ទំព័រដើម » កំសាន្ត » អ្នកមិនដឹងថាគាត់​ ស្អាតប៉ុនណាទេ!…

អ្នកមិនដឹងថាគាត់​ ស្អាតប៉ុនណាទេ!…

រឿងទី៣

អ្នកមិនដឹងថាគាត់ស្អាតប៉ុនណាទេ!…

 

​​​​​​​​​​​​​​​                                              ដោយ តុង ស៊ី

 

ឈុន ឡី និយាយថា ៖ ទេ ខ្ញុំមិនមែនចង់និយាយដូច្នោះទេ។ ខ្ញុំមិនមែននិយាយថា ភូមិ​ដែលខូចខាតខ្ទេចខ្ទីល្អប៉ុនណា ហើយរឹតតែមិនហ៊ាន​ថាការ​រញ្ជួយ​ដីល្អ​​​ប៉ុន​ណា ​ទៅ​ទៀត​​។ អ្នកគ្រាន់តែមើលស្នាមរបួសនៅលើខ្លួនខ្ញុំទាំងនេះតែបន្តិច!ច្បាស់ជាដឹងថា៖ ខ្ញុំមិន​អាចនិយាយពាក្យ ដែលថាការរញ្ជួយដីល្អនោះឡើយ។ មនុស្សល្ងង់ទើប​អាច​  និយាយ​ថាការរញ្ជួយដីល្អប៉ុនណា រញ្ជួយញ័រអស់ព្រលឹងប៉ុនណា។ ​ខ្ញុំនិយាយពីមនុស្សស្រីគឺមនុស្សស្រីដែលមាន ឈ្មោះថា “សៀង ឈីងឃួយ” នោះ។

គាត់រៀបការជាមួយបងប្រុសនាន នៅនិទាឃរដូវឆ្នាំដែលមានរញ្ជួយដី ក៏គឺឆ្នាំ​១៩៧៦​នោះឯង។ បងប្រុស នាន មានត្រកូល ប៉ី ឈ្មោះពេញគឺ ប៉ី យុននាន គឺជាអ្នក​ជិតខាង​របស់​គ្រួសារខ្ញុំ។ ដើមឆ្នាំគឺថ្ងៃទី២ ខែ១ ខ្ញុំនៅដេកយល់សប្ដិនៅលើគ្រែនៅឡើយ គាត់ក៏​ដាស់​ខ្ញុំឱ្យភ្ញាក់ឡើងបាត់។ គាត់ថា ឈុន ឡី យើងទៅទទួលបងថ្លៃស្រី។ ពេល​ដើម​ឆ្នាំ​នោះ ការរៀបការដែលឱឡារិក បែរជាធ្វើឱ្យតែបានៗ ធ្វើកាន់តែធម្មតាកាន់​តែ​បញ្ជាក់​ពី​ភាព​​សុខសាន្តនៃជីវិតរស់នៅ។ បងប្រុសនានគឺជាកម្មាភិបាលរបស់ស្ថាប័ន​ដែល​រង់​ចាំ​ឱ្យ​គេដំឡើងឋានៈ ពិតជាមិនហ៊ានខ្ជះខ្ជាយកម្លាំងមនុស្ស និងលុយកាក់ទេ និយាយដោយ​​ត្រង់ទៅ គឺ​គាត់គ្មានសមត្ថភាពនឹងខ្ជះខ្ជាយកម្លាំងមនុស្សព្រមទាំង​លុយកាក់នោះទេ។

គាត់សាមញ្ញណាស់ គឺគាត់ធាក់រ៉ឺម៉កដែលខ្ចីគេមួយគ្រឿងបញ្ជិះខ្ញុំទៅយកបងថ្លៃ​ស្រី​នៅ​មន្ទីរពេទ្យ។ អាវរងានៅលើខ្លួនគាត់ឡើងចំណាស់ទៅហើយ ជើងគាត់​ពាក់​ស្បែក​ជើង​ក្រណាត់​​ដែលលាងឡើងស្លេកស្លកពណ៌ ​​​​​មានតែកន្សែងបង់​កពណ៌​ក្រហម​ដែល​បង់​នៅ​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កគាត់នោះប៉ុណ្ណោះដែលទើបនឹងទិញថ្មី។ បងស្រី ឈីងឃួយ ក្រោក​ឡើង​មុន​យើង​ទៅ​ទៀត។ ពេលយើងទៅដល់ដោយប្រញាប់នោះ គាត់ចាំ​នៅ​ជាន់​ខាង​ក្រោម​អគារ​អស់កន្លះ​ម៉ោងទៅហើយ ឯច្រមុះគាត់ត្រជាក់ឡើងពណ៌ក្រហមអស់។ បងប្រុសនាន ដោះ​​​​​កន្សែងកចេញពីកហើយយកទៅខ្ទប់មុខបងស្រី ឈីងឃួយ ហើយ​​​​​បញ្ជិះ​គាត់​ត្រឡប់ ទៅវិញ។ រ៉ឺម៉កត្រូវបងប្រុស នាន ធាក់ឡើងលឿនដូចហោះ គាត់ងាកមកក្រោយ​មើល​បងស្រី ឈីងឃួយ មិនឈប់ ហើយគាត់សើចឡើងបិទភ្នែកអស់រលីង។

ខ្ញុំ និងបងស្រី ឈីងឃួយ អង្គុយទល់មុខគ្នា ឃ្លាតគ្នាជិតយ៉ាងនោះ។ ខ្ញុំមើល​ឃើញ​រោម​ភ្នែកវែងៗរបស់គាត់ដូចសើមជាប់ដោយចំហាយទឹក កែវភ្នែកគាត់​ភ្លឺថ្លា​ជាង​ផ្ទៃមេឃ​ពណ៌ខៀវ​ទៅទៀត ថ្ពាល់ក្រហព្រឿងៗទាំងសងខាងជាប់ដោយស្នាមខួច ជាប់ជានិច្ច គ្មាន​បាត់សោះ។ នរណាក៏ដឹងថា បងស្រី ឈីងឃួយ ស្អាតដែរ ប៉ុន្តែថ្ងៃនោះ គាត់​ស្អាត​ជាង​ថ្ងៃណាៗទាំងអស់។ ក្រោយមកខ្ញុំសង្កេតដឹងថា ពេលដែល​គាត់សើច​ទើបមាន​ខួចថ្ពាល់​ នេះបញ្ជាក់ថា ថ្ងៃនោះគាត់សើចជាប់រហូត។

រ៉ឺម៉ក​របស់បងប្រុស នាន កាន់តែលឿនខ្យល់បក់មកប៉ះត្រូវមុខរបស់ខ្ញុំ ក៏កាន់​តែ​ខ្លាំង​ដែរ។ មុខខ្ញុំឡើងឈឺស្ពឹកកឡើងរួញ។ បងស្រី ឈីងឃួយ ឃើញហើយគាត់​យក​ក្រែម​ផ្កាព្រឹលមួយក្លងពីក្នុងកាបូបមក ហើយខ្វៀកយកក្រែមបន្តិចមកលាបលើមុខខ្ញុំ។ គាត់​​​​និយាយថាមើលឯងចុះ មុខត្រជាក់ឡើងប្រេះទៅហើយ។ ដៃរបស់គាត់​ប្រៀប​ដូច​ជា​ទឹក​ក្ដៅឧណ្ហៗ ដែលស្រោចស្រពលើមុខរបស់ខ្ញុំស្រួលខ្លួនឡើងរកកល់ចង់សន្លប់ក្នុងខួរ ក្បាលក៏នឹករកឃើញពាក្យមួយថា៖ ទេពធីតា!  ដើមឡើយខ្ញុំ បងស្រី ឈីងឃួយ គឺ​ជា​ទេពធីតាចុះមកពីឋានសួគ៌។ ខ្ញុំថែមទាំងគិតថាតើមក​ពីមាន​គាត់​ទើប​គេ​ហៅ​គ្រូ​ពេទ្យ​ថាទេវតានោះ ឬមិនមែនទេ? ឥឡូវនេះ ខ្ញុំនិយាយចេញមកមិនខ្លាច អ្នកនិយាយចំអន់​ខ្ញុំ​ទេ! បងស្រី ឈីងឃួយ លាបមុខឱ្យខ្ញុំយ៉ាងនេះ ហើយខ្ញុំមិនលុបមុខអស់បីថ្ងៃជាប់គ្នា ថែម​ទាំងលៀន​អណ្ដាតលិឍក្រែមផ្កាព្រឹលដែលនៅលើមុខខ្ញុំនោះទៀតផង។ ខ្ញុំចេះ​តែ​យល់​ថារសជាតិ​ក្រែមផ្កាព្រឹល គឺជារសជាតិរបស់បងស្រី ឈីង ឃួយ ប្រៀប​ដូច​ជា​ក្លិន​សួគ៌។

ថ្ងៃនោះខ្ញុំសប្បាយចិត្តជាងបងប្រុស នាន ទៅទៀត។ មនុស្សច្រើនគ្នាមកហូប​ស្ករ​គ្រាប់​​មង្គលការ។ ពួកគេមកហើយក៏ទៅវិញ មានតែខ្ញុំអង្គុយនៅផ្ទះបងប្រុស នាន ពេញ​មួយ​ថ្ងៃ។ ដល់យប់ឡើង បងប្រុស នាន និយាយថា មិនមែនឯងបានការប្រពន្ធឯណាមក​សប្បាយចិត្តខុសបែបបទស្អីហ្នឹង? ប្រញាប់ត្រឡប់ទៅវទៅរកដេកពួនទៅ។ ខ្ញុំក្រោក​ឡើងទាំងមិនដាច់ចិត្តខ្ញុំបន្ទោសទៅមេឃថា ឆាប់យប់ពេក។ បងស្រី ឈីង ​ឃួយ! យក​សៀវភៅសរសេរមានក្របស្បែកផ្លាស្ទិចចេញមកគាត់ និយាយថាឯងហត់មួយថ្ងៃហើយ! អានេះខ្ញុំឱ្យឯងចុះ!។

ខ្ញុំចង់ដឹងថា សៀវភៅសរសេរមានក្របស្បែកផ្លាស្ទិចល្អបែបនេះកាលនោះ កម្រ ឃើញ​​ណាស់។ ម្ដាយខ្ញុំអត់មានធ្វើការអ្វីទេ មនុស្សមួយគ្រួសា​រពឹង​តែលើ​ប្រាក់ខែ​ឪពុកខ្ញុំ​ម្នាក់​គត់ ទោះជាខ្ញុំឃើញសៀវភៅបែបនេះក៏មិនដាច់ចិត្តទិញដែរ។ ប៉ុន្តែអំ​ណោយ​នេះឱ្យ​មក​​​ខ្ញុំ នៅយប់នេះខ្ញុំមិនសប្បាយចិត្តបន្តិចណាសោះ វាដូច​ជា​បញ្ជា​ដេញ​ភ្ញៀវ​ឱ្យចេញ​ទៅវិញ​មួយខ្ញុំទទួលយក ហើយគ្មានអ្វីជាលេស​ដើម្បីបាន​នៅ​ក្នុងផ្ទះ​របស់ពួក​គាត់​ទៀត​ទេ។

ពិតជាឆាប់មែន មនុស្សម្នាពេញមួយអគារសុទ្ធតែដឹងពីភាពស្រស់ស្អាត របស់បងស្រី ឈីងឃួយ គ្រប់គ្នាទាំងអស់។ និយាយតាមរបៀបនិយាយពេលនេះ គាត់មានកម្លាំង​ប្រល័យ​ណាស់។ យប់ថ្ងៃនោះ ម្ដាយឪពុកខ្ញុំក៏ឈ្លោះគ្នា។ ឪពុកខ្ញុំនិយាយថា ឯងមើល​គេការ​ប្រពន្ធចុះ ចង់បានរាងស្អាតគឺបានរាងស្អាត ចង់បានដើមទ្រូងល្អគឺបានដើមទ្រូងល្អ ហើយ​គឺជាគ្រូពេទ្យម្នាក់ទៀត ក្មេងឥឡូវពិតជាមានសំណាងមែនហ្ន៎! ម្ដាយខ្ញុំនិយាយថា គេយក​ប្រពន្ធតែគេសោះ មើលចុះគេធ្វើឱ្យឯងឡើងជ្រួលច្របល់យ៉ាងណាខ្លះ។ ខ្ញុំដឹងថា អា​បញ្ហា​ចាស់របស់ឯងនោះគ្មានកែទៅណាទេ បើចង់បានអ្នកស្អាត លែងខ្ញុំ​ចោលសិន​ទៅ​។​ ពួកគាត់ឈ្លោះគ្នាដោយសំឡេងតិចៗ មកពីគិតថា ខ្ញុំជាមនុស្សថ្លង់។

ប៉ុន្មានថ្ងៃក្រោយមក ស៊ុន ជៀវ៉ាង ដែលនៅអគារជាន់ទី២ ក៏ឈ្លោះជាមួយប្រពន្ធ​គាត់​ដែរ។ ប្រពន្ធគាត់បន្ទោសគាត់ថាគាត់មើល​បងស្រី ឈីងឃួយ ឡើងវង្វេងវង្វាន់គឺមើល​ស្ទើរតែជិតផ្ទុះកែវភ្នែកទៅហើយ ហើយថាគាត់មានចេតនាឈរ​នៅជាន់​ក្រោម​អគារ​​រង់ចាំ បងស្រី ឈីងឃួយ ហើយគិតថា បងស្រី ឈីងឃួយ យួរផ្លែល្ពៅ។ ស៊ុន ជៀវ៉ាង មិន​ដូចម្ដាយឪពុកខ្ញុំឈ្លោះប្រកែកគ្នាស្ងាត់ៗឯណា គាត់ឈរនៅ​ក្បែរ​ថែវអគារ ស្រែក​ជេរ​គ្នា​ឮ​ៗ​ជាមួយប្រពន្ធ ហើយល្បះដែលគាត់និយាយច្រើនដងជាងគេនោះគឺ ខ្ញុំស្រឡាញ់គាត់ តើ​ឯ​ងចង់ធ្វើយ៉ាងម៉េចដាក់ខ្ញុំ? បើទ្រាំមិនបានទេ យើងលែងគ្នា! ពេលនោះ ខ្ញុំគិតថា ស៊ុន ជៀវ៉ាង គ្មានគិតកេរ្តិ៍គិតខ្មាសអ្វីសោះ! ពាក្យបែបនោះក៏ហ៊ាននិយាយចេញ​មក​កើត​ដែរ។ ប៉ុន្តែពេលនេះ ទើបខ្ញុំដឹងថា គាត់មានចេតនា និយាយឱ្យបងស្រី ឈីង​​ឃួយ​ ស្ដាប់​ឮតែម្ដង។ គាត់ជាមនុស្ស ធ្វើឱ្យគេវង្វេងវង្វាន់ដោយចំហ។ កន្លង​ទៅបាន​ប្រហែល​ជា២ខែ ស៊ុន ជៀវ៉ាង ក៏លែងប្រពន្ធគាត់មែន។ ក្រោយមក ស៊ុន ជៀវ៉ាង ចង់សួ​​រ​ចិត្ត​បងស្រី ឈីងឃួយ ខ្ញុំឮគាត់និយាយប្រាប់បងស្រី ឈីងឃួយ ថាព្រោះ​តែ​អ្នក​ទើប​ខ្ញុំ​លែង​ប្រពន្ធ​ចោល។

រឿងអស់នេះ ខ្ញុំសរសេរចូលសៀវភៅដែលបងស្រី ឈីងឃួយ ឱ្យខ្ញុំទាំងអស់ ប៉ុន្តែ​អ្វី​ដែល​​សរសេរច្រើនជាងគេនៅតែជាបងស្រី ឈីងឃួយ ដដែល។ ខ្ញុំនឹកដល់​រសជាតិ​ក្រែម​ផ្កា​ព្រឹលរបស់គាត់ នឹកដល់ដៃទន់ដូចសម្តី​របស់គាត់ ចង់បានប្រពន្ធដូចគាត់ ចង់និយាយ​នឹង​គាត់ ចង់ទៅអង្គុយលេងនៅផ្ទះគាត់រាល់ថ្ងៃ។ ខ្ញុំថែម​ទាំងគូររូប​គាត់នៅ​លើសៀវភៅ​នោះ​ទៀត ពេលគូរដំបូងបន្តិច ក៏មិនដូចដែរក្រោយមក គូរយូរៗទៅ គូរបាន​ដូចគាត់​ជាង​រូប​ថតគាត់ទៅទៀត។ បើកុំតែខ្ញុំគោរពកោតសរសើរគាត់ ហើយ​យក​គាត់​ដែល​ជា​គ្រូ​ពេទ្យ​ម្នាក់​ជាគំរូទេនោះ សៀវភៅដែលគាត់ឱ្យខ្ញុំនេះ ប្រហែលជាបណ្ដុះបណ្ដាលខ្ញុំឱ្យក្លាយជាវិចិត្រករឬអ្នកនិពន្ធម្នាក់ជាយូរមកហើយ។ មិនដឹងជាមកពីហេតុអ្វី ចាប់ពីពេល​ដែល​បងស្រី ឈីង ឃួយ ផ្លាស់មកនៅក្នុងអគារនេះប្ដីប្រពន្ធដែល​នៅជុំវិញ​ចេះតែ​ឈ្លោះ​ប្រ​កែក​គ្នាដោយ មិនដឹងរឿងហេតុអ្វី ជួនកាលមានឮសំឡេង​បោកចាន​បោកឆ្នាំង​ចេញ​តាម​បង្អួចក៏មាន។ អគារនេះ ជាអគារផ្ទៃធំដែលគេ​ប្រើប្លង់​សេចាក់​ស្រេចមក​ផ្គុំឱ្យបាន​ជា​អ​គារគ្មានអ្វីការពារសំឡេងកុំឱ្យលាន់ឮឆ្លងទៅឆ្លងមកបានទេ។ ពេលដែលបងប្រុស នាន ចេញទៅធ្វើការឆ្ងាយបាត់ ស៊ុន ជៀវ៉ាង មកក្រាញនៅផ្ទះបងស្រី ឈីងឃួយ មិន​ព្រមចេញ។ បងស្រី ឈីងឃួយ ក៏ស្រែកហៅទាំងជញ្ជាំងបាំងជិតថា ឈុន ឡី ឯងយក​សៀវ​ភៅ​រូបថតមកឱ្យខ្ញុំ។ បើមិនដូច្នេះទេស្រែកថា ឈុន ឡី បងប្រុស នាន របស់ឯង​ក្រែង​ថា​​មកវិញយប់នេះឬអី?…

ខ្ញុំឆ្លើយបាទៗ! ហើយក៏រត់ទៅផ្ទះគាត់ ដើម្បីប្រកួតអង្គុយជាមួយ ស៊ុន ជៀវ៉ាង។ គាត់​មិនព្រមចេញ ខ្ញុំក៏អង្គុយនៅទីនោះរហូតដែរ។ ជួនកាល មនុស្ស​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​បងស្រី ឈីងឃួយ ក្រាញមិនព្រមចេញមិនប្រាកដថាជា ស៊ុន ជៀវ៉ាង តែម្នាក់ទេ។ ខ្ញុំ​មិន​​សូវជាចាំឈ្មោះមនុស្សទាំងនោះទេ គ្រាន់តែដឹងថា ឱ្យតែបងប្រុស នាន ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយបាត់ មនុស្សប្រុសដែលមកគឺច្រើនមែនទែន ស្មុគស្មាញមែនទែន បើមិន ស៊ុន ជៀ​វ៉ាង គឺ លី ជៀវ៉ាង បើមិន លី ជៀវ៉ាង គឺ ហឿ ជៀវ៉ាង។ មិន​ខ្វល់​ថា​ជា​មនុស្ស​ប្រុស​ណា​ទេ បងស្រី ឈីងឃួយ សុទ្ធតែហៅខ្ញុំឱ្យទៅកំដរពួកនោះ ធ្វើឱ្យពួកគេគ្មានឱកាស នឹងធ្វើ​អ្វី​បាន។ សៀវភៅរូបថតរបស់បងស្រី ឈីងឃួយ ត្រូវខ្ញុំយកទៅហើយ យកមកវិញ ក្លាយ​ជា​​លេស​ឱ្យខ្ញុំបានទៅផ្ទះគាត់។ ជាច្រើនដងមនុស្សប្រុសដាច់ដាប​ទាំង​នោះ​ចេញ​ទៅ​វិញ​អស់ទៅហើយ ក៏ខ្ញុំនៅតែមិនចង់ទៅទៀតបងស្រី ឈីងឃួយ ក៏ឱ្យខ្ញុំ​កម្ដៅ​ខ្លួន​ដោយ​ហូប​គាវ​សាច់ថ្លាដែលគាត់ធ្វើ គាត់ឱ្យខ្ញុំហូបបណ្ដើរ និយាយរឿងល្អៗ ពីបងប្រុស នាន ឱ្យខ្ញុំ​ស្ដាប់​បណ្ដើរ។ ពេលខ្ញុំស្ដាប់ ខ្ញុំនឹកចង់ឱ្យគាត់លាបក្រែមផ្កាព្រឹលឱ្យខ្ញុំម្ដងទៀត។ ប៉ុន្តែឱកាស​លែង​បើកដៃឱ្យហើយ មេឃទាំងក៏បញ្ចេញកំដៅទៀត។ មុខខ្ញុំរលោងហើយ គ្មានលេសអ្វី​ទៀត​ទេ។ ហេតុនេះ ខ្ញុំក៏ពុតធ្វើជាឈឺ មិនទៅរៀនហើយក៏មិនទៅមន្ទីរពេទ្យដែរ។ ម្ដាយ​ខ្ញុំ​​មិន​ដឹងជាធ្វើដូចម្ដេចក៏ហៅបងស្រី ឈីងឃួយ ឱ្យមកចាក់ថ្នាំឱ្យខ្ញុំដល់ផ្ទះតែម្ដង។ អ្នក​មិនដឹងថានៅខណៈនៅមានអារម្មណ៍និងសុភមង្គល ប៉ុនណាទេ។ ដើម្បី​ឱ្យគាត់​បាន​មក​ចាក់ថ្នាំឱ្យខ្ញុំ ខ្ញុំសង្ឃឹមតែពុតធ្វើជាឈឺរាល់តែថ្ងៃ។

មែន​ហើយ នេះមិនមែនជាវិធីតែមួយដែលនាំឱ្យខ្ញុំបាននៅក្បែរគាត់ទេ។ ខ្ញុំធ្លាប់ជួយ​យួរ​​ទឹ​​ក​ឱ្យគាត់ពីក្រោមអគារឡើងទៅលើ ធ្លាប់រៀនចាក់ថ្នាំពីគាត់ ធ្លាប់​ជួយ​រុះអំ​បោះ​ឱ្យ​គាត់​ ហើយថែមទាំងឈរនៅថែវអគារសូត្រកំណាព្យរបស់លោកប្រធានម៉ៅ ដែល​មាន    ​​ចំ​ណង​​ជើងថា “សួនជម្រាបទឹកនិទាឃរដូវ និងព្រឹល” ឮៗដោយចេតនាទៀតផង។ បើ​ខ្ញុំ​សូត្រ​ខុស គាត់ក៏ប្រញាប់ប្រញាល់មកជួយកែសំឡេងសូត្ររបស់ខ្ញុំឱ្យត្រូវ។ ជួនកាលខ្ញុំ​តាំង​ចិត្តអានអក្សរឱ្យខុស ឯគាត់មិនដឹងថាជាល្បិចរបស់ខ្ញុំដែរ។ ប៉ុន្តែ បងប្រុស នាន គាត់​មើលដឹង។ បងប្រុសនានជាមនុស្សឆ្លាតមែនហ្អ៎ា! គាត់ទះក្បាលរបស់​ខ្ញុំ​ហើយ​និយាយ​ថា មនុស្សឆ្លាត បើឯងអាយុស្មើនឹងខ្ញុំ បងស្រី ឈីង​   ឃួយ  ច្បាស់​ជា​របស់​ឯង​ហើយ​។ ខ្ញុំមានមោទនភាពដោយស្ងាត់ៗ ឯសំឡេងសូត្រកំណាព្យកាន់តែឮទៅៗ។ ពេល​វ៉ាកងធំ​ ខ្ញុំបានទទួលរង្វាន់លេខ១ខាងសូត្រកំណាព្យប្រចាំសាលា។ ខ្ញុំ​យក​ប័ណ្ណ​រង្វាន់​មកបង្ហាញបងស្រី ឈីងឃួយ ឱ្យគាត់មើលគាត់ថា កុំតែបានខ្ញុំណែនាំឯង​ម្ដ៉េចនឹងបាន​រង្វាន់ទៅ​​​? ឆាប់ប៉ាវខ្ញុំហូបបាយ​ទៅ។ ខ្ញុំគ្មានប្រាក់នឹង​ប៉ាវគាត់ហូបបាយនៅភោជនីយដ្ឋាន​ទេ ដូច្នេះខ្ញុំក៏ទិញការ៉េមកីមួយ​ដើម​ឱ្យគាត់។ អ្នកមិនឃើញគាត់ហូបការ៉េម​កី​​មួយ​ដើមនោះ ប្រើរបៀបនិយាយ​របស់​ក្រុម​ហ៊ុន ​អ្នករាប់ថាជាសិល្បៈមួយ។ រយៈពេលដែលការ៉េម​មួយដើម​នៅក្នុងមាត់​របស់គាត់​យូរ​ជាង​​នៅក្នុងមាត់របស់នរណាៗ ទាំងអស់​គាត់មិនប្រើធ្មេញខាំដូចយើងទេ តែ​គាត់​ប្រើ​អណ្ដាត​​លិឍមួយៗ ប្រើមាត់បៀម វាថ្នមៗ។ បើការ៉េម​រលាយលឿនពេក គាត់​ក៏ដក​ចេញ​ឱ្យវាឈប់មួយភ្លែតចាំដល់តំណក់ទឹកនៅលើការ៉េមកីកកមកវិញហើយគាត់ ក៏បៀមទៅវិញភ្លាម។ ការ៉េមកីរមៀលទៅរមៀលមកក្នុងមាត់របស់គាត់ រហូតនៅសល់តែបន្ទះឈើមួយនោះទើបឈប់រមៀល។ គ្រាន់តែបន្ទះឈើគាត់ក៏បៀមមួយសន្ទុះទៀត​ទើបព្រម​បោះ​វា​ចោល។ ​ម្ដាយខ្ញុំនិយាយថា គ្រាន់​តែ​មើល ឈីងឃួយ ​ហូបការ៉េមកី ក៏អាច​ដឹងថា​ គាត់ជា​កូន​ប្រសា​ស្រីម្នាក់​​ដែលចេះសន្សំសំចៃម្នាក់ដែរ​។

១០ថ្ងៃក្រោយមក ស្រុកថាងសានយើងកើតមានគ្រោះរញ្ជួយដី មានកម្រិត៧,៨ រ៉ិចទ័រ ដែលធ្វើឱ្យផ្អើលអស់មួយពិភពលោក អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮមិនខាន។ បើ​​ទុក​ជាស្លាប់ទៅហើយក្ដីក៏ខ្ញុំមិនអាចភ្លេចពេលនោះដែរ នៅម៉ោង​៣ និង ៤២នា​ទី រំលង​អាធ្រា​ត្រ ថ្ងៃ២៨ ខែ៧ ឆ្នាំ១៩៧៦។ ពេលនោះ ខ្ញុំមិនដឹងថាខ្ញុំភ្ញាក់ឡើងដោយរបៀបណាទេ? យ៉ាង​ណាក៏ខ្ញុំបានភ្ញាក់ ហើយលើខ្លួនស្លៀកតែខោទ្រនាប់មួយ។ ​​​ពេល​ដែល​ម្ដាយ​ឪពុក​ស្រែក​ឮៗ ឱ្យរត់ចេញពីផ្ទះបន្ទាប់​ពីផ្ទាំង​ប្លង់​សេបេតុងមួយផ្ទាំង​បាក់ធ្លាក់មក​លើខ្លួនពួក​គាត់​​ហើយ។ ដីខ្សាច់ធ្លាក់មកក្រោមទាំងអស់ មានតែស្លាប់និងរស់ ពួកគាត់ទុកខ្ញុំដែលជា​កូនទោលម្នាក់នេះនៅក្នុងផ្ទះ។ ខ្ញុំបែរជាមិនស្លន់ស្លោនឹងរត់ប្រាសអាយុគឺពិតមែន។ ខ្ញុំ​ក៏មិនឆាប់ភ័យ​ដូចឪពុកម្ដាយដែលបូជាជីវិតខ្ញុំនេះគ្មានអ្វីត្រូវស្ដាយដូច្នោះឬមួយ​ជីវិត​ខ្ញុំនេះ​ត្រូវពលីដើម្បី​មនុស្សណាម្នាក់យ៉ាងនោះ។

ខ្ញុំគេចទៅជ្រុងជញ្ជាំងបញ្ឃរខ្លួនស្ដាប់សំឡេងអ្នកនៅជាប់ជញ្ជាំងគ្នា។ ខ្ញុំគិត​ថា​បើអាច​មែន ខ្ញុំនឹងសំរុកចូលទៅជួយជីវិតបងស្រី ឈីងឃួយ។ ប៉ុន្តែល្បឿន​លឿន​ពេក​ណាស់មិនបានរង់ចាំឱ្យខ្ញុំបញ្ចេញសកម្មភាពសិនសោះ ខាង​នោះ​ក៏លេច​ឮសំឡេង​គាត់​ស្រែក​​​​​ថ្ងូរ​ចេញមក បន្ទាប់ពីនោះភ្លាមៗ ក៏បន្តឮសំឡេងធ្លាក់ប្លង់សេអគារយ៉ាងខ្លាំង។ ចប់​ហើយ! បងស្រី ឈីងឃួយ ច្បាស់ជាត្រូវសង្កត់ស្លាប់មិនខានឡើយ។ អគារ​ទាំង​មូល​ក៏​ចាប់​ផ្ដើមយោលយោគយ៉ាងគំហុក គឺដូចជាមនុស្សយំសោកដោយក្ដីឈឺចាប់ ហើយញ័រអស់ខ្លួនប្រាណដូច្នោះ។ ខ្ញុំត្រូវគ្រវាត់ឱ្យចេញទៅក្រៅតាមបង្អួច ហើយដីខ្សាច់គ្រោងទ្វារ​កញ្ចក់ក៏ធ្លាក់ចុះក្រោមមកជាមួយគ្នាដែរ។ នេះជាអគារដែលមានកម្ពស់៤ជាន់ ហើយពួក យើងសុទ្ធតែស្នាក់នៅជាន់ទី៣។ រឿងគួរឱ្យចម្លែកនោះ គឺខ្ញុំធ្លាក់មកហើយបែរជាមិនស្លាប់ គ្រាន់តែអំបែងកញ្ចក់ចាក់ជាប់ពេញខ្លួនខ្ញុំប៉ុណ្ណោះ។ ពេលក្រោកឈរឡើង ខ្ញុំក៏ក្លាយជាកាំប្រមាដែលដុះរោមកញ្ចក់ពេញខ្លួន។ នេះបើតាមធម្មតាច្បាស់ជាឈឺស្លាប់មិនខាន តែពេលនោះ ខ្ញុំបែរជាមិនដឹងឈឺសោះ។ ខ្ញុំឃើញមនុស្សរត់ចេញពីច្រកអគារដោយភ័យស្លន់ស្លោឃើញមានមនុស្សរអិលធ្លាក់មកពីលើអគារ ដូចជាដុំថ្មធ្លាក់មកប៉ះដីឮសូរតែផាំង ហើយក៏លែងងើបមកវិញទៀត។ ក្នុងពេលមានសូរសម្រែកដ៏កងរំពងនោះខ្ញុំរត់ទៅតាមហ្វូងមនុស្ សទើបរត់បានប៉ុន្មានសិប ម៉ែត្រ ក្រឡេកទៅវិញអគារមួយនោះក៏បាត់លែងឃើញតែម្តង​។

ក្រៅពីសម្រែកភ្ញាក់ផ្អើល និងយំសោកគឺសំឡេងស្រែករកម៉ែរកឪស្រែករក​កូន​ចៅ។នៅទីលានហាត់កីឡាមានមនុស្សកាន់តែច្រើនឡើងៗ ខ្ញុំក៏ចង់ស្រែកហៅប៉ុន្មានម៉ាត់ដែរ ប៉ុន្តែខ្ញុំភ្លេចឈ្មោះឪពុកម្ដាយខ្ញុំបាត់ទៅហើយ នឹកយ៉ាងណាក៏នឹកមិនឃើញ។ ពួកគាត់​ក៏​មិន​បានហៅខ្ញុំដែរ។ ខ្ញុំគិតថាបងស្រី ឈីងឃួយ យ៉ាងម៉េចក៏ស្លាប់កើតហ្ន៎? គាត់​ស្អាត​បែប​នោះ ស្រស់បែបនោះ ម៉េចក៏ដាច់ចិត្តស្លាប់បានទៅ? ខ្ញុំសាកដកអំបែង​កញ្ចក់ដែល​នៅ​ជាប់នឹងជើង ឈាមក្ដៅៗក៏ហូរស្រោចលើកំភួនជើងខ្ញុំ។ ខ្ញុំលែងហ៊ានដកទៀត ទុក​ចាំឱ្យ​ពេទ្យដកឱ្យ បើមិនដូច្នោះទេច្បាស់ជាហូរឈាមដល់ខ្សោះអស់ពីខ្លួនមិន​ខាន។

មនុស្សម្នាមិនដឹងថា  មួយជំហានបន្ទាប់ត្រូវធ្វើយ៉ាងណាទៀតទេ? ឯខ្ញុំវិញក៏​មិនដឹង​​ដែរ។ ភ្លាមនោះមនុស្សមានសំឡេង ​ឮម្នាក់ក៏ស្រែកឡើងគាត់ប្រាប់ឱ្យអ្នកទាំងអស់គ្នា​កុំ​ភ័យ លោកប្រធាន ម៉ៅ នឹងបញ្ជូនយន្តហោះឱ្យមកយកយើងទៅ។ ពាក្យនេះប្រៀប​ដូច​ជា​គ្រាប់បែកដៃធ្វើឱ្យផ្ទុះឡើង មនុស្សម្នាទ្រេតទ្រោតទប់ខ្លួនលែងនឹងអស់ឡើងឮសូរ​ព្រុះ​ព្រះៗ។ មនុស្សជាច្រើននិយាយថា ចុះនៅធ្វើអីទៀត? ម៉េចក៏មិន​ទៅព្រលាន​យន្តហោះ​ទៅ។ មនុស្សម្នាក៏នាំគ្នាដើរសំដៅទៅព្រលានយន្តហោះ។ ខ្ញុំក៏ដើរតាមពួកគេដែរ។ ពួកគេ ដើរកាន់តែលឿនទៅៗ ឯខ្ញុំដើរកាន់តែយឺតទៅៗ។ ខ្ញុំមិនដឹងថា ហេតុអ្វីក៏ទៅជាយឺតទេ។ ខ្ញុំក៏មិនដឹងឈឺដែរ តែក៏មិនដឹងថាយ៉ាងម៉េចក៏ទៅជាយឺតដូច្នេះ? ឥឡូវខ្ញុំធ្វើជា​គ្រូពេទ្យ​ហើយទើបដឹងថា ប្រាកដជាអំបែងកញ្ចក់ទាំងនោះធ្វើទុក្ខមិនខាន។ អ្នកគិតមើលចុះអំ​បែង​កញ្ចក់រាង៣ជ្រុង ៤ជ្រុង ច្រើនជ្រុងជាច្រើនចាក់ចូលទៅក្នុងសាច់ ខ្ញុំហ៊ានធានាថា គឺ​ដូច​រឿង “អ្នកបញ្ចប់” ដែលស្វរហ្សេននីកឺរសម្ដែងដូច្នោះ ពេលចាក់ជាប់ដោយរបស់អស់​នេះ គ្មានលឿនចលនាទៅណារួចទេ។

ដើរបានមួយសន្ទុះ ម្ដាយឪពុកខ្ញុំក៏រកខ្ញុំឃើញ។ ពួកគាត់ភ្ញាក់ផ្អើលផងសប្បាយផង អង្អែល​ថ្ពាល់របស់ខ្ញុំទះស្មារបស់ខ្ញុំ មើលខ្ញុំចុះឡើងចង់ដឹងថា តើខ្ញុំមានបាត់់ម្ដុំណាឬអត់​ទេ? ក្រោយពេលដែលដៃរបស់ពួកគាត់ត្រូវខ្ញុំកោសឱ្យឈឺ ទើបពួកគាត់ដឹង​ថាលើខ្លួន​ខ្ញុំ​ដោត​ជាប់ពេញដោយអំបែងកញ្ចក់។ ឪពុកខ្ញុំចង់អៀវខ្ញុំដើរទៅ តែគាត់ខ្លាច​សង្កត់​អំបែង​កញ្ចក់ ឱ្យចាក់ចូលទៅក្នុងសាច់របស់ខ្ញុំកាន់តែជ្រៅ ធ្វើឱ្យខ្ញុំកាន់តែឈឺខ្លាំងលើសដើម។ ម្ដាយខ្ញុំចង់ឱបខ្ញុំ តែគាត់ទើបតែលូកដៃមក អំបែងកញ្ចក់ក៏ចាក់ចូលក្នុងសាច់ខ្ញុំ ឮសូរតែ​ជ្រុចៗ។ ក្បាលខ្ញុំដុះស្នែងលើខ្លួនដុះរោមម្ជុលអ្វីក៏ដោយ ឱ្យតែប៉ះខ្ញុំរបស់រាងច្រើនជ្រុង​នោះ​ច្បាស់​ជាគ្មានញញើតនឹងចាក់ចូលរុលទៅក្នុងសាច់ខ្ញុំទេ។

ម្ដាយខ្ញុំក៏យំឯឪពុកខ្ញុំក៏ដកដង្ហើមធំ។ ខ្ញុំប្រាប់ពួកគាត់ថា​ខ្ញុំបន្តិចក៏មិនឈឺដែរ កុំខ្វល់​​​ពីខ្ញុំអី​។ ប៉ុន្តែពួកគាត់មិនស្ដាប់ ហើយក៏ដើរជាមួយខ្ញុំយឺតៗ។ ឪពុកខ្ញុំរើសបានឈើ​ច្រត់​ជើង​​​​​៣​ដែលគេជ្រុះចោលនៅលើដីហើយគាត់ក៏ហុចវាមកដល់ដៃខ្ញុំ ម្ដាយខ្ញុំនិយាយ​តឿន​ខ្ញុំថា ឱ្យលឿនបន្តិចបើមិនលឿនទេ ច្បាស់ជាឡើងជិះយន្តហោះដែលលោកប្រធានម៉ៅ បញ្ជូន​មកមិនទាន់ទេ។

ដីខាងក្រោមញ័រចាប់​ផ្តើម​កម្រើកទៀតហើយ! ក្រោយមកទើបខ្ញុំដឹងថា នេះគេហៅថាសំ​ណល់​​នៃរញ្ជួយដី។ មនុស្សផ្អើលឈូឆរមួយភ្លែតរត់ព្រុះព្រះទៅមុខយ៉ាងលឿន។ ឪពុកម្ដាយ​ខ្ញុំត្រូវ​ដើរតាមមនុស្សកៀរ ដោយទៅមុខជាមួយគេ។ ខ្ញុំឮសូរ​ម្ដាយខ្ញុំស្រែកថា ឈុន​ឡី! ឯងឱ្យ​លឿនបន្តិច! យើងចាំឯងនៅព្រលានយន្តហោះ យើងទៅដល់​លើយន្តហោះដណ្ដើ​មក​ន្លែង​ទុកឱ្យឯង។ អ្នកដែលរត់​ប្រាសអាយុឱ្យរួចជីវិតរត់ចេញពីខ្ញុំទៅដូចជាទឹកបាក់ទំនប់ពន្លិច​សំឡេងរបស់ម្ដាយខ្ញុំឱ្យបាត់ទៅយ៉ាងឆាប់រហ័ស។ ខ្ញុំមិនខ្លាចស្លាប់ដូចពួកគាត់ទេខ្ញុំ​គេចមកជាយផ្លូវហើយដើរទៅមុខមួយៗ។ ខ្ញុំមិនដឹងជាភាពមិនចេះខ្លាចនេះបានមកពី​ណា​ទេរឿងខ្លាចបង់ជីវិតតែបន្តិចក៏គ្មានដែរ។ បងស្រី ឈីងឃួយ ស្លាប់បាត់ទៅហើយ ខ្ញុំ​រស់នៅមានន័យអ្វីទៀតទៅ?

បើនិយាយតាមបែបវេជ្ជសាស្ត្រពេលដែលមួយតួខ្លួន អ្នកមានសុទ្ធតែស្នាមរបួស​ហើយ​ ត្រូវទទឹកភ្លៀងជោកមួយមេគឺងាយនឹងក្លាយជាជំងឺតេតាណុសណាស់។ នេះគេហៅថាផ្ទះធ្លុះដំបូល ហើយភ្លៀងជាប់រាប់យប់ដើរទូកខុសផ្លូវត្រូវជួបខ្យល់បក់បោកខ្លាំង។ ពិតជា​ស៊យ​មែនហ្ន៎! ភ្លៀងថាធ្លាក់ក៏ធ្លាក់មកគ្មាននិយាយគ្នាមុនបន្តិចសោះ។ មនុស្ស​ដែលរត់​ប្រាស​អាយុក៏មឹតក្រោមភ្លៀង។ តំណក់ភ្លៀង​យ៉ាង​ច្រើន​នោះ​វាយ​គោះ​កញ្ចក់​ដែល​ជាប់លើខ្លួនខ្ញុំ ដូចជាកំពុងលេងឧបករណ៍តន្ត្រីអ្វីមួយ។  ខ្ញុំគ្មានអារម្មណ៍ថា ឈឺអ្វីសោះ ​ហើយ​បែរជាមានអារម្មណ៍ថា ស្នូរដែលកើតពីភ្លៀងធ្លាក់ប៉ះត្រូវនឹងកញ្ចក់នោះពីរោះស្ដាប់ទៅវិញ។ មកដល់ពេលឥឡូវទៅហើយ ខ្ញុំនៅតែកោតសរសើរសេចក្ដីក្លាហាននៅ​ពេល​នោះ​។ បន្តិចម្ដងៗមនុស្សភាគច្រើនក៏បាត់អស់នៅសល់ តែមនុស្សចាស់មនុស្សខ្សោយ មនុស្ស​ឈឺ មនុស្សពិការ មនុស្សដើរមិនស្រួល ដើរនៅក្រោមភ្លៀង។  ខ្ញុំឮគេហៅឈ្មោះ ឈុន​ឡី ហៅអស់ពេលយ៉ាងយូរ ទើបខ្ញុំដឹងថាគេហៅខ្ញុំ។ នោះមិនមែនជាអ្នកដទៃទេ គឺបងប្រុស នាន ប្ដីរបស់បងស្រី ឈីងឃួយ។ ស្មង​ជើង​របស់​គាត់មួយត្រូវប្លង់សេសង្កត់ឱ្យបាក់គាត់បានត្រឹមតែវារ។​ ខ្លួនគាត់ប្រឡាក់​សុទ្ធតែភក់កន្លែងដែលបាក់នៅហូរឈាមនៅឡើយខ្ញុំយកឈើ ច្រត់​​ជើង៣ហុចឱ្យគាត់។ គាត់ងើបពីដីមកកៀកស្មាខ្ញុំហើយដើរទៅមុខទ្រេតទ្រោត។ ឈាម​​របស់គាត់ហូរចុះទៅដីហើយហូរតាមទឹកភ្លៀងសំដៅទៅកន្លែងទំនាប។ ខ្ញុំនិយាយ​ថា បងស្រី ឈីងឃួយ ស្លាប់ទៅគួរឱ្យអាណិតណាស់ខ្ញុំបានស្ដាប់​ឮសំឡេង​គាត់ស្រែក​ថ្ងូរ។ គាត់ដកដៃចេញពីស្មារបស់ខ្ញុំ  ​ ប្រើឈើច្រត់ច្រត់ហើយដើរជើងមួយលោតៗទៅមុខ។ ខ្ញុំទៅ​តាមគាត់មិននិយាយទាំងអស់គ្នា ស្ដាប់ឮតែសំឡេងភ្លៀងធ្លាក់ប៉ះអំបែងកញ្ចក់។ បងប្រុស​ នាន លោតដើរកាន់តែលឿនទៅៗ ខ្ញុំត្រូវគាត់ទុកឱ្យនៅខាងក្រោយ។ ខ្ញុំ​និយាយថាបងប្រុស នាន ចាំខ្ញុំផង។ គាត់ថាមិនអាចចាំបានទេ បើ​ចាំទៀតឈាម​នៅ​ក្នុង​ខ្លួនខ្ញុំខ្សោះអស់ច្បាស់ជាប្រើមិនគ្រប់ទេ។ បងប្រុស នាន និងពួកគេខ្លាចស្លាប់ដូចគ្នា ហេតុ​​​​អ្វី​​ក៏ខ្លាចស្លាប់យ៉ាងនោះហ្ន៎? ពួកគេគិតតែរត់ទៅមុខគ្មាននឹកនា​ ងាកមកក្រោយ​មើល​សាច់​ញាតិដែលដើរទៅមុខមិនរួចទាំងនោះសោះ។ ហេតុអ្វីក៏បងប្រុស នាន មិន​នៅ​កំដ​រ​បងស្រី ឈីងឃួយ? ខ្ញុំឃើញពេលឆ្កែមួយក្បាលងាប់ឆ្កែមួយក្បាលទៀតវាមិន​ចេញ​ចោលគ្នាវាទៅណាឡើយ។ ខ្ញុំដូចជាភ្ញាក់ស្មារតីឡើងស្រែកទៅបងប្រុស នាន ថាបងរត់​ប្រាស​អាយុតែម្នាក់ឯងចុះ ខ្ញុំប្រហែលជាត្រឡប់ទៅកំដរបងស្រី ឈីងឃួយ វិញហើយ។ គាត់​ក៏ទច់ភ្លាមមួយរំពេចងាកមកមើលខ្ញុំ ហើយថានរណាថា បងស្រី ឈីងឃួយ របស់​ឯងស្លាប់? នរណាថា?  ខ្ញុំនិយាយថា គឺខ្ញុំសន្និដ្ឋានពីការឮសំឡេង​ស្រែកថ្ងូររបស់គាត់​នោះ​។ គាត់ថាបងស្រី ឈីងឃួយ របស់ឯងមិនទាន់ស្លាប់ទេ គាត់រត់ទៅខាងមុខបាត់ហើយ។ ខ្ញុំភ្ញាក់ផ្អើលមែនទែនថាគាត់មិនទាន់ស្លាប់ទេឬ? បើមិនទាន់ស្លាប់ទេ! ម៉េចក៏គាត់​មិន​ចាំ​បង? គាត់ថា គឺគាត់ឱ្យបងស្រី ឈីងឃួយ ទៅមុន ឥឡូវនេះ បំណងគឺ​មើល​នរ​ណាអាចដណ្ដើមបានកន្លែងអង្គុយលើយន្តហោះ មុនយន្តហោះដែលប្រធានម៉ៅបញ្ជូន​​មក គឺមានចំនួនកំណត់ គឺមានតែដប់ប៉ុន្មានគ្រឿងប៉ុណ្ណោះ អ្នកណាដណ្ដើម​បាន​កន្លែង​អង្គុយអ្នកនោះរួចរស់ជីវិត។ និយាយបែបនេះ បងស្រី ឈីងឃួយ និងម្ដាយខ្ញុំ គឺដូចគ្នា គឺទៅដណ្ដើមកន្លែងអង្គុយអស់ហើយ។

បងស្រី ឈីងឃួយ នៅរស់នៅឡើយទេ បងស្រី ឈីងឃួយ នៅរស់នៅឡើយទេ… ខ្លួនខ្ញុំក៏ប្រែជាមានកម្លាំងភ្លាម ហើយក៏ពន្លឿនជំហានតាម​ឱ្យទាន់បងប្រុស នាន។ ទាំងពីរនាក់ដើរកាត់ថ្នក់ទឹកឮសូរផ្លូកៗ។ ខ្ញុំហាក់​ដូចជា​ឮ​សំ​ឡេង​បងស្រី ឈីងឃួយ ស្រែកហៅ។ សំឡេងស្រែកហៅនោះឮចេញពី​ហ្វូង​មនុស្ស​ដែល​នៅ​ខាង​​មុខ។

ខ្ញុំសួរថា នេះជាសំឡេងគាត់កំពុងស្រែកមែនឬ​ទេ​?  បងប្រុស នាន ស្ដាប់​មួយ​ភ្លែត​​ហើយ​​​​​ក៏ឆ្លើយថាគាត់ស្រែកប្រាប់យើងឱ្យដើរឱ្យលឿនបន្តិច។ ខ្ញុំខំយក​​​​​អស់កម្លាំងកាយ​ចិត្ត​​ប្រើ​ដើម្បីដើរទៅមុខ។

ខ្ញុំថា បងស្រី ឈីងឃួយ ច្រៀងពីរោះមែន។ បងប្រុស នាន ថាគាត់ច្រៀងពី​អង្កាល់​ណា? ខ្ញុំថា ពេលយប់នោះអី? បងអត់មានស្ដាប់ឮទេ ឬអី? ពេលអធ្រាត្រគាត់តែង​តែ​ច្រៀង​ចម្រៀងមួយវគ្គនោះ បងដេកក្បែរគាត់ អត់មានឮអីទេ មែនឬទេ? បងប្រុស នាន ថានោះគេមិនមែនហៅថាច្រៀងទេ គេហៅថាគ្រហឹម “គ្រហឹមចម្រៀង” ចាំដល់ពេល​ឯង​បាន​​រៀបការច្បាស់ជាយល់ហើយ មនុស្ស​ស្រីចូល​ចិត្តគ្រហឹម​បែបនោះ​តែទាំង​អស់គ្នា​ហ្នឹង​។ ខ្ញុំថា ចម្រៀងផ្សេងក៏ពីរោះដែរតែចម្រៀងរបស់បងស្រី ឈីងឃួយ ពីរោះជាងគេទោះ​ជា​គ្មាន​ទំនុកច្រៀងក៏នៅតែពីរោះដដែល។ បងប្រុស នាន ថាបងស្រី ឈីងឃួយ របស់​ឯង​មិ​ន​ត្រឹមតែច្រៀងពីរោះទេថែមទាំងកក់ក្ដៅទៀតយល់ឬទេ? ខ្ញុំឆ្លើយថាយល់។បងប្រុស នាន សួរថាចុះគាវសាច់ថ្លាវិញ? គាវសាច់ថ្លាដែលបងស្រី ឈីង ឃួយ ធ្វើឆ្ងាញ់ឬ​មិន​ឆ្ងាញ់​? ខ្ញុំថា ពេលបងមិននិយាយមិនអីទេ ឥឡូវគ្រាន់តែបងនិយាយភ្លាម ខ្ញុំក៏ហូរ ទឹ​កមាត់​ភ្លាម​។ បងស្រី ឈីង ឃួយ គ្មានកន្លែងណាមិនល្អទេគ្រាន់តែលាងស្បែកជើង  ក្រណាត់ក៏លាង​បាន​យ៉ាងសស្អាតប្លែកគេ ម្ដាយខ្ញុំក៏លាងមិនបានប្រហែលគាត់ដែរ។ ខ្លួនរបស់គាត់​ក្រអូប​​ជាង​ទឹកអប់ ទៅទៀត។ ភ្នែករបស់គាត់ថ្លាខ្មៅយង់ ស្នាមខួចថ្ពាល់របស់គាត់សាច់​កញ្ចឹង​ក​ស​ម៉ដ្ឋខៃរបស់គាត់គ្មានមួយកន្លែងណាមិនល្អនោះទេ។ ចង្កេះរបស់គាត់រៀវយ៉ាងនោះ សាច់​​​កំប៉េះគូទរបស់គាត់ហាប់ណែនយ៉ាងនោះ ​​​​​​គ្រប់គ្នាសុទ្ធតែថាគាត់​អាច​បង្កើត​កូន​ថ្លោស​​​ទ្រលុកទ្រលន់ឲ្យបង។ បើនិយាយដូចទាយវិញ គាត់រស់យ៉ាង​តិចក៏​បាន៨០​ឆ្នាំ​ដែរ ​បងអាចស្លាប់ទៅមុនគាត់……បងប្រុស នាន កាន់តែនិយាយកាន់តែរំភើបហើយក៏យំតែ​ម្ដង។ ខ្ញុំសួរថាបងយ៉ាងម៉េចហើយហ្នឹង? គាត់ថាអត់អត់អីទេគឺជើងបងវាឈឺពេក។

យើងដើរដោយស្ងៀមស្ងាត់អស់មួយកំណាត់ផ្លូវ ជំហានយើងក៏កាន់តែធ្ងន់ទៅៗ។ បង​​ប្រុស នាន ថាពេលឯងធំឡើង បងនឹងរកប្រពន្ធល្អបែបនេះឱ្យឯង។ ខ្ញុំថាក្រៅ​ពីបង​ស្រី ឈីងឃួយ ខ្ញុំមិនយកនរណាទាំងអស់។ បងប្រុស នាន ថាមនុស្សល្ងង់នេះ គាត់​ជា​មនុស្ស​របស់បងហើយ នរណាឱ្យម្ដាយឯងក្របង្កើតឯងមកយ៉ាងនេះ? ខ្ញុំថាពេល​ខ្ញុំធំ​ឡើង​បងអាចឱ្យគាត់មកខ្ញុំបានទេ? គាត់ថា មិនបានទេ។ ខ្ញុំថាចុះបងអាចប្ដូរផ្ទះ​បានឬ​ទេ? ឱ្យខ្ញុំធ្វើជាអ្នកជិតខាងរបស់ពួកបងមួយជីវិត។ គាត់ថាមានផ្ទះឯណាទៀតទៅ? រលំអស់ហើយ។ ពេលនេះទើបខ្ញុំនឹកឃើញថាខ្ញុំអស់ផ្ទះហើយ។ ខ្ញុំសួរថា យន្តហោះពិតជា មកយកយើងទៅមែនឬទេ? គាត់ថា​​លោកប្រធានម៉ៅ ដាក់ប្រជាជនក្នុងបេះដូងរបស់លោក។ ខ្ញុំសួរថាលោកប្រធានម៉ៅឱ្យផ្ទះយើងម្ដងទៀតឬទេ? គាត់ថាអាច។ ខ្ញុំថាបើបានផ្ទះថ្មី ហើយបងត្រូវតែឱ្យខ្ញុំនៅផ្ទះ​ក្បែរ​​​បង។ គាត់ថាច្បាស់ជាឱ្យឯងនៅក្បែរហើយ។

ភ្លៀងរាំងហើយ។ ជើងមេឃចាប់ផ្ដើមបញ្ចេញពន្លឺល្អះៗពណ៌ស។ ខ្ញុំចង់ពោប​ទៅដី​ច្រើន​ដងហើយតែបងប្រុស នាន ថាមួយជំហានៗដើរទៅមុខគឺបានទៅ​ជិតយន្ត​ហោះ​មួយ​ជំហានដែរ ថាមិនត្រូវ បងស្រី ឈីងឃួយ របស់ឯងចាប់បាន​កន្លែងអង្គុយ​ប៉ុន្មាន​កន្លែង​ហើយថាមិនត្រូវបងស្រី ឈីង ឃួយ ប្រហែលជាឱ្យបងដេកនៅលើហ្នឹងផងក៏មិនដឹង។ ខ្ញុំ​ចង់​ដេក​កើយលើភ្លៅគាត់បានមួយស្របក់ណាស់។ ខ្ញុំនឹកដល់ភ្លៅរបស់បងស្រី ឈីង​ឃួយ មួយជំហានៗ ដើរតាមបងប្រុស នាន ទៅទៀត។ ពួកយើងទៅកាន់តែជិតយន្តហោះ​​ទៅៗ តាមរបៀបនេះហើយ ក៏មើលឃើញហ្វូងមនុស្សដ៏ច្រើនណែនណាន់តាន់តាប់​បន្តិច​ម្ដង​ៗ។ ពេលយើងដើរទៅដល់ក្បែរហ្វូងមនុស្ស បងប្រុស នាន ស្រាប់តែប្រែជាមិនស្រួលគាត់ ដូចជាដើមឈើមួយដើមដែលដោតចុះទៅក្នុងដី ឮសូរតែស្រ៊ឹប។ គាត់ហូរ​ឈាម​ខ្សោះ​អស់​ពី​ខ្លួនរលីង។ គាត់និយាយផ្ដាំនឹងខ្ញុំជាចុងក្រោយថា ឈុន ឡី បើឯងអាចមាន​ជីវិតរស់​នៅ​​តទៅទៀត សូមឯងរកសាកសពបងស្រី ឈីង ឃួយ ឱ្យឃើញហើយរៀប​ចំបញ្ចុះ​សព​គាត់​ឱ្យល្អ ជំនួសបងផង …។

ពេលនេះទើបខ្ញុំជឿជាក់ថាបងស្រី ឈីងឃួយ ស្លាប់​ហើយ។ បងប្រុស នាន ប្រើល្បិច​​ដើម្បី​លើកទឹកចិត្តខ្ញុំ ហើយក៏ដើម្បីលើកទឹកចិត្តគាត់ខ្លួនឯង ឱ្យដើរដល់ព្រលានយន្តហោះ។ បើមិននឹកដល់បងស្រី ឈីងឃួយ ទេ ខ្ញុំច្បាស់ជាពោបនៅពាក់កណ្ដាលផ្លូវមិនខានហើយ​ថ្ងៃនេះ ខ្ញុំមិនអាចនិយាយរឿងនេះឱ្យអ្នកស្ដាប់ទេ។ ខ្ញុំចាំបានថាពេលនោះដើម​ទ្រូង​ឈឺតែមួយភ្លែត ទឹកភ្នែកក៏ហូរតក់ៗចេញពីប្រឡង់ភ្នែក។ ខ្ញុំក៏យំនៅក្នុងសម្រែក​យំ​របស់ខ្ញុំអារម្មណ៍ឈឺចាប់ក៏ចាប់មានឡើងបន្តិចម្ដងៗ ខ្លួនប្រាណខ្ញុំហាក់ដូចជាត្រូវភ្លើងឆេះរោលខ្ញុំឈឺដល់ថ្នាក់លែងចង់រស់។ ខ្ញុំពិតជាឃើញភ្លើងឆេះខ្លួនមែននោះ គឺពន្លឺព្រះអាទិត្យ វា​ចាំង​ចូលទៅក្នុងខ្លួនខ្ញុំតាមកម្ទេចកញ្ចក់ដែលដោតជាប់នៅនឹងខ្លួនខ្ញុំ។ ខ្ញុំមើលទៅ​ឃើញ​ថ្លា​ៗមានពន្លឺចាំងផ្លេកៗ។ នៅក្រោមពន្លឺព្រះអាទិត្យ ហ្វូងមនុស្សក៏មកចោមរោមខ្ញុំជុំជិត ហើយ​ក្លាយជារង្វង់មួយដែលមានខ្ញុំជាផ្ចិតរង្វង់នោះ។ រង្វង់នេះធំឡើងៗ​ តាមចំនួន​មនុស្ស​​​ដែលមកចោមរោមខ្ញុំ។ ខ្ញុំឃើញមនុស្ស​ទាំងអស់​ដែល​នៅព្រលានយន្តហោះសុទ្ធតែគ្មានស្លៀកពាក់អ្វីទេ ពួកគេរងាឡើងញ័រខ្លួនទទ្រើក។ ខ្ញុំ​នឹក​ថាបើបងស្រី ឈីងឃួយ នៅរស់វិញគាត់ប្រាកដជាមក​ឈរកណ្ដាលហ្វូង​មនុស្ស​នេះ​ដោយ​គ្មានអ្វីបិទបាំងរាងកាយដូចគេដែរ។​ ខ្ញុំចង់ឃើញគាត់ពេល​មិនមានស្លៀក​ពាក់អ្វី​ទាំង​​អស់​ឱ្យបានម្ដងណាស់។

អ្នកគិតមើលចុះ កាល​ពន្លឺព្រះអាទិត្យចាំងត្រូវមនុស្សខ្លួន​ទទេពេញទាំងព្រលានយន្តហោះ តើ​មើល​ទៅសម្បើមយ៉ាងណាទៅ។ នោះសុទ្ធតែជាជីវិតដែលនៅរស់! ពាក់​កណ្ដាល​អធ្រាត្រ ព្រោះតែចង់រត់ឱ្យបានរួចរស់ជីវិត ពួកគេគ្មានខ្វល់ខ្វាយពី​រឿងស្លៀក​រឿង​ពាក់​អ្វីទេ។ ក្រោយមកមានគេប្រាប់ខ្ញុំថា ពេលមានរញ្ជួយដីនោះ អ្នកដែលនៅ​ខ្វល់ពីរឿងស្លៀកពាក់ ដូច​ជា​​គ្មាននរណាបានរត់ចេញមកក្រៅរួចទេ  ​ពួកគេមានចំនួន​សរុប២៤​ម៉ឺន​នាក់​។

ទីបំផុតខ្ញុំបានស្ដាប់ឮសំឡេងវឹងៗពីលើមេឃ។ ខ្ញុំគិតថាច្បាស់ជាសំឡេង​យន្ត​ហោះ​មិនខាន។ ប៉ុន្តែ ខ្ញុំមិនទាន់បានឃើញយន្តហោះទេ ជើងខ្ញុំក៏ទន់ចុះ គឺវាទ្រខ្លួនខ្ញុំ​លែងជាប់​ទៅ​ទៀត​ហើយ។ ខ្ញុំដួលចុះ ឯអំបែងកញ្ចក់ ដែលនៅលើខ្លួនខ្ញុំវិញ អំបែងកញ្ចក់​ណាដែល​ត្រូវបែក​ក៏បែកទៅ អំបែងកញ្ចក់ណាដែលត្រូវបាក់ក៏បាក់ទៅ ហើយក៏រាយប៉ាយ​ទៅលើ​ដី។ ភ្លាមនោះមានដៃមួយដូចជាដៃទន់ល្មើយរបស់បងស្រី ឈីង ឃួយ មកអូសខ្ញុំ​មួយ​ភ្លែត។ ខ្ញុំក៏ហោះឡើងហើយហោះទៅកណ្ដាលហ្វូងមនុស្សដែលមានខ្លួនននល​គក​ឈរត្រៀបត្រា។ ភ្លាមម្ដងទៀត ដៃមួយនោះព្រលែងខ្ញុំភ្លាម ខ្ញុំក៏ដួលទៅដីវិញ​ភ្លាមដែរ។

អ្វីដែលគួរឱ្យខ្ញុំធូរស្បើយក្នុងចិត្តនោះ គឺខ្ញុំមិនបានកើតតេតាណុសទេ។ ខ្ញុំត្រូវក្រុម​សង្គ្រោះ​របស់មន្ទីរពេទ្យបោះជំរំបណ្ដោះអាសន្នជួយជីវិតឱ្យរស់។ ចេញពីពេទ្យហើយខ្ញុំ​ត្រឡប់​​ទៅផ្ទះដែលរលំបាក់ខ្ទេចខ្ទីនោះ។ ផ្ទាំងប្លង់សេអគារដែលបាក់បែកនិងដុំបេតុង​ដែល​លេចសរសៃដែកចេញមកក្រៅមាននៅរាយប៉ាយពាសពេញដី។ ខ្ញុំនឹកស្មានតែឯង ហើយ​ក៏ចាប់ផ្ដើមរកសាកសពរបស់បងស្រី ឈីងឃួយ ក្នុងគំនរបាក់បែក។ ខ្ញុំរំកិលរើដុំថ្មនិង​ដុំបេតុងជីកកកាយរកអស់៣ថ្ងៃ ដៃខ្ញុំឡើងចេញឈាមតែសូម្បីតែស្រមោលរបស់​បង​ស្រី ឈីងឃួយ ក៏គ្មានរកឃើញដែរ។ ក្រោយពីនោះមកឱ្យតែដល់ថ្ងៃ២៨ ខែ៧ ខ្ញុំត្រូវ​ទៅ​ទី​​នោះម្ដង។ នៅថ្ងៃនេះអ្នកដែលរត់ចេញពីកន្លែងបាក់បែកនោះ សុទ្ធតែ​ត្រឡប់​ទីនោះ​ទៅវិញ​ដែរហើយមានគ្នាដល់រាប់សិបនាក់ឯណោះ។ ពួកគេឈរនៅ​ទីនោះដោយ​ស្ងាត់​ស្ងៀម កាន់ទុក្ខចំពោះមនុស្សដែលបាត់បង់ជីវិតទៅ។ ក្នុងហ្វូងមនុស្សដែលមក​កាន់ទុក្ខ​នោះខ្ញុំមិនបានឃើញមានបងស្រី ឈីងឃួយ ទេ។ ពេលដែលមនុស្សដែលមកកាន់ទុក្ខទាំង​​នោះ​​ទៅវិញអស់ ខ្ញុំក៏អង្គុយលើថ្មក្នុងទីនៃគំនរបាក់បែក ហើយបិទភ្នែក គឺបិទភ្នែក      ​ថ្នមៗ បងស្រី ឈីងឃួយ នឹងលេចចេញមកនៅនឹងមុខខ្ញុំ ៖ គាត់ឈរនៅក្បាលគ្រែខ្ញុំ ប្រើ​ដៃ​ដ៏ទន់ល្មើយចាក់ថ្នាំឱ្យខ្ញុំ គាត់នៅជិតខ្ញុំយ៉ាងនោះ ខ្ញុំឃើញរោមភ្នែកវែងៗរបស់គាត់​ដូច​ជា​​សើម​ដោយចំហាយទឹកកែវភ្នែកភ្លឺថ្លាជាងមេឃពណ៌ខៀវទៅទៀត ថ្ពាល់ក្រហម​ព្រឿងៗមានជាប់​​ស្នាមខួចជាប់រហូត មិនដែលបាត់ … …។

សូមទោស! រាល់ពេលដែលខ្ញុំនិយាយដល់ត្រង់នេះ! ខ្ញុំចេះតែទប់ទឹកភ្នែកមិន​បាន។ ពេលដែលទឹកភ្នែកហៀរចេញពីប្រឡង់ភ្នែករបស់ខ្ញុំមក ខ្ញុំត្រូវបើកភ្នែកឱ្យធំៗភ្លាម។ នេះគឺ​ដូចជាការឈប់ជាបណ្ដោះអាសន្នរបស់ម៉ាស៊ីនថាសចម្រៀងដែរ ខ្ញុំចង់ឱ្យរូបភាពបងស្រី ឈីងឃួយ ដែលលេចចេញមកបែបនេះនៅមានជាប់ក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ដំណើរ​រឿងគឺបែបនេះឯង មកទល់នឹងថ្ងៃនេះ ខ្ញុំអាយុ៤០ឆ្នាំប្លាយហើយ តែខ្ញុំនៅមិន​ទាន់យក​ប្រពន្ធនៅឡើយ។ ខ្ញុំឃើញមានមនុស្សស្រីស្អាតៗច្រើនណាស់ តែគ្មានអ្នកណាម្នាក់​ស្អាត​ដូច​បងស្រី ឈីងឃួយ សោះនោះទេ!! …។

ចប់រឿងទី៣

ប្រវត្តិសង្ខេបរបស់​អ្នកនិពន្ធ តុង ស៊ី

តុង ស៊ី នាមដើម ធាន-តៃលីន កើតនៅខែ៣ ឆ្នាំ១៩៦៦ នៅស្រុកធានអឿ ខេត្តក្វាងស៊ី ស្នាដៃនិពន្ធសំខាន់ៗមាន៖ ប្រលោមលោកខ្នាតវែង រឿង “ជីវិតកាឡៃ” រឿង​”កំណត់ត្រានៃវិប្បដិសារី” រឿង “ទះកំផ្លៀងឮខ្លាំងៗ” ប្រលោមលោកខ្នាតខ្លីមធ្យម រឿង ”ជីវិត​ដែល​គ្មានភាសា”  រឿង “ខ្សែភ្នែកកាន់តែទាញកាន់តែវែង” រឿង “ឪពុកម្ដាយរបស់យើង” រឿង  “កុំ​ជជែក​គ្នាពីជួង”  រឿង “ធានហៃ” រឿង  “ការប្រកួតការឈឺចាប់” រឿង   “សង្គ្រោះជីវិត” រឿង “ដោះ​ស្រាយ​​ដោយមិនបាច់ប្រើច្បាប់” រឿង “ពេលអង្គុយចោង​ហោង​ (ច្រហឺតច្រហោង) តើមើលឃើញ​អ្វី” ជាដើម។ គាត់ធ្លាប់ទទួលរង្វាន់អក្សរសាស្ត្រ លូ ស៊ីន លើកទី១ រង្វាន់អក្សរ​សាស្ត្រ ជួង ជុងវឹន លើកទី១០ រង្វាន់អ្នកតែងប្រលោមលោក ប្រចាំឆ្នាំ២០០៥ ​នៃ​សារគមនា​គមន៍ភាសាចិន ជាដើម៕

Comments (37)

  1. Like!! I blog quite often and I genuinely thank you for your information. The article has truly peaked my interest.

  2. tinyurl.com says:

    Hello, i think that i saw you visited my weblog so i came to “return the favor”.I’m trying to find things to improve
    my website!I suppose its ok to use some of your ideas!!

  3. Because the admin of this web page is working, no doubt very
    quickly it will be renowned, due to its feature contents.

  4. Good day! This post couldn’t be written any better!
    Reading through this post reminds me of my
    good old room mate! He always kept talking
    about this. I will forward this write-up to him. Pretty sure he will have a good
    read. Many thanks for sharing!

  5. Great work! That is the kind of info that are meant to
    be shared across the internet. Shame on Google for not positioning this submit higher!
    Come on over and talk over with my website .

    Thank you =)

  6. ps4 games says:

    Great article.

  7. ps4 games says:

    It’s very trouble-free to find out any topic on net as compared to books,
    as I found this article at this site.

  8. Heya! I’m at work browsing your blog from my new apple iphone!
    Just wanted to say I love reading your blog and look forward to all
    your posts! Carry on the great work!

  9. Hello to every body, it’s my first pay a visit of this web site; this webpage contains remarkable and genuinely excellent material
    for visitors.

  10. Nice post. I learn something new and challenging on websites I
    stumbleupon on a daily basis. It will always be interesting to read through content from other writers and practice a little
    something from other websites.

  11. Rknst says:

    v1bb1nm2c Aemfg v1bb1nm2c
    v1bb1nm2c http://www.bofilm.ru/v/d2CdKz1hhCI v1bb1nm2c

  12. sling tv says:

    Hi, this weekend is nice designed for me, because this time i am reading this enormous educational post here at my residence.

  13. Zara says:

    Good replies in return of this query with real arguments and
    telling the whole thing about that.

  14. Qokwk says:

    Хищные птицы http://bitly.com/2U8cPvO “Хищные птицы” смотреть онлайн

  15. Cjeiv says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» Хищные птицы онлайн

  16. Msgeb says:

    Хищные птицы http://bitly.com/2U8cPvO «Хищные птицы» Хищные птицы полный фильм

  17. Dian says:

    It is in point of fact a nice and useful piece of information. I am satisfied that you simply
    shared this useful info with us. Please stay us informed
    like this. Thanks for sharing.

  18. Great blog here! Also your site loads up very
    fast! What web host are you using? Can I get your
    affiliate link to your host? I wish my site loaded up as fast as yours lol

  19. I’ll immediately seize your rss feed as I can’t find
    your email subscription link or newsletter service. Do you
    have any? Please let me understand in order that I may just subscribe.
    Thanks.

  20. Hello I am so thrilled I found your web site, I really found you by error, while I was researching on Yahoo for something else, Anyways I am here now and would
    just like to say thank you for a tremendous post and a all round interesting blog (I
    also love the theme/design), I don’t have time to read it all at
    the minute but I have book-marked it and also added your RSS feeds,
    so when I have time I will be back to read a great deal more, Please do keep up the great
    job.

  21. Remarkable issues here. I’m very satisfied to look your post.
    Thank you a lot and I’m having a look forward to contact
    you. Will you kindly drop me a e-mail?

  22. you’re in reality a excellent webmaster. The web site loading velocity is amazing.
    It kind of feels that you’re doing any unique trick.

    Moreover, The contents are masterwork. you have performed a fantastic job on this matter!

  23. Consuelo says:

    Ahaa, its nice dialogue on the topic of this post at this place at this blog, I have
    read all that, so now me also commenting here.

  24. Hello just wanted to give you a quick heads up. The words in your article seem to be running off
    the screen in Internet explorer. I’m not sure if this
    is a formatting issue or something to do with internet browser compatibility but I thought I’d post to let you know.
    The style and design look great though! Hope you get the problem resolved soon. Thanks

  25. Hi there, I enjoy reading through your article. I like to write a little comment to support you.

  26. I need to to thank you for this very good read!! I absolutely enjoyed every little bit of
    it. I have got you bookmarked to look at new stuff you post…

  27. Zac says:

    Appreciation to my father who stated to me concerning this weblog, this blog is actually remarkable.

  28. Truly when someone doesn’t understand afterward its up to other visitors that they will help, so here it takes place.

  29. That is a great tip particularly to those fresh to the blogosphere.
    Short but very accurate info… Many thanks for sharing this one.
    A must read post!

  30. Kara says:

    As the admin of this website is working, no doubt very quickly it will be renowned,
    due to its quality contents.

  31. I like the helpful information you provide in your articles.

    I will bookmark your blog and test again right here frequently.
    I am relatively sure I’ll be informed a lot of new stuff proper here!
    Best of luck for the following!

  32. Eartha says:

    After I initially commented I seem to have clicked on the -Notify me when new comments are added- checkbox and from now
    on whenever a comment is added I recieve four emails with the exact same comment.
    Is there an easy method you are able to remove me from
    that service? Cheers!

  33. I visited many sites but the audio quality for audio songs existing at this
    site is in fact fabulous.

  34. froleprotrem says:

    The root of your writing while sounding reasonable at first, did not really settle properly with me personally after some time. Someplace within the paragraphs you actually managed to make me a believer but only for a while. I however have got a problem with your leaps in assumptions and one might do well to help fill in all those gaps. If you actually can accomplish that, I would undoubtedly be amazed.

Leave a Reply

Your email address will not be published.