ទំព័រដើម » ចំណេះដឹងទូទៅ » ចំណេះដឹងខាងអក្សរសិល្ប៍-សិល្បៈ » «អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ និង របាំតន្តីខ្មែរ

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ និង របាំតន្តីខ្មែរ

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ និង របាំតន្តីខ្មែរ

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ និង របាំតន្តីខ្មែរ

“APSARA” FROM INDIAN MYTHOLOGY TO KHMER SCULPTURE

AND KHMER CLASSICAL DANCE

បណ្ឌិតសភាចារ្យ សោម សុមុនី
សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្តីផ្តើម

ប្រជាជនកម្ពុជា ជាប្រជាជនដែលធ្លាប់មានអរិយធម៌រុងរឿង តាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ន ទោះបីមាតុភូមិធ្លាប់​បាន​ខ្ទេចខ្ទាំដោយសារសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក ក៏ប្រជាជនខ្មែរ នៅតែមានអ្វីៗ ដែលអាចជាគ្រឿងសម្រាប់លើកទឹកចិត្ដ ឱ្យមានសុទិដ្ឋិនិយមក្នុងការស្ដារនិងកសាងប្រទេសឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រការមួយដែលប្រជាជនខ្មែរនៅតែមានមោទនភាពនោះ គឺដោយ​​មានមរតកវប្បធម៌ ដែលបុព្វបុរសយើង​បានបន្សល់ទុកមកជាច្រើនឥតគណនា ក្នុងនោះយើង​មានរតនសម្បត្ដិអង្គរដែលពិភពលោកទាំងមូលកោតស្ញប់ស្ញែង ជា​មរតកខាងសិល្បៈស្ថាបត្យកម្មនិង​សំណង់។  ផ្នែក​នាដ្យកម្ម យើង​មានល្ខោន អាយ៉ៃ យីកេ ចំណែកខាងសិល្បៈតូរ្យតន្ដ្រី យើងមានបទភ្លេងមហោរី ប្រពៃណី ប្រជាប្រិយ និង បទភ្លេងទំនើបចំរុះ ដែលសុទ្ធសឹងជាមរតកដ៏មានតម្លៃរបស់ជាតិ។ រីឯ​​មរតក​ខាង​សិល្បៈ​របាំដែល​ជា​អត្តសញ្ញាណ​ជាតិ​ ​យើង​មាន «របាំ​អប្សរា» ជារបាំមួយស្ថិតក្នុងចំណោម​របាំព្រះរាជទ្រព្យដ៏មានឈ្មោះល្បីល្បាញ ដែល​ពិភព​លោក​ទទួល​ស្គាល់​និង​វាយ​តម្លៃ​ថា​​ជា​របាំ​តន្តី​ខ្មែរ (Khmer Classical Dance)។

របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។ ការចារឹកនាម នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះ បានបញ្ជាក់ពីតម្លៃជា​សាកលដ៏ធំធេងអស្ចារ្យនៃស្នាដៃសិល្បៈរបាំ​តន្តី​ប្រកបដោយអត្ថន័យវប្បធម៌នេះ។ ចំពោះប្រជាជនកម្ពុជាទូទៅ របាំ​អប្សរា គឺជាមោទនភាព ជានិមិត្ដរូបជាតិនិងប្រជាជន។ របាំ​អប្សរា​ ស្ថិតនៅយ៉ាងជ្រាលជ្រៅក្នុងជម្រៅបេះដូងខ្មែរគ្រប់ៗរូប។

ដោយ​ឃើញ​នូវតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃរបាំ​អប្សរា​នេះ​ហើយ ទើប​យើង​សម្រេច​លើក​យក​អត្ថបទ​​សិក្សា​​ស្តី​អំពី​ «អប្សរា» ពី​ទេវកថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ​ និងរបាំ​តន្តី​ខ្មែរ មក​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើកទី​១៤ ស្តី​អំពី​ «តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ​និង​មោទនភាព»។

អត្ថបទ​​​ស្តី​អំពី​ «អប្សរា» ពី​ទេវកថា​ឥណ្ឌា មក​​ចម្លាក់​ខ្មែរ​ និង​របាំ​តន្តី​ខ្មែរ នេះ​នឹង​លើក​ឡើង​​អំពី​ប្រភព​កំណើត​នៃ​របាំ​អប្សរា​ខ្មែរ​ដែលមាន​ជាអាទិ៍​​គឺ​ ទេវកថា​ឥណ្ឌារឿង​អណ្ដើក​កូម៌ៈ (ឬ រឿង​កូរសមុទ្រ​ទឹកដោះ) និងសិល្បៈវិចិត្រកម្មជារូបចម្លាក់ទេពអប្សរ ឬអប្សរាសំដែងកាយវិការយ៉ាង​សក្ដិសម រាប់រយ នៅតាម​​ប្រាសាទដ៏ស្កឹមស្កៃទាំងឡាយក្នុង​តំបន់​អង្គរ ព្រម​ទាំង​ប្រវត្តិ​នៃ​ការ​បង្កើត​របាំ។ ​អត្ថបទ​នេះ​​មិន​មាន​លម្អិតអំ​ពី​អត្ថន័យ​សិល្បៈ​ក្នុង​របាំ​នោះទេ។

១. បញ្ញត្តិ «អប្សរា»

ក្នុង​ការ​សិក្សា​ យើង​រក​ឃើញ​ទស្សនៈ​នា​នា​ស្តី​អំពី​ «អប្សរា»។ តាម​វចនា​នុក្រម​ខ្មែរ​ រៀប​រៀង​ដោយ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ «អប្សរា» ដូច​គ្នា​នឹង «អច្ឆរា»​ «ស្រី​អប្សរា»។ ពាក្យ​ដើម​គឺ «អប្សរ» (មក​ពី​ពាក្យ​សំស្ក្រឹត អប្សរស៊  អប្សរា  ឯ​ពាក្យ​បាលី​ថា អច្ឆរា  មាន​ន័យ​ថា​ ៖ «ស្រី​មាន​សម្បុរ​ថ្លា​ស្រស់ផូរផង់ ឬ ស្រីមាន​មុខ​ថ្លា​ស្រស់​បំព្រង»)។ ក្នុង​ការ​និយម​របស់​ខ្មែរ​ «អប្សរា» គឺ​ ស្រី​សួគ៌ ស្រី​អប្សរ ស្រី​ទេព​អប្សរ នាង​អប្សរ។ សម្តេច​ជួន ណាត បាន​លើក​ឡើង​ថា​ «តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរព្រាហ្មណ៍ថា ស្ត្រី​សួគ៌ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត» ក៏​ប៉ុន្តែ លោក​បាន​បដិសេធ​សេច​ក្តី​បកស្រាយ​នេះ[1]

តាម​ Cambodian-English Dictionary បោះពុម្ព​ផ្សាយ​ដោយ The Catholic University of America Press, Washington, D.C. 20064, 1977 «អប្សរា» គឺ​ជា​ស្រី​សួគ៌ ស្រី​ទេព​អប្សរ (មក​ពី​ពាក្យ​សំស្ក្រឹត apsaras, apsarä) ត្រូវ​នឹង​ពាក្យ​អង់គ្លេស​ថា celestial nymph មាន​ន័យ​ថា​ជាទេព​ធីតា​ឋាន​ផ្សេង ( ពាក្យ nymph ក្នុង​អក្សរសិល្ប៍​បុរាណ​ក្រិកគឺ​ជា​ទេវៈ ដែលមាន​រូបរាង​ជា​នារី​វ័យ​ក្មេង), angel ជា​ទេវតា, divine female ជាទេពធីតា, celestial dancer ជា​អ្នក​របាំ​ឋាន​សូគ៌[2]

ក្នុង​ការ​បកស្រាយ​ពាក្យ​ APSARA ក្នុង​ LE PETIT ROBERT​ DICTIONNAIRE DE LA LANGUE FRANÇAISE របស់​លោក​ PAUL ROBERT បញ្ជាក់​ថា​គេ​បាន​ស្គាល់ APSARA ដែល​ជា​ចម្លាក់​នៅ​ប្រាសាទ​អង្គរ​របស់​ខ្មែរ ៖​ «APSARA (apsara] n. f. — 1823; mot hindi • Déesse inferieure, dans la mythologie indienne; sa représentation dans l’art. Les apsaras du temple d’Angkor-Vat.» (បក​ប្រែ​ ៖ APSARA ជា​ពាក្យ​ក្នុង​ភាសា​ hindi;​ ភាសា​ផ្លូវ​ការ​មួយប្រើនៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង​; APSARA ជា​ទេព​ធីតា​សាមញ្ញ, ក្នុងទេវកថា​ឥណ្ឌា​, មានការ​បង្ហាញ​ខ្លួន​តាម​សិល្បៈ។ អប្សរា​ទាំង​ឡាយ​នៅ​ប្រាសាទ​អង្គរ​វត្ត​​។) ។

តាម​​​ការ​បក​ស្រាយ​ខាង​លើ​ ឃើញ​ថា​ ជា​ឫស​គល់ «អប្សរា» ​គឺ​ស្ថិត​ក្នុង​វប្បធម៌​ឥណ្ឌាគឺ​ទេវកថា ​ឥណ្ឌា រឿង​ «អណ្ដើក​កូម៌ៈ» ឬ រឿង «កូរ​សមុទ្រ​ទឹក​ដោះ» ​ទោះ​បី​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត​​ លោកមិន​ទទួល​យក​ក៏ដោយ​ ហើយយើង​ក៏​មិន​អាច​គិត​ថា​ហេតុ​អ្វី​បាន​ជា​​សម្តេច​ព្រះ​សង្ឃរាជ លោក​បដិសេធ​ការ​លើក​ឡើង​ថា​ «តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរព្រាហ្មណ៍ថា ស្ត្រី​សួគ៌ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត» នោះ​ទេ​ (​កូរ​ទឹក​អម្ឫត ជា​សេចក្តី​នៃ​រឿង គឺ​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​យក​ទឹក​អម្ឫត​ដែល​ធ្វើ​ឱ្យ​​ជីវិតមាន​ភាព​​អមតៈ)។

២. «អប្សរា»​ ក្នុង​ទេវកថា​ឥណ្ឌា

«អប្សរា» ​មាន​ដំណាល​ក្នុង​​រឿង​ អណ្ដើក​កូម៌ៈ ឬ រឿង កូរ​សមុទ្រ​ទឹក​ដោះ។ កាលដើមឡើយ មានមហាសមុទ្រទឹកដោះ​នៅ​លើចក្រវាលទាំងមូល។ ពួកទេវតា និងអសុរា​ដែលចង់បានទឹកអម្ឫត គឺទឹកមន្តជីវិត​អមតៈ បានច្បាំង​គ្នា​ដើម្បីទឹក​អម្ឫត​។ ដោយ​ហេតុ​ចម្បាំង​អស់​ពេល​ដ៏យូរ​ ក៏មិន​ចាញ់​មិន​ឈ្នះ  ព្រះ​វិស្ណុ​ក៏​ចេញ​មក​ពន្យល់​ពួកទេវតា និងអសុរា​ឱ្យ​រួម​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ​នោះ។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្ឫត​និង​វត្ថុ​ទិព្វជា​​ច្រើនឥត​គណនា ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ទាំង​ពពួក​ទេវតា និង​​អសុរា​បាន​យល់​ព្រម​តាម​ព្រះ​វិស្ណុ រួម​គ្នា​​កូរសមុទ្រទឹកដោះ ដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្ឫត​លេច​ឡើង​ចំមុខ​​ពពួក​ទេវតា​ នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកទេវតា បើទឹក​អម្ឫត​លេច​ឡើង​ចំមុខ​ពពួកអសុរា​នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកអសុរា។ ព្រះវិស្ណុបាន​ដកភ្នំមន្ទរៈ យកមកធ្វើជាឧបករណ៍​សម្រាប់​កូរ​ ហើយបែង​ខ្លួនជាអវតា​មាន​ឈ្មោះថា ​​អណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឱ្យលិច។ កាលនោះ​ ស្ដេចនាគឈ្មោះ វាសុកី បាន​យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឱ្យគេទាញ​។ ពួកទេវតាទាញខាងកន្ទុយ ឯពួកអសុរាទាញខាងក្បាល។

ការ​កូរសមុទ្រ​ទឹក​ដោះ​​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​នៅ​ស្ថាន​ទេវលោក​។ វត្ថុទិព្វ​​ដែល​ផុស​ចេញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រួម​មាន ៖

                 ១. ផ្កា​ បណ្ណ​ជាតិ ថ្វាយ​ទៅ​​ព្រះ​ព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្ម​លោក​ទាំង​ដប់​ប្រាំ​មួយ​ជាន់

                 ២. ដំរី​ក្បាល​បី​ឈ្មោះ​ ព្ធរាវ័ណ ថ្វាយ​ទៅ​ព្រះ​ឥន្ទ្រ​ធ្វើ​ជា​យាន​ជំនិះ

                ៣. ព្រះ​នាង​ ស្រី​លក្ស្មី ថ្វាយ​ទៅ​ព្រះ​វិស្ណុ​ធ្វើ​ជា​អគ្គ​មហេសី

               ៤. សេះ​ស​ឈ្មោះ ឧច្ច័យ​ស្វរៈ ទេព​និម្មិត​នេះ​មិន​ថ្វាយ​ឱ្យ​អាទិទេព​អង្គ​ណា​ទេ គែ​រក្សា​ទុក​ជា​និមិត្ត​រូប​គោរព​

                     ប្រតិបត្តិ​សីល​ប្រាំ​​សម្រាប់​ឋាន​ទាំង​បី គឺ​ឋាន​ទេវលោក ឋាន​មនុស្ស​លោក​ និង​ឋាន​បាតាល។

               ៥. ទឹក​អម្រឹត ជា​វត្ថុ​សក្តិ​សិទ្ធិ​ធ្វើ​ឱ្យ​មាន​អាយុ​វែង​ឥត​ដែន​កំណត់

              ៦. អប្សរា ​ទេព​អប្សរ​រាប់​សិប​អង្គ​លេច​ចេញ​ឡើងអណ្តែត​ពាស​ពេញ​លំហ​អាកាស ​​រេរាំ​របាំសួគ៌​ បន្ទាប់​ពី​វត្ថុ​

                  ​ សក្តិ​សិទ្ធិ​ទី​ប្រាំគឺ​ទឹក​អម្ឫត​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​អសុរា​។ ប្រមុខ​អប្សរ​​ធ្វើ​សញ្ញា​ឱ្យ​បរិវារ​ រាំ​របាំ​ទេព​

                   ពង្វក់​ចិត្ត​ពួក​អសុរា​ឱ្យ​ភ្លឹក​ភ្លេច​ផឹក​ទឹក​អម្ឫត។ ​របាំ​ទាក់​ទាញ​ពួក​អសុរា​ឱ្យ​ស្រើប​ស្រាល​ស្លុត​ស្លុង

                   ​អារម្មណ៍​ទៅ​តាម​ក្បាច់​រាំ។ ឃើញ​ឱកាស​ល្អ​ ព្រះ​វិស្ណុ​ក៏​កាឡា​ខ្លួន​ជា​ព្រះ​ពាយ​ ឆក់​យក​ទឹក​អម្ឫត​ឱ្យ​ពួក

                   ​ទេវតា​ក្រេប​​ទាំង​អស់​ដើម្បី​ឱ្យ​មាន​ជីវិត​អមតៈ​។ ពេល​បេសកកម្មកូរ​សមុទ្រ​ទឹកដោះ​បាន​ចប់​សព្វ

                    ​គ្រប់​ហើយពួក​ស្រី​ទេព​អប្សរ​ទាំង​អស់​បាន​ក្លាយទៅ​ជា​ស្រី​របាំ​សួគ៌​ រាំថ្វាយ​ព្រះ​ឥន្ទ្រ​តាំងតែពី​កាល​

                     នោះ​មក។

របាំ​របស់​ពពួក​ស្រី​ទេព​អប្សរ​នោះ​ សន្មត់​ហៅ​ថា​ របាំ​អប្សរា​។ របាំ​អប្សរា​រាំលើក​ទី​មួយ​នៅ​ឋាន​សមុទ្រ​ទឹក​ដោះហៅ​ថា​ របាំ​ទឹក​អម្រឹត។ ពេល​រេរាំ​ពពួក​ទេព​អប្សរ​តែង​កាន់​ផ្កា​បណ្ណជាតិ​ជា​និច្ច​ដែល​តំណាង​ឱ្យ​ទេវលោក សុភមង្គល​ និង​ភាព​រុង​រឿង​របស់​សត្ត​និករ​គ្រប់​ឋាន។

៣. «អប្សរា» ​ក្នុងសិល្បៈ​ចម្លាក់​ខ្មែរ

ទាក់​ទង​នឹង​​ស្ថាបត្យកម្ម​សំណង់​ដែល​ជា​អត្តសញ្ញាណ​វប្បធម៌ជាតិ ប្រទេស​អេ​ហ្ស៊ីប​មាន​ប្រាសាទ​ពីរ៉ាមីត ប្រជាជាតិ​ចិន​មាន​មហា​កំពែង ប្រជាជាតិ​ខ្មែរ​មាន​ប្រាសាទ​បុរាណ​រយ​ពាន់ ជាពិសេស​ប្រាសាទ​អង្គរ​វត្តដ៏​ល្បី​ល្បាញ​ទូទាំងសកលលោក។​ ​ជា​ទូទៅ​ការ​អធិប្បាយក្នុង​បរិបទ​ស្ថាបត្យកម្ម ឬ សំណង់ គេ​ប្រើ​​ត្រឹម​ពាក្យ​ថា “​ស្ថាបត្យកម្ម” ​ដោយ​ឡែក​ក្នុង​ស្ថាបត្យកម្ម​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ កាលណាគេ​និយាយ​អំពី​ស្ថាបត្យ​កម្ម គឺ​គេ​និយាយ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ “សិល្បៈ” គឺ​ “​សិល្បៈ​ស្ថាបត្យកម្ម​”។ ការ​ដែល​ប្រើ​ពាក្យ​ “សិល្បៈ” ភ្ជាប់​ជា​មួយ​ “ស្ថាបត្យកម្ម” ក្នុង​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ​ ពីព្រោះ​ប្រាសាទទាំងឡាយដែល​បុព្វបុរស​ខ្មែរ​លោក​ មិនត្រឹមតែមានភាពស្កឹមស្កៃជាសក្ខីកម្មនៃស្ថាបត្យកម្ម និងវិស្វកម្មដ៏អស្ចារ្យលើលោក ប៉ុណ្ណោះ​ទេ តែថែមទាំងមានភាពប្រណីត ដោយសិល្បៈវិចិត្រកម្មជាក្បូរក្បាច់រចនារស់រវើក ជាពិសេសគឺមានរូបចម្លាក់រាប់រយជាទេពអប្សរ ឬ អប្សរាសំដែងកាយវិការនាដកម្មសក្ដិសមគ្មានពីរ ដែល​ជា​សមិទ្ធផល​នៃ​បញ្ញា​ញាណ​បុព្វ​បុរស​ខ្មែរ​។

ទេវកថា​ រឿង​ អណ្តើក​កូម៌ៈ របាំ​អប្សរា និង​ទេព​អប្សរា​ ​ក៏មាន​ឆ្លាក់​នៅ​លើ​ផ្តែរ និង​លើ​ថែវ​ប្រាសាទ​មួយ​ចំនួន​ផង​ដែរ។

Som Somuny-01

រូប​អប្សរា​ដែល​តាម​និទាន​ថាជា​ស្រី​សួគ៌​មួយ​ក្រុម​ កើត​មាន​ដោយ​សារ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​ស្វែង​រក​ទឹក​អម្ឫត

រូប​នាង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ទាំង​ឡាយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

រូប​នេះ​ជា​ចម្លាក់​ទាក់​ទង​នឹង​រឿង​អណ្តើក​កូម៌ៈ ឆ្លាក់​នៅ​ថែវ​ខាង​កើត​នៃ​ប្រាសាទ​អង្គរ​វត្ត។ Som Somuny-02

រូប​នេះ​ជា​ចម្លាក់​ទាក់​ទង​នឹង​រឿង​អណ្តើក​កូម៌ៈ ឆ្លាក់​នៅ​ប្រាសាទ​ព្រះ​វិហារ​

Som Somuny-03

ចម្លាក់​អប្សរានៅ​ប្រាសាទ​បាយ័ន

 Som Somuny-03

ចម្លាក់​របាំ​អប្សរា​នៅ​ប្រាសាទ​បាយ័ន

Som Somuny-04

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​អង្គរ​វត្ត

 ៤. «អប្សរា» ​ក្នុងសិល្បៈរបាំ​​ខ្មែរ ៖ «របាំ​អប្សរា»

របាំ​អប្សរាត្រូវបានបង្កើតឡើងតាមព្រះរាជតម្រិះរបស់​ព្រះនាយិកាសាលា​សុធារស ក្នុងអំឡុង​​ទសវត្សរ៍​​ឆ្នាំ១៩៥០ ព្រះនាម សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ ជាព្រះអនុជនៃព្រះបាទ   នរោត្ដម សុរាម្រឹត។ ព្រះ​នាយិកា​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នកចូល​រួម​​សម្ដែងជា​​សិស្ស​ពូកែ ​ក្នុង​កម្ម​វិធីដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សា។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងក្នុងអម្លុងឆ្នាំ១៩៥៨ ដោយមានព្រះអង្គម្ចាស់ក្សត្រី នរោត្ដមវិជ្ជរា ព្រះរាជបុត្រីព្រះបាទនរោត្ដម សុរាម្រឹត រាំជាតូឯក។

ឆ្នាំបន្ទាប់សម្តែង​ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដមសុជាតិវត្ដីយា ព្រះរាជបុត្រីព្រះបាទនរោត្ដម សីហនុ និងជាសិស្សអ្នកគ្រូជាសាមី ជាគ្រូរបាំនៅព្រះបរមរាជវាំង និងនៅសាលាសុធរសក្នុងសម័យនោះ[3]

Som Somuny-05

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដមវិជ្ជរា ព្រះរាជបុត្រីព្រះបាទនរោត្ដម សុរាម្រឹត រាំជាតូឯក

 នាដការី​ឯក​នៃ​របាំ​អប្សរា​ដែល​​បង្កើត​កិត្យា​នុភាព​របាំ​នេះ​លើ​ឆាក​អន្តរជាតិ គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី ព្រះរាជ​បុត្រី​ព្រះ​បរមរតនកោដ្ឋ ព្រះ​ករុណា​ នរោត្តម​ សីហនុ។

Som Somuny-06

Som Somuny-07

ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី

 តាមការបង្ហាញរបស់អ្នកគ្រូកែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា ក្នុងសៀវភៅ “របាំអប្សរា” បោះ​​ពុម្ព​ផ្សាយដោយគណៈកម្មការស្រាវជ្រាវសិល្បៈ-វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នៅឆ្នាំ២០០៣ ឃើញថា រូបចម្លាក់រាប់រយជាទេពអប្សរ អប្សរាសំដែងកាយវិការ នាដ្យកម្មសក្ដិសមគ្មានពីរនៅអង្គរនោះ គឺជាប្រភពនៃការបង្កើតរបាំអប្សរានេះ[4]

ក្នុងរបាំអប្សរា ដែល​ជា​របាំតន្តី​ខ្មែរ ទាំងសម្លៀកបំពាក់ ទាំងគ្រឿងអលង្កា ទាំងកាយវិការរាំ សុទ្ធសឹងតាមលំនាំ ចម្លាក់អប្សរា ដែលតាមនិទានថា ជាស្រីសួគ៌មួយក្រុមកើតមានដោយសារការកូរ  សមុទ្រទឹកដោះដើម្បីរកទឹកអម្ឫត និង​ដែលរូបនាងត្រូវបានបុព្វបុរសខ្មែរឆ្លាក់លើសិលានៃប្រាសាទទាំងឡាយ ជាពិសេសនៅប្រាសាទអង្គរវត្ដ។

Som Somuny-08

Som Somuny-09

Som Somuny-010

Som Somuny-011

Som Somuny-012

សម្លៀកបំពាក់ គ្រឿងអលង្កា និងកាយវិការរាំក្នុងរបាំអប្សរាដែលយកតាមលំនាំ ចម្លាក់អប្សរា

(រូបភាពពីសៀវភៅរបាំអប្សរាដោយអ្នកគ្រូកែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា ឆ្នាំ២០០៣)

នាដកម្ម​​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំ ភួង​នារី ដោយ​ ម៉ម ឆាវរី និងបាន​ដក​ស្រង់​ពាក្យ​ខ្លះពី​​រឿង អ៊ីណាវ បុស្បា។ ការ​ដាក់​ក្បាច់​ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នក​គ្រូ​ ជា​ សាមី​ ជា​អ្នក​រៀប​ចំ។ អ្នក​ច្រៀង​កំដរមាន​ អ្នក​គ្រូ ជា ខាន់ និង អ្នក​គ្រូ ឯម ធាយ ដែល​យក​តាម​លំនាំ​បទ ដើមឈឹង។

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ ក៏មាន​ការ​រៀប​ចំ​សម្តែត​​នៅ​ខេត្ត​សៀម​រាប នៅ​ប្រាសាទ​អង្គរ ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​​ដោយ​លោក ម៉ាកសែល កាមីស៍ ក្នុងអំឡុង​ឆ្នាំ ១៩៦១ ឬ ១៩៦២។ នៅ​ឆ្នាំ ១៩៦៣ ភាពយន្ត​នេះ​បាន​នាំ​​ទៅបញ្ចាំង​​នៅ​ប្រទេស​បារាំង។ នៅ​ឆ្នាំ១៩៦៤ បញ្ចាំងនៅ ប្រទេស​សិង្ហបុរី ក្នុង​ពិធី​សម្ពោធ​មហោស្រព​សិល្បៈ​សាកល ដោយ​បាន​ទទួល​ជោគជ័យនិង​មាន​ការ​គាំទ្រ​ និងកោត​សរសើរ​ពី​សំណាក់​ទស្សនិក​ជន​យ៉ាង​ខ្លាំង។

«អប្សរា​» ក៏​បាន​លេច​រូបរាង​តាម​វិចិត្រកម្ម​គំនូរ​ដោយ​វិចិត្រ​ករ​ខ្មែរ​ក្នុងប្រវត្ដិវិចិត្រករខ្មែរ ទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០។  វិចិត្រករដ៏ល្បីល្បាញ និងជាមិត្ដជិតស្និទ្ធ របស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត  ឈ្មោះ ញឹក ឌឹម (១៩៣៤-១៩៧៨)។ លោក ញឹក ឌឹម ជាអ្នកមានទេពកោសល្យព្រមទាំងបានសិក្សាមុខវិជ្ជាគំនូរនៅសាលាវិចិត្រសិល្បៈខេមរៈ (បច្ចុប្បន្នជាសាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) បានក្លាយជាវិចិត្រករដ៏ល្បីល្បាញដោយបានបង្កើតស្នាដៃជាច្រើនទាំងក្នុងប្រទេស ទាំងលើឆាក​ អន្ដរជាតិ។

Som Somuny-016

រូប​គំនូរ​អប្សរា​ស្នាដៃ​វិចិត្រ​ករ ញ៉ឹក ឌឹម

របាំ​អប្សរា​ខ្មែរ​ ក៏មាន​ជន​បរទេស​ហាត់​រាំ​។

Som Somuny-017

នាដការី​​អប្សរា​ជន​ជាតិ​ចិន

រី​ឯ​នាដការី​ដែល​បាន​សម្តែង​ក្នុង​ក្របខណ្ឌ​ជាតិ​មាន​ដូច​ជា ៖

អ្នក​ស្រី សេង ស្រីមុំ

អ្នក​ស្រី វ័ន សាវៃ

អ្នក​ស្រី ឌុក ថាច

អ្នក​ស្រី វ័ន សាវង្ស

អ្នក​ស្រី យឹម ទេវី

អ្នក​ស្រី ម៉ម កណិការ

អ្នក​ស្រី អ៊ុក ផល្លា

កញ្ញា សុខ សុខឿន។Som Somuny-018

 Som Somuny-019

សេចក្ដីសន្និដ្ឋាន

            អត្ថាធិប្បាយ​កន្លងមកបានបង្ហាញថា របាំ​អប្សរា​ គឺជាមោទនភាពជាតិខ្មែរ។ ការចារឹកនាមរបាំ​ព្រះ​រាជ​ទ្រព្យ​ ដែល​ក្នុង​នោះ​មាន​របាំ​តន្តី​អប្សរា​ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាឆ្នាំ២០០៣ ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក បានបញ្ជាក់ពីតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃស្នាដៃសិល្បៈ ទស្សនីយភាពខ្មែរ​ និងការរួមទទួលខុសត្រូវក្នុងការការពារថែរក្សាពីសំណាក់អន្ដរជាតិ។ ប៉ុន្ដែ ដោយឡែកចំពោះប្រជាជាតិខ្មែរ គ្រាន់តែការរកឃើញខាងលើថា របាំ​អប្សរា​ កើត​ឡើង​ពី​បញ្ញាញាណ​ដ៏​ជ្រៅ​ជ្រះរបស់​ប្រជាជាតិ​ខ្មែរនោះ អាចមានន័យថា របាំ​អប្សរា​ ស្ថិតនៅយ៉ាងជ្រាលជ្រៅក្នុងជម្រៅបេះដូងខ្មែរគ្រប់ៗរូប លើសជាតិសាសន៍ណាទាំងអស់ ឯការទទួលខុសត្រូវ ក៏ត្រូវតែជាបន្ទុករបស់ប្រជាជនខ្មែរធ្ងន់ជាងគេ ខ្មែរ​​គ្រប់​​រូបត្រូវតែយល់ដឹងបញ្ហានេះដោយមិនត្រូវពឹងផ្អែទាំងស្រុងលើអន្ដរជាតិទេ៕

[1] វចនា​នុក្រម​ខ្មែរ​ ​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​គ្រាទី​៥ ទំព័រ​១៦៥៣

[2] Cambodian-English Dictionary បោះពុម្ព​ផ្សាយ​ដោយ The Catholic University of America Press, Washington, D.C. 20064, 1977 ទំព័រ​១៣៦៩

[3] កែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា “របាំអប្សរា” ការផ្សាយរបស់គណៈកម្មការស្រាវជ្រាវសិល្បៈ-វប្បធម៌ ឆ្នាំ២០០៣ ទំព័រ ១១-១២

[4] កែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា “របាំអប្សរា” ដ-ឯ-ម ទំព័រ ១-២

Comments (52)

  1. tinyurl.com says:

    Wow! This blog looks exactly like my old one! It’s on a entirely different topic but it has pretty much the same page layout and design. Wonderful choice of colors!

  2. tinyurl.com says:

    My brother recommended I might like this blog. He was totally right.
    This post truly made my day. You cann’t imagine simply how much time I had spent for this info!
    Thanks!

  3. What i do not realize is in reality how you are not really much more neatly-preferred than you might
    be right now. You are so intelligent. You know thus considerably on the subject
    of this topic, produced me in my view consider
    it from numerous various angles. Its like men and women don’t seem to be involved unless it’s
    something to accomplish with Lady gaga! Your personal stuffs nice.
    All the time maintain it up!

  4. Greetings! Very helpful advice within this post! It is the little changes which will make the most
    important changes. Thanks a lot for sharing!

  5. ps4 games says:

    Hey! I could have sworn I’ve been to this website before but after reading through some of the post I realized it’s new to
    me. Nonetheless, I’m definitely happy I found it and I’ll be bookmarking and
    checking back frequently!

  6. ps4 games says:

    Appreciating the time and energy you put into your website and detailed information you offer.
    It’s good to come across a blog every once in a while that isn’t the same old rehashed information. Excellent read!
    I’ve bookmarked your site and I’m including your RSS feeds to
    my Google account.

  7. I think what you posted made a lot of sense. However, think on this, suppose you added a little information? I am not suggesting your information isn’t good., however what if you
    added a title to possibly get people’s attention? I mean IHSSRAC is
    a little vanilla. You could glance at Yahoo’s home page
    and note how they create post headlines to get viewers to open the links.
    You might add a related video or a related pic or two to get
    readers interested about everything’ve written. In my opinion, it could make your blog a little
    livelier.

  8. Hey there would you mind sharing which blog platform you’re working with?
    I’m looking to start my own blog soon but I’m having a hard time
    selecting between BlogEngine/Wordpress/B2evolution and Drupal.
    The reason I ask is because your design and style seems different
    then most blogs and I’m looking for something completely unique.
    P.S My apologies for getting off-topic but I had
    to ask!

  9. ps4 games says:

    This paragraph is in fact a pleasant one it assists new web visitors,
    who are wishing in favor of blogging.

  10. coconut oil says:

    Do you mind if I quote a few of your posts as long as I provide credit and sources back to
    your site? My website is in the exact same niche as yours and my visitors
    would truly benefit from some of the information you present
    here. Please let me know if this alright with you.

    Appreciate it!

  11. Vovwf says:

    v1bb1nm2c Firmp v1bb1nm2c
    v1bb1nm2c http://www.bofilm.ru/v/6E0uMAyaJNk v1bb1nm2c

  12. films year 2020

    films year 2020

  13. watch online TV LIVE

    watch online TV LIVE

  14. serialvtt says:

    Русские сериалы сезон новая серия Смотреть фильмы онлайн бесплатно в хорошем качестве

  15. serialgfu says:

    Русские сериалы сезон новая серия Фильмы

  16. serialkcy says:

    Поледние сериалы Новая серии Бесплатные фильмы и сериалы смотреть онлайн

  17. serialomu says:

    Русские сериалы сезон новая серия Прямой Эфир

  18. serialgxm says:

    Новые сериалы сериал серия Фильмы онлайн, смотреть бесплатно Кино онлайн

  19. serialbsi says:

    Русские сериалы все серии Смотреть видео онлайн в хорошем качестве

  20. serialxxg says:

    Поледние сериалы сезон серия Прямой Эфир

  21. serialxvl says:

    Поледние сериалы сезон серия Смотреть видео онлайн в хорошем качестве

  22. serialuuf says:

    Новые сериалы Новая серии Новинки кино смотреть онлайн

  23. serialero says:

    Новые сериалы сериал новая серия Смотреть фильмы онлайн бесплатно в хорошем качестве

  24. serialsvk says:

    Поледние сериалы сезон серия Онлайн кинотеатр

  25. serialyny says:

    Турецкие сериалы серия русская озвучка Смотреть фильмы онлайн

  26. serialtdk says:

    Поледние сериалы все серии Live

  27. serialnmy says:

    Новые сериалы сезон новая серия Онлайн кинотеатр

  28. serialgaj says:

    Турецкие сериалы смотреть онлайн все серии подряд Смотреть фильмы онлайн

  29. serialymr says:

    Русские сериалы Новая серии Фильмы онлайн, смотреть бесплатно Кино онлайн

  30. human design says:

    human design

    human design

  31. dizajn cheloveka

    dizajn cheloveka

  32. koma 2020 says:

    koma 2020 film

    koma 2020

  33. Bunwd says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» Хищные птицы фильм

  34. Pawpv says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» фильм на русском

  35. Peuov says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» фильм

  36. The-Gentlemen

    The-Gentlemen

  37. pod-vodoi says:

    pod-vodoi

    pod-vodoi

  38. vk 2020 says:

    vk 2020

    vk 2020

  39. parazity-oskar-2020

    parazity-oskar-2020

  40. human design human design

    human design human design

  41. DSmlka says:

    DSmlka

    DSmlka

  42. viagra says:

    viagra

    viagra

  43. viagra online

    viagra online

Leave a Reply

Your email address will not be published.