ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃបកប្រែ » ទ្រឹស្តីអ្នកប្រាជ្ញមួយចំនួន និង ទ្រឹស្តីឧត្តមភាពប្រៀបធៀបពាក់ព័ន្ធនឹងវិស័យវិនិយោគនានា

ទ្រឹស្តីអ្នកប្រាជ្ញមួយចំនួន និង ទ្រឹស្តីឧត្តមភាពប្រៀបធៀបពាក់ព័ន្ធនឹងវិស័យវិនិយោគនានា

ទ្រឹស្តីអ្នកប្រាជ្ញមួយចំនួន និង ទ្រឹស្តីឧត្តមភាពប្រៀបធៀបពាក់ព័ន្ធនឹងវិស័យវិនិយោគនានា

ដោយ៖ លោក ឈឿន សាវន (បេក្ខជនបណ្ឌិត ផ្នែកទេសចរណ៍)

ប្រធានផ្នែកនីតិសាស្រ្ដនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

១-អាដាម ស្មីត(១៧២៣-១៧៩០)

អាដាម ស្មីត ទស្សនៈមានលក្ខណៈសាមញ្ញ ពោលគឺ «ប្រសិនបើមាន​ទំនិញ ឬ សេវាខ្លះ ដែលបុគ្គលិកម្នាក់ៗឲ្យតម្លៃ ប៉ុន្តែ វាមិនទាន់ត្រូវបានផលិត​នូវ​ឡើយ នោះសហគ្រិននឹងស្ម័គ្រចិត្តវិនិយោគទៅលើផលិតកម្មទំនិញ និង សេវា​នោះ។ សហគ្រិនជាទូទៅ តែងតែស្វែងរកឱកាសដូច្នោះដើម្បីផលប្រយោជន៍​របស់ខ្លួន»។ ការពិត នៅក្នុងការអនុវត្តន៍ជាក់ស្តែង ប្រសិនបើតម្លៃដែលអ្នក​ប្រើប្រាស់ផ្តល់ឲ្យចំពោះផលិតផលណាដែលខ្ពស់ជាងថ្លៃដើមផលិតកម្ម​ សហ​គ្រិននឹងផលិតទំនិញ នោះទទួលជោគជ័យក្នុងការបំពេញតម្រូវការរបស់អ្នក​ប្រើ​ប្រាស់ ដែលប្រការនេះគេអាចនឹងបន្តអត្ថិភាពរបស់គេនៅក្នុងទីផ្សារតទៅ​ទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងគំនិតនេះ រដ្ឋមិនត្រូវចូលរួមក្នុងការសម្រេចចិត្តថា តើត្រូវផលិតទំនិញណា ឬ តម្រូវឲ្យសហគ្រាសមូយណាជាអ្នកផលិតនោះទេ។

អាដាម ស្មីត មានបំណងចង់បង្ហាញថាកត្តាជំរុញការប្រកួតប្រជែង និង ប្រាក់ចំណេញ នឹងធ្វើឲ្យបុគ្គលិកម្នាក់ៗ ខិតខំដើម្បីសម្រេចចិត្តបានប្រយោជន៍​ដល់ខ្លួន ហើយប្រការ នេះទីបំផុតនឹងបម្រើដល់ផលប្រយោជន៍សាធារណៈ។ ក្នុងន័យនេះ ដោយសារតែហេតុផលប្រាក់ចំណេញ និង លើកទឹកចិត្តឲ្យបុគ្គល​ម្នាក់ៗប្រកួតប្រជែងក្នុងការផ្គត់ផ្គង់ទំនិញដល់មានតម្រូវការ។ ទីបំផុតមានតែ​សហគ្រាសដែលផលិតទំនិញតាមតម្រូវការនៅក្នុងតម្លៃកម្រិតទាប តាមតែអាច​ធ្វើទៅបានទេ ដែលអាចរក្សាអត្ថិភាពរបស់ខ្លួនបាន។ អាដាម ស្មីត បានអះអាង​ទៀតថា សេដ្ឋកិច្ចនឹងត្រូវដឹងនាំដោយដៃអរូបី (Invisible Hand) ក្នុងការផលិត​នូវអ្វីដែលគេចង់បាន និង តាមមធ្យោបាយដ៏ប្រសើរបំផុតដែលអាចធ្វើទៅបាន។

គំនិតរបស់អាដាម ស្មីត មានឥទ្ធិពលយ៉ាងខ្លាំងដល់រដ្ឋាភិបាល និង សេដ្ឋវិទូទាំងឡាយនាសម័យរបស់ខ្លួន។

២-ហ្សូហ្សេហ្វ ស៊្សូមពីទ័រ (១៨៨៣-១៩៥០)

ហ្សូហ្សេហ្វស៊្សូមពីទ័រ​ (Joseph Schumpeter) សេដ្ឋិច្ចសំដៅទៅលើអ្វីៗ​ទាំងអស់ដែលជាប់ពាក់ពន្ធទៅនឹងការផ្លាស់ប្តូរ។ គាត់បានសិក្សាទាំង​ការផ្លាស់​ប្តូរសេដ្ឋកិច្ចនៅក្នុងរយៈពេលខ្លី និង និន្នាការសេដ្ឋកិច្ចរយៈពេលវែង ហើយគាត់​ក៏បានត្រួតពិនិត្យផងដែរនូវកត្តាទាំងឡាយ ដែលរួមចំណែកឲ្យមានការកើន​ឡើង និង ធ្លាក់ចុះនៃមូលធននិយម។

ស៊្សូមពីទ័រ «ភ្នាក់ងារសេដ្ឋកិច្ចប្រកបដោយជោគជ័យ អាស្រ័យទៅនឹង​បញ្ហា​ ឬ គោលនយោបាយគាំពារ និង ឧបករណ៍គោលនយោបាយ​សេដ្ឋកិច្ច​ផ្សេងៗទៀតៗ»។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណា ការវិវត្តន៍សេដ្ឋកិច្ច សង្គម និង ការ​ជឿនលឿនផ្នែកសេដ្ឋកិច្ចវិទ្យា ព្រមទាំងឥទ្ធិពលនៃសកលភាវូបនីកម្ម ទាមទារ​ឲ្យ​មានកំណែតម្រូវនៃគំរូនេះ។

ទីមួយ កំណើននៃវណ្ណៈសហគ្រិន ទីផ្សារ និង ផ្នែកឯកជន ដែលកាន់តែ​រឹងមាំបានបន្ថយការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង​សេដ្ឋកិច្ចសំខាន់ៗ និង ក្រុមវិនិយោគ ដែលមានផលប្រយោជន៍ពិសេស បាន​ក្លាយ​ទៅជាអ្នកបញ្ចូលដ៏មានឥទ្ធិពលទៅលើប្រតិបត្តិការរបស់រដ្ឋ។

ទីពីរ ការជឿនលឿនយ៉ាងឆាប់រហ័សនៃបច្ចេកវិជ្ជា និង សកលភាវូប​នីយ​កម្ម​ទំនាក់ទំនងខាងសេដ្ឋកិច្ច ​ធ្វើឲ្យមានសេចក្តីត្រូវការខ្លាំងឡើងចំពោះ​សហគ្រាសក្នុងការព្យាករណ៍ និង ភាពអាចផ្លាស់ប្តូរទៅបាន តាមការប្រែប្រួល​សេដ្ឋកិច្ច។ ភាពស្ពឹក (Rigidity) នៃរបបគ្រប់គ្រង និង ឧបករណ៍ជាច្រើនរបស់រដ្ឋ គឺមិនសមស្របចំពោះតួនាទីថ្មីនេះទេ។ ដូច្នេះ ត្រូវបង្កើតតួនាទីថ្មីមួយសម្រាប់រដ្ឋ ដែលផ្អែកលើការរួមផ្សំនៃអន្តរាគមន៍ផ្លាស់ និង ដោយប្រយោលដែលមាន​និន្នាការ​ទន់ភ្លន់តាមកាលៈទេសៈ។ ក្នុងន័យនេះ គំរូ «ការសម្របសម្រួល​តាម​ទីផ្សារ «​ស៊្សូមពីទ័រ (Market Friendliness) ជាលក្ខណៈសម្គាល់ដ៏សំខាន់នៃ​តួនាទី​របស់រដ្ឋ និង ទីផ្សារក្នុងសេដ្ឋកិច្ច។

៣-កេនស៍ (១៨៨៣-១៩៤៦)

ទ្រឹស្តីសាមញ្ញ ស្តីពីការប្រើប្រាស់ដែលលើកឡើងដោយ កេនស៍ បង្ហាញ​ថា ចំណាយរបស់អ្នកប្រើប្រាស់ ទទួលឥទ្ធិពលជាចម្បងពីចំណូលចរន្ត។ ការ​ទាញ​សន្និដ្ឋានមួយចេញពីទ្រឹស្តីសាមញ្ញរបស់កេនស៍ គឺថា មួយផ្នែកនៃចំណូល ដែលបានប្រើប្រាស់អាចថយចុះ ហើយមួយចំណែកដែលបានសន្សំទុក អាច​កើន​ឡើងនៅពេលដែលចំណូលកើនឡើង។

ការទទួលស្គាល់ថា ចំណាយពឹងអាស្រ័យទៅលើចំណូលពេលអនាគត​ជួយឲ្យគេអាចពន្យល់អំពីការពិតនេះ។ នៅពេលណាដែលចំណូល​របស់ខ្ញុំ​កើន​ឡើង ខ្ញុំរំពឹងថានឹងបង្កើនចំណាយរបស់ខ្ញុំនៅពេលអនាគត។ ជាលទ្ធផល ខ្ញុំចាំបាច់ត្រូវសន្សំថវិកាកាន់តែតិចនាពេលបច្ចុប្បន្ន សម្រាប់ការប្រើប្រាស់នៅ​ពេលអនាគត។

៤-ហ្រ្វីដមែន (១៩១២-២០០៦)

ទ្រឹស្តីហ្រ្វីដមែន (ទីមួយ) ការសិក្សារបស់លោកអំពីអនុគមន៍នៃខ្សែកោង​ប្រើប្រាស់ (ទីពីរ) ទឡ្ហីករណ៍ស្តីពីការលំបាក និង បញ្ហាជាមួយការអនុវត្តគោល​នយោបាយស្ថិរភាវូបនីយកម្ម (ទីបី) ការចូលរួមចំណែករបស់លោកក្នុង​ប្រវត្តិ​សាស្ត្រ និង ទ្រឹស្តីរូបិយវត្ថុ។

ក្នុងចំណោមសេដ្ឋវិទូទាំងអស់ ហ្រ្វីដមែន មានកិត្តិស័ព្ទយ៉ាងល្បីល្បាញ​បំផុត​ ដោយសារបូជនីយកិច្ចរបស់លោក ប្រឆាំងនឹងបដិវត្តន៍កេនស៍និយម (Keynesian Revolution)។ ទង្វើនេះពាក់ព័ន្ធនឹងការធ្វើទឡ្ហីករណ៍ប្រឆាំងនឹងការ​ប្រើប្រាស់គោលនយោបាយស្ថិរភាពវូបនីយកម្ម ដើម្បីគ្រប់គ្រងអតិផរណា ឬ និកម្មភាព។ ចំពោះហេតុផលមួយចំនួន ហ្រ្វីដមែន បានលើកឡើងថា គោល​នយោបាយសារពើពន្ធមិនអាចដំណើរការបានទេ។ ចំណែកឯគោលនយោបាយ​​សារពើពន្ធ សកម្មធ្វើឲ្យខួបសេដ្ឋកិច្ចកាន់តែដុនដាបថែមទៀត និង បណ្តាលឲ្យ​មាន​អតិផរណាកាន់តែខ្លាំងឡើង។ ស្នាដៃរបស់ ហ្រ្វីដមែន ស្តីពីអនុគមន៍ខ្សែ​កោងនៃការប្រើប្រាស់តួនាទីរូបិយវត្ថុក្នុងសេដ្ឋកិច្ច និង អត្រានិកម្មភាពធម្មជាតិ ទាំងអស់នេះ សុទ្ធតែមានប្រតិឃាតប្រឆាំងនឹងទស្សនៈបែបអន្តរាគមន៍និយម​របស់កេនស៍ និង អ្នកដែលយល់ស្របតាម កេនស៍។ ស្នាដៃរបស់ ហ្រ្វីដមែន គាំទ្រទស្សនៈផ្ទាល់ខ្លួនរបស់លោក អំពីសេដ្ឋកិច្ចមួយដែលដំណោះស្រាយបាន​ប្រសើរបំផុត ប្រសិនបើពុំមានការជ្រៀតជ្រែកដោយអ្នកកំណត់គោល​នយោបាយ​សេដ្ឋកិច្ច។

៥-ទ្រឹស្តីឧត្តមភាពប្រៀបធៀប និង ឧត្តមប្រកួតប្រជែង

ក.ទ្រឹស្តីឧត្តមភាពប្រៀបធៀបរបស់លោក អាដាំស្មីត ឆ្នាំ១៧២៣-១៧៩០

ការងារជាប្រភពនៃគ្រប់ធនធាននៃគ្រប់តម្លៃ។ អាដាំស្មីត ធ្វើការវិភាគ​ធនធានចំណុះទៅនឹងការងារ ការចាត់ចែងការងារ ការបែងបែកការងារ។ ជន​ម្នាក់បានដឹងខ្លួនឯងថាសម្បទានពីកំណើតគឺចេះធ្វើធ្នូ ប៉ុន្តែ ពុំសូវមានសម្បទាន​ចំពោះការប្រមាញ់។ ជននោះក៏ធ្វើធ្នូជាច្រើន ដោយបង់បោះចោលនូវសកម្ម​ភាព​ប្រមាញ់ ហើយផ្លាស់ប្តូរធ្នូដែលគាត់ផលិតបាន ជាមួយនឹងសត្វដែល​គេ​បរបាញ់​បាន។ គាត់អាចនឹងទទួលបានសត្វដ៏ច្រើន ដោយសារតែគាត់ធ្វើធ្នូជា​ជាងគាត់ទៅបរបាញ់សត្វដោយខ្លួនឯង។ ផ្ទុយទៅវិញ អ្នកបរបាញ់ក៏មាន​សេចក្តី​រីករាយ ដោយបានទទួលនូវធ្នូដែលមានគុណភាពល្អ ការបរបាញ់របស់​គេ​ក៏បានកើតឡើង។

តាមទស្សនរបស់ លោកអាដាំស្មីត កម្មករម្នាក់នៅដាច់តែឯងទោះបើជា​មាន​ភាពប៉ិនប្រសបយ៉ាងណា ក៏មិនអាចឈានដល់ការផលិតនូវម្ជុលបានច្រើន​ក្នុងមួយថ្ងៃដែរ។ ប៉ុន្តែ កម្មករជាច្រើនដែលការងារត្រូវបានចាត់ចែង ក្នុងកម្មន្ត​សាលមួយ ដែលមានផលិតកម្មខ្ពស់ ជាងកម្មករម្នាក់ទាក់ពីខ្សែរម៉ូប៉ីនកម្មករ​ម្នាក់​ទៀតរៀតរៀបចំឲ្យត្រង់ អ្នកទីបីកាត់ជាកង់ អ្នកទីបួនសម្រួច អ្នកទីប្រាំសំលៀង​ខាងចុងសម្រាប់ធ្វើក្បាល តាមរបៀបនេះ កម្មករដប់អ្នកអាចផលិតម្ជុលចំនួន ៤៨.០០ក្នុងមួយថ្ងៃ។ មូលធនបានអនុញ្ញាតឲ្យមាននូផលិតកម្មនៃការងារ។ ហេតុអ្វីបានជាផលិតកម្មកើនឡើង?

១-មានការបែងចែកភារកិច្ចធ្វើឲ្យមានការរីកចម្រើន ខាងភាពប៉ិន​ប្រសប់របស់បុគ្គលម្នាក់ៗ

២-គេអាចអនុវត្តន៍ជាក់ស្តែង នូវការចំនេញពេលវេលាដែលត្រូវ​ឆ្លងកាត់​ពីប្រតិបត្តិការមួយទៅប្រតិបត្តិការមួយទៀត។

៣-ការចាត់ចែងណាមួយ ដែលបង្កើននូវសមត្ថភាពច្នៃប្រឌិត និង ការបញ្ជូលនូវបច្ចេកវិទ្យាថ្មីរបស់មនុស្ស។

ការបែងចែកការងារបានធ្វើឲ្យ​ពិភពលោកប្រែប្រួល ទៅជារោងជាង​ដ៏​ទូលំទូលាយមួយ ដែលបុគ្គលម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន មានឯកទេស​រៀងៗខ្លួន។ ដូចគ្នាដែរ ប្រទេសដែលផលិតស្រូវអាចដោះដូរជាមួយប្រទេស ផលិត​គ្រឿងយន្តកសិកម្ម ដោយពួកគេផលិតអង្ករកាន់តែច្រើន ហើយដូរ​យក​គ្រឿងយន្តកសិកម្មបានកាន់តែច្រើន។ អ្នកផលិតគ្រឿងយន្តកសិកម្ម រីករាយ​ណាស់ដោយគ្រឿងយន្តរបស់គាត់ដូរអង្ករបានច្រើន។ រីឯអ្នកផលិតអង្ករ ក៏​រីករាយ​ដែរ ដោយសារអង្កររបស់ គាត់ដូរបានគ្រឿងយន្តកសិកម្មយកមក​ប្រើ​ប្រាស់ ដើម្បីផលិតស្រូវអង្ករបានកាន់តែច្រើន ធ្វើឲ្យផលិតកម្មអង្កររបស់​គាត់​កើនឡើង។ ប៉ុន្តែអ្នកផលិតអង្ករអ្នកម្នាក់នៅដាច់តែឯង មិនអាចផលិតអង្ករ​បាន​ច្រើនឡើយ។ កម្មករជាច្រើនធ្វើការងារដែរ៖

-ម្នាក់នៅទីលានហាលស្រូវដើម្បីហាលស្រូវ

-ម្នាក់ទៀតបើកគ្រឿងចក្រប្រមូលស្រូវពីលាន ដាក់ក្នុងតៅម៉ាស៊ីន​ដើម្បី​កិន

-កម្មករទីបីឈរបញ្ជាម៉ាស៊ីន និង កែតម្រូវធ្មេញត្បាល់

-កម្មករទីបួន ច្រក​ ថ្លឹង​ដេរការុងអង្ករ

-កម្មករទីប្រាំលើកអង្ករដាក់ម៉ាស៊ីន នាំកាន់កន្លែងស្តុកអង្ករ

-កម្មករទីប្រាំមួយ រៀបចំអង្ករនៅកន្លែងស្តុកតាមបច្ចេកទេស

-កម្មករម្នាក់ទៀតដឹកជញ្ជូនទៅកន្លែងសម្រាប់ធ្វើការបែងចែក

-កម្មករតែប្រាំពីរអ្នកអាចផលិតអង្ករបាន៥០តោន ឬ ច្រើនជាងនេះ ក្នុង​មួយថ្ងៃ ដោយសារកម្មករម្នាក់ៗមានសមត្ថភាព និង ឯកទេសរៀងៗខ្លួន។

ខ. ទ្រឹស្តីឧត្តមភាពប្រៀបធៀបរបស់លោក ដាវីតរីកាដូ

លោក ដាវីតរីការដូ ពឹងផ្អែកលើការសន្មត់ដូចតទៅ៖

១-មានតែប្រទេសពីនិងផលិតផលពី

២-ពាណិជ្ជកម្មសេរី

៣-កំលាំងពលកម្មនៅក្នុងប្រទេសនីមួយៗ មានចលនា​ពេញលេញ ​ប៉ុន្តែ អតុល្យភាពរវាងប្រទេសទាំងពីរ

៤-ថ្លៃដើមផលិតកម្មថេរ

៥-គ្មានចំណាយដឹកជញ្ជូន

៦-គ្មានការប្រែប្រួលបច្ចេកវិទ្យា

ប្រសិនបើប្រទេសមួយ មានឧត្តមភាពដាច់ខាតនៅក្នុងផលិតកម្ម​ផលិត​ផល​ទាំងពីរ ដោយការធ្វើឯកទេសនីយកម្ម ពាណិជ្ជកម្មរបស់​ប្រទេសទាំងពីរ នៅតែទទួលប្រាក់ចំណេញ ប្រទេសមួយដែលមាន​ឧត្តមភាពប្រៀបធៀប នៅពេលដែលខ្លួនមិនអាចផលិតទំនិញឲ្យមាន​ប្រសិទ្ធិភាពខ្លាំងជាងប្រជាជនដ៏ទៃទៀត ក៏ប៉ុន្តែ ផលិតទំនិញឲ្យ​មាន​ប្រសិទ្ធិភាពខ្លាំងជាងទំនិញដ៏ទៃទៀតដែលខ្លួនមាន។

សន្មតថាប្រទេសទាំងឡាយ ត្រូវបានជំរុញដោយការធ្វើជាអតិបរិមា នៃផលិតកម្ម និង ការប្រើប្រាស់។ សន្មតថាមាន​ប្រទេសតែពីរទេ​ដែល​បាន​រួបរួមនៅក្នុងផលិតកម្ម និង ការប្រើប្រាស់ទំនិញតែពីប៉ុណ្ណោះ។ សន្មតថា វាគ្មានថ្លៃដើមនៃការដឹងជញ្ជូនទំនិញ ដែលធ្វើពាណិជ្ជកម្ម​សន្មតថា ការធ្វើឯកទេសនីយកម្មលើទំនិញតែមួយ មិនអាចទទួលបាន​លទ្ធផលនៃប្រាក់ចំណេញដ៏មានប្រសិទ្ធិភាពបានទេ។

គ.ទ្រឹស្តីឧត្តមភាពនៃការប្រកួតប្រជែង

ទ្រឹស្តីឧត្តមភាពនៃការប្រកួតប្រជែងរបស់លោក ដាវិតរីកាដូ ឯកទេស​កម្ម​បង្កើនផលិតភាពដំណើរការ ដែលប្រជាជាតិនាំទំនិញចេញ ជាប់ទាក់ទងទៅនឹងការដោះដូរក្នុងចំណោមប្រទេសទីទៃពីគ្នា។ នៅពេលខ្លះ ក្រុមខ្លះមាន​គោល​ដៅធ្វើពាណិជ្ជកម្មក្រៅប្រទេស ហើយប្រទេសនានាបង់ពន្ធលើទំនិញនាំចូល ឬ ក៏បង់តាមចំនួនកម្រិត ការអនុវត្តបែបនេះហៅថាការការពារនិយម​សេដ្ឋកិច្ច​មួយ ដែលចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក គឺជាខឿនសេដ្ឋកិច្ចបើកចំហរឲ្យ​មាន​ការ​ប្រកួតប្រជែង រង្វាស់ដ៏មានសារៈសំខាន់មួយនៃភាពបើកចំហរ ​គឺរ៉េត្យូ​នៃ​ការនាំចេញ ឬ នាំចូលរបស់ប្រទេសមួយ ធៀបទៅនឹងផលទុន​ជាតិដុល​របស់​ប្រទេសគេប្រទេសនីមួយៗ ឯកទេសកម្មក្នុង។ ផលិតកម្ម និង នាំចេញទំនិញ​ដែលគេអាចផលិតដោយថ្លៃធៀបទាប ក្នុងករណីដែលគេមានឧត្តមភាពខ្ពស់​ជាងប្រទេសដ៏ទៃ ប្រទេសផ្សេងទៀតនឹងនាំចូលទំនិញដែលផលិតផល​របស់​គេមានតម្លៃខ្ពស់ ក្នុងករណីដែលគេពុំសូវមានឧត្តមភាពផលិត ឬ តិចជាង​ប្រទេសដ៏ទៃទៀត។ ហេតុអ្វីបានជាប្រទេសនានា​ធ្វើឯកទេសកម្មក្នុងផលិតកម្ម? លោកដាវិតរីកាដូ ឆ្នាំ១៨១៧ បានផ្តល់នូវភស្តុតាងដ៏ល្អនៃឯកទេសកម្ម​អន្តរជាតិ​ដោយទទួលបានផលពីជាតិមួយហៅថា ផលនៃច្បាប់ឧត្ថមភាពប្រកួតប្រជែង។ ការប្រកួតប្រជែងដោយសេរី គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចទីផ្សារ។ ភាពផ្តាច់​មុខ​ផ្ទុយនឹងការប្រកួតប្រជែងដោយសេរី កើតឡើងនៅពេលក្រុមហ៊ុន ឬ ក្រុម​តូច​មួយនៃក្រុមហ៊ុនត្រួតត្រាលើទីផ្សារផ្គត់ផ្គងទំនិញ ឬ សេវាទាំងមូល​ដែលគ្មាន​ទំនិញ ឬ សេវាស្រដៀងគ្នាមកជំនួសបាន។ នៅពេលភាពផ្តាច់មុខកើត​មាន​ហើយ ក្រុមហ៊ុននានាអាចធ្វើសេចក្តីសម្រេច អំពីការកំណត់ថ្លៃឯករាជ្យ​ពីយន្ត​ការ​ថ្លៃ។ មានចំណុចសំខាន់បីដែលកើតឡើង៖

១-តាមភាពផ្តាច់មុខថ្លៃមានកំរិតខ្ពស់ជាង តាមការប្រកួតប្រជែង​ដោយ​សេរី។

២-តាមភាពផ្តាច់មុខប្រាក់ចំណេញ មានកម្រិតខ្ពស់ជាងតាម​ការ​ប្រកួតប្រជែងដោយសេរី

៣-តាមភាពផ្តាច់មុខ ប្រសិទ្ធិភាពផលិតផលមានកម្រិតទាបជាងការ​ប្រកួតប្រជែងសេរី។

ការប្រកួតប្រជែងសេរី​ ធ្វើឲ្យការបែងចែកនូវធនធានមាន​ប្រសិទ្ធិភាព​អតិបរមា។ ដោយមកពីភាពផ្តាច់មុខ កម្រទទួលបាននៅកម្រិតដូចគ្នានៃ​ប្រសិទ្ធិ​ភាពនោះ ការប្រកួតប្រជែងសេរីត្រូវតម្លើងឲ្យនៅពីលើភាពផ្តាច់មុខ នៅក្នុង​សេដ្ឋ​កិច្ច​ទីផ្សារ។ ផលិតផលខុសប្លែកគ្នាជាលក្ខណៈល្អ នៃភាពប្រកួតប្រជែង​ហើយការឃោសនាគឺជាមធ្យោបាយមួយ នៃមធ្យោបាយមួយនៃមធ្យោបាយធំៗ​ទាំងឡាយនៃការធ្វើឲ្យសម្រេច ហើយបន្ថែមកំលាំងចំពោះផលិតផលខុសប្លែក​គ្នា ដោយបង្កើតរូបសញ្ញាការឃោសនា បញ្ចុះបញ្ចូលញ៉ាំងឲ្យមានភាព​ស្មោះ​ត្រង់ក្នុងចំណោមអតិថិជននានា។ ឧត្តមភាពប្រកួតប្រជែង​ ផ្តោតជាសំខាន់លើផលិតផលប្រសើរ ថ្លៃប្រសើរ ផ្សព្វផ្សាយប្រសើរ បែងចែកប្រសើរ មនុស្សប្រសើរ៕