ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » គោលវិធីសិស្សមជ្ឈមណ្ឌល (បន្តមកពីលេខមុន)

គោលវិធីសិស្សមជ្ឈមណ្ឌល (បន្តមកពីលេខមុន)

គោលវិធីសិស្សមជ្ឈមណ្ឌល (បន្តមកពីលេខមុន)

ដោយ៖ លោក មាឃ សារី (បេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ)

ប្រធានផ្នែកវិទ្យាសាស្រ្តអប់រំ វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

២.៨-គោលការណ៍អប់រំសីលធម៌ នៅក្នុងការអនុវត្ដគោល​វិធីសិស្ស​​មជ្ឈមណ្ឌល

ដើម្បីធ្វើឱ្យការអនុវត្ដការបង្រៀន តាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល​ឱ្យបានកាន់តែល្អថែមទៀត
នោះយើងត្រូវមានគោលការណ៍សីលធម៌មួយចំនួន ដែលរួមមាន៨ចំណុចដូចខាងក្រោម៖

 -មិនមានការនិយាយកាត់គ្នាពេលដែលអ្នកណាម្នាក់កំពុងនិយាយ
ឬ ពោលពាក្យចំអកឡកឡឺយ។

-ទម្លាប់សិស្សឱ្យមានការស្រាវជ្រាវជាប្រចាំ ទោះជានៅក្នុងថ្នាក់ក្ដី ឬ ក្រៅថ្នាក់ក្ដី។

-ពង្រឹងសិស្សឱ្យមានចរិតក្លាហាន ហ៊ានបពោ្ចញមតិយោបល់ និង ធ្វើការងាររួមគ្នាដោយភាតរៈ។

-លើកទឹកចិត្ដសិស្សឱ្យមានកម្លាំងចិត្ដនៅក្នុងការរៀនសូត្រ

-សិស្សទទួលព័ត៌មានដោយខ្លួនគេផ្ទាល់

-សិស្សមានគំនិតច្នៃប្រឌិតខ្ពស់ជាប្រចាំក្នុងការស្វែងរកចំណេះដឹង និង បទពិសោធន៍ថ្មីៗ។

-សិស្សមានគំនិត និងចរិតសកម្មជានិច្ចនៅក្នុងការរៀនសូត្រ       

-បណ្ដុះសិស្សឱ្យមានគំនិតប្រជាធិបតេយ្យ ទាំងនៅក្នុងការសិក្សា ក៏​ដូចជាការរស់នៅប្រចាំថ្ងៃ។

២.៩-កិច្ចតែងការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល

បើយោលទៅតាមទ្រឹស្ដីវិញកិច្ចតែងការបង្រៀន ក្នុងវិធីសាស្ដ្របង្រៀន​តាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល
គឺត្រូវមានលក្ខណៈដូចខាងក្រោម [1]

ក-វត្ថុបំណងមេរៀនក្នុងមួយពេលសិក្សានេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់​ថា សិស្សធ្វើអ្វីបានខ្លះ? 

ខ-ត្រូវការប្រើសម្ភារៈឧបទេសអ្វីខ្លះ  និង ការជ្រើសរើសកម្រងសំណួរ​យ៉ាង​ដូចមេ្ដចខ្លះ?

គ-ត្រូវគ្រោងទុកជាមុននូវអំពើ ឬ ការប្រតិបត្ដិរបស់សិស្ស
តើសិស្ស​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បីឱ្យសមេ្រចទៅតាមវត្ថុបំណងខាងលើ។

ឃ-កំណត់ និង ជ្រើសរើសបញ្ញត្ដិ ឬ ខ្លឹមសារមេរៀនដែលរួមមាន៖
អរូបកម្ម រូបមន្ដ ទូទៅកម្ម…។ 

ង-រៀបចំឱ្យមានការអនុវត្ដ ដើម្បីពង្រឹងពុទ្ធិ ផ្សារភ្ជាប់បញ្ញត្ដិទៅនឹង​សភាពជាក់ស្ដែង។

ច-រៀបចំការវាយតម្លៃ តើមួយពេលសិក្សានេះ សិស្សមានប៉ុន្មាន
ភាគរយ​ដែលបានចេះមេរៀន។

ឆ-ត្រៀមរៀបចំក្នុងការដាក់កិច្ចការឱ្យសិស្ស
សម្រាប់បន្ដការសិក្សា​នៅ​ផ្ទះ។

វត្ថុបំណងប្រតិបត្ដិ
គឺជាការកំណត់នូវចំណេះធ្វើប្រកបដោយភាព​ប៉ិន​ប្រសប់ និង​ ច្នៃប្រឌិតខ្ពស់ដល់សិស្ស
នៅពេលដែលគេបានបពា្ចប់ការរៀនសូត្រ​ក្នុងមួយពេលសិក្សា។  ការកំណត់ចេញនូវវត្ថុបំណងប្រតិបត្ដិបាន
គឺត្រូវមាន​លក្ខណៈដូចខាងក្រោម[2]

-អាកប្បកិរិយាអាចមើលឃើញ និង វាស់បាន (le comportement observable
et mesurable)
ដោយយើងប្រើនូវកិរិយាសកម្ម (verbe
action) ហើយកិរិយាសកម្មទាំងនោះមាន
ដូចជា សរសេរ គណនា រាប់ បកស្រាយ ពន្យល់បាន។ល។ ក្នុងនោះដែរ កិរិយាសព័្ទដែលយើងត្រូវចៀសវាង​ក្នុងការ​ប្រើ​ប្រាស់ដើម្បីកំណត់វត្ថុបំណងមេរៀន គឺ យល់ ដឹង
ឃើញ ស្គាល់ ឮ។ល។

-ស្ថិតនៅក្នុងល័ក្ខខ័ណ្ឌ (Conditions) មួយជាក់លាក់ បើយើងមិន​បាន​កំណត់ល័ក្ខខ័ណ្ឌច្បាស់លាស់ទេ គឺយើងមិនអាចធ្វើការវាយតម្លៃលើសកម្មភាព​សិក្សារបស់សិស្សបាននៅក្នុងមួយពេលសិក្សា។

-កម្រិតយល់ដឹងបានប៉ុន្មានភាគរយ (Critère de réussite) ឬក៏ តាម​ភាសាអង់គេ្លស
គឺប្រើពាក្យស្ដង់ដា (Standard)។

ដើម្បីយល់កាន់តែច្បាស់នោះ គឺយើងមានឧទាហរណ៍មួយ «ក្រោយ​ពេល​ចប់មួយពេលសិក្សានេះ សិស្សអធិប្បាយឡើងវិញបានពីវដ្ដនៃកំណ​កំណើត​របស់កង្កែបបាន៩០% ដោយមិនបាច់មើលសៀវភៅ និង គ្មានការ​ជួយ​ពីគ្រូ ឬ ការជួយពីសិស្សដទៃទៀត‍»។ ពាក្យ «អធិប្បាយ» គឺជាកិរិយាសព័្ទ​ដែល​មើលឃើញ និង វាស់បាន។ ចំពោះល័ក្ខខ័ណ្ឌវិញ គឺពាក្យ «មិនបាច់​មើល​សៀវភៅ និង គ្មានការជួយពីគ្រូ ឬ ការជួយពីសិស្សដទៃទៀត»
និង «បាន៩០%» គឺជាស្ដង់ដា ឬ កម្រិតដែលសិស្សទទួលបាននូវចំណេះដឹងលើមេរៀន នៅក្នុង​ម៉ោងសិក្សាកំណត់មួយ។

២.១០-សកម្មភាពរបស់សិស្សដើម្បីទទួលបានចំណេះដឹង​ពីការ​អប់រំនៅ

ពេលអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលចំណាត់ថ្នាក់បញ្ញតិ្ដនៃការស្ដែងចេញពីអាកប្បកិរិយា Categories Illus-trative
behavioral terms៖

១.ទទួលចំណេះដឹង ( Receiving)           

ចំណង់ចំណូលចិត្ដក្នុងការយល់ដឹងលើអត្ថប្រយោជន៍៖


ចេះស្ដាប់គ្រូ


ចេះសួរគ្រូនៃការសិក្សា គួបផ្សំគ្នាជាមួយនឹងបំណងប្រាថ្នា


ចេះផ្ដោតស្មារតី


ចេះតាមដានការ ឱ្យចេះផ្ដោតស្មារតីទៅលើសកម្មភាពសិក្សា និង ការពន្យល់របស់គ្រូ។


ចេះពិនិត្យសងេ្កត ឧទាហរណ៍៖ ចេះពិនិត្យសងេ្កតថា សិស្ស​ខូច​រស់នៅក្នុងស្ថានភាពដ៏ក្រលំបាក។

-ចេះខិតខំយកចិត្ដទុកដាក់


ចេះស្រាយបំភ្លឺបញ្ហា។

២ ទំទួលខុសត្រូវ (Responding)

បំណងប្រាថ្នាចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព៖


មានសុឆន្ទៈ


ចេះស្ដាប់គ្រូ

-ចេះបង្ហាញ ដែលគ្រូបញ្ជា ហើយមានការពេញចិត្ដចូលរួមស្នាដៃល្អ។

-ចេះឆ្លើយសំណួរ

-ចេះជួយមិត្ដភ័ក្ដ្រ

-ចេះជួយយកអាសារគ្នាទៅវិញទៅមក។

៣.ការចេះវាយតម្លៃ ( Evaluing) 

មានប្រត្យក្សារម្មណ៍ទៅលើបាតុភូត ឬ ប្រកាន់ ៖

-ចេះឱ្យតម្លៃ

-វែកញែកបាននូវភាពខុសគ្នា
ឥរិយាបថដ៏មានតម្លៃ។ ចេះវាយ​តម្លៃផងដែរ។ 
               

-ចេះវិនិច្ឆ័យ-ចេះចងក្រង

-ចេះបែងចែក
ទៅលើការចេះជួយផ្ដល់ជាមតិយោបល់ ឬគោល


ចេះវាយតម្លៃ

-ចេះអញ្ជើញភ្ញៀវ
ជំហររបស់គណៈកម្មការណាមួយ។                        
          

-ចេះធ្វើការ

៤ ការចេះចាត់ចែង  ( Organizinhg) 

ដំណើរការធ្វើសមាហរណកម្មទៅលើតម្លៃ ៖


ចេះប្រៀបធៀប


គួបផ្សំគ្នាផេ្សងៗគ្នា ការចេះបង្រួបបង្រួមភាពខុសផ្លែកគ្នា                       


ចេះរៀបចំ


ចេះការពារ និង ការចេះបង្កើតរូបមន្ដទៅលើប្រព័ន្ធនៃតម្លៃ                  

-ចេះធ្វើសំយោគ

-ចេះធ្វើសមាហរណកម្មទំនិញដ៏មានសេ្ថរភាពក្នុងស្រុក។


ចេះទទួលស្គាល់។ ឧទាហរណ៍៖ ការធ្វើសមាហរណកម្មទៅ​លើជំនឿរបស់បុគ្គលសំដៅធ្វើឱ្យប្រព័ន្ធនៃតម្លៃផ្ទាល់ខ្លួនអភិវឌ្ឍឡើង។

៥.ការចេះបង្ហាញពីលក្ខណៈពិសេសតាមរយៈតម្លៃសាមញ្ញ
​ឬ ស្មុគ្រ​ស្មាញ  (Characterization by a Value Complex)                                    

– ចេះបពោ្ចញកាយវិការ

-ចេះបង្ហាញការក្ដាប់បាននូវប្រព័ន្ធនៃតម្លៃ
ដែលចេះគ្រប់គ្រង​កាយវិការដ៏ថ្លៃថ្នូរ។

-ចេះប្រើពាក្យសំដី  លើឥរិយាបទប្រកបដោយស្ថិរភាពទៅ​តាម​ប្រព័ន្ធដ៏សមរម្យ។


ចេះបង្ហាញឥទ្ធិពលក្នុងនៃតម្លៃផ្ទាល់ខ្លួនឯង។

-ចេះអនុវត្ដ

-ចេះបកស្រាយបំភ្លឺឱ្យគេយល់។

សេចក្ដីសន្និដ្ឋាន

ដូចបានរៀបរាប់ខាងលើ គឺយើងបានឃើញនូវប្រវត្តិនៃការប្រើប្រាស់​ពាក្យគោលវិធីសិស្សមជ្ឈមណ្ឌល និយមន័យ និង លក្ខណៈទូទៅរបស់​គោល​វិធី​សិស្សមជ្ឈមណ្ឌល ដែលមានលក្ខណៈពិសេសសម្រាប់អ្នកអប់រំ អ្នកស្រាវជ្រាវ ក៏ដូចជា គ្រូបង្រៀនអាចយកទៅសិក្សា និង ឈ្វេងយល់បន្ថែម ដើម្បីជាទុន​ក្នុងការអនុវត្តគោលវិធីនេះ ទៅក្នុងការបង្រៀនដល់សិស្សនៅកម្រិតសិក្សា។ នៅ​ក្នុងទស្សនាវដ្ដីស្រាវជ្រាវលេខបន្ទាប់ យើងមានបង្ហាញលក្ខណៈពិសេសនៃ​គោល​វិធីសិស្សមជ្ឈមណ្ឌលនេះបន្ថែមទៀត ព្រមទាំងវិធីបង្រៀនមួយចំនួន ដែល​ស្ថិតនៅក្នុងគោលវិធីសិស្សមជ្ឈមណ្ឌលនេះ៕

គន្ថនិទ្ទេស

១.ក្រសួងអ.យ.ក. ឯកសារសម្រាប់វគ្គតំរង់ទិសៈ ការប្រើប្រាស់កម្មវិធីសិក្សា និង សៀវភៅថ្មី​ថ្នាក់ទី៥ ឆ្នាំ២០០០ ។

២.ក្រសួងអ.យ.ក.ឯកសារបំប៉ននាយកសាលារៀនៈ
បំណិនវិជ្ជាជីវៈមធ្យម
សិក្សា​ចំណេះទូទៅ  ឆ្នាំ២០០១។

៣.គុណនីងសំជិនតៈនាភ័ក្ដីវង្ស័៖ ដំណកស្រង់បទពិសោធការ និង បង្រៀនបែបគោលវិធីសិស្សមជ្ឈមណ្ឌល បកប្រែពីភាសាថៃដោយ៖ ឡុង ផានិត នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ១៩៩៧។

៤. Christine Tagliante, L’EVALUATION, Paris, 1991, CLE
international, p. 23-25.

៥.Pamela J. Farris, Teaching,
Bearing the torch
, USA, Brown &Benchmark, 1996.

៦.Thomas K.Crowl, Sally Kaminsky & David M. Podell, Educational Psychology, USA, Brown &  Benchmark, 1997. “student-centered teaching: An approach in which the teacher facilitates learning by providing structure and guidance“.

៧.Viviane De Landsheere, L’éducation et la formation, Paris,
PUF, 1992.

៨.UNESCO. Secondary Education
and Youth at the Crossroads
, Bangkok, 1999.


[1] សូមមើល អ៊ឹម កុច ៖ ទ្រឹស្ដីរបស់ចិត្តវិទូមនុស្សនិយម
និងគោលវិធីសិស្សមជ្ឈមណ្ឌល
ភ្នំពេញ ១៩៩៩ ទំព័ទី១៤។

[2] Cf., Christine Tagliante, L’EVALUATION, Paris, 1991, CLE
international, p. 23-25.