ទំព័រដើម » ចំណេះដឹងទូទៅ » ចំណេះដឹងខាងសេ្ឋកិច្ច » ទស្សនាទានរបស់សេដ្ឋវិទូសំខាន់ៗ

ទស្សនាទានរបស់សេដ្ឋវិទូសំខាន់ៗ

ទស្សនាទានរបស់សេដ្ឋវិទូសំខាន់ៗ

ទស្សនាទានរបស់សេដ្ឋវិទូសំខាន់ៗ

ដោយលោក ប៉ាន់ វុត្ថា
(បណ្ឌិតផ្នែកទស្សនវិជ្ជា)
មន្ត្រីស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា
វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

 

តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានការរីកចម្រើន ?

ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានការរីកចំរើន ៖

១-តាម ប្លាតុង តម្រូវឱ្យមនុស្សម្នាក់ៗបំពេញមុខងារទៅតាមឯកទេសកម្ម ហើយទទួលបន្ទុកការងារតែមួយមុខ។ មនុស្សខុសៗគ្នា មានសមត្ថភាពខុសៗ គ្នា ត្រូវដាក់ឱ្យបំពេញមុខងារខុសៗគ្នានៅក្នុងសង្គម តែពួកគេបំពេញឱ្យគ្នាពី មួយទៅមួយដើម្បីឱ្យគ្រប់ៗគ្នា ចូលរួមនៅក្នុងការផ្គត់ផ្គង់នូវតម្រូវការធម្មជាតិ នានារបស់មនុស្សទៅវិញទៅមក។

២-តាម ចន លក  (John Locke, ១៦៣២-១៧០៤, ជាជនជាតិអង់គ្លេសថា រដ្ឋ​ត្រូវ បង្កើតច្បាប់កម្មសិទ្ធិឯកជន ដើម្បីការពារកម្មសិទ្ធិឯកជន ទើបមនុស្សខិតខំ​ធ្វើការ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។

៣-តាម  ចច វីឡិម ហ្វ្រីដ្រិច ហេហ្គែល (George Wilhelm Friedrich Hegel, ១៧៧០-១៨៣១, ជាជនជាតិអាឡឺម៉ងថា មនុស្សអភិវឌ្ឍន៍ធម្មជាតិ ហើយ​ធម្មជាតិ អភិវឌ្ឍន៍មនុស្សទៅវិញទៅមកក្នុងលក្ខណៈជារង្វង់វិលវៀន។ ការ​អភិវឌ្ឍន៍ គឺ ដោយសារម្ចាស់កម្លាំងផលិតកម្មជាអ្នករៀបចំគម្រោង ផ្ដល់គំនិត ដឹកនាំ និង គ្រប់ គ្រងផលិតកម្ម មានន័យថា សេដ្ឋកិច្ចដើរដោយក្បាល​ម្ចាស់​កម្លាំងផលិតកម្ម។

៤-តាម កាល ម៉ាក្ស (Karl Marx, ១៨១៨-១៨៨៣, ជាជនជាតិអាឡឺម៉ង់ថា   សេដ្ឋកិច្ច ដើរលុះត្រាតែមនុស្សមានការងារធ្វើ ទើបមានលុយចាយ ទើបមាន​តម្រូវ​ការ ទើបមានផលិតកម្ម។ សេដ្ឋកិច្ចដើរដោយដៃជើងរបស់កម្មករ។

៥-តាម អាដាម ស្មីត (Adam Smith, ១៧២៣-១៧៩០, ជាជនជាតិស្កុតថា ៖

-មនុស្សត្រូវប្រែក្លាយ មាស ប្រាក់ លុយ ទៅជាមុខរបរមានចំណូល-ចំណេញ។

– រដ្ឋ និង ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗ មានទំនាក់ទំនងតាមរយៈបាតដៃអរូបី។

– រដ្ឋ ត្រូវបង្កើតបរិយាកាសប្រកួតប្រជែងដោយតម្លាភាព សេរី សុក្រិត្យ និង យុត្ដិធម៌ ដើម្បីឱ្យភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗក្នុងគ្រប់វណ្ណៈទាំងអស់ ទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាអតិបរមា ទៅតាមការ​ខិតខំ​ប្រឹង​ប្រែងផ្ទាល់ខ្លួន។ ការប្រកួតប្រជែង នាំឱ្យបង្កើតបានជាផលិតករល្អៗ មានសមត្ថភាពបំពេញនូវសេចក្ដី ត្រូវការរបស់អ្នកប្រើប្រាស់បាន​តាម​សំណូមពរ។

– ភាពសម្បូរ ឬ ភាពក្រខ្សត់ គឺអាស្រ័យដោយចាំបាច់ទៅលើ  ចំនួន​ពលករ​ធ្វើការមានប្រយោជន៍ និង ការងារមានប្រយោជន៍ ហើយបាន​ផលគ្រប់កន្លែង។

– អំណាចនៃសេដ្ឋកិច្ចមួយ វាអាស្រ័យលើចំនួនមនុស្សធ្វើការ ពោលគឺ ប្រជាពល រដ្ឋសកម្មដែលមានការងារធ្វើ។

– នវានុវត្ដន៍ ការកែច្នៃរបៀបធ្វើការងារ ការបែងចែកកម្លាំងពលកម្ម ធ្វើ​កិច្ចការមួយជាផ្នែកតូចៗ ធ្វើឱ្យកម្មករទទួលបានផលិតភាពខ្ពស់ និងជា

គ្រឺះនៃ ដើមកំណើតតម្លៃផ្សេងៗផងដែរ។

– ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗត្រូវប្រកាន់ខ្ជាប់នូវសីលធម៍ខ្ជាប់ខ្លួន។

៦-តាម ថូម៉ាស រ៉ូប៊ើត ម៉ាលទុស (Thomas Robert Malthus, ១៧៦៦-១៨៣៤, ជាជនជាតិអង់គ្លេសថា គេត្រូវបន្ថយអត្រាកំណើនប្រជាជន ហើយបង្កើន​អត្រា​កំណើនសេដ្ឋកិច្ច ទើបគេអាចយកផលិតកម្មលើស ទៅប្រើប្រាស់ធ្វើទុនវិនិយោគ​ទៀតបាន។

៧-តាម ដាវីដ រីកាដូ (David Ricardo, ១៧៧២-១៨២៣, ជាជនជាតិអង់គ្លេសថា មេគ្រួសារ មិនដែលមានបំណងផលិតនៅក្នុងផ្ទះ នូវទំនិញដែលអស់ថ្លៃដើម ច្រើនជាងទិញពីខាងក្រៅទេ។ ភ្នាក់ងារសេដ្ឋកិច្ចម្នាក់ៗត្រូវចាប់យក​ឧត្ដម​ភាពក្នុងផលិតកម្មរបស់ខ្លួន ហើយធ្វើការដោះដូរពាណិជ្ជកម្មជាមួយគ្នា ទើប​អាចទទួលបានកំណើនសេដ្ឋកិច្ច។

៨-តាម ចន ម៉ៃណាត កេនស៍ (John Maynard Keynes, ១៨៨៣-១៩៤៦, ជាជនជាតិអង់គ្លេស អះអាងថា មូលហេតុចម្បងនៃដំណើរប្រែប្រួលសេដ្ឋកិច្ច គឺ កើតចេញពីការសន្សំ និង ការវិនិយោគ។  សន្សំ > វិនិយោគ → ខ្វះទំនិញ → មាន​វិបត្ដិសេដ្ឋកិច្ច → អតិផរណា។ សន្សំ < វិនិយោគ → លើសទំនិញ → មានវិបត្ដិសេដ្ឋកិច្ច។ កេនស៍ បានអះអាងថា ដើម្បីរក្សាអថេរទាំងពីរនេះ​ឱ្យ​ស្មើគ្នា​នៅក្នុងកម្រិតណាមួយនោះ ធនាគារកណ្ដាលត្រូវទទួលខុសត្រូវ ៖ ប្រសិនបើ ការសន្សំលើស ការវិនិយោគនោះ ធនាគារកណ្ដាលត្រូវបញ្ចុះអត្រាការប្រាក់ ដើម្បីកាត់បន្ថយ សន្សំ និង ជំរុញកម្ចី។ ម្យ៉ាងទៀត ប្រសិនបើការសន្សំទាបជាង ការវិនិយោគនោះ ធនាគារកណ្ដាលត្រូវបង្កើនអត្រាការប្រាក់ដើម្បីជំរុញ ការ​សន្សំ និង កាត់បន្ថយកម្ចី សម្រាប់គោលដៅវិនិយោគ។ អន្ដរាគមន៍របស់​រដ្ឋាភិបាលដើម្បីធ្វើឱ្យមានស្ថេរភាពនៃការវិនិយោគ គឺ ៖ នៅពេលដែល​ការវិនិ​យោគឯកជនមានកម្រិតទាប រដ្ឋគួរខ្ចីប្រាក់ និង ចូលរួមនៅក្នុងកិច្ចការ​វិនិយោគ​សាធារណៈ ដូចជា ការកសាងស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និង បង្កើន​ចំណាយទៅលើការអប់រំ និង សេវាសាធារណៈ។ ទង្វើបែបនេះ នឹងពង្រីក​សេដ្ឋកិច្ច និង ធ្វើឱ្យប្រសើរឡើងនូវការរំពឹងទុកចំពោះអនាគត។ ផ្ទុយទៅវិញ នៅពេលដែលការវិនិយោគរបស់សហគ្រាសមានកម្រិតខ្ពស់ ដោយសារ​សុទិដ្ឋិ​និយមដ៏ខ្លាំងក្លា រដ្ឋគួរបញ្ឈប់កម្ចី និង កាត់បន្ថយការវិនិយោគសាធារណៈ។ កេនស៍ តម្រូវឱ្យរក្សាអត្រាប្ដូរប្រាក់ថេរ ព្រោះ វាជាប្រភពនៃលំនឹង និង ភាព​ជាក់ច្បាស់សេដ្ឋកិច្ច។

៩-តាម ស៊ីម៉ុន គូសញៀត (Simon KUZNETS, ១៩០១-១៩៨៥) បានគូស បញ្ជាក់​ពីកំណើន និង ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងខួប២០ឆ្នាំថា ៖ ការកើន​ឡើង​ចំនួនប្រជាជន អាចបណ្ដាលមកពីអន្ដោប្រវេសន៍ ឬ អត្រាកំណើត ដោយសារ កាលៈទេសៈអនុគ្រោះខាងសេដ្ឋកិច្ច។ កំណើនប្រជាជននឹងនាំឱ្យមានតម្រូវការ កើនឡើងចំពោះទំនិញប្រើប្រាស់ ជាពិសេស ការសាងសង់លំនៅដ្ឋាន របស់ប្រើ ប្រាស់ គ្រឿងកំសាន្ដ អាហារ។ល។ តម្រូវការបន្ថែមនឹងនាំឱ្យមានការវិនិ យោគបន្ថែម។ មូលហេតុនេះ រួមផ្សំជាមួយនឹងសមត្ថភាព ដើម្បីទទួលបាននូវ គុណសម្បត្ដិនៃវិមាត្រសេដ្ឋកិច្ច នឹងជំរុញឱ្យមានកំណើនផលិតភាពឆាប់រហ័ស។ ហើយកម្រិតជីវភាពក៏កើនឡើងទន្ទឹមនឹងចំនួនប្រជាជនកើនឡើង ក្នុងអំឡុង ពេលពីឆ្នាំទី១ទៅឆ្នាំទី១៥-១៦ដែរ។ ក៏ប៉ុន្ដែ ក្នុងពេលជាមួយគ្នានោះ ចំនួនប្រជា​ជនដែលកើនឡើងថ្មី នឹងធ្វើឱ្យកម្លាំងពលកម្មកាន់តែរីកធំផងដែរ ប្រការនេះ នឹងក្លាយជាសម្ពាធនាំឱ្យថ្លៃឈ្នួលពលកម្មមានទំនោរធ្លាក់ចុះ។ ដោយសារការ​ធ្លាក់​ចុះថ្លៃឈ្នួលកម្លាំងពលកម្ម ចំណាយ និង ការវិនិយោគក៏ធ្លាក់ចុះ ដែល នោះជានិន្នាការបញ្ចប់ខួបសេដ្ឋកិច្ច។ ដូច្នេះ គេត្រូវបង្កើតខួបសេដ្ឋកិច្ចថ្មីទៀត។

១០-តាម ហ្សូហ្សេហ្វ ស្យូមពីទ័រ (Joseph SCHUMPETER, ១៨៨៣-១៩៥០ ម៉ូរ៉ា វៀ-ឆែក) បានអះអាងថា ៖

– តក្កកម្ម ឬ ប្រឌិតញាណ (Invention) នវានុវត្ដន៍ ដែលបង្កើតឡើង​ដោយ​សហគ្រិន និង មានការគាំទ្រដោយឥណទានធនាគារ ជាកម្លាំងជំរុញ​កំណើនសេដ្ឋកិច្ច។

– ការបំផ្លាញក្នុងលក្ខណៈមាបនកម្ម ជាមូលហេតុដ៏ចម្បង​មួយ​សម្រាប់​ជោគជ័យសេដ្ឋកិច្ច។

១១-តាម មីលតុន ហ្វ្រីដមែន (Milton Friedman, ១៩១២… ជ្វីស) យល់ថា ៖ សេដ្ឋកិច្ចមានដំណើរការកាន់តែប្រសើរឡើង តាមរយៈលុយចរាចរណ៍ មានល្បឿន​លឿន និង ច្រើនជុំ។ ហ្វ្រីដមែន បានលើកទឡ្ហីករណ៍ថា អត្រាប្ដូរប្រាក់ ប្រែប្រួល ត្រូវបានគេពេញនិយមជាងអត្រាប្ដូរប្រាក់ថេរ ព្រោះ ៖ ទី១- ជាមួយនឹងអត្រា​ប្ដូរ​ប្រាក់ថេរ ប្រទេសនានាអាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សា​រូបិយ​ប័ណ្ណជាតិឱ្យស្ថិតនៅក្នុងអត្រាថេរ។ ធនាគារកណ្ដាល ត្រូវបានគេបង្ខំឱ្យ​បង្កើតសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់ពេក ក្នុងគោលបំណងទិញរូបិយប័ណ្ណ បរទេសនានា និង រក្សាឱ្យមានអត្រាប្ដូរប្រាក់ថេរ។ អត្រាប្ដូរប្រាក់ដែលចេះតែ ប៉ោងឡើង ធ្វើឱ្យអជ្ញាធររូបិយវត្ថុ យកចិត្ដទុកដាក់ទៅលើគោលនយោបាយ រូបិយវត្ថុ ដោយគ្មានការបារម្ភអំពីតម្លៃរូបិយប័ណ្ណជាតិ។ ផ្ទុយទៅវិញ ជាមួយ អត្រាប្ដូរប្រាក់ប្រែប្រួល  អាចជៀសវាងបញ្ហានេះបាន។ ទី២- ហ្វ្រីដមែន បាន លើកឡើងថា អត្រាប្ដូរប្រាក់ប្រែប្រួល បានជួយជំរុញការធ្វើពាណិជ្ជកម្ម អាចកែ តម្រូវដោយស្វ័យប្រវត្ដិ ឆ្លើយតបទៅនឹងឱនភាពពាណិជ្ជកម្មក្នុងប្រទេសនានា។ អត្រាប្ដូរប្រាក់ប្រែប្រួល បានរក្សាអតិផរណាមិនឱ្យគេនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀត។ ផ្ទុយទៅវិញ ក្រោមប្រព័ន្ធអត្រាប្ដូរប្រាក់ថេរ ប្រទេស នានាដែលកំពុងជួបប្រទះនឹងអតិផរណា នឹងទិញទំនិញដែលផលិតដោយ​បរទេសកាន់តែច្រើនឡើង ពីព្រោះវាមានតម្លៃថោកជាង។ ប្រការនេះ ធ្វើឱ្យកើន​ឡើងនូវចំណាយសម្រាប់ទំនិញក្នុងប្រទេសផ្សេងៗទៀត ហើយបណ្ដាលឱ្យមាន​អតិផរណាកាន់តែខ្លាំងឡើងក្នុងប្រទេស។

១២-តាម រ៉ៃ ម៉ុន អារ៉ុន (Ray mond Aron) ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ល្អ និង មានកំណើន ត្រូវបញ្ចូលពលកម្មឱ្យបានច្រើនទៅក្នុងសង្វាក់ផលិតកម្ម។ ផលិតផលកើតចេញពីពលកម្ម។ ទ្រព្យសម្បត្ដិរបស់ប្រទេសមួយ មិនមែនស្ថិត​នៅត្រង់មានទឹកដីមានជីជាតិ ឬ មានធនធានធម្មជាតិទេ ប៉ុន្ដែ ស្ថិតនៅលើ​ពលកម្មផលិតកម្ម។ ពលកម្មផលិតកម្មគឺជាមាស ជាប្រាក់ ជាលុយ ជាកំណប់។​គ្រាប់ពូជបាចចោលលើដីមានជីជាតិមួយកន្លែង ប៉ុន្ដែ គ្មានការថែទាំសោះ ពូជ​ដើម​នឹងត្រូវបាត់ស្ទើរគ្មានសល់។ បើគេបន្ថែមពលកម្មថែទាំទៀត នោះគេនឹង​បានទិន្នផលខ្ពស់ជាង។ បន្ថែមពលកម្ម២ ឬ ៣ដងថែមទៀត នោះទិន្នផលមិន ត្រឹមតែមានកំណើនទ្វេគុណ-ត្រីគុណទេ តែគុណនឹង៤ គុណនឹង៥ ដូច្នេះ ពូជ ដើមវាកើនតាមស្វីតធរណីមាត្រ។ បើគេបង្កើនទាំងពូជ ទាំងផ្ទៃដីបង្កបង្កើនផល ទាំងពលកម្ម នោះកំណើនផលិតភាពនឹងកើនខ្ពស់ឡើងៗ។

១៣- តាម រ៉ូស្ដូវ (W.W Rostow ជនជាតិរូស្ស៊ី) រ៉ូស្ដូវ រកឃើញថា ដើម្បីធ្វើ ឱ្យសេដ្ឋកិច្ចដំណើរការល្អ និង មានកំណើន វាត្រូវឆ្លងកាត់៥តំណាក់កាល ៖

-តំណាក់កាលទី១ ៖ ការស្រាវជ្រាវរកប្រឌិតញាណថ្មីៗ គំនិតកាលានុវត្ដ​ភាព និង គំនិតនវានុវត្ដន៍។

-តំណាក់កាលទី២ ៖ ផ្សព្វផ្សាយអប់រំ បញ្ជ្រាបគំនិតអភិវឌ្ឍន៍  បង្រៀន​បច្ចេក ទេសធ្វើការងារ បណ្ដុះឆន្ទៈក្លាហាន មនសិការការងារ និង សីលធម៌វិជ្ជាជីវៈ  ទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។

-តំណាក់កាលទី៣ ៖ ការត្រៀមលក្ខខណ្ឌសំខាន់ៗសម្រាប់ពេលចេញ​ដំណើរ  ដូចជា រៀបចំក្បាលម៉ាស៊ីនដឹកនាំ រចនាសម្ព័ន្ធមនុស្សធ្វើការងារ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ដ្រ ទឹក ភ្លើង គ្រឿង​ចក្រ។ល។

-តំណាក់កាលទី៤ ៖ ផលិតកម្ម។ ភ្នាក់ងារផលិតកម្មទាំងអស់ត្រូវ​មាន​ពលិកម្ម អត់ធ្មត់ ខិតខំ ការតស៊ូ និង ព្យាយាម។

-តំណាក់កាលទី៥ ៖ ការបែងចែកផលលាភដោយតម្លាភាព និង យុត្ដិធម៌។

ប្រវត្តិរូបសង្ខេប

photo_2018-12-13_14-49-42

. ពត៌មានផ្ទាល់ខ្លួន

គោត្តនាម​និងនាម ប៉ាន់ វុត្ថា  អក្សរពុម្ពឡាតាំង ( PANN VUTHA)  ភេទ ប្រុស សញ្ជាតិ ខ្មែរ។

កើតថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ១៩៧៣។​ កើតនៅភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុក កៀនស្វាយ ខេត្ត កណ្តាល។

. ពត៌មានគ្រួសារ

ប្រពន្ធឈ្មោះ ស៊ុយ ស្រន់ កើតថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៨០  មុខរបរ  អាជីវករ។

ចំនួនកូន ០២ នាក់។ កូនប្រុសឈ្មោះ ប៉ាន់ ភូមិន្ទឧត្តម កូនស្រីឈ្មោះ ប៉ាន់ សេដ្ឋភូនេតា

. អាស័យដ្ឋានបច្ចុប្បន្ន

ផ្ទះលេខ ២៣៨  ក្រុមទី ៧ ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខ័ណ្ឌ មានជ័យ ក្រុង ភ្នំពេញ។

. កម្រិតវប្បធម៌ទូទៅ កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈមូលដ្ឋាន និង ក្រោយមូលដ្ឋាន

វគ្គឬកម្រិតសិក្សា គ្រឹះស្ថានសិក្សា ឬ

បណ្តុះបណ្តាល

ទីកន្លែងសិក្សា សញ្ញាបត្រ

ដែលទទួលបាន

​ ឆ្នាំចូល​សិក្សា ​ឆ្នាំបញ្ចប់​ការសិក្សា
កម្រិតវប្បធម៌ទូទៅ
បាក់ឌុប វិ.ជ័យវរ្ម័នទី៧ ខេត្តកណ្តាល បាក់ឌុប ១៩៨៧ ១៩៩០
កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈមូលដ្ឋាន និង ក្រោយមូលដ្ឋាន
បរិញ្ញាបត្រ សាកលវិ.ភូមិន្ទភ្នំពេញ ភ្នំពេញ បរិញ្ញាបត្រ ១៩៩២ ១៩៩៦
គរុកោសល្យទុតិយភូមិ វិទ្យាស្ថានជាតិអប់រំ ភ្នំពេញ គរុកោសល្យទុតិយភូមិ ១៩៩៦ ១៩៩៧
បរិញ្ញាបត្រជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ បរិញ្ញាបត្រជាន់ខ្ពស់ ២០០០ ២០០២
បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ បណ្ឌិត ២០១២ ២០១៤

 . ប្រវត្តិការងារ

ថ្ងៃ ខែ ឆ្នាំ

ចូលបំពេញការងារ

ថ្ងៃ ខែ ឆ្នាំ

បញ្ចប់ការងារ

ក្រសួង ឬ ស្ថាប័ន នាយកដ្ឋាន ឬអង្គភាព ឬ មន្ទីរ មុខតំណែង
២៨ / ១២ / ១៩៩៥ ១ / ១ / ១៩៩៧ អប់រំ វិ.ជ័យវរ្ម័នទី៧ គ្រូបង្រៀន
១ / ១ / ១៩៩៧ ១៨ / ៣ / ២០០២ អប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រូបង្រៀន
១៨ / ៣ / ២០០២ បច្ចុប្បន្ននៅបន្ត ទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា អ្នកស្រាវជ្រាវ
២០០០ បច្ចុប្បន្ននៅបន្ត ក្រសួងធម្មការ និង​ សាសនា ពុទ្ធិកសាកលវិទ្យាល័យ

ព្រះសីហនុរាជ

គ្រូបង្រៀន

 

ខ្ញុំសូមធានានិងទទួលខុសត្រូវនៅចំពោះមុខច្បាប់ថា រាល់ពត៌មានដែលខ្ញុំបានបំពេញខាងលើនេះពិតជាត្រឹមត្រូវ។

ធ្វើនៅភ្នំពេញ ថ្ងៃទី១  ខែមករា ឆ្នាំ២០១៩

ហត្ថលេខាសាមីខ្លួន

 

ប៉ាន់ វុត្ថា

Comments (13)

  1. tinyurl.com says:

    My coder is trying to persuade me to move to .net from PHP.
    I have always disliked the idea because of the costs.
    But he’s tryiong none the less. I’ve been using WordPress on various websites for about a year and
    am concerned about switching to another platform.
    I have heard very good things about blogengine.net.
    Is there a way I can import all my wordpress posts into it?
    Any kind of help would be greatly appreciated!

  2. tinyurl.com says:

    Definitely believe that which you stated. Your favorite reason seemed to
    be on the net the simplest thing to be aware of.
    I say to you, I definitely get irked while people think about worries that they just don’t know about.
    You managed to hit the nail upon the top and also defined out the
    whole thing without having side effect , people can take a signal.
    Will likely be back to get more. Thanks

  3. I enjoy what you guys are up too. This kind of clever work and reporting!

    Keep up the great works guys I’ve incorporated you guys to my
    blogroll.

  4. Undeniably believe that which you said. Your favorite
    justification seemed to be on the internet the easiest thing to be aware
    of. I say to you, I certainly get irked while people think about worries that they just do not know about.

    You managed to hit the nail upon the top and also defined out the whole thing without having side effect , people
    can take a signal. Will likely be back to get more. Thanks

  5. ps4 games says:

    Have you ever considered creating an ebook or guest authoring on other sites?

    I have a blog centered on the same subjects you discuss and would love
    to have you share some stories/information. I know my audience would appreciate your work.
    If you’re even remotely interested, feel free to shoot me an e-mail.

  6. ps4 games says:

    certainly like your web-site but you need to
    test the spelling on quite a few of your posts. Several of them are rife
    with spelling issues and I find it very bothersome to inform the reality nevertheless I’ll definitely come back again.

  7. Now I am going away to do my breakfast, after
    having my breakfast coming again to read more news.

  8. I visited several blogs except the audio feature for audio songs existing
    at this website is in fact superb.

  9. It is in point of fact a great and helpful piece of info.
    I am happy that you just shared this useful info with us.
    Please stay us up to date like this. Thank you
    for sharing.

  10. sling tv says:

    Hey! I know this is somewhat off-topic but I needed to ask.
    Does running a well-established website such as yours require a
    lot of work? I’m completely new to operating a blog
    but I do write in my diary every day. I’d like to start
    a blog so I can share my personal experience
    and views online. Please let me know if you have any kind of recommendations or tips for
    new aspiring bloggers. Thankyou!

  11. sling tv says:

    Good blog you have got here.. It’s difficult to find high-quality writing like yours these
    days. I seriously appreciate people like you!
    Take care!!

  12. sling tv says:

    Greetings! Very useful advice within this article!
    It is the little changes that make the greatest changes.
    Thanks a lot for sharing!

  13. Hi there just wanted to give you a quick heads up and let
    you know a few of the images aren’t loading correctly. I’m not sure why but I think its a linking issue.
    I’ve tried it in two different internet browsers and both show the same outcome.

Leave a Reply

Your email address will not be published.