ទំព័រដើម » កំសាន្ត » មេអំបៅស្រុក ហាន់យ៉ាង

មេអំបៅស្រុក ហាន់យ៉ាង

រឿងទី៤

មេអំបៅស្រុកហាន់យ៉ាង

 

                                         ដោយ លីន ប៉ាយ

មីងយីឯងចេះដេរភួយឬទេ? សំឡេងរបស់ វ៉ាង ជីនហ្វុង ឮចេញពីទីខ្ពស់​ជាងក្បាល​ របស់មីងមកហើយ មានដោយទាំងក្លិនផ្សែងបារីមួយភាយជាប់មក​ជាមួយ​ផង។ គេមានអារម្មណ៍បែបសោះកក្រោះ តែកក់ក្ដៅម៉្យាង ឬអារម្មណ៍ម៉្យាងដែលមាន​នៅពេល​មនុស្ស​​ភេទផ្ទុយពីគេមកក្បែរ។

រសៀលមួយនៃថ្ងៃអាទិត្យ ក្នុងបន្ទប់គ្មានមនុស្សដទៃទេ។ ក្នុងខែ១១ ខ្យល់នា​រដូវ     ​រំ​ហើយ​​​បក់​មករំភើយៗ ជាខ្យល់ត្រជាក់ស្ងួតផាយផាត់ ទៅមកតាមច្រករបៀង​ដ៏ចង្អៀត​នៃ​អគារ​​ស្នាក់នៅ។ មីងយី អង្គុយសំកុកក្នុងបន្ទប់ មិនដឹងជាធ្វើអ្វីទើបល្អស្រាប់តែស្ដាប់ឮមនុស្សដើរ មកពីរបៀងអគារខាងណោះមកហើយសម្រឹបជើង ក៏បាត់ស្ងាត់យ៉ាងចម្លែកនៅចំមាត់ទ្វារបន្ទប់។ នោះគឺ “វ៉ាង ជីនហ្វុង”។ គាត់ឈរនៅមាត់ទ្វារ ក្បាលស្ទើរតែប៉ះនឹង មេទ្វារខាងលើ។ គាត់និយាយថា មីងយី ឯង មិនបានចេញទៅក្រៅទេឬ? មីងយី ក៏ភាំងមួយភ្លែតខួរក្បាលដូចជាល្ហល្ហេវ រកពាក្យតបភ្លាមៗមិនឃើញ។

វ៉ាង ជីនហ្វុង និយាយនឹងមនុស្សស្រីមិនសូវចេះភ័យដូចគេ គឺមានមនុស្សប្រុសខ្លះ ឃើញមនុស្សស្រី ហើយមុខឡើងក្រហម មិនត្រឹមតែរកពាក្យនិយាយមិនចេញទេថែមទាំងមិនហ៊ានមើលមុខគេចំផងទៀត។ វ៉ាង ជីនហ្វុង ជាប្រធានថ្នាក់ ជាអ្នកស្រុកភាគឦសាន គេចេះលេងបាល់បោះហើយចេះសរសេរប្រលោមលោកទៀត។ មីងយី ស្ទើរតែមិនដែលនិយាយតែពីរនាក់តួនឹងនាងសោះ។

មីងយី ឯងចេះដេរភួយឬទេ? គាត់សួរមកពីចម្ងាយ។ នាងឆ្លើយបែបបន្លំៗថា ៖ អ៊ឺ?  ព្រោះមិនដឹងសោះថា វ៉ាង ជីនហ្វុង អាចមករកគាត់ឱ្យជួយដេរភួយឱ្យ។  វត្ថុប្រើដណ្ដប់ជាប់នឹងខ្លួន ដូចយ៉ាងភួយនេះគួរតែជាមនុស្ស ដូចយ៉ាងមិត្តស្រីជួយដេរឱ្យទើបសម។  ចុះម៉េចក៏មិនរកគាត់ឈ្មោះ លី សៀវលាន នោះឱ្យជួយអ៊ីចឹង?

ពិតណាស់ លី សៀវលាន មិនមែនជាមិត្តស្រីរបស់គាត់ទេ តែបើថាមិនមែនក៏មិនមែនដែរ។ ទំនាក់ទំនងរវាងអ្នកទាំងពីរពិបាកយល់ណាស់។ អ្នកណាក៏មើលដឹងដែរ ថា លី សៀវលាន ឈ្លក់វង្វេងជាមួយ វ៉ាង ជីនហ្វុង គឺមិនថា វ៉ាង ជីនហ្វុង នៅទីណាទេដើរមិនបានដប់ជំហានផង គេច្បាស់ជា ឃើញ លី សៀវលាន ទៅដល់ទីនោះដែរ។ មានគេធ្លាប់មើលមកពីលើភ្នំដែល នៅក្បែរអគារស្នាក់នៅឃើញអ្នកទាំងពីរឱបគ្នាហើយ នៅដើមទសវត្សរ៍ឆ្នាំ៨០ នៃសតវត្សរ៍មុន សាលាមិនអនុញ្ញាតឱ្យសិស្សស្រឡាញ់គ្នាទេ គឺការ ឱបគ្នានេះ ក៏មិនអាចបណ្ដោយបានដែរ។ វ៉ាង ជីនហ្វុង លេងបាល់ដួលបាក់ឆ្អឹងភ្លៅគាត់ កាន់ឈើច្រត់ដើរទៅដើរមក ឈើច្រត់ភ្ជាប់ជាមួយជំនាញ មើលទៅអំណាចណាស់ គឺជា ឈើច្រត់ដែល លី សៀវលាន យកបានពីមន្ទីរពេទ្យទាហានមក។ រាល់ថ្ងៃ សៀវលាន  ជួយយកបាយឱ្យ វ៉ាង ជីនហ្វុង ហូប តាមឮមកថាធ្លាប់ទាំងបញ្ចុកបាយទៀត។ ប៉ុន្តែ សៀវលាន ពិតជាមិនមែនជាមិត្តស្រីរបស់  វ៉ាង ជីនហ្វុង មែន។ គាត់ធ្លាប់បកស្រាយនៅតាមទីផ្សេងៗថា គាត់មិនអាចស្រឡាញ់ លី សៀវលាន បានទេព្រោះគាត់មានមិត្តស្រីហើយ ហើយក៏អាចថាជាគូដណ្ដឹងក៏ថាបានដែរ។ គូដណ្ដឹងជាអ្នកលក់សំបុត្រលើរថយន្តក្រុងលក្ខណៈល្អចាញ់ លី សៀវលាន ឆ្ងាយណាស់ តែ​ទោះជាដូច្នេះគាត់ក្ដី ក៏មិនអាចបោះបង់នាងជាគូដណ្ដឹងនោះបានដែរ។ ចុះលី សៀវលាន វិញ? អ្នកណាស្រឡាញ់អ្នកណា មានសេរីភាពពេញទី។ រាល់ថ្ងៃនាងមករកគាត់ឱ្យធ្វើយ៉ាងណា? មួយវិញ​សោតដកហូតសិទ្ធិស្រឡាញ់របស់នារីម្នាក់ គឺមិនស្របតាមសីលធម៌នោះទេ។ “សិទ្ធិស្រឡាញ់” ជាចំណងជើងរឿងប្រលោមលោកមួយ ក្នុងសម័យក្រោយពេលដែលមានការហាមមិនឱ្យ​ស្រឡាញ់​គ្នាពេលគេធ្វើបដិវត្តន៍វប្បធម៌១០ឆ្នាំនោះ រលាយបាត់ទៅ។ ពាក្យបីម៉ាត់នេះ ល្មមធ្វើឱ្យមនុស្សរំជួលចិត្តហើយ។ ក្នុងថ្នាក់មានសឺមីកុងឌុចទ័រមួយដាក់នៅ​ចំ​កណ្តាលតុ ក្នុងបន្ទប់សំឡេងគ្រលររបស់បុរសម្នាក់អានប្រលោមលោកនេះផ្សាយតាមវិទ្យុ ឯគ្រប់គ្នាវិញ ខំផ្ចង់អារម្មណ៍ស្ដាប់យ៉ាងជក់ចិត្ត។ ឯ លី សៀវលាន ក៏ល្មមសមហៅបានថាក្លាហានណាស់ដែរ។ ប្រាកដណាស់! នាងដូចជាតួអង្គឈ្មោះ ម៉ាយូមិ ក្នុងភាពយន្តជប៉ុនឈ្មោះតាមចាប់ដូច្នោះដែរ គឺមើលងាយរបងរញ៉េរញ៉ៃរបស់មនុស្សម្នា។ នេះជាមួយនឹងកូនចៅ ជាទាហានរបស់នាង ក៏មិនមែនគ្មានទំនាក់ទំនងគ្នាដែរ។ នាងប្រើសំឡេងផ្អែមពីរោះ ដែលនាងមានជាពិសេស និយាយតាមពាក្យសម្ដីតួអង្គក្នុងរឿងដ៏ល្បីមួយឃ្លាថា “ខ្ញុំជាអ្នក​រួមគំនិតរបស់អ្នក!” ហើយ ក៏ហុចឈើច្រត់ឱ្យទៅ វ៉ាង ជីនហ្វុង បណ្ដើរ។ ពិតជាមានន័យណាស់។

ច្បាស់ណាស់ ថ្ងៃអាទិត្យ នាងត្រឡប់ទៅផ្ទះ គឺមានតែសិស្សអ្នកនៅស្រុកឆ្ងាយ ដូចយ៉ាង មីងយី ទេ ដែលនៅសំងំក្នុងសាលាដដែល។ បេះដូងរបស់ មីងយី លោតខុស ចង្វាក់ភ្លាមសុភមង្គលផ្លូវចិត្ត ក៏មកគ្របដណ្ដប់លើតួខ្លួនរបស់ មីងយី ទាំងមូលព្រោះនាង បានជួយដេរភួយឱ្យ វ៉ាង ជីនហ្វុង! រឿងដេរភួយនេះពិតណាស់ថានាងចេះដេរហើយនាង ក៏ព្រមដេរដែរ។ ក្នុងសភាពភ្លឹកបន្តិចៗ នាងបានស្ដាប់ឮ វ៉ាង ជីនហ្វុង និយាយថា​ “បើបែបនេះ ឯងឡើង​ទៅជាន់លើបំផុតរបស់អគារ ហើយដេរនៅទីនោះចុះ!” ថាហើយ វ៉ាង ជីន​ហ្វុង ក៏ចេញបាត់ទៅឯចុងរបៀងអគារខាងណោះទៅ។ មីងយី ចាប់ផ្ដើមរកចេស។ នាងមិនដែលមានរបស់នេះសោះ គឺដេរតែភួយខ្លួនឯងក៏ខ្ចីម្ជុលរបស់មិត្តភ័ក្ដិដែរឯចេសវិញ គឺប្រើចេសដែលប្រើសម្រាប់ដេរអាវពីក្នុងហាងមកហើយដេរដោយត្រួតចេស។ អ្នកស្រុកនាងឯណោះមិនមិនហៅថា “ដេរ” ទេតែហៅថា “តម្រៀប” ទៅវិញ គឺគេយកកញ្ចប់សំឡីដាក់នៅចន្លោះសាច់ភួយ ហើយយកម្ជុលធំៗមកដោតឱ្យជាប់ដោយគម្លាតបែប    តម្រៀបៗគ្នា។ សិស្ស​នៅក្រុងនេះ គេប្រើចេសសរសៃធំម៉្យាងគឺដូចជាខ្សែឆ្មារយ៉ាងនោះ ត្រូវប្រើម្ជុលខ្នាតធំដើមធំហើយវែង។​ ជីវិតនៅទីក្រុងខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ គឺសូម្បីតែដេរភួយក៏ពិសេសប្លែកពីគ្នាដែរ។

រកម្ជុលចេសបានហើយ ក៏ខំប្ដូរខោមានជើងរលុងបន្តិច ដែលខោមួយនេះរាងល្អ មិនដូចខោមុននោះទេ ជើងចង្អៀតពេក មើលទៅដូចជាកណ្ដូប។ នាងឆ្លុះកញ្ចក់មើលខ្លួន ទម្លាក់សក់ចុះ ហើយទៅជាសក់សេះកែវភ្នែកនាងភ្លឺថ្លាជាងមុនហើយនាងពេញចិត្ត នឹងនារីដែលនៅក្នុងកញ្ចក់នោះណាស់។ ចេសម្ជុលដែលខ្ចីបានមកដាក់នៅក្នុងប្រអប់ដែកមួយ ដែលប្រអប់នេះទំនងជាធ្លាប់ដាក់បារីពីមុនមកហើយមានរូបលម្អជាជហ្វាប្រាសាទក្រសាលឿង។ មីងយី ភ្លាមនោះក៏នឹកដល់កំណាព្យបុរាណ២ឃ្លា ថាមនុស្សបុរាណជិះក្រសារលឿងទៅបាត់ ដីនេះក៏នៅសល់តែប្រាសាទក្រសារលឿង។ ហ្អេ! បើកែទៅជាសៀវលាន ជិះរថយន្តក្រុងទៅបាត់ដីនេះនៅសល់…នៅសល់អ្វី អ៊ីចេះហ្ន៎? នៅសល់ភួយ! មីងយី វិះតែនឹងបញ្ចេញសំឡេងសើចចេញមក។ នាងយកវាទៅបន្ទប់វិញដើរដោយដំណើរស្រាលៗ តែរហ័សឯប្រអប់ដែកកាន់ជាប់នៅនឹងដៃនោះហាក់ដូចជាក្ដៅៗ គឺក្ដៅដាលរហូតដល់ថ្ងាសរបស់នាងឯណោះ។ នាងដើរកាត់របៀងដ៏វែងនោះដោយជំហានកាន់តែញាប់ឡើង ដូចជាខំរត់ទៅឱ្យទាន់កុំឱ្យខកការណាត់យ៉ាងនោះសំដៅទៅជាន់លើ បំផុតនៃអគារ។ នៅជាន់លើនោះគ្មានឃើញ វ៉ាង ជីនហ្វុង ទេ។ ឯមេឃមីរស្រទំផ្ទៃបេតុងរបស់ជាន់អគារពណ៌ប្រផេះត្រជាក់ស្រឹប។ បេះដូងរបស់ មីងយី ត្រជាក់ស្រឺត។ នាងផ្ចង់ស្មារតីបន្តិច ហើយក៏មើលឃើញទីចម្ងាយពីខ្លួនជាង១០ម៉ែត្រ ត្រង់ទីនៅជិតជញ្ជាំងព័ទ្ធទាបនោះ មានក្រាលកន្ទេលចចូតមួយផ្ទាំង។ នៅលើកន្ទេលនោះ មានគររបស់រញ៉េរញ៉ៃ អ្វីម៉្យាង ហើយសិស្សប្រុសៗនៅថ្នាក់ទាបបំផុតកំពុងតែអង្គុយនៅក្បែរៗកន្ទេល ឈ្ងោក​មុខចុះ​ក្រោម។ ក្មេងប្រុសតូចមកពីជនបទខេត្តកួយចូវ ប្រឡងជាប់មករៀនទីនេះអាយុគេនៅមិនទាន់គ្រប់១៧ឆ្នាំនៅឡើយ។ គាត់មិនចូលចិត្តនិយាយស្ដីទេ ហើយនៅលូតរបស់ក្នុងជើងខោដែលខ្លីមួយនោះនៅឡើយ។

មីងយី ទើបដឹងថា វ៉ាង ជីនហ្វុង ឱ្យនាងឡើងមកដើម្បីជួយដេរភួយ ឱ្យក្មេងប្រុស តូចនោះ។ នាងមិនអស់ចិត្ត ក៏សួរទាំងតក់ក្រហល់ថាចុះម្នាក់…ម្នាក់ឈ្មោះ វ៉ាង ជីនហ្វុង នោះ? គាត់ឱ្យខ្ញុំមកដេរភួយឱ្យម៉េចក៏បាត់ខ្លួនទៅណាមិនឃើញសោះបែបនេះ។ ក្មេង ប្រុសតូចនោះនិយាយតបទាំងតឹងចិត្តថាខ្ញុំមិនដឹងដែរ តែគាត់ប្រហែលជាទៅហៅមនុស្ស ស្រីផ្សេងទៀតបាត់ហើយ ព្រោះនៅមានភួយរបស់កូនក្មេងប្រុសត្រូវដេរជាច្រើនទៀត។

ចាប់ពីពេលនេះទៅ លួ មីងយី ឱ្យតែឃើញ  វ៉ាង ជីនហ្វុង ភ្នែកសម្លឹងទៅកន្លែង ផ្សេងរហូតមិនមើលមនុស្សទេ។

កន្លងទៅបាន២អាទិត្យ ពេលថ្ងៃត្រង់នាថ្ងៃសៅរ៍ ពេលកំពុងតម្រង់ជួរទិញបាយ ហូប វ៉ាង ជីនហ្វុង ឈរនៅក្រោយខ្នងនាង ហើយគាត់សួរថា មីងយី ស្អែកនេះ ឯងទំនេរ ទេ? ពេលមានមនុស្សច្រើនយ៉ាងនេះ មីងយី ដឹងថាមុខនាងឡើងកម្ដៅក្ដៅភាយៗ។ នាងបើកភ្នែកធំបែបភ្ញាក់ផ្អើលសម្លឹងទៅ វ៉ាង ជីនហ្វុង តែមាត់បែរជាមិនដឹងថាត្រូវនិយាយអ្វីខ្លះទេ។ តែបានឮសំឡេងមកពីទីខ្ពស់ជាងក្បាលនាងមកថា ស្អែកនេះ ពួកយើងទៅមើលកុន ជាមួយគ្នាទៅ! គាត់និយាយថាឱ្យ សៀវលាន ហៅឯងទៅជាមួយ។ គាត់និយាយថា … … សម្ដីគាត់គ្រប់ឃ្លាធ្វើឱ្យនាងរញ្ជួយខ្លួនមិនតិចទេ ដល់ថ្នាក់គាត់និយាយជាខាងក្រោយមកទៀត មានពាក្យអ្វីខ្លះ នាងស្ដាប់មិនច្បាស់សោះ។

ថ្ងៃអាទិត្យ មីងយី ជាមួយ វ៉ាង ជីនហ្វុង និង លី សៀវលាន ទាំង៣នាក់នេះទៅ មើលកុន រឿង “សុបិនមេអំបៅនៅឯហាន់យ៉ាង” ពេលនេះបានធ្វើឱ្យអារម្មណ៍មិនរីករាយមួយនោះបាត់ទៅអស់រលីង។ មេរៀនសោះកក្រោះ បន្ទប់រៀនគ្មានប្រែផ្លាស់សភាព  អន្តេវាសិកដ្ឋាន អាហារដ្ឋាន បីចំណុចឋិតលើបន្ទាត់តែមួយ។ ចំណែកឯរឿង “សុបិនមេអំបៅ” ជារឿងកុនបរទេស ថ្វីបើមិនដឹងដំណើររឿង តែគ្មានអ្វីសង្ស័យទេថា ច្បាស់ជាល្អមើល! មួយទៀត ទៅជាមួយ វ៉ាង ជីនហ្វុង និង លី សៀវលាន! ត្រង់ថា ហេតុអ្វីបាន ជាមនុស្សទាំងពីរនាក់នេះ នាំគាត់មកជាមួយដែរ គាត់មិនចង់វិភាគរឿងនេះសោះ អ្នកមិនសូវយល់ការណ៍នេះទេ។ ច្រើនឆ្នាំក្រោយមកទើបនាងដឹងថាមានពាក្យ “អំពូលភ្លើង” មួយនេះដែលគេសំដៅយកអ្នកទី៣ ដែលទៅកៀបកិតជាប់ជាមួយគូស្នេហ៍របស់គេហើយ​នាងត្រូវមើលភាពផ្អែមល្ហែមរបស់អ្នកទាំង២នោះ តែគ្មានកម្រើកចិត្តសោះ ហើយនៅពេលចាំបាច់ នៅត្រូវបំពេញតួនាទីជាអ្នកសម្រុះសម្រួលបិទបាំងភាពមិនចុះសម្រុង គ្នា​រវាងអ្នកទាំងពីរនោះទៀត ប៉ុន្តែភាគច្រើន នាងធ្វើជាមនុស្សល្ងង់ម្នាក់ ក៏បានហើយ។  មីងយី របស់យើងនេះ នាងមិនមានចំណាប់​អារម្មណ៍នឹងតួដែលនាងសម្ដែងនេះទេ ​​​នាងហត់ខួរក្បាលអត់ប្រយោជន៍ ព្រោះតែទំនាក់ទំនងរវាងជនត្រកូលវ៉ាង និងជនត្រកូលលីនេះ។ ពិតជាធ្វើឱ្យមនុស្សវង្វេងវង្វាន់មែន! ជនត្រកូល វ៉ាង ជនត្រកូលលី។ ជនត្រកូលវ៉ាង មាត់ថាខ្លួនគ្មានមិត្តស្រីទេ ទេបើថាឱ្យត្រឹមត្រង់ជាងនេះ គឺគូដណ្ដឹង ប៉ុន្តែជនត្រកូលលី បែរជាមកស្រឡាញ់ជនត្រកូលវ៉ាង ទាំងពីរនាក់ចូលក៏ចូលជាមួយគ្នា ចេញក៏ជាមួយគ្នា។ រឿងច្របូកច្របល់យ៉ាងនេះ មីងយី គិតមិនសូវយល់ឡើយ ហើយនាងជាមនុស្សក្មេងជាងគេ ទី២ ទើបមានអាយុគ្រប់១៨ឆ្នាំ។

មីងយី ក៏ចូលចិត្ត សៀវលាន ដែរ។ សៀវលាន ស្រឡាញ់យុត្តិធម៌ ចូលចិត្តជួយគេក្នុង​ភាពជានារីក្លាហានរបស់នាងច្រាសសមាមាត្រ ពីសម្ដីថ្នមផ្អែមពីរោះរបស់នាងពេញទំហឹង ដែលធ្វើឱ្យ មីងយី កាន់តែចាប់អារម្មណ៍ឡើង។ សៀវលាន ធ្លាប់រៀបចំការមើលកុនផ្ទៃក្នុងពីរដង ហើយទាំង២ដង នាងសុទ្ធតែទុកសំបុត្រមួយសន្លឹកឱ្យ មីងយី ដែលជាអ្នកមកពីស្រុកឆ្ងាយចុងកាត់មាត់ញកទាំងពីរលើក។ សៀវលាន ប្រើសំឡេងផ្អែមពីរោះរបស់នាងនិយាយផ្ដែផ្ដាំ ថា មីងយី ឯងកុំនិយាយនឹងអ្នកផ្សេងឱ្យសោះគ្មានសំបុត្រប៉ុន្មានសន្លឹកទេ។ រោងសិល្បៈ “ហុងសាន” ឯងទៅរកឃើញទេ? ចង់ឱ្យខ្ញុំជូនឯងទៅទេ? មានម្ដង ជារឿងជប៉ុន គឺរឿង នុ៎ះ កងទ័ពជើងទឹក ហើយម្ដងទៀត ជារឿងសូវៀត គឺរឿងខ្នាតធំឈ្មោះ រំដោះ។ ឯលើកនេះ សំឡេងផ្អែមពីរោះរបស់ សៀវលាន ក៏ គេបញ្ចាំងម៉ោង២។ មីងយី គិតទៅមួយស្លុងថាចុះឡើងៗ មកយកនាងទៅផ្អោបជាមួយ។ ឆ្ងល់ថាហេតុអ្វីទៅ ឆ្ងាយដល់ហាន់យ៉ាងឯណោះវិញ? ស្រុក៣នៅក្រុងអ៊ូហាន់ គឺ អ៊ូឆាង ហាន់ខូវ ហាន់យ៉ាង គ្រាន់តែអ៊ូហាន់ ក៏ធំល្មមហើយ ចុះនៅទៅខំឡើងភ្នំចុះទន្លេទៅដល់ហាន់យ៉ាង។  និយាយយ៉ាងថ្នមដូច្នោះដែរ ថាម៉ោង១០ យើងរៀបខ្លួនឱ្យស្រេចហើយទៅហាន់យ៉ាង ធ្វើអ្វីទៀត។ តើវាខុសអ្វី ពីទៅដល់ក្រុងមួយផ្សេងទៀតទៅ! នៅខាងអ៊ូហាន់ឯណេះ មានរោងកុនហើយរោងសិល្បៈហុងសាន មិនបញ្ចាំងរឿង “សុបិនមេអំបៅ” ទេឬអី? កុនបញ្ចាំងម៉ោង២ ចុះហូបបាយថ្ងៃត្រង់នៅឯណាទៅ? សៀវលាន មិនបានឱ្យនាងសួរដេញដោលច្រើនទេងាកខ្លួនតែមួយភ្លែត ក៏បាត់ស្រមោលទៅ។

ចុងខែ១១ ទីបំផុត ក្រុងអ៊ូហាន់ក៏ចុះត្រជាក់ខ្លះដែរ ទាបបំផុតចុះដល់សូន្យអង្សា ខ្ពស់បំផុតត្រឹមតែជាងដប់អង្សា មេឃខៀវពន្លឺថ្ងៃជះមកប៉ះខ្លួនប្រាណនាំឱ្យគេសប្បាយ។  អ្នកទាំង៣ដើរទន្ទឹមគ្នាតាមដងផ្លូវក្នុងសាលាក្រោមម្លប់ឈើឡើងទួលមួយ ឯពន្លឺព្រះសុរិយាចាំងឆ្លុះស្លឹកឈើនៅលើដើមដ៏ខ្ពស់ចោលស្រមោល លាយដោយចន្លោះពន្លឺលេចមកលើខ្លួនប្រាណនៃអ្នកទាំងបី ឆ្នូតកាំពន្លឺមូលៗម្ដង ឃើញម្ដងបាត់ស្អាតដល់កំរិតនាំឱ្យចិន្តានៃនាង មីងយី រំភើបឡើង។ វ៉ាង ជីនហ្វុង ដើរនៅកៀនខាងក្រៅបំផុត គាត់បាំងទោចក្រយានដែលមកចង់ប៉ះត្រូវខ្លួនដែលពេលចុះចំណោត វារអិលចុះទៅលឿនដូចហោះហើយមានសិស្សប្រុសៗខ្លះ លែងដៃមិនកាន់ចង្កូត ធ្វើឱ្យសិស្សស្រីៗភ័យឡើងលៀនអណ្ដាតចេញមកក៏មាន។

សៀវលាន ដើរនៅកណ្ដាល មីងយី នៅកៀនខាងក្នុងបំផុត។ សៀវលាន រាងខ្ពស់ជើងវែងៗ នាង និង វ៉ាង ជីនហ្វុង ជំហានប៉ុនគ្នា គឺចេះតែដើរមិនបានមិនយូរប៉ុន្មានផង អ្នកទាំងពីរក៏ដើរលឿនហួសទៅមុខ មីងយី ហើយ សៀវលាន ចេះតែឈប់បង្អង់ពីរៗជំហានដើម្បីចាំនាង។ មើលទៅ មីងយី មិនត្រឹមតែពេញជាអំពូលភ្លើងទេថែមទាំងដូចជាអ្នកដើរតាមតែក្រោយគេ ទាំងហៀរសម្បោរទៀត។ ទោះជានាងមិនមានហៀរសម្បោរតែនាងរាងទាបសំណុំសក់ ក៏សិតចងមិនបានស្អាតពិតជាដូចក្មេងខំស្រូបសម្បោរកុំឱ្យហៀរចេញមកក្រៅ។

ពួកគេធ្វើដំណើរទៅដោយជិះរថយន្តក្រុង ដោយជិះមួយគ្រឿងហើយ ក៏ប្ដូរទៅជិះ មួយគ្រឿងទៀត។ ពេលបានឆ្លងផុតស្ពានធំនៃទន្លេវែងហើយ គេឃើញភ្នំអណ្ដើកឯម្ខាងគេ ឃើញភ្នំពស់ឯម្ខាងទៀត ឃើញមេឃខ្ពស់ ទន្លេធំល្ហល្ហេវ ឯរថភ្លើងបើកទៅមុខលឿន ស្លេវ កាត់តាមជាន់ខាងក្រោមនៃស្ពានធំនោះ ឯលើផ្ទៃទឹកទន្លេវិញ គេឃើញមានកប៉ាល់ ធំពីរ ដែលបំពង់ផ្សែងមានផ្សែងហុយចេញមកជាប់។ សែងព្រះសុរិយាចាំងជះប៉ះផ្ទៃទឹក ទន្លេបង្កើតបានជាផ្លេកមានពណ៌មាស អណ្ដែតពេញពាសក្នុងទឹកទន្លេនោះ។ មីងយីរីករាយសប្បាយចិត្តពេក ក៏ជញ្ជក់មាត់បញ្ចេញជាសំឡេងមកក្រៅដោយពុំដឹងខ្លួន។

ឆ្លងទន្លេហើយក៏ដល់ហាន់យ៉ាង។ អ្នកទាំង៣ចុះពីលើរថយន្ត សៀវលាន ក៏នាំផ្លូវទៅទៀតដៃនាងកាន់ក្រដាសមួយសន្លឹក មើលក្រដាសហើយក៏មើលលេខស្លាកទ្វារមាត់ និយាយតិចៗឮតែអ៊ូៗ។ បើទុកជានាងកើតនៅក្រុងអ៊ូហាន់ក្ដី តែនាងមិនដែលជាបានមក ជាន់ដីស្រុកហាន់យ៉ាងសោះ។

ពួកគេដើរទៅកាន់តំបន់ដីមានផ្ទះខ្ទមដែលមានសណ្ឋានដីស្មុគស្មាញមួយ មានផ្ទះ ទាបខ្ពស់សង់ចម្រុះគ្នា ជញ្ជាំងខាងក្រៅប្រឡាក់ប្រឡូស ឥដ្ឋលេចចេញមកក្រៅ។ ផ្លូវម្ដង តូចម្ដងធំកន្លែងចង្អៀតប្រជ្រៀតទៅបានគ្នាតែពីរនាក់និយាយទៅថាផ្លូវ តែតាមពិតដូចជា ផ្លូវតូចៗនៅក្នុងវាំងវង្វេងមួយ គឺមានផ្លូវបំបែក ផ្លូវបត់ច្រើនអនេក តាមផ្លូវនៅមានថ្នក់ទឹក ចំពេលដែលប្រញាប់ទៅដាំបាយស្លចង្ក្រានតាមផ្ទះនីមួយៗ ក៏មានហុយផ្សែងចេញមកផ្សែងខ្មៅហុយចេញមកខ្មួលៗ មីងយី ធុំក្លិនសាច់ក្រកមួយភាយៗ! នាងខំស្រូបយកក្លិននោះជាច្រើនដងដែលជាក្លិនដូចសាច់ក្រក នៅឯស្រុកកំណើតដែរ ហើយនាងខានធុំក្លិននេះយូរហើយ។ នាងឮសំឡេងពោះរបស់នាងកូរគ្រូកៗ។ ចៃដន្យពេកណាស់អ្នកមួយដែលកំពុងបោកសម្លៀកបំពាក់បានជះទឹកមួយកន្ធន់ចេញមកតាមទ្វារផ្ទះ ធ្វើឱ្យជើងខោអ្នកទាំងបី ប្រឡាក់នឹងទឹកកខ្វក់ជាច្រើនអន្លើ។

ភ្លាមនោះ មីងយី ស្រាប់តែនឹកឃើញសួរថា រោងកុនម៉េចក៏មកលាក់ខ្លួនអីនៅទីនេះទៅវិញ? រោងកុននៅស្រុកកំណើតនាង នៅជាប់នឹងសួនសាធារណៈ មាត់ទ្វារនៅទីវាលស្រឡះល្អណាស់។ សៀវលាន សើចហើយ និយាយថា មិនមែនទេ យើងទៅហូបបាយនៅផ្ទះរបស់ លាវ ធាយ៉ាង រួចហើយទើបទៅមើលកុនទាំងអស់គ្នា ហើយរោងកុននោះនៅក្បែរផ្ទះគាត់តែម្ដង។

ពួកគេដូចជាវង្វេងផ្លូវហើយ ដើរមកដល់កន្លែងដដែលវិញ២ដង ដែលទីនោះមានគូររូបមុខខ្មោច ដែលធ្វើឱ្យមនុស្សរកយល់មិនបានជាប់នឹងជញ្ជាំងទាបមួយ។ សួរគេហើយបែរជាមានអារម្មណ៍ថា កាន់តែដើរកាន់តែឆ្ងាយ។ មានឆ្កែមួយក្បាលត្រកងកន្ទុយឡើង ដើរតាមក្រោយពួកគេ មនុស្សដើរទៅមុខ ឆ្កែក៏ដើរទៅមុខ មនុស្សឈប់ ឆ្កែក៏ឈប់។ មីងយី ដឹងថាឆ្កែប្រភេទនេះយកល្អការពារឱ្យហើយនាងក៏ដើរបណ្ដើរងាកមកមើលឆ្កែនោះបណ្តើរ។ ឯឆ្កែនោះមើលទៅដូចជាកាចដែរ ហើយក៏កាន់តែមកកៀកនឹងខ្លួននារីដែលកំពុងតែភ័យស្រាប់នោះ។ មីងយី ដើរផងងាកផងរបៀបនេះបានតែបន្តិចពោះចំហៀងស្ដាំផ្នែកខាងក្រោម ក៏ឈឺខ្លាំងឡើងៗ។ សៀវលាន និយាយថាដើរឡើងសៀតពោះហើយសម្រាកមួយភ្លែតសិនទៅ។ អ្នកទាំងបីអែបទៅនឹងជញ្ជាំងហាលវាលមួយកន្លែងស្ដាប់សំឡេងរថភ្លើងបើកមកពីទីមិនឆ្ងាយប៉ុន្មាន ហើយមានលាយឡំដោយសំឡេងគេផ្លុំកញ្ចែនិងសំឡេងរបស់ធ្ងន់ៗទង្គិចគ្នាផងទៀត។

ក្រោយមក ពួកគេឆ្លងកាត់កន្លៀតជញ្ជាំងដ៏ចង្អៀតប្លែកមួយ ទើបបានទៅដល់ ផ្ទះត្រកូល “លាវ”។ លាវ ធាយ៉ាង កំពុងតែដកកប្រឹងត្រដុសដៃនៅខាងក្រៅផ្ទះ គាត់ខាំ មាត់ចង់និយាយអ្វី តែបែរជាមិននិយាយទៅវិញ។

ផ្ទះត្រកូល លាវ ក៏ដូចគ្នានឹងផ្ទះភាគច្រើននៅតំបន់នោះដែរ គឺមុខទ្វារ មានធ្លាតូច មួយមានហាលធ្យូងសំបុកឃ្មុំ២-៣ជួរ ហាលស្ងួតហើយយកទៅគរក្បែរជើងជញ្ជាំងផ្ទះ ហើយយកផ្ទាំងក្រណាត់ផ្លាស្ទិចប្រឡាក់ៗ គ្របពីលើ។ ហើយជាប់ក្បែរផ្លូវ មានដាក់       ចង្ក្រានធ្យូងបង្កាត់ភ្លើងដាំបាយនៅនឹងផ្លូវតែម្ដង ឯលើចង្ក្រាននោះមានខ្ទះមួយកំពុងតែបញ្ចេញចំហាយក្ដៅ មីងយី ប្រឹងហិតទៅដឹងថាជាស៊ុបឆ្អឹងស្ងោរមើមឈូក។ គ្នាប៉ុន្មាននាក់នោះក៏ចូលទៅក្នុងផ្ទះ។ ភ្លាមនោះក្នុងផ្ទះប្រែជាមានសភាពចង្អៀតណែន។ ចូលទៅក្នុងតែបន្តិច ក៏ឃើញតុរាងបួនជ្រុងមួយវែង ស្ទើរតែទល់នឹងទ្វារផ្ទះ។ ម្ហូបរៀបដាក់រួចស្រេចមានសាច់ក្រកឆាស្ពៃចង្កឹះ ប្រហិតគុជមួយសណ្ដែកដីលីងមួយចាន នៅមានក្រឳឈូកសុទ្ធដាក់ក្នុងចានគោមធំមួយទៀត។

ស្ត្រីផ្ទះត្រកូលលាវ ចេញចូលប៉ុន្មានដង ដួសស៊ុបមើមឈូកឱ្យអ្នកគ្រប់គ្នា។ បន្ទាប់ មក គាត់ក៏ទៅអង្គុយលើកៅអីទាបមួយឯកៀនជញ្ជាំង។ គេនាំគ្នានិយាយសួរសុខទុក្ខគាត់តែគាត់មិនស្ដីតបសោះ។ លាវ ធាហាន់ ប្រាប់ថាកុំខ្វល់អី ត្រចៀកគាត់ស្ដាប់អ្វីក៏មិនឮដែរ។ ស្ត្រីនោះនៅតែមិនមកអង្គុយនៅតុបាយ ហើយអង្គុយតែលើកៅអីទាបក្បែរទ្វារផ្ទះឯណោះដដែល។ គាត់រកបានស្រោមដៃត្បាញមួយមករុះ ដោយកាយវិការមួយៗ ហើយស្រោមដៃកម្មករបែបនេះ រោងចក្រគេចែកឱ្យប្រើផ្ទះកម្មករណាក៏មានដែរ បើរុះចេញហើយអាចយកទៅត្បាញជាអាវបាន គឺមានប្រយោជន៍ណាស់។ មីងយី លើកចានស៊ុប មួយដង្ហើមហុតឡើងអស់ពោះ នាងមិនត្រឹមតែបាត់ឈឺទៅភ្លាមៗទេ តែថែមទាំងមានចំណង់បរិភោគទៀត នាងដូចជាក្មេងអត់ឃ្លានសង្វាតចាប់ម្ហូបហូបកែងដៃ ហើបឡើងយ៉ាងខ្ពស់។ ពេលបានហូបនោះមុខរបស់នាងឡើងក្រហមព្រឿងៗ។ ម្ហូបត្រកូលលាវពិតជាឆ្ងាញ់ណាស់ ជាពិសេសសាច់ក្រកឆាស្ពៃចង្កឹះស្ពៃចង្កឹះដូចគ្នាក្នុងសាលាគេដាក់ឆ្នាំងធំស្ងោរភ្លាមដូចបាយជ្រូកពេញទី តែស្ពៃចង្កឹះរបស់ត្រកូលលាវ ឆាដូចជាអាហារមួយមុខផ្សេងមួយកង់ៗ មានពណ៌ក្រហមបន្តិចស្វាយបន្តិចរាងភ្លឺៗផង ល្អមើលអស្ចារ្យ ហើយមានរបៀបណាស់ផង ហាក់ដូចជាមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ សាច់ក្រកថ្វីបើមានតិចបន្ទះតែស្ទើរខ្លាញ់ស្ទើរសាច់ពណ៌ថ្លារបស់ខ្លាញ់ ពណ៌ក្រហមចាស់របស់សាច់ ល្អល្អះផងថ្លៃថ្នូរផង។

មីងយី ហូបតែមួយភ្លែតក៏ឆ្អែត បានឆ្អែតហើយទើបងើបមុខមើលទៅទីជុំវិញខ្លួន។ ផ្ទះ​នេះមើលទៅធំប៉ុនពាក់កណ្ដាលបន្ទប់អន្តេវាសិកដ្ឋាន ក្នុងសាលាប្រហែលជាដោយ សារឧស្សាហ៍ដាច់ភ្លើង ទើបមានឃើញព្យួរចង្កៀងប្រេងមួយនៅតម្ពក់តុចាស់ដាក់ ក្បែរជញ្ជាំង ហើយមានកញ្ចក់ចាស់មួយ មានរាងពងក្រពើ ស៊ុមគែមកញ្ចក់មានក្បាច់រំលេចឡើង ដែលគេកម្រនឹងប្រទះណាស់។ ខាងក្នុងបំផុតមានបាំងដោយវាំងនន ផ្ទៃមានក្បាច់ជាក្រឡាៗ។ ផ្ទះទាបមានឡៅតឿ ជ្រុងជញ្ជាំងមានជណ្ដើរចល័តសម្រាប់ជាន់ឡើងទៅជាន់លើ។ ស្ត្រីផ្ទះត្រកូល លាវ អង្គុយតែលើកៅអីទាបក្បែរទ្វារផ្ទះ ដួសស៊ុបថែមបាយ លាវ ធាយ៉ាង ជាអ្នកធ្វើទាំងអស់។ មើលទៅស្ត្រីនោះអាយុទើបជាង៣០ឆ្នាំ ស្បែកស​រលោង ភ្នែកតូចស្អាត សក់មានពាក់បូពណ៌ស ដូចជាគុជរាងដូចជាមេអំបៅបន្តិច មិនដូចបន្តិចមានផ្លេក ដូចជាស្រទាប់រងអុកស៊ីតកម្មនៃវត្ថុបុរាណខ្លះពណ៌សដូចភ្លុកដំរី។ មនុស្សទាំងមូលស្អាតល្អឥតទាស់ត្រង់ណា មិនសមជាអ្នកនៅតំបន់ផ្ទះខ្ទមសោះ។ ចុះនាង​មកពីណាវិញ? ក្នុងពេលរិះគិតនោះ គ្រប់គ្នាហូបរួចអស់ ហាក់ដូចជាយល់ថាពេលវេលាខ្លី នរណា ក៏មិននិយាយរោយរាយច្រើនដែរ ខ្លះប្រញាប់ប្រញាល់ដូចជាត្រីដែលកំពុងតែឃ្លាន​ ឱនដើរចេញពីផ្ទះត្រកូល លាវ ម្ដងម្នាក់ៗបន្តគ្នា។

រោងកុនធ្វើឱ្យ មីងយី ខកចិត្តដ្បិតថាវាមិនមែនត្រូវហៅថារោងកុនទេ តែត្រូវហៅ ថាក្លឹបកម្មករវិញគឺវាដូចបន្ទប់សម្រាប់ជួបជុំគ្នាដែរ។ ខាងមុខមានតុអធិបតី ដែលប្រើជាឆាករាំផង។ លើឆាកមានរូបសំណាកមួយ ដែលចំកណ្ដាលនោះមានព្រះអាទិត្យមួយខ្សែបន្ទាត់ ទ្រេតបែកចេញទៅទិសទាំងបួន តំណាងឱ្យពន្លឺព្រះអាទិត្យទាំងខាងឆ្វេងនិងខាងស្ដាំនៃនៃព្រះអាទិត្យមានផ្កាឈូករ័ត្ន ដូចគ្នាម្ខាងៗមាន៥ទង។ លើជញ្ជាំងដែលនៅសងខាង ឆាករាំ មានអក្សរពណ៌ក្រហមរាងបែបរជ្ជកាល “សុង” រាងវៀចៗ រាងប្រជ្រៀតគ្នា ម្ខាងសរសេរថា “សមុទ្រពឹងអ្នកកាច់ចង្កូត” ម្ខាងទៀតសរសេរថា “ភាវៈទាំងឡាយបើកនាវាក្នុងលូតលាស់ពឹងព្រះអាទិត្យ”។ គ្មានចំណុចណាមួយដែលអាចបញ្ជាក់ថាជាកន្លែងមានលក្ខណៈជាទីក្រុងធំទេ។

គ្នាទាំង៤នាក់អង្គុយជាជួរមួយ។ ខាងឆ្វេងដៃ មីងយី គឺ សៀវលាន ខាងស្ដាំដៃ គឺ លាវ ធាយ៉ាង។ ឆ្លៀតពេលកុនមិនទាន់ចាប់បញ្ចាំង មីងយី ងាកភ្លែតមកស្ដាំដៃ ហើយសួរថា ម្ដាយឯងស្អាតមែន! គាត់ធ្វើការអ្វីដែរ? អ្នកខាងណោះមិនទាន់ឆ្លើយផង សៀវលានដែលនៅខាងឆ្វេងដៃក៏រុញ មីងយី តិចៗ ហើយងាកមកជិតត្រចៀកនាងប្រាប់ ថាកុំសួរគេផ្ដេសផ្ដាស បានឬទេ? រំពេចនោះ លាវ ធាយ៉ាង ក៏ឆ្លើយថា គាត់ជាម្ដាយមីងខ្ញុំ។

គេហាក់ដូចជាចូលទៅក្នុងអន្ទាក់សំឡេងស្ងាត់បានតែបន្តិច អំពូលក៏បិទអស់ កន្លែង​ក៏ប្រែជារួមតូចងងឹតស្លុបភ្លាមនោះ អំពូលបញ្ចាំងកុន ដែលនៅខាងក្រោយខ្នង ជះពន្លឺដ៏ភ្លឺចិញ្ចាចចំអេក្រង់ដែលនៅខាងមុខ។ អ្នកមីងម្នាក់នេះដូចជាមិនធម្មតាទេ។ ឯរូបភាពសខ្មៅនៅក្នុងភាពយន្ត ក៏ចេញមកបន្តបន្ទាប់គ្នាដូចជារលកបោករលេញដេញតគ្នាយ៉ាងនោះដែរ។

ទីភូមិដែលឆេះខ្ទេចរាបដល់ដី ផ្លូវបែកក្រហែង ឃើញតែសនិងខ្មៅ មិនយល់ជាអ្វីហើយស្ងាត់ឈឹង។ តួស្រី សំឡេងតួស្រីក៏ឮឡើងថា ខ្ញុំមិនដែលត្រឡប់ទៅវិញទេ… … មីងយី ត្រូវរូបភាពដែលនៅឆ្ងាយ ដែលមកពីបរទេស រុំស្រោបវិញ្ញាណ នាងលែងនឹកដល់ អ្នកមីងក្មេងស្រស់ស្អាតនោះទៀតហើយ។ នាងឃើញនារីម្នាក់ឈ្នោះ រីបេខា ក្នុងភាព​យន្ត​នោះ នាងបាត់មុខរហូតអាវក្រៅវែងរបស់នាង កន្សែងដៃមានជាប់ស្នាមក្រែមដាក់ក្នុងហោប៉ៅតុកៅអី និងក្រដាសស្លាបប៉ាកកា នៅត្រង់ទីដែលនាងអង្គុយសរសេរសំបុត្រហើយ និងអ្នកមើលការខុសត្រូវដែលធ្វើឱ្យគេរំខានចិត្តគ្រប់តែកន្លែងឯ រីបេខា វិញអណ្ដែតចេញមកនៅគ្រប់កន្លៀត តែនាងនៅក្នុងភាពងងឹតរហូត។ ឯភាពងងឹតនោះមានសភាពកករឹងស្ងាត់ឈឹង។

បញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយច្រើនឆ្នាំក៏បានកន្លងផុតទៅ មីងយី និង វ៉ាង ជីនហ្វុង លាវ ធាហាន់ មិនដែលទាក់ទងគ្នាទេ។ ធ្លាប់ឮមកថា លី សៀវលាន អាយុជិត៤០ឆ្នាំ ទើបបានរៀបការហើយជារឿងបានឮកាលពីជាង១០ឆ្នាំមុន នាងរស់នៅដោយពឹងលើសំបុត្ររបស់ វ៉ាង ជីនហ្វុង រៀងរាល់ថ្ងៃសៅរ៍។ សំបុត្ររបស់ វ៉ាង ជីនហ្វុង មកដល់តាមកាលកំណត់ នាងយកសំបុត្រអស់នោះទៅតាមខ្លួន ទៅហូបបាយនៅអាហារដ្ឋាន ទៅទិញអីវ៉ាន់នៅហាង យកតាមទាំងអស់។ យប់មួយនាងអានសំបុត្រ      មួយៗ ថ្ងៃអាទិត្យ សំបុត្រតបនាងសរសេររួចហើយ មានច្រើនទំព័រណាស់ ក្រោយនោះ នាងស្លៀកពាក់សមរម្យ ជិះទោចក្រយាន តម្រង់ទៅប៉ុស្ត៍ប្រៃសណីយ៍ផ្ញើសំបុត្រ។ ជិតក្លោងទ្វារកន្លែងធ្វើការរបស់នាងមានស៊ីឡាំងប្រៃសណីយ៍មួយដែរ តែនាងមិនចង់ដាក់សំបុត្រផ្ញើនៅទីនោះទេ ដែលនេះដូចជាល្បែងដ៏ចម្លែកហើយ រឿងរបៀបនេះប្រហែលជាទសវត្សរ៍មុន ខ្ទង់ឆ្នាំ១៩៨០ ទើបមានកើតឡើង។ ឮគេនិយាយថា វ៉ាង ជីនហ្វុង ចេះតែណែនាំគូស្នេហ៍ឱ្យនាងមិនឈប់​ ១០ឆ្នាំក្រោយមក ទើបនាងព្រមទទួលយកគេម្នាក់ក្នុងចំណោមនោះ។

ខែ៤ក្នុងឆ្នាំ មានការប្រកួតកីឡាអូឡាំពិចនោះ ពេលត្រឡប់មកសាលាជួបជុំគ្នា ជាពេលក្រោយរៀនចប់ជាង២០ឆ្នាំហើយ មីងយី បានជួបមិត្តរួមថ្នាក់ប៉ុន្តែប្រធានថ្នាក់កាលណោះ គឺ វ៉ាង  ជីនហ្វុង មិនបានមកទេ ឮថាគាត់ឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ  នៅក្រុងស៊ិនជិន។ កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ទៅភាគខាងត្បូងធ្វើការបានផលជាទីគាប់ចិត្ត ហើយក៏ទៅអាមេរិកប៉ុន្មានឆ្នាំ ដល់ត្រឡប់មកវិញ ដោយគាត់ធ្វើការហួសកម្លាំង ក៏ធ្លាក់ខ្លួនឈឺទៀត។ ឯ លាវ ធាយ៉ាង វិញ ក៏មិនបានមកដែរ ថាផ្ទះគាត់មានការរវល់គាត់​និយាយនឹងមិត្តខ្លះជាមុនរួចហើយ។ លី សៀវលាន នៅតែមានសំឡេងថ្នមពីរោះដូចកាលពីនៅរៀនដែរ នាងស្លៀកឈុតខ្មៅសមរម្យថ្លៃថ្នូរ ដូចជាភរិយាមេម៉ាយរបស់អភិជនណាម្នាក់។ ឃើញនាងហើយ មីងយី ក៏ភ្ញាក់ផ្អើល។

ពេលរម្លឹករឿងចាស់ មីងយី ផ្ដើមនិយាយពីគ្នា៣នាក់ទៅមើលកុនរឿង “សុបិន មេអំបៅនៅហាន់យ៉ាង” ហើយ សៀវលាន តបថា គឺពេលនោះហើយ។ នាងនឹកឃើញដល់រូបរាងរបស់ វ៉ាង ជីនហ្វុង កាលណោះ។ បន្ទាប់មកនាងនិយាយថា តាមពិតពេលនោះ លាវ ធាយ៉ាង ជាមិត្តរៀននៅមហាវិទ្យាល័យល្អបំផុតរបស់ វ៉ាង ជីនហ្វុង ឯងមានដឹងឬទេ? មីងយី មិនដឹងទេ ហើយនាងក៏មិនសង្កេតដែរ  រៀននៅមហាវិទ្យាល័យ៤ឆ្នាំ  នាងគ្មានប្រែប្រួលអ្វីសោះ នៅតែជាមនុស្សមិនសូវយល់ការដដែល។   នាងស្ដាប់ សៀវលាន​ និយាយថា តាមពិតលើកនោះ វ៉ាង ជីនហ្វុង ចង់ឱ្យឯងនិង លាវ ធាយ៉ាង ស្រឡាញ់គ្នា ចង់ឱ្យពួកឯងល្អ ហេតុនេះក៏អូសឯងឱ្យទៅមើលកុនជាមួយនៅហាន់យ៉ាងហើយរៀបគម្រោងឱ្យបានទៅហូបបាយផ្ទះគាត់មួយពេលទៀត។ មីងយី ក៏នឹកឃើញ អ្នកមីងត្រកូលលាវ ស្ត្រីដែលមានស្បែកសរលោង ភ្នែកតូចស្អាត សក់មានពាក់បូពណ៌ដូចភ្លុកដំរី មានផ្លេកភ្លឺល្អម្នាក់នោះ។ អ្នកមីង​របស់គេច្បាស់ជាមិនមែនជាមនុស្សធម្មតាទេ។ មីងយី លាន់មាត់ម្ដងទៀត។

ខែ៥ មីងយី បានទទួលសារតាមទូរស័ព្ទដឹងថា វ៉ាង ជីនហ្វុង ស្លាប់ហើយ គឺស្លាប់នៅមន្ទីរពេទ្យប្រជាជនប៉េកាំង។ សពបញ្ជូនទៅបញ្ចុះរួចហើយ។ រឿងហេតុកើតលឿនយ៉ាងនេះ កាលពីទិវាពលកម្មអន្តរជាតិ មនុស្សនៅស្រួលនៅឡើយគ្រប់គ្នាគិតថា គាត់នឹងបានចេញពីមន្ទីរពេទ្យឆាប់ៗ។ មីងយី ជិះមេត្រូទៅជួបមិត្តរៀនជាមួយគ្នា​នៅក្រៅ មន្ទីរពេទ្យ ក៏បានឃើញ លាវ ធាយ៉ាង ដែលខានជួបគ្នាជាង២០ឆ្នាំមកហើយនោះ។ បន្ទប់កាន់ទុក្ខមានមនុស្សស្លៀកពាក់ខ្មៅ នៅណែនពេញមើលទៅច្រើនជាអ្នកមកពីស៊ិនជិន ទាំងប្រុសទាំងស្រី សម្លៀកបំពាក់របស់គេសុទ្ធតែគុណភាពល្អ ដេរដោយផ្ចិតផ្ចង់ មានខ្លះជាសម្លៀកបំពាក់ប្រភេទថ្លៃទៀត។ មីងយីឃើញភរិយារបស់ វ៉ាង ជីនហ្វុង ជាលើកទី១ នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង  ភរិយាមេម៉ាយរូប​នេះខុសស្រឡះ  ពីអ្នកលក់សំបុត្ររថយន្ត​ ដែល​នាងស្រមៃនោះ នាងខ្ពស់ដំបង រាងល្អទន់ភ្លន់ រ៉ូបខ្មៅដែលនាងស្លៀកនោះសមនឹងខ្លួននាងក្រៃពេក។ នាងឈរត្រង់ភ្លឹងត្រង់ទីដែលមនុស្សម្នាចាប់ភ្នែកទទួលយកការសុំរំលែកទុក្ខរបស់អ្នកជាជាភ្ញៀវទាំងឡាយ   សមនឹងបរិយាកាសពេលនោះណាស់។   មួយទៀត​សោត មើលទៅនាងដូចជានៅក្មេងមិនសមជាអតីតភរិយាគេទេ។ មិត្តរៀនជាមួយគ្នាប្រាប់ថា គឺនាងហើយ គឺអ្នកលក់សំបុត្ររថយន្តក្មេង កាលឆ្នាំនោះ។ នាងមិនត្រឹមជាអ្នកលក់សំបុត្ររថយន្តទេ នាងថែមទាំងជាបុប្ផាក្នុងមហាវិទ្យាល័យសំខាន់របស់ខេត្តទៀត ហើយ​លើសពីនេះ នាង​មិនត្រឹមជាបុប្ផាក្នុងមហាវិទ្យាល័យប៉ុណ្ណោះទេ នាងនៅជាកូនស្រីរបស់គណៈអភិ​បាលខេត្ត​ទៀតផង។ គឺដូច្នេះឯង។ ហេតុនេះ រឿងរ៉ាវត្រូវលាក់បាំងនៅខាងក្រោយខ្នងទាំងអស់។

វ៉ាង ជីនហ្វុង ដេកស្ដូកនៅកណ្ដាលផ្កាស្រស់។ គាត់រាងធាត់បន្តិចមិនសូវដូចកាលពីនៅរៀនទេ   បើជួបនៅតាមផ្លូវមើលមិនស្គាល់ទេ។  កាលពីឆ្នាំរៀនចប់នោះ មានពេលមួយ មីងយី នៅខេត្តក្វាងស៊ី ដែលនៅឆ្ងាយនៅឡើយ វ៉ាង ជីនហ្វុង និង លាវ ធាយ៉ាង នាំគ្នាទៅប្រជុំនៅក្រុងណាននីង ៣នាក់នាំគ្នាទៅអុំទូកលេងនៅបឹងណានហ៊ូ។ ព្រោះតែ វ៉ាង ជីនហ្វុង មីងយី សប្បាយចិត្តប្លែកនាងយកច្រវាវាយទឹកបែកខ្ចាយសើចយ៉ាងក្អាក​ក្អាយ ហើយនិយាយឮៗប្រាប់ពួកគេថា ដើមឈើដុះនៅឯច្រាំងនោះខ្ពស់ណាស់ ដើមឈើ ដែលតួដើមមានពណ៌ប្រផេះជាដើមគធំដ៏ល្បីឈ្មោះ។ ក្រោយមកមីងយីឈប់រៀនជំនាញនេះ លែងទាក់ទងនឹងមិត្តរៀនជាមួយគ្នាទៀត។

នៅសាលធំ មនុស្សសុទ្ធតែប្លែកមុខ។ ម្នាក់ៗកាន់ផ្កាកុលាបសមួយទងជាផ្កាដែល អ្នកចាត់ចែងពិធីឱ្យ។   គេដើរជុំវិញសពមួយជុំហើយ  គេក៏ដាក់ផ្កានោះទៅក្បែរខ្លួនរបស់​គាត់។ មីងយី និង សៀវលាន ដើរជាមួយគ្នា។ ជំហានរបស់ សៀវលាន ធ្ងន់ៗមួយៗ ផ្ទៃមុខមិនមានបញ្ចេញភាពសោកសៅទេ។ នៅនឹងមុខភរិយាមេម៉ាយ បង្ខំចិត្តចាប់ដៃជាមួយគាត់ តែមិនចេញស្ដីអ្វីឡើយ។   លាគ្នាហើយគេក៏ដើរកាត់ហ្វូងមនុស្សចេញទៅរហូតដល់​ច្រកសម្រាប់ឆ្លង។ សៀវលាន  ក៏ផ្ដេកខ្លួនភ្លាមទៅផ្អឹបនឹងជញ្ជាំង  ហើយពេបមាត់យំ។   មីងយី ឱនទៅឱបសៀវលាន     សៀវលានក៏ខំប្រវាឱបខ្លួននាង។    នាងដឹង​ថានាងមាន​អារម្មណ៍សោកសៅយ៉ាងនោះដែរ ទឹកភ្នែកនាងក៏ហូរជន់ជោរចេញមក។  ឯសៀវលាន ​​ក៏យំបញ្ចេញសំឡេងគ្រូកៗចេញមកហើយខ្លួនប្រាណ ងក៏ទន់ចុះតាមអំណាចនៃភាពសោកសៅ ក្នុងមរណៈទុក្ខដ៏ក្រៀមក្រំរបស់មិត្តនាង។

កន្លងបាន៥ឆ្នាំមកទៀត រៀនចប់ចេញពីមហាវិទ្យាល័យ គ្រប់វេលា៣០ឆ្នាំពេញ។ មីងយី ដែលមានអាយុ៥០ឆ្នាំប្លាយទៅហើយ បានទៅមើលកូនស្រីដែលទៅធ្វើការឯក្រុង ស៊ិនជិន។ ដោយសារគាត់ចូលនិវត្តន៍មុនអាយុតាមធម្មតាគាត់គ្មានការអ្វីធ្វើទេ។ ជួនកាល គាត់ទៅបណ្ណាល័យអានកាសែត ឬមើលទស្សនាវដ្ដី។ មានថ្ងៃមួយគាត់បាន ជួបនឹង លាវ ធាយ៉ាង នៅបន្ទប់អាននៃបណ្ណាល័យ។

កាលពីច្រើនឆ្នាំមុន ធាយ៉ាង បានមកស៊ិនជិនជាមួយ វ៉ាង ជីនហ្វុង។ គាត់មិនដែលរៀបការទេ មែនហើយគាត់ក៏គ្មានកូនចៅអ្វីដែរ។ សព្វថ្ងៃគាត់នៅមើលថែប្រពន្ធរបស់ជនត្រកូល វ៉ាង។ ពួកគេនិយាយគ្នានៅចែងបន្ទប់មួយស្របក់។ កាលណោះ នៅក្មេងមែនទែន រឿងអ្វីក៏មិនសូវយល់ដែរ។ នាងនឹកដល់កាលទៅឃើញមេឃខ្ពស់ ទន្លេធំ ការបាន ចូលទៅតំបន់ផ្ទះខ្ទមតូចៗ ទេសភាពបែបភ្លឺផង ងងឹតផង ឆ្កែថ្នឹក នឹងទឹកសាច់ក្រក ឆាស្ពៃចង្កឹះ កញ្ចក់រាងពងក្រពើមានស៊ុមប្រកបដោយក្បាច់លម្អ ក្រណាត់វាំងននក្រឡាៗ  ជណ្ដើរឈើនៅជ្រុងជញ្ជាំង ស្ត្រីម្នាក់មានមុខសរលោងលេចចេញពីសភាពងងឹត ភ្នែកនាងតូចស្អាតសក់មានជ្រងបូពណ៌សដូចភ្លុក ហេតុអ្វីបានជានាងពុំនិយាយស្ដីអ្វីសោះ?កាលពីមុន តើនាងធ្លាប់ធ្វើការអ្វីដែរ… …

នាងសួរពីអ្នកមីងម្នាក់នេះ លាវ ធាយ៉ាង ដំអក់យ៉ាងយូរហើយទើបតបថា មួយជីវិតគាត់នេះ ឯងមិនអាចយល់បានទេ។ ដំអក់ម្ដងទៀតហើយ គាត់ក៏បន្ថែមថា មួយជីវិតខ្ញុំនេះ ឯងក៏មិនអាចយល់បានដូចគ្នា។ មីងយី ខំសម្លឹងទៅគាត់មិនដាក់ភ្នែក គាត់ក៏ឈប់ ស្ដីអ្វីតទៅទៀត។ មីងយី បើកភ្នែកផ្ចង់មើល សម្ដីដ៏មានតម្លៃនេះធ្លាក់ចុះយឺតៗទៅក្នុងភាពអន្ធការ ប្រៀបបាននឹងគុជមួយខ្សែធ្លាក់ចូលទៅក្នុងទន្លេ ខំរាវយ៉ាងណាក៏យកមិនបាន​មកវិញឡើយ។ ជាចុងក្រោយបំផុត លាវ ធាយ៉ាង និយាយតែត្រឹមថា អ្នកមីងរស់ នៅឯក្រុងស៊ិនជិន ជាមួយគាត់រហូត ហើយកាលពីពីរឆ្នាំមុន គាត់បានលាចាកលោកយើងនេះ ទៅហើយ៕

ចប់រឿងទី៤

ប្រវត្តិសង្ខេបរបស់អ្នកនិពន្ធ

 

ចាប់សរសេរ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
កែសម្រួលចប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤

 

លីន ប៉ាយ ជាអ្នកនិពន្ធក្នុងនវសម័យ។ គាត់បញ្ចប់ការសិក្សា ពីសកលវិទ្យាល័យអ៊ូហាន់។ ក្នុងដើមទសវត្សឆ្នាំ៨០នៃសតវត្សមុន គាត់ចាប់ផ្ដើមតែងនិពន្ធដំបូង តែងកាព្យ បន្ទាប់មកនិពន្ធប្រលោមលោក។ ប្រលោមលោកខ្នាតវែងរបស់គាត់មានច្រើនរឿង ដូចជា រឿង “សង្គ្រាមរបស់មនុស្សម្នាក់” រឿង “និយាយចុះបន្ទប់ឯង” រឿង “កំណត់ត្រា ជជែកគ្នាលេងរបស់ស្រីៗ” រឿង “ទៅខាងជើងលាខាងត្បូង” ជាដើម ហើយនៅមានប្រលោមលោកខ្នាតវែងមធ្យម និងអត្ថបទជាពាក្យកាព្យ និងពាក្យរាយ ជាច្រើនទៀត។ មានគន្ថមាលាលីនប៉ាយ៤ខ្សែ។ រឿង “កំណត់ត្រាជជែកគ្នាលេងរបស់ស្រីៗ” បានទទួលរង្វាន់ធំ អ្នកតែងប្រលោមលោកប្រចាំឆ្នាំពីសារគមនាគមន៍ភាសាចិន។ រឿង “ទៅខាងជើងលាខាងត្បូង” បានទទួលរង្វាន់ប្រលោមលោកខ្នាតវែង អក្សរសាស្ត្រឡាវសឺ រង្វាន់ប្រចាំ២ឆ្នាំ ប្រលោម​លោក​ខ្នាតវែងអក្សរសាស្ត្រប្រជាជន និងរង្វាន់អក្សរសាស្ត្រខែតុលា ហើយបានរើសចូលជាស្នាដៃឆ្នើមទាំង៥ នៃប្រលោមលោកខ្នាតវែងទំនើប ប្រចាំឆ្នាំ២០១៣ បានទទួលកិត្តិយស​ជាសៀវភៅល្អផ្ដាច់ទាំង១០ក្បាល នៃប្រភេទសៀវភៅល្អប្រចាំឆ្នាំរបស់ចិន ស៊ីនឡាង ហើយក៏បានរង្វាន់កិត្តិយសពីរង្វាន់អក្សរសាស្ត្រម៉ាវទុនលើកទី៩។ មានបោះពុម្ពជាសៀវភៅច្រើន​ក្បាលផ្សេងពីគ្នា មានប្រលោមលោកទាំងខ្នាតវែង និងមធ្យម ជាភាសាជប៉ុន ភាសាកូរ៉េ ភាសាអ៊ីតាលី ភាសាបារាំង និងភាសាអង់គ្លេសជាដើម៕

Comments (40)

  1. Kaylaves says:

    Hello, did you receive my offer?
    from2325214cv

  2. tinyurl.com says:

    Thanks , I’ve just been searching for info about this subject
    for a long time and yours is the best I have found out till
    now. However, what about the bottom line? Are you certain in regards to the
    source?

  3. I was recommended this web site through my cousin. I am not certain whether this submit is written by way of him as nobody else recognise such particular approximately my trouble.

    You are incredible! Thanks!

  4. I have been exploring for a little bit for any high quality articles or blog posts
    in this sort of house . Exploring in Yahoo I ultimately stumbled upon this web site.
    Studying this info So i am glad to show that I have a very just right uncanny feeling
    I came upon just what I needed. I so much definitely will make certain to don?t put out of your mind this site and give it
    a glance on a continuing basis.

  5. ps4 games says:

    I do not even know how I ended up right here, but I believed this submit was once good.
    I don’t understand who you’re but certainly you’re going to a famous blogger in the event you are not already.

    Cheers!

  6. ps4 games says:

    Amazing! This blog looks exactly like my old one!
    It’s on a totally different topic but it has pretty much
    the same layout and design. Excellent choice of colors!

  7. Very quickly this website will be famous amid all blogging
    and site-building users, due to it’s good
    posts

  8. Pretty component to content. I simply stumbled upon your blog
    and in accession capital to assert that I get actually loved account your blog posts.
    Any way I’ll be subscribing in your augment or even I achievement you get admission to
    constantly quickly.

  9. When someone writes an article he/she keeps the idea of a user in his/her brain that how a user can understand it.

    So that’s why this article is great. Thanks!

  10. ps4 games says:

    Howdy! Do you know if they make any plugins to protect against hackers?

    I’m kinda paranoid about losing everything I’ve worked hard on. Any tips?

  11. coconut oil says:

    I blog frequently and I genuinely thank you for your content.
    This article has really peaked my interest.

    I will bookmark your site and keep checking for new details about once per week.
    I subscribed to your RSS feed as well.

  12. Qwzfj says:

    v1bb1nm2c Bight v1bb1nm2c
    v1bb1nm2c http://www.bofilm.ru/v/w0EqXvqYyrk v1bb1nm2c

  13. films year 2020

    films year 2020

  14. Zmxgo says:

    v1bb1nm2c Zzife v1bb1nm2c
    v1bb1nm2c http://www.bofilm.ru/v/FBgdMN95L24 v1bb1nm2c

  15. sling tv says:

    Thanks for sharing your thoughts about sling tv. Regards

  16. #1plus1 says:

    #1plus1

    #1plus1

  17. sling tv says:

    I like it whenever people get together and share views. Great website,
    stick with it!

  18. watch online TV LIVE

    watch online TV LIVE

  19. sling tv says:

    In fact no matter if someone doesn’t understand then its up to other viewers that they will help, so
    here it occurs.

  20. sling tv says:

    Hello there! I could have sworn I’ve been to this blog
    before but after checking through some of the post I realized it’s new to me.
    Anyways, I’m definitely happy I found it and I’ll be bookmarking and
    checking back often!

  21. human design says:

    human design

    human design

  22. dizajn cheloveka

    dizajn cheloveka

  23. sling tv says:

    Yesterday, while I was at work, my sister stole my iPad and tested to see if it can survive a forty foot drop, just so she can be a youtube sensation.
    My iPad is now destroyed and she has 83 views.
    I know this is entirely off topic but I had to share it with someone!

  24. Npikd says:

    Хищные птицы http://bitly.com/2U8cPvO Хищные птицы фильм

  25. Qorpi says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» Хищные птицы онлайн

  26. Ekunz says:

    Хищные птицы http://bitly.com/2U8cPvO Хищные птицы онлайн

  27. hischnye-pticy-hisxne-ptic

    hischnye-pticy-hisxne-ptic

  28. parazity-oskar-2020

    parazity-oskar-2020

  29. viagra online

    viagra online

  30. generic viagra

    generic viagra

  31. cherkassy film

    cherkassy film

  32. ¯jak Son³k 2020

    ¯jak Son³k 2020

  33. cialis says:

    cialis

    cialis

  34. cialis online

    cialis online

  35. LostFilm HD 720

    LostFilm HD 720

Leave a Reply

Your email address will not be published.