ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » ប្រវត្តិសារៈមន្ទីរជាតិ

ប្រវត្តិសារៈមន្ទីរជាតិ

ប្រវត្តិសារៈមន្ទីរជាតិ

ដោយ៖ លោក អាត ទៀង (បេក្ខជនបណ្ឌិតផ្នែកប្រវត្តិវិទ្យា)

មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្រ្ដនយោបាយ វិទ្យាស្ថានមនុស្សសាស្រ្ដ និង វិទ្យាសាស្រ្តសង្គម

លំនាំដើម

កម្ពុជាជាប្រទេសមួយ​ ដែលសម្បូរដោយកេរ្តិ៍ដំណែលសិល្បៈ ក្នុង​ចំណោមប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍
ហើយក៏ជាប្រទេសមួយដែលមាន​អរិយធម៌បរុមបុរាណផងដែរ។ តាមរយៈកេរ្តិ៍ដំណែលនេះ អាចបញ្ជាក់ឱ្យគេដឹង​ពី​អត្ថិភាពរបស់ចក្រភពខ្មែរក្នុងសម័យកាលរុងរឿង ដែលបានលាតសន្ធឹងយ៉ាង ធំធេងក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បុព្វបុរសខ្មែរបានបង្កើតនូវស្នាដៃ​យ៉ាង​សម្បូរ​ដូចជា ប្រាសាទ រូបចម្លាក់ គ្រឿងអលង្ការ និង របាំ។ល។ ដោយសារ​ប្រទេស​ខ្មែរសម្បូរនូវបិតិករភ័ណ្ឌ ដូចនេះ
ហើយយើងត្រូវការកន្លែងពិសេសសម្រាប់​ថែរក្សាសម្បត្តិទាំងនោះឱ្យគង់វង្ស
ផុតពីការបំផ្លាញពីធម្មជាតិ និង ស្នាដៃ​មនុស្ស​ ដើម្បីបង្ហាញឱ្យជនរួមជាតិ និង ជនបរទេសបានឃើញ ពីឃ្លាំង​វប្បធម៌​ដ៏ស្តុកស្តម សារៈមន្ទីរត្រូវបានបង្កើតឡើង
ហើយការបង្កើតនេះសុទ្ធសឹងតែ​ផ្តើម​ចេញពីការប្រមូលផ្តុំ
និង រក្សាទុក។ សារៈមន្ទីរមិនត្រឹមជាកន្លែងដាក់​តាំងវត្ថុ​បុរាណប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ឱ្យគេយល់ដឹងពីរបៀបរស់នៅ
និង ប្រពៃណីទំនៀមទំលាប់របស់ប្រជាជាតិមួយ។

ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា​បច្ចុប្បន្នមានសារៈមន្ទីរជាច្រើន ដែលឋិត​នៅតាមបណ្តាខេត្តនានា ដែលជាប្រភពនៃវត្ថុបុរាណ ដូចជា តាកែវ សៀមរាប បាត់ដំបង…។
ដោយឡែកតែសារៈមន្ទីរជាតិ មានទីតាំងនៅទីក្រុងភ្នំពេញ ហើយជាសារៈមន្ទីរធំជាងគេបង្អស់ក្នុងប្រទេស។

១-ប្រវត្តិនៃការកសាង

 

នៅឆ្នាំ១៩១៨សារៈមន្ទីរជាតិត្រូវបានចាប់ផ្តើមសាងសង់ឡើង
បន្ទាប់​ពីមានការចាក់គ្រឹះថ្មដំបូងបង្អស់នៅខែសីហា ឆ្នាំ១៩១៧។ តាមរាជក្រឹត្យ​ចុះថ្ងៃ​ទី១២ ខែសីហា ឆ្នាំ១៩១៩ សារមន្ទីរនេះមានឈ្មោះថា «សារៈមន្ទីរនៃកម្ពុជា»
។ ប៉ុន្តែ ក្រោយមកតាមរាជប្រកាសរបស់ព្រះបាទ ស៊ីសុវត្ថិ
ដែល ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ១៩២០
បានដាក់ឈ្មោះថា «សារៈមន្ទីរ ALBERT SAREUT ដើម្បី​ជា​កិត្តិយស ដល់លោក Albert
Sarraut ដែលជាអតីតទេសាភិបាលបារាំង​ប្រចាំ​នៅឥណ្ឌូចិន។

សារៈមន្ទីរ
ALBERT
SAREUT

ពិធីសម្ពោធជាផ្លូវការនៃសារៈមន្ទីរ
ALBERT
SAREUT បានប្រព្រឹត្ត​ទៅ​នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ១៩២០ វេលាម៉ោង១៦
និង ៣០នាទី។ ពិធី​សម្ពោធនេះ ឋិតនៅក្រោមរាជាធិបតេយ្យភាពនៃ ព្រះបាទ ស៊ីសុវត្ថិ ព្រះចៅក្រុង​កម្ពុជា និង វត្តមានរបស់លោក HENRI BAUDOIR ដែលជារេស៊ីដង់ជាន់ខ្ពស់
នៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា។

 

ក្បួនដង្ហែព្រះបាទស៊ីសុវត្ថិចូលរួមពិធីសម្ពោធសារៈមន្ទីរ
ALBERT
SAREUT

សារៈមន្ទីរនេះត្រូវបានបង្កើតឡើង
ក្នុងគោលបំណងធ្វើជាឃ្លាំង និងជា កន្លែងដាក់តាំងជូនមហា ជនទស្សនានូវកេរ្តិ៍ដំណែលដែលជ្រើសរើស​ សម្រិត សម្រាំងពីស្ថាបត្យកម្មបុរាណ ជាគំរូនៃស្នាដៃសិល្បៈទាំងឡាយ។ សារៈមន្ទីរ ជាគ្រឹះស្ថានមួយ
នៅជាប់ខាងជើងនៃបរមរាជវាំង បែរមុខទៅទិសខាងកើត​រកវាលព្រះមេរុ មានបណ្តោយខាងមុខប្រវែង៦៦ម៉ែត្រ និង ជម្រៅទៅក្រោយ ៥៤ម៉ែត្រ សង់លើខឿនដែលរចនាដោយ ក្បាច់ខ្សែ កំពស់២,៥០ម៉ែត្រពីដី ឯដំបូលផ្នែកខាងមុខមានកំពូល៣
(ក្រោយមកគេសង់បន្ថែមនូវបន្ទប់២ ម្ខាង​មួយថែមទៀត)។ ឯកំពស់ដែលគិតទាំងដំបូល
ដែលមានកំពូលស្រួចទៅលើ មានកំពស់៣៨ម៉ែត្រ។ នៅសម័យមុន គេដាក់តាំងវត្ថុបុរាណតែផ្នែកខាងមុខទេ​ចំណែកឯចំហៀង និង ផ្នែកខាងក្រោយ ជារោងជាងផ្សេងៗ និង ជាអគារ​សម្រាប់​សិស្សអាហាររូបករណ៍ស្នាក់នៅ ។

 

ការដាក់តាំងវត្ថុបុរាណនៃសារៈមន្ទីរ
ALBERT
SAREUT

ផ្នែកទាំងអស់នៃអគារ
បានហ៊ុំព័ទ្ធទីធ្លាសួនច្បារកណ្តាលមួយ

ផ្នែកខាង​ក្រោយនៃអគារខាងកើត
និង ទីធ្លាសួនច្បារកណ្ដាល​សារៈមន្ទី​រ​ប្លង់សារៈមន្ទីរ និង ការតុបតែងលំអស្នាដៃរបស់លោក GEORGE GROSLIER ដោយមាន​ជំនួយពីសាស្រ្តចារ្យ និង បុគ្គលិកនៃសាលាសិល្បៈខ្មែរ។
ការរចនា​លំអរកន្ទុយ​នាគ ហោជាង និង ក្បាច់លំអនានា
ត្រូវបានធ្វើឡើងដោយជាង​ឯកទេសខ្មែរ​សុទ្ធសាធ។

 

ជាងឯកទេសជនជាតិខ្មែរកំពុងធ្វើបង្អួច
ទ្វារ និង បង្អួចអំពីឈើរឹង មានចំនួន​ជាង​៤០ម៉ែត្រការេ ដោយគ្រូ និង
សិស្សសាលាសិល្បៈខ្មែរដែលទើបនឹងចាប់ផ្តើមរៀន។

ទ្វារឈើធំនៅខាងលើមានទម្ងន់ប្រហែល១តោន កម្ពស់៥,១០ម៉ែត្រ និង ទទឹង២,៤ម៉ែត្រ ជាស្នាដៃរបស់ជាងឯកទេសខ្មែរ៨នាក់ និង សិស្សដែលទើប​នឹងរៀនចំនួន១០នាក់ ដែលធ្លាប់ឆ្លាក់ និង កែលំអដោយខ្សែក្បាច់ក្នុងរយៈពេល​៤៥ថ្ងៃ ហើយក្បាច់លំអនៅលើទ្វារមានឈ្មោះថា «ក្បាចអង្គរ» ដែលបានចម្លង​ចេញពីប្រាសាទបន្ទាយស្រី។

២-ការវិវត្តន៍នៃសារៈមន្ទីរ

-សម័យអាណានិគម

បន្ទាប់ពីភាពរុងរឿងនៃសម័យអង្គរមក
ប្រទេសខ្មែរបានធ្លាក់ចុះទៅក្នុង​ភ្លើងសង្គ្រាម ទាំងក្នុងស្រុក និង ការឈ្លានពាននៃប្រទេសជិតខាង។
ដោយសារ​តែ​សង្គ្រាម បានធ្វើឱ្យមានការផ្លាស់ប្តូរទីតាំងរាជធានីជាញឹកញាប់
​ចំណែក​ប្រជាជនក៏តែងតែផ្លាស់ប្តូរលំនៅដ្ឋាន
ដើម្បីជៀសផុតពីតំបន់សង្គ្រាម។ រាជធានី​ចាស់មួយចំនួន ត្រូវបានគេបោះបង់ចោល
ចំណែកប្រាសាទថ្មដ៏ប្រណិត​ ដែល​ជាលំនៅដ្ឋានរបស់អាទិទេព
ក៏លែងមានអ្នកគោរពបូជា។ ជាច្រើនសតវត្ស​កន្លង​មក ប្រាសាទទាំងនោះ បានក្លាយជាវិមានដ៏អាថ៌កំបាំងកណ្តាលទ្រូងព្រៃ​គ្មានអ្នកណាទៅដល់ ដូចជា ឃ្លាមួយក្នុងបទនគររាជបានរៀបរាប់ថា «ប្រាសាទ សិលាកំបាំងកណ្តាលព្រៃ»។
ប្រទេសខ្មែរធ្លាក់ដុនដាបយ៉ាងខ្លាំង គឺ បណ្តាល​មក​ពីការមិនចុះសម្រុងផ្ទៃក្នុង និង ការឈ្លានពានពីបរទេស ក្នុងរយៈពេល​ដ៏ច្រើនសតវត្សរ៍។ ទូទាំងប្រទេសលែងនឹកនាដល់កេរ្តិ៍មរតកវប្បធម៌​របស់ជាតិ​ខ្លួន រហូតដល់សម័យអាណានិគមទើបមានបុរាណវត្ថុវិទូបារាំងទាំងនោះ​បាន យកចិត្តទុកដាក់ សិក្សាស្វែយល់ពីបុរាណវត្ថុខ្មែរទាំងអស់នោះ។ កិច្ចការទាក់​ទងនឹងកេរ្តិ៍ដំណែលសិល្បៈខ្មែរ
ដូចជា សិលាចារឹក រូបបដិមាករ រួមទាំង វត្ថុបុរេ​ប្រវត្តិសាស្ត្រ
និង វត្ថុបុរាណជាច្រើនទៀត ត្រូវបានបារាំងគ្រប់គ្រង ដូចជា​អភិរក្ស​អង្គរ និង សារៈមន្ទីរជាដើម។ ដោយសារប្រទេសកម្ពុជាសម្បូរឥត​គណនានូវកេរ្តិ៍ដំណែលសិល្បៈ
ជាហេតុនាំឱ្យរដ្ឋាភិបាលអាណានិគមចេញ​ក្រឹត្យចុះថ្ងៃទី១៧
ខែសីហា ឆ្នាំ១៩០៥ ហៅថាអនុក្រឹត្យរបស់អគ្គ ទេសាភិបាល​ឥណ្ឌូចិន ស្តីពីការបង្កើតសារៈមន្ទីរនៅឥណ្ឌូចិន ផ្នែកបុរាណវត្ថុខ្មែរ ឯ​រដ្ឋបាល​គឺតាំងនៅព្រៃនគរ (រាជធានីកូសាំងស៊ីនបារាំង) ប៉ុន្តែ គួរកត់សម្គាល់ថា សារៈ​មន្ទីរ​ឥណ្ឌូចិន ពុំមានអត្ថិភាពសោះឡើយ
ដោយក្រសួងមន្ទីរនានាក្រោមឱវាទ​ទេសាភិបាល បានផ្ទេរទៅទីក្រុងហាណូយ
(រាជធានីរដ្ឋបាលឥណ្ឌូចិន) ក្នុង​ចំណោមនោះ មានសាលាបារាំងចុងបូព៌ាប្រទេសផងដែរ
និង ដោយនៅ​ឆ្នាំ១៩០៥
ក្រុមប្រឹក្សាអាណានិគមបដិសេធមិនព្រមផ្តល់ថវិកាសម្រាប់​ទ្រទ្រង់​សារៈមន្ទីខ្មែរនៅក្រុងព្រៃនគរ។ គំនិតដែលចង់បង្កើតសារៈមន្ទីរមួយរបស់​ខ្មែរ​សុទ្ធសាធ​នៅប្រទេសកម្ពុជាក្នុងក្រុងភ្នំពេញ
ដោយមិនភ្ជាប់នឹងប្រទេសដ៏ទៃ​ទៀត​នៅ​ក្នុងឥណ្ឌូចិននោះ បានចាប់ផ្តើមឡើងដោយលោករេស៊ីដង់ជាន់ខ្ពស់​នៅកម្ពុជា គឺលោក ម៉ូវ៉ែល ក្នុងខែកុម្ភៈ ឆ្នាំ១៩០៥ ។ នៅថ្ងៃទី២៧ ខែកុម្ភៈ
ឆ្នាំ ១៩០៥ សារទូរលេខរបស់លោកនាយកសាលាបារាំងចុងបូព៌ាប្រទេស មកជូន​រេស៊ីដង់ជាន់ខ្ពស់នៅកម្ពុជា មានសេចក្តីថា «អគ្គទេសាភិបាលបានស្នើរ​យោបល់​ពីខ្ញុំអំពីគម្រោងរបស់លោក​
ដែលចង់បង្កើតសារៈមន្ទីរខ្មែរនៅភ្នំពេញ។ ខ្ញុំមាន កិត្តិយសនឹងជម្រាបលោកថា ខ្ញុំយល់ស្របនឹងលោកទាំងស្រុង និង ត្រៀម​លក្ខណៈជួយទ្រទ្រង់គម្រោងការណ៍នេះ ប្រសិនបើសារៈមន្ទីរជាតិ និង ឋិតនៅ​ក្រោមឱវាទសាលាបារាំងចុងបូព៌ាប្រទេស
ហើយរដ្ឋាភិបាល​អាណាព្យាបាល​របស់កម្ពុជា
ទទួលបន្ទុកចំណាយថវិការសាងសង់ និង ថែរក្សាសារៈមន្ទីរ​ព្រមទាំងសម្រាប់ការដឹកជញ្ជូនមកកាន់ទីក្រុងភ្នំពេញនូវវត្ថុបុរាណខ្មែរ ដែល​សព្វថ្ងៃ​នេះតំកល់ទុកនៅឯព្រៃនគរ
ដោយមានជំនួយឧបត្ថម្ភតាមលទ្ធិភាព និង ថវិកាឥណ្ឌូចិន។ សូមលោកឆ្លើយតបមកខ្ញុំវិញតាមទូរលេខថា
តើលក្ខខ័ណ្ឌ​ទាំង​នេះសមស្របឬទេ ដើម្បីអាចស្នើទៅលោក ប៊ូស៊េ ដែលនឹងមកដលក្រុង ព្រៃនគរក្នុងពេលខាងមុខ
ឱ្យជួយដោះស្រាយបញ្ហាដឹកជញ្ជូននោះ ដោយ​ពិស្តារ »។

លោករេស៊ីដង់ជាន់ខ្ពស់ម៉ូរ៉ែស
បានយល់ស្របនឹងសំណើរនោះ ប៉ុន្តែ អគ្គទេសាភិបាលឥណ្ឌូចិននៅក្រុងព្រៃនគរ ដោយមានផ្នែកវត្ថុបុរាណខ្មែរ​ភ្ជាប់​ជាមួយ។ ក្រោយពីមានលិខិតឆ្លើយឆ្លងជាច្រើនរវាងអាជ្ញាធរបារាំង
នៅភ្នំពេញ និង ព្រៃនគរ គេយល់ព្រមបង្កើតសារៈមន្ទីរខ្មែរនៅភ្នំពេញ តាមអនុក្រឹត្យចុះថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ១៩០៥ ចុះផ្សាយក្នុងរាជកិច្ច ហើយមានចំណុចសំខាន់ៗ​មាន​​ខ្លឹមសារដូចតទៅ៖

– មាត្រាទី១
សារៈមន្ទីរបូរាណខ្មែរមួយ ដែលដាក់ក្រោមការគ្រប់គ្រង​របស់លោករេស៊ីដង់ជាន់ខ្ពស់នៅកម្ពុជា
និង ក្រោមការត្រួតពិនិត្យបច្ចេកទេស​របស់នាយក និង ប្រធានផ្នែកបុរាណវត្ថុខ្មែរនៃសាលាបារាំងចុងបូព៌ាប្រទេស។

– មាត្រាទី៣
ការបង្កើតសារៈមន្ទីរនេះ មានបំណងប្រមូលផ្តុំនូវរូប​ចម្លាក់ ចម្លាក់លឹប បដិមា ឬ វត្ថុបុរាណទាំងអស់ដែលរកឃើញ តាមការជីករក ឬ តាម​ការងារផ្សេងៗទៀត នៅលើទឹកដីកម្ពុជា ហើយដែលការរក្សាវត្ថុទាំងនោះ និង មានសារៈប្រយោជន៍
ក្នុងវិស័យប្រវត្តសាស្រ្ត និង បុរាណវត្ថុវិទ្យា។

– មាត្រាទី៤
បុរាណវត្ថុខ្មែរដែលតម្កល់ទុកនៅក្នុងក្រុងព្រៃនគរ ហើយ​មានកំណើតពីប្រទេសកម្ពុជា នឹងត្រូវប្រគល់ឱ្យសារៈមន្ទីរនៅកម្ពុជាវិញ​
ឯការ​ដឹកជញ្ជូន គឺជាបន្ទុកនៃថវិកាក្នុងស្រុក។

– មាត្រាទី
៥ វត្ថុដែលបានធ្វើចំណាត់ថ្នាក់រួចហើយ និង វត្ថុដែលនឹង​ត្រូវធ្វើចំណាត់ថ្នាក់នៅក្រោយពេលក្រោយនឹងទៅជាសម្បត្តិក្នុងស្រុក ហើយ គេមិនអាចបំបែកពីគ្នាដើម្បីជួសជុស ឬ (ខ្មែរ)
ផ្ទេរទៅឱ្យអ្នកដ៏ទៃ​តាមរយៈ​ការ​លក់ អំណោយ ឬ បណ្តូរបានឡើយបើគ្មានការអនុញ្ញាតពីអគ្គទេសាភិបាល​តាមសំណើរបស់រេស៊ីដង់ជាន់ខ្ពស់។

– មាត្រាទី៦
ការចំណាយសម្រាប់បុគ្គលិក ការរៀបចំ ការដឹកជញ្ជូន និង ការថែរក្សាគឺជាបន្ទុកថវិកាក្នុងស្រុករបស់កម្ពុជា
ចំនួនពាក់កណ្តាលទៀត ត្រូវ​ផ្តល់ឱ្យដោយថវិកាឥណ្ឌូចិន។

តែទោះបីជាមានការរៀបចំយ៉ាងនេះក៏ដោយ
ក៏សារៈមន្ទីរខ្មែរមានតែ​នៅ​ក្នុង​ទ្រឹស្តីនៅឡើយ
រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩០៧
ព្រះបាទស៊ីសុវត្ថិ បានអនុម័តលើប្លង់នៃសារៈមន្ទីរនេះ ដែលដាក់ថ្វាយដោយឧកញ៉ា យួន ជា​នាយកការងារសាងសង់រាជវាំង។ ប៉ុន្តែគម្រោងការនេះបានអូសបន្លាយក្នុង
សំណុំលិខិតរបស់អគ្គទេសាភិបាលឥណ្ឌូចិន ដែលមិនពេញចិត្តនឹងគម្រោងការ​បង្កើត​សារៈមន្ទីរខ្មែរនៅប្រទេសកម្ពុជា។
គួររំលឹកថា ក្នុងសម័យអាណានិគម​បារាំង​ អគ្គទេសាភិបាលឥណ្ឌូចិនតែងតែមានគំនិត ចង់តម្កល់វត្ថុបុរាណខ្មែរ​ទាំងអស់ទុកក្នុងសារៈមន្ទីរមួយនៅឯព្រៃនគរ ឬ ឯក្រុងហាណូយ ហេតុដូចនេះ ហើយបានជាសព្វថ្ងៃនេះគេរកឃើញវត្ថុសិល្បៈខ្មែរដ៏មានតម្លៃ
ដាក់តាំងនៅឯ​សារៈ​មន្ទីរនានាឯប្រទេសវៀតណាម។

បន្ទាប់មក
សារមន្ទីរឧបសម្ព័ន្ធមួយត្រូវបានបង្កើតឡើង ដែលមានទីតាំង​បណ្តោះអាសន្ននៅភាគខាងជើងនៃទីក្រុងភ្នំពេញ
ប៉ុន្ដែ ទីតាំង និង ការរៀបចំ​សារៈ​មន្ទីរ​នេះ នៅមិនទាន់មានលក្ខណៈសមស្រប ដោយហេតុថា សារៈមន្ទីរ​នេះ​នៅជាយក្រុងភ្នំពេញ នៅម្តុំសាលាវិជ្ជាជីវៈ និង មានរបងក្រាស់មួយកំពស់
៥ម៉ែត្រ បាំងជិត និង បិទទ្វារជិត ដើម្បីទៅទស្សនាសារៈមន្ទីរ គេមិនត្រូវទៅនៅ​ពេល​ដែល​អ្នកយាមទ្វារមិននៅនោះទេ។

នៅដើមឆ្នាំ១៩០៩
សារៈមន្ទីរខ្មែរត្រូវស្ថាបនាឡើងដោយសារសប្បុរស​ធម៌​របស់​ព្រះបាទស៊ីសុវត្ថិ មានទីតាំងនៅអតីតអនុវិទ្យាល័យស៊ីសុវត្ថិសែល​
ដាក់​ឈ្មោះថា «សារៈមន្ទីរភ្នំពេញ
ដែលបានទទួលពីតំបន់នានានៃប្រទេសកម្ពុជា ១៥០ នោះមានដាក់ទីតាំងរូបចម្លាក់សម័យអង្គរមួយចំនួន។ បន្ទាប់ពីថ្ងៃសម្ពោធ​ជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ គេបានប្រគល់វត្ថុបុរាណទាំង​នោះ​មក​សារៈមន្ទីរ ALBERT SARAUT ដូច្នេះ ពីឆ្នាំ១៩០៩ ទៅឆ្នាំ១៩១៩ ប្រទេស​កម្ពុជាមានសារៈមន្ទីរតូចមួយ
ដែលមន្ត្រីអភិរក្សរស់នៅឯទីក្រុងហាណូយ ឯ​មន្ត្រី​អភិរក្សរង ជាមន្ត្រីរដ្ឋបាលដែលត្រូវផ្លាស់ប្តូរជាញឹកញាប់​បានត្រឹមតែចុះ​ហត្ថលេខាលើលិខិតមួយចំនួន និង លើបញ្ជីបើកប្រាក់១០០០
Priastres សម្រាប់១ខែ ដើម្បីដំណើរការកិច្ចការនេះ។

នៅទីបំផុត
លោក GEORGE
GRROSITE ដែលពេញចិត្តនឹងសិល្បៈ​ខ្មែរ​យ៉ាងខ្លាំងនោះ បានអំពាវនាវចំពោះអាជ្ញាធរអាណាព្យាបាលបារាំង
ដើម្បី បង្កើតសាលាសិល្បៈខ្មែរមួយ និង សារៈមន្ទីរជាតិមួយនៅភ្នំពេញ គាត់បាន ធ្វើគម្រោងសាងសង់ដោយខ្លួនគាត់ផ្ទាល់ ដែលគម្រោងនេះក៏ត្រូវបានទទួលការ
យល់ព្រម។

លោក GEORGE GRROSITE បានដឹកនាំការងារសាងសង់នេះដោយ​ផ្ទាល់​ ក្រោយថ្ងៃសម្ពោធសារៈមន្ទីរ ALBERT SARAUT គឺជាសារៈមន្ទីរសិល្បៈ
ប្រវត្តិសាស្រ្ត និង ជាតិពន្ធុវិទ្យា ដែលមានគោល ដៅប្រមែប្រមូល
និង ថែរក្សា​បុរាណវត្ថុទាំងឡាយ។

លោក ALBERT SARRAUT

សារៈមន្ទីរនេះ
មានផ្នែកបុរាណវត្ថុដែលសម្រាប់តម្កល់វត្ថុសិល្បៈ​ទាំង​ឡាយ​ ដែលបានមកពីការរុករក
នៅលើប្រទេសកម្ពុជា ដែលការរក្សានេះ ផ្តល់​នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច
និង ជាតិពន្ធុវិទ្យា ព្រមទាំងតម្កល់នូវវត្ថុ​បុរាណ​នានា ដែលមិនអាចរក្សាទុកនៅកន្លែងដើមបាន ដែលមានវត្ថុសិល្បៈនានាចំនួន ១០០ប្រភេទ នៅពេលសារៈមន្ទីរទើបចាប់បដិសន្ធិ គេដាក់តាំងវត្ថុផ្សេងៗចំនួន​ជា សំរិទ្ធ ចម្លាក់ឈើ ចម្លាក់ថ្ម សំលៀកបំពាក់សម្រាប់ពិធីបុណ្យផ្សេងៗ
សាស្រ្តាវុធបុរាណ គ្រែស្នែង រូបិយ វត្ថុ ក្អម ពាង ក្រឡ ។ល។
មានការិយាល័យ​សម្រាប់ផ្តល់ពត៌មាន រោងជាងសម្រាប់ផ្តិតពុម្ពរូបបុរាណ កន្លែងលក់រូបថត មានបណ្ណាល័យ១ ដែលនៅឆ្នាំ១៩២០
មានសៀវភៅប្រហែល៣០០ក្បាល​ ដែលនិយាយអំពីប្រទេសកម្ពុជា
ប្រាសាទបុរាណ និង បុរាណវត្ថុវិទ្យា និង មានបន្ទប់អាន ១ ដែលបើកទ្វារជា រៀងរាល់ថ្ងៃ ។

ចាប់តាំងពីបើកសារៈមន្ទីរមក
ចាងហ្វាងនៃសាលាសិល្បៈខ្មែរ រ៉ាប់រង កិច្ចការសារៈមន្ទីរមួយចំណែក ដែលត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យ​របស់​នាយកការិយាល័យបុរាណវត្ថុវិទ្យា នៃសាលាបារាំងចុងបូព៌ា។

សារៈមន្ទីរ
ឆ្នាំ១៩៥១ ស្ថានភាពបែបនេះប្រព្រឹត្តទៅរហូតដល់ឆ្នាំ​ដែល​លោក ALBERT
SARAUT បានផ្ទេរមកឱ្យរដ្ឋាភិបាលខ្មែរវិញ នូវផ្នែករដ្ឋបាល ចំណែករាល់កិច្ចការវិទ្យាសាស្រ្ត
និង បច្ចេកទេសនៃមន្ទីរ បានទទួលការ​គ្រប់គ្រង និង ត្រួតពិនិត្យផ្ទាល់ពីជនជាតិបារាំង។
សារៈមន្ទីរនេះ ក៏បានក្លាយជា​សារៈមន្ទីរជាតិនៃកម្ពុជាចាប់ពីនោះមក។

-សម័យសង្គមរាស្ត្រនិយម

ការគ្រប់គ្រងដោយជនជាតិបារាំងត្រូវបានបញ្ចប់ នៅខែតុលា ឆ្នាំ​១៩៦៦ នៅពេលដែលអភិរក្សខ្មែរម្នាក់ ឈ្មោះលោក ជា ហៃសេង ត្រូវបាន​តែង​តាំង​ជា​នាយកសារៈមន្ទីរនេះ។ នៅឆ្នាំ១៩៦៩ មានការរៀបចំជួសជុលតួអគារ​ខាងកើត​តែនៅរក្សាលំនាំដើមដដែលតែមាន៣ជាន់
តែជាន់ក្រោមដីសម្រាប់ទុកវត្ថុ​បែក​បាក់ ជាន់ផ្ទាល់ដីសម្រាប់ដាក់តាំងវត្ថុបុរាណ និង ជាន់លេលីជាការិយាល័យ​រដ្ឋបាល កន្លែងតម្កល់ឯកសារ រូបថតចាស់ៗ ទូសម្រាប់ដាក់ស្លាកប័ត្រ
និង បណ្ណាល័យសម្រាប់អ្នកសិក្សា។ មុនឆ្នាំ១៩៧០ គេបានបង្កើតសារៈមន្ទីរ​សាខា​នៅទីរួមខេត្តនៅឯខេត្តបាត់ដំបងចំនួន២។

 

-សម័យសាធារណៈរដ្ឋខ្មែរ

ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧០ ដោយនៅចន្លោះឆ្នាំប្រទេសខ្មែរ​មាន​ចម្បាំង​ក្នុងស្រុក នៅតាមបណ្តាខេត្តនានា ប្រកបដោយអសន្តិសុខ​ពុំអាចធានាដល់ភាព​គង់វង្សនៃវត្ថុបុរាណទាំងឡាយ ដូច្នេះហើយ
ទើបគេ ប្រមូលវត្ថុបុរាណមួយ​ចំនួន​ធំពីខេត្តនានា
មកទុកក្នុងរោងជាងសារៈមន្ទីរជាតិវិញ។ សម័យនោះ របស់ ខ្លះត្រូវគរយកទៅតម្កល់ទុកក្នុងព្រះបរមរាជវាំង ដូចជា សម្លៀកបំពាក់ក្សត្រ​នានា។ ចាប់ពីមានកំណើតមកចំនួនវត្ថុសិល្បៈដែលសារៈមន្ទីរជាតិ
បានទទួល​ចេះ​តែ​កើន​ឡើង វត្ថុបុរាណមានចំនួនរាប់ពាន់ ដែលបង្ហាញនូវលក្ខណៈ​ផ្សេងៗ​គ្នា ដូចជា ១៩៧៥ លំដាប់ នៅឆ្នាំវត្ថុសិល្បៈក្នុងសម័យបុរេប្រវត្តិ​ដែលមាន​លក្ខណៈជាជាតិពន្ធុវិទ្យា និង ជាសិល្បៈសម័យក្រោយ។

-សម័យកម្ពុជាប្រជាធិបតេយ្យ

ក្រោមការគ្រប់គ្រងនៃរបបកម្ពុជាប្រជាធិបតេយ្យ គ្រប់​វិស័យ​ទាំងអស់​បាន​ដើរត្រឡប់ ទៅរកសម័យបុព្វកាលទីក្រុងភ្នំពេញ​ក្លាយជាទីក្រុងខ្មោច សារៈ​មន្ទីរជាតិបានបិទទ្វារ ទូទាំងប្រទេសពោរពេញទៅដោយការកាប់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ
អ្នកឯកទេសក្នុងវិស័យជួសជុលវត្ថុបុរាណជាតិខ្មែរ៣រូប ដែល​ធ្លាប់ទៅសិក្សានៅប្រទេសបារាំង
រួមនឹងលោក លីវូអង ត្រូវគេសម្លាប់
សម្ភារៈ​សម្រាប់ ជួសជុលទាំងឡាយ បណ្តាញអគ្គិសនី
និង វត្ថុបុរាណក្នុងសារៈមន្ទីរ​ជាតិ​ខ្លះត្រូវគេបំផ្លាញ។

-សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជារហូតដល់បច្ចុប្បន្ន

បន្ទាប់ពីថ្ងៃ៧
ខែមករា ឆ្នាំ១៩៧៩មក ​ទីក្រុងភ្នំពេញចាប់ផ្តើមមាន​មនុស្ស​រស់ឡើងវិញ។ សារៈមន្ទីរជាតិដែលត្រូវគេបោះបង់ចោលអស់ជិត៤ឆ្នាំ បានក្លាយជាលំនៅសត្វប្រជៀវ
រូបចម្លាក់ទាំងឡាយដេកដួលលើកម្រាល​ដែល​ពោរពេញទៅដោយធូលី ពិដានបាក់បែក ដំបូលធ្លុះធ្លាយ ស្រះទឹករីង បរិវេណ​សារៈមន្ទីរដែលធ្លាប់តែមានសួនច្បារដែលពោរពេញដោយផ្ការ និង កម្រាល​ស្មៅ​ដ៏​ស្អាត បានក្លាយទៅជាព្រៃស៊ុបទ្រុប
ដែលមានតែវល្លិ៍ ស្មៅ និង កូនឈើ​ដែលដុះដោយឯកឯងគ្មានសណ្តាប់ធ្នាប់។
ក្រៅពីបុគ្គលិកចាស់៦រូប នៅមាន​នារីដែលជាគ្រួសារអតីតបុគ្គលិក
បានចូលមកបម្រើការងារនៅសារៈមន្ទីរវិញ។
ក្រោយពីមានការរៀបចំជួសជុលឡើងវិញ សារៈមន្ទីរបានបើកទ្វារជាថ្មីនៅថ្ងៃ ១៣ ខែមេសា ឆ្នាំ១៩៧៩ ក្រោមអធិបតេយ្យភាព លោក ហេង សំរិន ជាប្រធាន​ក្រុមប្រឹក្សាប្រជាជនកម្ពុជា។

សារៈមន្ទីរជាតិកម្ពុជា

បណ្ណាល័យនៃសារៈមន្ទីរជាតិ
មានសៀវភៅប្រហែល១០០០ក្បាល ដែលសៀវភៅមួយចំនួនមានវ័យចំណាស់ខ្លាំង ពុកផុយ និង ត្រូវសត្វល្អិត​បំផ្លាញ។
នៅឆ្នាំ១៩៩៥ មានការជួសជុលដំបូលសារៈមន្ទីរ។

អភិរក្សត្រូវបាន​ផ្លាស់ប្តូរជាបន្តបន្ទាប់មកមាន៤នាក់

-លោក
កាន់ ម៉ន

-លោក
ពេជ្រ កែវ

-លោក ឃុន
សាម៉េត (២៦កញ្ញា ១៩៩៦ រហូតដល់បច្ចុប្បន្ន)

សព្វថ្ងៃនេះវត្ថុបុរាណដាក់តាំងក្នុងសារៈមន្ទីរ
មានចំនួនប្រហែល ១៥២៦
ក្នុងមាន៖

-វត្ថុធ្វើអំពីសំរិទ្ធ
ស្ពាន់ ដែក ប្រហែល ៦៣៩

-វត្ថុធ្វើអំពីលោហៈលាយឈើ
ប្រហែល ២៥

-ក្អម
ពាង វត្ថុបុរេប្រវត្តិសាស្ត្រ ប្រហែល ១៩៣

-សិលាចារិក
ផ្តែរ រូបបដិមាករ ធ្វើអំពីថ្មប្រហែល ១៨៩