង
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ
(ឯកឧត្តម ហុង ស៊ុនហួត រដ្ឋមន្ត្រី)         

១៣-ក្រសួងឧស្សាហកម្ម
រ៉ែ និង ថាមពល (ឯកឧត្តម ពូ សុធីរៈ រដ្ឋមន្ត្រី)

១៤-ក្រសួងសាធារណការ
និង ដឹកជញ្ជូន (ឯកឧត្តម អ៊ឹង គៀត រដ្ឋមន្ត្រី)

១៥-ក្រសួងហិរញ្ញវត្ថុ (ឯកឧត្តម គាត ឈន់
រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
(ឯកឧត្តម នុត ណារ៉ាង រដ្ឋមន្ត្រី)

១៧-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រី)

១៨-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ រដ្ឋមន្ត្រី)

១៩-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម តាវ សេងហួរ  រដ្ឋមន្ត្រី)    

រដ្ឋលេខាធិការដ្ឋាន

១-រដ្ឋលេខាធិការដ្ឋានធម្មការ និង កិច្ចការសាសនា (ឯកឧត្តម ហៀន វណ្ណរ័ត្ន រដ្ឋលេខាធិការ)

២-រដ្ឋលេខាធិការដ្ឋានសង្គមកិច្ច និង អតីតយុទ្ធជន (ឯកឧត្តម ស៊ុយ សែម រដ្ឋលេខាធិការ)         

៣-រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ (ឯកឧត្តម ប្រាក់ សុខ រដ្ឋលេខាធិការ)

៤-រដ្ឋលេខាធិការដ្ឋានទំនាក់ទំនងជាមួយសភា (ឯកឧត្តម សាយ បូរី រដ្ឋលេខាធិការ)

៥-រដ្ឋលេខាធិការដ្ឋានកិច្ចការនារី (លោកជំទាវ ស៊ឹង ​វួចលាង លោក​ ជំទាវ អ៊ឹម រុន រដ្ឋលេខាធិការ)

៦-រដ្ឋលេខាធិការដ្ឋានយុវនីតិសម្បទា (ឯកឧត្តម ញឹម វណ្ណដា រដ្ឋលេខាធិការ)

គ-១៩៩៧-១៩៩៨

សហនាយករដ្ឋមន្ត្រី (ឯកឧត្តម អ៊ឹង ហួត និង សម្ដេច ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (ឯកឧត្តម ស ខេង ឯកឧត្តម អ៊ឹង គៀត ឯកឧត្តម ទៀ បាញ់ ឯកឧត្តម ទា ចំរ៉ាត់ និងឯកឧត្តម អៀង
មូលី)

១-ទីស្ដីការគណៈរដ្ឋមន្ត្រី (ឯកឧត្តម សុខ អាន និងឯកឧត្តម ណាឌី តាន់ សហរដ្ឋមន្ត្រី)

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម យូ ហុកគ្រី និង ឯកឧត្តម ស ខេង សហរដ្ឋមន្ត្រី)

៣-ក្រសួងការពារជាតិ (ឯកឧត្តម ទា ចំរ៉ាត់ និងឯកឧត្តម ទៀ បាញ់ សហរដ្ឋមន្ត្រី)

៤-ក្រសួងផែនការ (ឯកឧត្តម ជា ចាន់តូ
រដ្ឋមន្ត្រី)

៥-ក្រសួងយុត្តិធម៌ (ឯកឧត្តម ចែម ស្ងួន
រដ្ឋមន្ត្រី)

៦-ក្រសួងព័ត៌មាន (ឯកឧត្តម អៀង មូលី
រដ្ឋមន្ត្រី)

៧-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ចម ប្រសិទ្ធ
រដ្ឋមន្ត្រី)

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម អ៊ុង ផន
រដ្ឋមន្ត្រី)

១០-ក្រសួងអប់រំ យុវជន
និង កីឡា (ឯកឧត្តម ថាន់ ស៊ីណា
រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ឈា ថាំង រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ
(ឯកឧត្តម ឌួង ខែម រដ្ឋមន្ត្រី)                 

១៣-ក្រសួងឧស្សាហកម្ម
រ៉ែ និង ថាមពល (ឯកឧត្តម ពូ សុធីរៈ រដ្ឋមន្ត្រី)

១៤-ក្រសួងសាធារណការ
និង ដឹកជញ្ជូន (ឯកឧត្តម អ៊ឹង គៀត រដ្ឋមន្ត្រី)

១៥-ក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ (ឯកឧត្តម គាត ឈន់ រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
(ឯកឧត្តម នុត ណារ៉ាង រដ្ឋមន្ត្រី)

១៧-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រី)

១៨-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម អ៊ឹង  ហួត រដ្ឋមន្ត្រី)

១៩-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម ទន់ ចាយ រដ្ឋមន្ត្រី)   

រដ្ឋលេខាធិការដ្ឋាន

១-រដ្ឋលេខាធិការដ្ឋានធម្មការ និងកិច្ចការសាសនា (ឯកឧត្តម ហៀន វណ្ណរ័ត្ន រដ្ឋលេខាធិការ)

២-រដ្ឋលេខាធិការដ្ឋានសង្គមកិច្ច និងអតីតយុទ្ធជន (ឯកឧត្តម ស៊ុយ សែម រដ្ឋលេខាធិការ)         

៣-រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ (ឯកឧត្តម ប្រាក់ សុខ រដ្ឋលេខាធិការ)                 

៤-រដ្ឋលេខាធិការដ្ឋានទំនាក់ទំនងជាមួយសភា (ឯកឧត្តម ទេព ដារ៉ុង រដ្ឋលេខាធិការ)

៥-រដ្ឋលេខាធិការដ្ឋានកិច្ចការនារី (លោកជំទាវ គូ លីចេង រដ្ឋលេខាធិការ)

៦-រដ្ឋលេខាធិការដ្ឋានយុវនីតិសម្បទា (ឯកឧត្តម ញឹម វណ្ណដា រដ្ឋលេខាធិការ)

ក្រសួងនៃរាជរដ្ឋាភិបាលអាណត្តិទី២ (១៩៩៨-២០០៣)

នាយករដ្ឋមន្ត្រី
(សម្ដេច ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី
(ឯកឧត្តម
ស ខេង និងឯកឧត្តម តុល ឡោះ)

១-ទីស្តីការគណៈរដ្ឋមន្ត្រី (ឯកឧត្តម សុខ អាន
រដ្ឋមន្ត្រី)

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម យូ ហុកគ្រី និង ឯកឧត្តម ស ខេង សហរដ្ឋមន្ត្រី)

៣-ក្រសួងការពារជាតិ (ស៊ីសុវត្ថិ សិរីរ័ត្ន និង ឯកឧត្តម ទៀ បាញ់ សហរដ្ឋមន្ត្រី)

៤-ក្រសួងផែនការ (ឯកឧត្តម ឆាយ ថន
រដ្ឋមន្ត្រី)

៥-ក្រសួងយុត្តិធម៌ (ឯកឧត្តម នាវ ស៊ីថុង
រដ្ឋមន្ត្រី)

៦-ក្រសួងព័ត៌មាន (ឯកឧត្តម លឺ ឡាយស្រេង
រដ្ឋមន្ត្រី)

៧-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ចម ប្រសិទ្ធ
រដ្ឋមន្ត្រី)                       

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម វ៉េង សិរីវុឌ្ឍ រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី និង អតីតយុទ្ធជន (លោកជំទាវ មួរ
សុខហួរ
រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ហុង ស៊ុនហួត
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ (ឯកឧត្តម លី ធុច
រដ្ឋមន្ត្រី)                    

១៣-ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល (ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី)

១៤-ក្រសួងធម្មការ និង សាសនា (ឯកឧត្តម ជា សាវឿន
រដ្ឋមន្ត្រី)      

១៥-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ឯកឧត្តម គាត ឈន់
រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (នរោត្តម
បុប្ផាទេវី រដ្ឋមន្ត្រី)

១៧-ក្រសួងធនធានទឹក និង ឧតុនិយម (ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី)

១៨-ក្រសួងសាធារណការ និង ដឹកជញ្ជូន (ឯកឧត្តម ឃី តាំងលឹម រដ្ឋមន្ត្រី)

១៩-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រី)

២០-ក្រសួងសង្គមកិច្ច ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី)

២១-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រី)

២២-ក្រសួងអប់រំ យុវជន និង កីឡា (ឯកឧត្តម តុល ឡោះ រដ្ឋមន្ត្រី)

២៣-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម ជា​ សុង រដ្ឋមន្ត្រី)

២៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី)

ក្រសួង-រដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលអាណត្តិទី៣ (២០០៣-២០០៨)

នាយករដ្ឋមន្ត្រី (សម្ដេច ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (១-ឯកឧត្តម ស ខេង ២-សម្ដេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ ៣-ឯក ត្តម សុខ អាន ៤-ឯកឧត្តម លឺ ឡាយស្រេង ៥-ឯកឧត្តម ទៀ បាញ់ ៦-ឯកឧត្តម ហោ ណាំហុង  ៧-ឯកឧត្តម ញឹក   ប៊ុនឆៃ)

១-ទីស្តីការគណៈរដ្ឋមន្ត្រី
(ឯកឧត្តម សុខ អាន រដ្ឋមន្ត្រី)

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម ស ខេង និង សម្ដេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ សហរដ្ឋមន្ត្រី)

៣-ក្រសួងការពារជាតិ (ឯកឧត្តម ទៀ បាញ់ និង ឯកឧត្តម ញឹក ប៊ុនឆៃ សហរដ្ឋមន្ត្រី)        

៤-ក្រសួងផែនការ (ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រី)

៥-ក្រសួងយុត្តិធម៌ (ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី)

៦-ក្រសួងព័ត៌មាន (ឯកឧត្តម ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រី)

៧-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ចម ប្រសិទ្ធ
រដ្ឋមន្ត្រី)                       

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម ឡាយ ព្រហស្ថ
រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី
(លោកជំទាវ អ៊ឹង កន្ថាផាវី
រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម នុត សុខុម
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ
(ឯកឧត្តម លឺ ឡាយស្រេង រដ្ឋមន្ត្រី)

១៣-ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល (ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី)

១៤-ក្រសួងធម្មការ និង កិច្ចការសាសនា
(ឯកឧត្តម ឃុន ហាំង រដ្ឋមន្ត្រី)

១៥-ក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ (ឯកឧត្តម គាត ឈន់ រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណា​រ៉ា​ សិរីវុឌ្ឍ រដ្ឋមន្ត្រី)

១៧-ក្រសួងធនធានទឹក និង ឧតុនិយម (ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី)

១៨-ក្រសួងសាធារណការ និង ដឹកជញ្ជូន (ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី)

១៩-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រី)

២០-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ឯកឧត្តម ញ៉េប ប៊ុនជិន រដ្ឋមន្ត្រី)

២១-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រី)

២២-ក្រសួងអប់រំ យុវជន
និង កីឡា (ឯកឧត្តម កុល ផេង រដ្ឋមន្ត្រី)

២៣-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី)   

២៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី)

២៥-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា (ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី)

២៦-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច (លោក​ជំទាវ ម៉ែន សំអន រដ្ឋមន្ត្រី)

រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

១-រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ (ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋលេខាធិការ)

២-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ)

ក្រសួង-រដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលអាណត្តិទី៤ (២០០៨-២០១៣)

នាយករដ្ឋមន្ត្រី (សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន)

ឧបនាយករដ្ឋមន្ត្រី (១-ឯកឧត្តម ស ខេង ២-ឯកឧត្តម សុខ អាន ៣-ឯកឧត្តម ទៀ បាញ់ ៤-ឯកឧត្តម ហោ ណាំហុង ៥-លោកជំទាវ ម៉ែន សំអន ៦-ឯកឧត្តម ប៊ិន ឈិន ៧-ឯកឧត្តម ញឹក ប៊ុនឆៃ ៨-ឯកឧត្តម គាត ឈន់ ៩-ឯ.ឧ.យឹម ឆៃលី)

១-ទីស្តីការគណៈរដ្ឋមន្ត្រី
(ឯកឧត្តម សុខ អាន រដ្ឋមន្ត្រី)                     

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម ស ខេង រដ្ឋមន្ត្រី)

៣-ក្រសួងផែនការ (ឯកឧត្តម ឆាយ ថន
រដ្ឋមន្ត្រី)

៤-ក្រសួងយុត្តិធម៌ (ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី)

៥-ក្រសួងព័ត៌មាន (ឯកឧត្តម ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រី)

៦-ក្រសួងបរិស្ថាន (ឯកឧត្តម ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី)

៧-ក្រសួងការពារជាតិ (ឯកឧត្តម ទៀ បាញ់
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ចម ប្រសិទ្ធ
រដ្ឋមន្ត្រី)                       

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម ថោង ខុន
រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី
(លោកជំទាវ អ៊ឹង កន្ថាផាវី
រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ម៉ម ប៊ុនហេង
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ
(ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី)              

១៣-ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល (ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី)

១៤-ក្រសួងធម្មការ និង សាសនា
(ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រី)          

១៥-ក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ (ឯកឧត្តម គាត ឈន់ រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
(ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី)

១៧-ក្រសួងធនធានទឹក និង ឧតុនិយម (ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី)

១៨-ក្រសួងសាធារណការ និង ដឹកជញ្ជូន (ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី)

១៩-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រី)

២០-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ឯកឧត្តម
វង សូត រដ្ឋមន្ត្រី)

២១-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រី)

២២-ក្រសួងអប់រំ យុវជន
និង កីឡា (ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី)

២៣-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម
ច័ន្ទ សារុន រដ្ឋមន្ត្រី)

២៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី)

២៥-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា (ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី)

២៦-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច (លោកជំទាវ សោម គឹមសួគ៌ រដ្ឋមន្រ្តី)

រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

១-រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ (ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋលេខាធិការ)

២-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ)

ក្រសួង-រដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលអាណត្តិទី៥ (២០១៣-២០១៨)

នាយករដ្ឋមន្ត្រី (សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន)

ឧបនាយករដ្ឋមន្ត្រី(១-ឯកឧត្តម ស ខេង ២-ឯកឧត្តម សុខ អាន ៣-ឯកឧត្តម ទៀ បាញ់ ៤-ឯកឧត្តមគាត ឈន់ ៥-ឯកឧត្តម ហោ ណាំហុង ៦-លោកជំទាវ
ម៉ែន សំអន ៧-ឯកឧត្តម ប៊ិន ឈិន ៨-ឯកឧត្តម យឹម ឆៃលី ៩-ឯកឧត្តម កែ គឹមយ៉ាន)

១-ទីស្តីការគណៈរដ្ឋមន្ត្រី (ឯកឧត្តម សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក) ឯកឧត្តម ប៊ិន ឈិន

២-ក្រសួងមហាផ្ទៃ (ឯកឧត្តម ស ខេង
រដ្ឋមន្ត្រី)

៣-ក្រសួងផែនការ (ឯកឧត្តម ឆាយ ថន
រដ្ឋមន្ត្រី)

៤-ក្រសួងយុត្តិធម៌ (ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី)

៥-ក្រសួងព័ត៌មាន (ឯកឧត្តម ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រី)

៦-ក្រសួងបរិស្ថាន (ឯកឧត្តម សាយ សំអាល់
រដ្ឋមន្ត្រី)

៧-ក្រសួងការពារជាតិ (ឯកឧត្តម ទៀ បាញ់
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី) ឯកឧត្តម ប៉ាន សូរស័ក្តិ

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម ថោង ខុន
រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី
(លោកជំទាវ អ៊ឹង កន្ថាផាវី
រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ម៉ម ប៊ុនហេង
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ (ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី) ឯកឧត្តម អ៊ុក រ៉ាប៊ុន

១៣-ក្រសួងមុខងារសាធារណៈ
(ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី)

១៤-ក្រសួងធម្មការ និង សាសនា (ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រី) ឯកឧត្តម ហ៊ឹម ឆែម

១៥-ក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ (ឯកឧត្តម អូន
ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រី)

១៦-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (លោកជំទាវ ភឿង
សកុណា
រដ្ឋមន្ត្រី)

១៧-ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល (ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រី)

១៨-ក្រសួងធនធានទឹក និង ឧតុនិយម (ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី)

១៩-ក្រសួងសាធារណការ និង ដឹកជញ្ជូន (ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី) ឯកឧត្តម ស៊ុន ចាន់ថុល

២០-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី)  ឯកឧត្តម ត្រាំ អ៊ីវតឹក

២១-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី)

២២-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រី) ឯកឧត្តម ប្រាក់ សុខុន

២៣-ក្រសួងអប់រំ យុវជន និង កីឡា (ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី)

២៤-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី) ឯកឧត្តម វេង​ សាខុន

២៥-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី) ឯកឧត្តម ជា សុផារ៉ា

២៦-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា (ឯកឧត្តម វង សូត រដ្ឋមន្ត្រី)

២៧-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច (លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រី)

រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

            រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
(ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ)

ក្រសួង-រដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលអាណត្តិទី៦ (២០១៨-២០២៣)

នាយករដ្ឋមន្ត្រី (សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)

ឧបនាយករដ្ឋមន្ត្រី (១-សម្ដេចក្រឡាហោម ស ខេង ២-សម្ដេចពិជ័យ​សេនា ទៀ បាញ់ ៣-ឯកឧត្តមហោ ណាំហុង ៤-លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៥-ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត
    ប៊ិន ឈិន ៦-ឯកឧត្តម យឹម ឆៃលី ៧-ឯកឧត្តម កែ គឹមយ៉ាន ៨-ឯកឧត្តម ប្រាក់ សុខុន ៩-ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន
១០-ឯកឧត្តម
ជា សុផារ៉ា)

១-ទីស្តីការគណៈរដ្ឋមន្ត្រី (ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន  រដ្ឋមន្ត្រីទទួលបន្ទុក)          

២-ក្រសួងមហាផ្ទៃ (សម្ដេចក្រឡាហោម
ខេង
រដ្ឋមន្ត្រី)

៣-ក្រសួងផែនការ (ឯកឧត្តម ឆាយ ថន
រដ្ឋមន្ត្រី)

៤-ក្រសួងយុត្តិធម៌ (ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី)

៥-ក្រសួងព័ត៌មាន (ឯកឧត្តម ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រី)

៦-ក្រសួងបរិស្ថាន (ឯកឧត្តម សាយ សំអាល់
រដ្ឋមន្ត្រី)

៧-ក្រសួងការពារជាតិ (សម្ដេចពិជ័យសេនា ទៀ
បាញ់
រដ្ឋមន្ត្រី)

៨-ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី)                    

៩-ក្រសួងទេសចរណ៍ (ឯកឧត្តម ថោង ខុន
រដ្ឋមន្ត្រី)

១០-ក្រសួងកិច្ចការនារី (លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី)

១១-ក្រសួងសុខាភិបាល (ឯកឧត្តម ម៉ម ប៊ុនហេង
រដ្ឋមន្ត្រី)

១២-ក្រសួងអភិវឌ្ឍន៍ជនបទ (ឯកឧត្តម អ៊ុក រ៉ាប៊ុន
រដ្ឋមន្ត្រី)               

១៣-ក្រសួងមុខងារសាធារណៈ (ឯកឧត្តម ពេជ្រ ប៊ុនធិន
រដ្ឋមន្ត្រី)

១៤-ក្រសួងរ៉ែ និង ថាមពល (ឯកឧត្តម ស៊ុយ សែម
រដ្ឋមន្ត្រី)

១៥-ក្រសួងធម្មការ និង សាសនា (ឯកឧត្តម ហ៊ឹម ឆែម
រដ្ឋមន្ត្រី)         

១៦-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី)

១៧-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី)

១៨-ក្រសួងឧស្សាហកម្ម និង សិប្បកម្ម (ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រី)

១៩-ក្រសួងធនធានទឹក និង ឧតុនិយម (ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី)

២០-ក្រសួងសាធារណការ និង ដឹកជញ្ជូន (ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី)

២១-ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី)

២២-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ឯកឧត្តម
អ៊ិត សំហេង រដ្ឋមន្ត្រី)

២៣-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី)

២៤-ក្រសួងអប់រំ យុវជន និង កីឡា (ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី)

២៥-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ឯកឧត្តម វេង​ សាខុន រដ្ឋមន្ត្រី)     

២៦-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី)

២៧-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា (ឯកឧត្តម វង សូត រដ្ឋមន្ត្រី)

២៨-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច (លោកជំទាវ កិត្តិសង្គហបណ្ឌិត   ម៉ែន សំអន រដ្ឋមន្ត្រី)

រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក)

គន្ថនិទ្ទេស

១- ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធ​សាសន​បណ្ឌិត្យឆ្នាំ១៩៦៧

២- ពុយ គា៖ រដ្ឋាភិបាលកម្ពុជានានាពីឆ្នាំ១៩៤៥ដល់ឆ្នាំ២០០៥ សេវា​បោះពុម្ពផ្សាយ រាហុ៍ ២០០៦

៣- ពុយ គា៖ រដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៤៥ដល់ឆ្នាំ២០១០ បោះពុម្ពលើក​ទី២ សេវាបោះពុម្ពផ្សាយ រាហុ៍ ២០១០

៤- កាសែត កម្ពុជាថ្មី ឆ្នាំទី១២ លេខ៣២៨២ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៣

៥- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និង ច្បាប់ធម្មនុញ្ញ​បន្ថែម​សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិឆ្នាំ២០០៤

៦- ឯកសារពី គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត(គ.ជ.ប.)