ទំព័រដើម » Uncategorized » នគរូបនីយកម្មសកលលោក និង ចំណាកជនបទ

នគរូបនីយកម្មសកលលោក និង ចំណាកជនបទ

នគរូបនីយកម្មសកលលោក និង ចំណាកជនបទ

នគរូបនីយកម្មសកលលោក និង ចំណាកជនបទ

ដោយលោក ហៃ សុគន្ធា
(បេក្ខជនបណ្ឌិតផ្នែកភូមិវិទ្យា)
មន្រ្តីស្រាវជ្រាវផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម
វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

 

១‑សេចក្តីផ្តើម

ក្នុងន័យទូទៅ នគរូបនីយកម្មគឺសំដៅទៅលើការផ្លាស់ប្តូរចំនួនប្រជាជន​ពីទីជនបទទៅទីប្រជុំជន នៅក្នុងប្រទេសនីមួយៗ ដែលជាហេតុបណ្តាលឱ្យ​មាន​រីករាលដាលទាំងទំហំ ទ្រង់ទ្រាយ និង ទីតាំងភូមិសាស្រ្តជាដើម​ នៃតំបន់​ទីប្រជុំ​ជននោះ។ ដំណើរការរៀបចំ និង អភិវឌ្ឍទីក្រុងនិងទីប្រជុំជន គឺកើតឡើង​ដោយសារតម្រូវការនានារបស់មនុស្សដែលមានវត្តមាននៅទីនោះ ពោលគឺ ការ​បង្កើនល្បឿនលើគ្រប់វិស័យ។ ទោះបីជាមានការកំណត់ដោយឡែកៗពីគ្នារវាង​ប្រទេស​នីមួយៗយ៉ាងណាក៏ដោយ ក៏ការធ្វើនគរូបនីយកម្មត្រូវបានកត់សម្គាល់​ក្នុងន័យរួមមួយ គឺការរីកចម្រើនរបស់ទីក្រុង ឬ ទីប្រជុំជន។ តាមរបាយ​ការណ៍​អង្គការសហប្រជាជាតិបានបង្ហាញថា ជិតពាក់កណ្តាលនៃប្រជាជនពិភព​លោក​រស់នៅក្នុងតំបន់ទីក្រុង និង ទីប្រជុំជននាដំណាច់ឆ្នាំ២០០៨ ហើយគេ​បាន​ព្យាករណ៍ទៀតថា នៅដំណាច់ឆ្នាំ២០៥០ ប្រជាជនប្រហែល៦៤% នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ និង ប្រមាណជា៨៦% នៃប្រជាជននៅក្នុងប្រទេស​អភិវឌ្ឍន៍​នឹងត្រូវធ្វើចំណាកជនបទទៅទីក្រុង ឬ ទីប្រជុំជន ឬក៏ អាចធ្វើនគរូប​នីយ​កម្មតំបន់តែម្តង​ ពោលគឺ មានប្រជាជនប្រមាណជា៣ពាន់លាន់ រស់នៅ​ទីក្រុង និង ទីប្រជុំជន ជាពិសេស គឺការកើតឡើងនៅក្នុងទ្វីបអាហ្រ៊ិក និង អាស៊ី។ ជាងនេះទៀត តាមរបាយការណ៍អង្គការសហប្រជាជាតិដដែល​បាន​ព្យាករណ៍ថា កំណើនប្រជាជនស្ទើរតែទាំងអស់នៅក្នុងពិភពលោក ចាប់ពី​ឆ្នាំ​២០១៧ ដល់ ឆ្នាំ២០៣០ នឹងត្រូវបានស្រូបយកដោយទីក្រុង និង ទីប្រជុំជន ដែលមានប្រជាជនចំនួនប្រមាណជា ១,១លាននាក់ ក្នុងរយៈពេលប្រមាណ​១៣ឆ្នាំខាងមុខ។

ការធ្វើនគរូបនីយកម្ម គឺពាក់ព័ន្ធទៅនឹងកត្តាផ្សេងៗទៀតជាច្រើន ដូចជា ការរៀបចំទីក្រុង ការសិក្សាភូមិសាស្ត្រ ការសិក្សាវិភាគសង្គម សេដ្ឋកិច្ច និង សុខភាពសាធារណៈ។ ការធ្វើនគរូបនីយកម្មអាចត្រូវបានគេកំណត់បរិមាណ​នៃការអភិវឌ្ឍទីក្រុង ដោយផ្អែកលើចំនួនប្រជាជនសរុប ឬ ជាអត្រា ដែល​អត្រា​ប្រជាជននៅតាមទីប្រជុំជនកំពុងកើនឡើង។ ជាការពិត នគរូបនីយកម្មបាន​បង្កើត​នូវការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ច និង បរិស្ថាន ដែលផ្តល់នូវ​ឱកាសសម្រាប់​និរន្តភាពជាមួយនឹង «សក្តានុពលក្នុងការប្រើប្រាស់ធនធាន​ប្រកបដោយ​ប្រសិទ្ធ​ភាព ដើម្បីបង្កើតឱ្យមានការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាព និង ដើម្បី​ការពារជីវចម្រុះនៃប្រព័ន្ធអេកូធម្មជាតិ»។ នគរូបនីយកម្មមិនមែនគ្រាន់តែជា​បាតុភូតសម័យទំនើបនោះទេ ប៉ុន្តែ វាជាការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស និងជា ប្រវត្តិសាស្ត្រនៃឫសសង្គមរបស់មនុស្សទូទាំងពិភពលោក ដែលវប្បធម៌ភាគ​ច្រើន នៅតាមជនបទត្រូវបានជំនួសយ៉ាងឆាប់រហ័សដោយវប្បធម៌ទីក្រុង។ ការ​ផ្លាស់​ប្តូរ​ដ៏ធំបំផុតដំបូងនៃគំរូតាំងទីលំនៅ គឺការប្រមូលផ្តុំអ្នកប្រមូលសត្វព្រៃ​ចូល​ក្នុងភូមិរាប់ពាន់ឆ្នាំមកហើយ។ វប្បធ៌មនៅតាមភូមិដ្ឋានជនបទ ត្រូវបាន​កំណត់ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង អាកប្បកិរិយារួមគ្នា ចំណែក​ឯវប្បធម៌នៅតាមទីក្រុង និង ទីប្រជុំជន អាចត្រូវបានកំណត់ដោយសារខ្សែ​បន្ទាត់កាត់ផ្តាច់ណាមួយ ឬ ដោយសារការមានទំនាក់ទំនងមិនសូវ​ច្បាស់លាស់​និង ឥរិយាបថបែបប្រកួតប្រជែង។

២‑ ប្រវត្តិនគរូបនីយកម្ម

ចាប់តាំងពីការបង្កើតទីក្រុងដំបូងបង្អស់នៅមេសូប៉ូតាមៀ និង អេហ្ស៊ីប​រហូតមកដល់សតវត្សរ៍ទី១៨ គេសង្កេតឃើញលំនឹងរវាងប្រជាជនភាគច្រើន​ដែល​បានចូលរួមក្នុងវិស័យកសិកម្មដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិបទជនបទ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតូចៗ នៅតាមទីប្រជុំជន ដែលជាសកម្មភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៅតាមទីផ្សារ។ ដោយសារតែស្ថានភាពនៃកសិកម្មនៅ​ដំណាក់​កាលដំបូង និង មិនជាប់គាំងនៅក្នុងអំឡុងពេលនេះ អត្រាសមាមាត្រនៃ​ប្រជាជន​នៅ​តាមជនបទ និង ទីក្រុងនៅតែមានលំនឹងថេរ។ ទោះជាយ៉ាងណា​ក៏ដោយ ក៏ការកើនឡើងគួរឱ្យកត់សម្គាល់នៃភាគរយប្រជាជន​ទីក្រុងនៅ​ទូទាំង​ពិភពលោក អាចត្រូវបានរកឃើញនៅសហវត្សទី១ មុន គ.ស.។  ការកើនឡើង​គួរឱ្យកត់សម្គាល់មួយផ្សេងទៀត ត្រូវបានរកឃើញនៅ Mughal ប្រទេស​ឥណ្ឌា​ដែលមានប្រជាជនប្រមាណជា១៥% រស់នៅក្នុងទីក្រុង​ក្នុងអំឡុង​សតវត្សរ៍ទី​១៦ និង ១៧ ពោលគឺមានអត្រាខ្ពស់ជាងនៅទ្វីបអឺរ៉ុប ដែលមានប្រជាជនប្រមាណ​ជា ៨%‑១៣% ប៉ុណ្ណោះនាពេលនោះ។​

ជាមួយនឹងការចាប់ផ្តើមនៃបដិវត្តន៍កសិកម្ម និង ឧស្សាហកម្មអង់គ្លេស​នៅចុងសតវត្សរ៍ទី១៨ ចំនួនទាំងនេះ​ ត្រូវបាន​ផ្លាស់ប្តូរ​ជាគំហុគ ពោលគឺ ការ​តាំង​​ទីលំនៅដែលមិនធ្លាប់មានពីមុន នៅក្នុងទីក្រុង និង ទីប្រជុំជន បានកើត​ឡើង​​យ៉ាងឆាប់រហ័សនៅសតវត្សរ៍ទី១៩ រួមទាំងតាមរយៈការបន្តការធ្វើចំណាក​ស្រុក​ពីជនបទផង និង ដោយសារតែភាពរឹងមាំនៃការពង្រីកប្រជាសាស្ត្រ​ដែល​បាន​កើតឡើងនៃតំបន់ទីក្រុង និង ទីប្រជុំជននៅគ្រានោះផង។ នៅក្នុងប្រទេស​អង់គ្លេស​ និង ប្រទេសវែល ចំនួនប្រជាជនដែលរស់នៅក្នុង​ទីក្រុង​ និង ទីប្រជុំ​ជន បានកើតឡើងដល់១៧% នៅដើមសតវត្សរ៍ទី១៩ និង រហូតដល់៥៤% នៅចុង​សតវត្សរ៍ទី១៩។ លក្ខណៈបែបនេះ ក៏មិនសូវខុសគ្នាដែរទៅនឹងប្រទេសមួយ​ចំនួន​ផ្សេងទៀត ក្នុងការធ្វើនគរូបនីយកម្ម ដូចជា ប្រទេសបារាំង ប្រមាណជា​៣៧% នៅក្នុងទីក្រុង និង ទីប្រជុំជន និង សហរដ្ឋអាម៉េរិកប្រមាណជា២៨% រស់​នៅតំបន់ទីក្រុង និង ទីប្រជុំជន។​

នគរូបនីយកម្ម បានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ជាពិសេស ប្រទេសលោកខាងលិច ប៉ុន្តែ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក នគរូបនីយកម្ម បានចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍​ផងដែរ។ ជាក់ស្តែងនៅចុងសតវត្សរ៍ទី២០ មានប្រជាជននៅក្នុងពិភព​លោក​ប្រមាណតែ ១៥% ប៉ុណ្ណោះ​រស់នៅក្នុងទីក្រុង និង ទីប្រជុំជនភាគច្រើន​ប្រទេសអភិវឌ្ឈន៍ ប៉ុន្តែតួលេខនេះ ត្រូវបានប្រែប្រួលរហូតដល់ប្រមាណជា៥០% នៅឆ្នាំ២០០៧ (ដើមសតវត្សរ៍ទី២១) ដោយសារការកើនឡើងយ៉ាងគំហុក​របស់​ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ទ្វីបអាស៊ី និង អាហ្រ៊ិក។

Sokunthea-01

ការព្យាការណ៍ចំនួនប្រជាជនជនបទនិងទីក្រុងឆ្នាំ២០៥០ (UNFPA)

៣‑ មូលហេតុនគរូបនីយកម្ម

ការធ្វើនគរូបនីយកម្ម គឺជាកើតឡើងនៃការរៀបចំផែនការ ដែលជា​លទ្ធផលនៃសកម្មភាពរួមគ្នារវាងឯកជន និង រដ្ឋ។ ការរស់នៅក្នុងទីក្រុង ឬ ទីប្រជុំជន អាចមានអត្ថប្រយោជន៍ផ្នែកវប្បធម៌ និង សេដ្ឋកិច្ចច្រើនជាងជនបទ​ដោយសារវាអាចផ្តល់នូវឱកាសច្រើនក្នុងការទទួលបានទីផ្សារការងារ ការកាត់​បន្ថយពេលវេលា កាត់បន្ថយការចំណាយក្នុងការធ្វើដំណើរ និង ការដឹកជញ្ជូន ការធ្វើឱ្យប្រសើរនូវលក្ខខណ្ឌលំនៅដ្ឋាន និង លក្ខខណ្ឌសុវត្ថិភាព។ លក្ខខណ្ឌ​ជាច្រើន ដូចជា ដង់ស៊ីតេ ភាពចម្រុះនានា និង ការប្រកួតប្រជែងទីផ្សារ គឺជា​ធាតុផ្សំនៃបរិយាកាសទីក្រុង ឬ ទីប្រជុំជនដែលអាចនាំទៅដល់ភាពវិជ្ជមាន​សម្រាប់ទីក្រុង ឬ ទីប្រជុំជននោះ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ភាព​អវិជ្ជមានតែតែកើតមានជានិច្ច ក្នុងការផ្លាស់ប្តូរ និង បង្កើនតម្លៃនៃការរស់នៅ ដើម្បីផ្សារភ្ជាប់ទៅនឹងអ្វីដែលហៅថាបទដ្ឋាននៃការរស់នៅតាមទីក្រុង។ ជាក់​ស្តែង តំបន់ជាយក្រុងនានាដែលកំពុងកើតមានឡើង នៅក្នុងទីក្រុងនៃបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ធំៗ អាចត្រូវបានចាត់ទុកថា គឺជាការធ្វើឱ្យមានតុល្យភាព​នៃទិដ្ឋភាពអវិជ្ជមាននៃជីវិតទីក្រុង ខណៈពេលដែលមានការប្រើប្រាស់ធនធាន​រួម និង ស្មើភាព។

នៅចុងសតវត្សរ៍ទី២០ និង ដើមសតវត្សរ៍ទី២១ មនុស្សជាច្រើនបាន​ផ្លាស់​ទីលំនៅទៅទីក្រុងដើម្បីទទួល​បានឱកាសសេដ្ឋកិច្ច ជាពិសស ប្រទេសចិន​និង ឥណ្ឌា ក៏ប៉ុន្តែ ការផ្លាស់ទីទាំងនេះ គឺមិនបានបង្ហាញជារូបភាព​លម្អិតនៃ​ការធ្វើនគរូបនីយកម្មដែរ។ នៅតំបន់ជនបទ កសិដ្ឋានគ្រួសារតូចៗ ឬ កសិដ្ឋាន​ប្រមូលផ្តុំនៅតាមភូមិនានា ពិតជាមានការលំបាកក្នុងការប្រើប្រាស់ទំនិញ​ដែល​ផលិតនៅតាមទីក្រុង ទោះបីជាគុណភាពជីវិតទូទៅមានលក្ខណៈជាប់​ទាក់ទង​គ្នាយ៉ាងពិតប្រាកដជាមួយនឹងទីក្រុងក៏ដោយ។ ម៉្យាងវិញទៀត ការរស់នៅតាម កសិដ្ឋាននៅជនបទ តែងតែងាយនឹងជួបប្រទះគ្រោះធម្មជាតិ ដែលមិនអាច​ទាយ​ទុកជាមុនបានឡើយ ដូចជា នៅពេលខ្លះមានគ្រោះរាំងស្ងួត គ្រោះទឹក​ជំនន់ ឬ ជំងឺអាសន្នរោគជាដើម ដែលជាហេតុធ្វើឱ្យការរស់រានមានជីវិត​នៅតាម​ជនបទ អាចនឹងជួបបញ្ហា។ បទពិសោធន៍នៅក្នុងប្រទេសថៃ ការធ្វើនគរូប​នីយ​កម្ម​ក៏ជាលទ្ធផលនៃការកើនឡើងបញ្ហាជាច្រើននៅតាមជនបទដែរ ដូចជា ការ​ផ្លាស់ប្តូរពីបរិយាកាសជនបទមកសហគមន៍ជនបទ ក៏អាចបណ្តាលឱ្យមាន​ការ​ផ្លាស់ប្តូររបបអាហារជាមូលដ្ឋាន ដែលផ្អែកទៅលើរបបអាហារដែលជីវិត​ជនបទ​មិនធ្លាប់ទទួលបាន និង អនុវត្តន៍។

ទីក្រុង និង ទីប្រជុំជន គឺជាកន្លែងដែលផ្តល់ជូននូវ​សេវាកម្មជាច្រើន​រួមទាំងសេវាកម្មជំនាញ ដែលមិនមាននៅក្នុងតំបន់ជនបទ។ សេវាកម្មទាំងនេះ តម្រូវឱ្យកម្មករនិយោជិតធ្វើឱ្យមានឱកាសការងារកាន់តែច្រើន និង មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស។ មនុស្សវ័យចំណាស់អាចត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ​ទៅកាន់ទីក្រុងនានា ដែលមានវេជ្ជបណ្ឌិត និង មន្ទីរពេទ្យ ដែលអាចបំពេញ​តម្រូវការសុខភាពរបស់ពួកគេ រួមទាំងឱកាសសិក្សាដែលមានគុណភាពខ្ពស់ គឺ​ជាកត្តាមួយផ្សេងទៀតមាននៅក្នុងទីក្រុង។

៤‑ កត្តាប្រឈមនៃនគរូបនីយកម្ម­

៤.១‑ ­ផលប៉ះពាល់សេដ្ឋកិច្ច­

នៅពេលទីក្រុងមានការរីកចម្រើន ផលប៉ះពាល់ជាច្រើន​នឹងកើតមាន​ឡើង រួមបញ្ចូលទាំងការកើនឡើងយ៉ាងខ្លាំង និង ការប្រែប្រួលថ្លៃដើម​របស់​ទំនិញនានានៅក្នុងទីផ្សារផងដែរ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍ ដែលកើត​មាន​ឡើងនូវវិសមភាពជាច្រើន ដោយសារនិន្នាការនគរូបនីយកម្ម​យ៉ាងឆាប់​រហ័ស។ ការជំរុញឱ្យមានការរីកចម្រើននៅក្នុងទីក្រុង ឬ ទីប្រជុំជន យ៉ាងឆាប់​រហ័ស អាចនាំឱ្យកើតមាននូវប្រសិទ្ធភាព ប្រកបទៅដោយសមធម៌តិចតួច។ បញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើន នៅក្នុងការអភិវឌ្ឍទីក្រុង គឺកម្មករ​ប្រវេសន៍​ជាច្រើន ធ្វើចំណាកស្រុកពីទីជនបទ និង កម្មករអន្តោប្រវេសន៍​ចំណាក​ប្រទេសជាច្រើន ដែលជាកត្តាធ្វើឱ្យមានកំណើនតំបន់អនាធិបតេយ្យ​នៅក្នុង​ទីក្រុង ឬ ទីប្រជុំជនដែលកំពុងធ្វើនគរូបនីយកម្មនោះតែម្តង។ មានករណី​ជាច្រើន​ទៀត កម្មករប្រវេសន៍ និង អន្តោរប្រវេសន៍ដែលមានជំនាញតិចតួច ឬ គ្មានជំនាញ រស់នៅក្នុងទីក្រុងដែលសម្បូរទៅឱកាសសេដ្ឋកិច្ច តែពួកគាត់នៅតែ​គ្មានឱកាសការងារ និង មិនមានលទ្ធភាពអាចរកការងារធ្វើ ជាហេតុធ្វើពួកគាត់​គ្មានលទ្ធភាពក្នុងការស្វែងរកលំដៅដ្ឋានសមរម្យ នៅតាមទីក្រុងបានទេ ហើយ​ត្រូវ​បង្ខំចិត្តរស់នៅក្នុងតំបន់អនាធិបតេយ្យនៅក្នុងទីក្រុង។ បញ្ហាទីប្រជុំជន និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុងតែជំរុញឱ្យមាននិន្នាការនគរូបនីយកម្ម ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍនានា ទោះបីជាទីក្រុងសំខាន់ៗ​នៅក្នុង​ប្រទេសមាននិន្នាការនគរូបនីយកម្មក៏ដោយ ក៏ទីប្រជុំជននៅតែបន្ត​លក្ខណៈ​នេះ​កាន់តែច្រើនជាងមុន។ ការធ្វើនគរូបនីយកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​មួយញឹកញាប់ ត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ច្រើន ប៉ុន្តែ ភាព​អវិជ្ជ​មាន​ទាំងនេះ គឺជាកត្តាចម្បងក្នុងការនាំទៅដល់ការកាត់បន្ថយការ​ចំណាយ​ក្នុងការធ្វើដំណើរ និង ការដឹកជញ្ជូនខណៈពេលដែលការកែលម្អឱកាស​សម្រាប់​ការងារអប់រំ និង ការស្នាក់នៅត្រូវបានអភិវឌ្ឍន៍បន្តបន្ទាប់។

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលមានកំណើនសេដ្ឋកិច្ចកំពុងរីកដុះ​ដាល និង ការកើនឡើងយ៉ាងគំហុកលើវិស័យឧស្សាហកម្មធុនស្រាលមួយចំនួន បានធ្វើឱ្យប្រជាជនវ័យក្មេងភាគច្រើន នៅក្នុងប្រទេសទាំងនេះ ជួបឧបសគ្គ ដូចជា ​កង្វះខាតលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និង សេវាពិគ្រោះ​អាជីវកម្ម ការលំបាកក្នុងការទទួលបានឥណទានដើម្បីចាប់ផ្តើមអាជីវកម្ម និង ខ្វះជំនាញ​សហគ្រិន ដើម្បីប្រឹក្សាឱ្យពួកគេអាចទទួលបានឱកាសនៅក្នុង​ឧស្សាហ​កម្ម​ទាំង​នេះ។ ការវិនិយោគលើធនធាមនុស្ស ដើម្បីឱ្យមនុស្សវ័យក្មេងមាន​លទ្ធភាព​ទទួល​បានការអប់រំប្រកបដោយគុណភាព និង កាយសម្បទាគ្រប់គ្រាន់ដើម្បី​ទទួលបាននូវសម្ភារៈបរិក្ខារអប់រំ គឺជាការចាំបាច់ដើម្បីយកឈ្នះលើបញ្ហា​ប្រឈម​ផ្នែកសេដ្ឋកិច្ចនៅក្នុងការធ្វើនគរូបនីយកម្ម។

៤.២‑ ផលប៉ះពាល់បរិស្ថាន

ទីក្រុងនៃប្រទេសនៅក្នុងតំបន់ត្រូពិក គឺជាទីក្រុងដែលមានសីតុណ្ហភាព​ខ្ពស់ ហើយវាបានក្លាយទៅជាកង្វល់រួមនៃការកើនឡើងកម្តៅ ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្តៅនៅក្នុងទីក្រុងនានា បានកើនឡើងខ្ពស់​នៅពេល​ដែលវិស័យឧស្សាហកម្មកាន់រីកចម្រើន។ យានយន្ត រោងចក្រ និង ឧបករណ៍​កំដៅនៃផលិតផលឧស្សាហកម្មផ្សេងទៀត បានបញ្ចេញសារធាតុផ្សេងៗ​ទៅ​ក្នុង​បរិយាកាស ដែលជាហេតុធ្វើឱ្យទីក្រុងជាទូទៅមានសីតុណ្ហភាពចាប់ពី១C ទៅ ៣C ក្តៅជាងតំបន់ដែលនៅជុំវិញ។ ផលប៉ះពាល់ក៏រួម​បញ្ចូលទាំងការកាត់​បន្ថយសំណើមដី និង ការកាត់បន្ថយការបញ្ចេញចោលកាបូនឌីអុកស៊ីតឡើង​វិញ។ តាមលោក ស្ទីវ៉ាត ប្រែន (Stewart Brand) បានអះអាងថា ផលប៉ះពាល់​អំពីការធ្វើនគរូបនីយកម្ម គឺមានភាពអវិជ្ជមានចំពោះបរិស្ថាន។ ទី១ អត្រា​កំណើន​នៃអ្នករស់នៅតាមទីក្រុង និង ប្រជុំជនកើនឡើង ឬ រក្សានូវអត្រា​មិន​ប្រែប្រួលណាមួយ ដែលនៅតែអាចឈានទៅរកភាពតានតឹង ផ្នែកបរិស្ថាន​ដោយ​សារកំណើនប្រជាជន។ ទី២ ការធ្វើចំណាកស្រុកចេញពីតំបន់ជនបទ​បាន​ធ្វើឱ្យមានការបាត់បង់បច្ចេកទេសធ្វើកសិកម្មចិញ្ចឹមជីវិតខ្លះ ដែលឈានទៅ​ដល់ការបំផ្លិចបំផ្លាញ ដូចជា ការកាប់សម្លាប់ និង ដុតបំផ្លាញវិស័យ​កសិកម្ម​ជាដើម។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ​ឆ្នាំ២០១៣ បានព្រមាន​ថា ជាមួយនឹងប្រជាជនប្រមាណជាង២,៤ ពាន់លាននាក់នៅជនបទ​គិតត្រឹម​ឆ្នាំ២០៥០ បរិមាណម្ហូបអាហារដែលផលិតបាន នឹងត្រូវកើនឡើង​ប្រហែល​៧០% ដែលអាចរាំងស្ទះដល់ការផលិតស្បៀងអាហារ ហើយមានប្រទេសខ្លះ​នៅក្នុងពិភពលោកបានកំពុងនឹងប្រឈមអសន្តិសុខស្បៀងរួចទៅហើយ ដោយ​សារតែការផ្លាស់ប្តូរស្ថានភាពបរិស្ថាន។ ម៉្យាងទៀត ការផ្លាស់ប្តូរបែបនេះអាច​នឹង​ធ្វើឱ្យប្រព័ន្ធអនាម័យ និង ការថែទាំសុខភាពសាធារណៈមានភាពតានតឹង ហើយអាចបង្កឱ្យមានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និង បរិស្ថាន។

ក‑ គុណភាពទឹក

ការកើតឡើងនៃ eutrophication នៅក្នុងទឹក គឺជាផលប៉ះពាល់​មួយផ្សេងទៀតទៅដល់ចំនួនប្រជាជនទីក្រុងលើបរិស្ថាន។ នៅពេល​មាន​ភ្លៀងធ្លាក់នៅតាមបណ្តាទីក្រុងធំៗ ទឹកភ្លៀងអាចជួយបំផ្លាញ​សារ​ធាតុ​ពុល ដូចជា ឧស្ម័នកាបូនិក និង ឧស្ម័នផ្ទះកញ្ចក់ដទៃទៀត​នៅលើ​អាកាសទៅលើដីខាងក្រោម  បន្ទាប់មក សារធាតុគីមីទាំងនេះត្រូវ​លាង​ដោយផ្ទាល់ ហើយបង្កឱ្យមានការថយចុះគុណភាពទឹក និង បំផ្លាញ​ប្រព័ន្ធអេកូឡូស៊ី។ ផ្ទៃមហាសមុទ្រក៏មានសមត្ថភាពក្នុងការ ស្រូបយក​ឧស្ម័នកាបូនិក ដែលភាយចេញពីបរិយាកាសផែនដីនៅពេលដែលការ​បញ្ចេញឧស្ម័នកើនឡើង ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា មហាសមុទ្រស្រូបយក ១/២ នៃCO ដែលផលិតដោយមនុស្ស និង មានប្រយោជន៍ដល់បរិស្ថាន ក្នុងការ​ជួយកាត់បន្ថយផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ វាបានបង្កឱ្យ​មាន​អាស៊ីដផងដែរ។

ខ‑ កាកសំណល់​ចំណី​អាហារ

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសហគមន៍ បានបង្កើតនូវ​បញ្ហា​ប្រឈមថ្មីៗ ជាពិសេស នៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយបញ្ហាប្រឈម​មួយ​គឺការកើនឡើងនូវកាកសំណល់អាហារ ដែលត្រូវបានគេស្គាល់​ថា​ជាកាកសំណល់ម្ហូបអាហារទីក្រុង។ កាកសំណល់អាហារ គឺជាការ​ចោលផលិតផលម្ហូបអាហារ ដែលមិនអាចយកមកប្រើប្រាស់បាន​ទៀត​ទេ ដោយសារតែផលិតផលទាំងនោះផុតកំណត់ ឬ ខូចគុណភាព។ ការបង្កើនកាកសំណល់ម្ហូបអាហារ អាចបង្កើនការព្រួយបារម្ភខាងផ្នែក​បរិស្ថាន ដូចជា បង្កើនការផលិតឧស្ម័នមេតាន និង ការបង្កឱ្យមាន​ប្រភេទ​ជំងឺ​ផ្សេងៗ។ កន្លែងចាក់សំរាមគឺជាមូលហេតុនាំមុខគេទី៣ នៃ​ការ​ភាយចេញមេតាន ដែលបណ្តាលឱ្យមានការព្រួយបារម្ភលើផល​ប៉ះពាល់​របស់វាចំពោះអូហ្សូន និង សុខភាពរបស់មនុស្ស។ កាក​សំណល់​អាហារច្រើនសន្ធឹកសន្ធាប់ បណ្តាលឱ្យកើតមានឡើងនូវជាតិ fermentation ដែលបង្កើនជាហានិភ័យផ្សេងៗ ដូចជា បង្កើតសត្វចម្លង​មេរោគ និង សត្វល្អិតផ្សេងទៀត។

គ‑ ទីជម្រក និង ជីវៈចម្រុះ

ការធ្វើនគរូបនីយកម្ម អាចជះឥទ្ធិពលយ៉ាងធំធេងលើជីវៈចម្រុះ​ដោយសារការបង្កឱ្យមានការបែងចែកជម្រក និង ការបាត់បង់ពូជពង្ស​ដែល​ត្រូវបានគេស្គាល់ថាជាការបែងចែកទីជម្រក។ ការបែកបាក់ ឬ បាត់​បង់លំនៅដ្ឋាន មិនប្រាកដថាជាការបំផ្លាញទីជម្រកនោះទេ ប៉ុន្តែ វាអាច​បំបែកដាច់ដោយឡែកទៅជាផ្លូវថ្នល់ និង ផ្លូវដែក។ ទម្រង់នៃការផ្លាស់​ប្តូរបែបនេះ អាចប៉ះពាល់ទៅដល់ទីជម្រកនៃជីវៈចម្រុះផ្សេងៗ ក្នុងការ​ទ្រទ្រង់ជីវិតដោយបំបែកចេញពីបរិស្ថាន ពោលគឺ ភាពងាយស្រួលក្នុង​ការ​រកអាហារ និង រកកន្លែងដែលពួកវាអាចលាក់ខ្លួនពីការធ្វើ នគរូប​នីយ​កម្ម។ ការរៀបចំផែនការ និង ការគ្រប់គ្រងឱ្យបានត្រឹមត្រូវក្នុងធ្វើ​នគរូបនីយកម្ម គឺជាកាត់បន្ថយនូវផលប៉ះពាល់ទាំងឡាយ មិនថាជីវិត​មនុស្ស ឬ សត្វទេ ពោលគឺ ការបន្ថែមច្រករបៀងផ្សេងៗនៃទីប្រជុំជន​ដើម្បីជួយសម្រួលក្នុងការកែទម្រង់នៃនគរូបនីយកម្មទីក្រុងនីមួយៗ។

៤.៣‑ សុខុមាលភាព និង សង្គម

នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នគរូបនីយកម្មមិនបានធ្វើអាយុសង្ឃឹមរស់​នៃ​ប្រជាជនប្រទេសនោះមានភាពប្រសើរឡើងនោះទេ។ ការធ្វើនគរូបនីយ​កម្ម​យ៉ាងឆាប់រហ័ស បាននាំឱ្យមានការកើនឡើងនូវអត្រាស្លាប់ខ្ពស់ដោយសារជំងឺ​ឆ្លងដែលទាក់ទងទៅនឹងរបៀបរស់នៅ រួមទាំងជំងឺមហារីក​ និង ជំងឺបេះដូង​ផងដែរ។ ភាពខុសគ្នានៃអត្រាមរណៈភាពដោយសារជំងឺឆ្លង អាចប្រែប្រួល​អាស្រ័យលើជំងឺ និង ទីតាំងជាក់លាក់។ កម្រិតសុខភាព ទីក្រុងមានភាព​ល្អប្រសើរបើធៀបនឹងតំបន់ជនបទ ទោះជាយ៉ាងណាក៏ដោយ ​អ្នករស់នៅក្នុង តំបន់ក្រីក្រ ដូចជា តំបន់អនាធិបតេយ្យ និង តំបន់លំនៅដ្ឋានក្រៅផ្លូវការ នៅ​តែ​ទទួលរងការគម្រាមកំហែងពីជំងឺផ្សេងៗ ការស្លាប់មុនអាយុ និង កត្តាប្រឈម​ផ្នែកសុខភាព និង ភាពក្រីក្រ។ ប្រជាជនក្រីក្រភាគច្រើននៅតាម​ទីប្រជុំជន​ មាន ការលំបាកក្នុងការប្រើប្រាស់សេវាសុខាភិបាល ដោយសារតែពួកគេមិន​មាន​លទ្ធភាពចំណាយប្រាក់សម្រាប់សេវានោះ ដែលហេតុធ្វើឱ្យពួកគេងាកទៅរក​អ្នក​ផ្តល់សេវាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង គ្មានច្បាប់។ ខណៈ​ពេល​នគរូបនីយកម្ម ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប្រសើរឡើងនៃ​អនាម័យ​សាធារណៈ និង ការទទួលបានការថែទាំសុខភាពក៏ដោយ ក៏វាតម្រូវឱ្យ​មាន​ការផ្លាស់ប្តូរនៅក្នុងមុខរបររចំណីអាហារ និង លំហាត់ប្រាណ ដែលអាចមាន​ឥទ្ធិពលជាច្រើនលើផ្នែកសុខភាព ដូចជា៖

ក‑ អាហាររូបត្ថម្ភ

មនុស្សជិត២៣,៥លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក​ខ្វះ​លទ្ធភាព ទទួលបានផ្សារទំនើបក្នុងចម្ងាយតែ១ម៉ាយពីផ្ទះ​របស់​ពួក​គេ។ ការសិក្សាជាច្រើនបានបង្ហាញថា ចម្ងាយឆ្ងាយចំពោះ​ហាងលក់​គ្រឿងទេសផ្សេងៗ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាខ្ពស់នៃភាព​ប្រសើរផ្នែកសុខភាពដែរ។ ការធ្វើនគរូបនីយកម្ម ត្រូវបានបង្ហាញថា បាន​ផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ផ្លែឈើស្រស់ បន្លែ គ្រាប់ធញ្ញ​ជាតិ​ផ្សេងៗ និង ការទទួលទានចំណីអាហារកែច្នៃ និង ភេសជ្ជៈជាដើម។ ហាងម្ហូបអាហារជាច្រើននៅក្នុងសហរដ្ឋអាម៉េរិក ត្រូវបានរកឃើញជា​ទូទៅ​នៅក្នុងសង្កាត់អាម៉េរិក អាហ្រ្វិក ដែលប្រជាជនមានប្រាក់ចំណូល​ទាប ហើយការសិក្សាមួយទៀតបានរកឃើញថា ជនជាតិភាគតិចនៅ​ក្នុង​សង្កាត់ដែលមានប្រាក់ចំណូលទាបទាំងនេះ មានអត្រាកំណើន​កុមារ ​និង កំណើតថ្មីខ្ពស់ ហើយអត្រាកណើតថ្មីទាំងនេះ បានផ្សារ​ភ្ជាប់​ជាមួយនឹងហានិភ័យនៃកង្វះអាហាររូបត្ថម្ភ នៃការធ្វើនគរូបនីយកម្ម។

ខ‑ ជំងឺហឺត

ការធ្វើនគរូបនីយកម្ម ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើន​ឡើងហានិភ័យនៃជំងឺហឺតផងដែរ នៅពេលដែលមានការផ្លាស់ប្តូរ​សហ​គមន៍ពីជនបទ ទៅសង្គមទីក្រុងកាន់តែច្រើន ចំនួនមនុស្សកាន់តែច្រើន​ត្រូវបានប៉ះពាល់ដោយជំងឺហឺត។ នៅក្នុងប្រទេសដែលមានប្រាក់​ចំណូល​ទាប និង មធ្យម មានកត្តាជាច្រើនដែលធ្វើឱ្យមាន​ចំនួនខ្ពស់នៃ​អ្នកដែលមានជំងឺហឺត ស្រដៀងគ្នាទៅនឹងតំបន់ខ្លះ នៅក្នុងសហរដ្ឋ​អាម៉េរិកដែលមានការរីកចម្រើននគរូបនីយកម្ម។ ផលប៉ះពាល់នៃ​សារ​ធាតុពុលដែលកើតមានក្នុងខ្យល់អាកាស ដូចជា អុកស៊ីតឌីអុកស៊ីត (NO2) កាបូនម៉ូណូអុកស៊ីត (CO) និង សារធាតុតូចៗផ្សេងទៀត​ ដែល​មានអង្កត់ផ្ចិតតូចជាង២,៥មីក្រូម៉ែត្រ  អាចបណ្តាលឱ្យបង្កើន​ហានិភ័​យ​នៃ​ជំងឺហឺតរបស់កុមារ។ ថ្វីបើមានការកើនឡើងនូវលទ្ធភាព​ទទួលបាន​សេវាសុខភាព តាមរយៈការកើនឡើងនៃដង់ស៊ីតេប្រជាជននៃនគរូប​នីយ​កម្ម បានជះឥទ្ធិពលអវិជ្ជមានដល់គុណភាពខ្យល់ក្នុងបរិយាកាស ហើយនៅទីបំផុត វាបានកាត់បន្ថយតម្លៃវិជ្ជមាននៃធនធានសុខភាពនៅ​ពេល​ដែលកុមារ និង មនុស្សវ័យក្មេងកាន់តែកើនឡើង ពោលគឺ កើន​ជំងឺហឺតដោយសារអត្រាខ្ពស់នៃការបំពុលបរិយាកាស។

គ‑ ឧក្រិដ្ឋកម្ម

ការបកស្រាយដ៏សាមញ្ញបំផុតនោះ គឺថាតំបន់ដែលមានដង់​ស៊ី​តេ​ប្រជាជនកាន់តែខ្ពស់ ទំនិញកាន់តែច្រើនសម្បូរបែប និង អាចរកទិញ​បានដោយងាយនៅតំបន់ជុំវិញ និង ក្នុងតំបន់តែម្តង ហើយការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មនៅក្នុងតំបន់ទីក្រុង ក៏អាចកើតមានឡើងបានយ៉ាងងាយដែរ ពោលគឺ ទំនើបកម្មអាចនាំឱ្យមានឧក្រិដ្ឋកម្មជាច្រើនផងដែរ។ ការយល់​ដឹងកាន់តែច្រើនអំពីគម្លាតប្រាក់ចំណូលរវាងអ្នកមាន និង អ្នកក្រ​ដោយសារប្រព័ន្ធផ្សព្វផ្សាយទំនើប គឺជាមូលហេតុដែលនាំឱ្យមាន​អារម្មណ៍​ច្រណែន និង ប្រកួតប្រជែងនៃការខ្វះខាត និង លើសលប់ ដែលអាចនាំឱ្យមានបទឧក្រិដ្ឋ។ ការស្រាវជ្រាវខ្លះបានបង្ហាញថា ការ​កើន​ឡើងនៃឧក្រិដ្ឋកម្មនៅក្នុងតំបន់ទីក្រុង គឺដោយសារកត្តាប្រាក់​ចំណូល​របស់មនុស្សម្នាក់ៗ វិសមភាពទៅនឹងប្រាក់ចំណូលនៃ​ប្រជាជន​សរុប។

ការធ្វើចំណាកស្រុក ក៏ជាកត្តាមួយដែលអាចបង្កើនឧក្រិដ្ឋកម្ម​នៅក្នុងតំបន់ទីក្រុងផងដែរ ដូចជា ការផ្លាស់ទីលំនៅរបស់​ប្រជាជន​មក​ពីតំបន់មួយ ហើយបង្ខំឱ្យផ្លាស់ប្តូរទៅជាសង្គមនិយម។ នៅទីនេះ​ ពួក​គេស្ថិតនៅក្នុងបរិយាកាសថ្មី ជាមួយនឹងបទដ្ឋានថ្មី និង តម្លៃសង្គម ដែលអាចនាំឱ្យមានការរួបរួមគ្នាជាសង្គម និង បទឧក្រិដ្ឋកាន់តែច្រើន។ ទោះបីជានគរូបនីយកម្ម មាននិន្នាការបង្កើតផលប៉ះពាល់អវិជ្ជមាន​ក៏ដោយ ក៏ឥទ្ធិពលវិជ្ជមានមួយចំនួន បានធ្វើឱ្យនគរូបនីយកម្ម​បង្កើន​សកម្មភាពផ្សេងៗផ្សារភ្ជាប់ជាមួយនឹងតំបន់ជនបទ។

ឃ‑ សុខភាព​ផ្លូវចិត្ត

កត្តានគរូបនីយកម្មដែលរួមចំណែកដល់សុខភាពផ្លូវចិត្ត អាច​ត្រូវ​បានគេគិតថាជាកត្តាដែលប៉ះពាល់ដល់បុគ្គល និង កត្តាដែល​ប៉ះពាល់​ដល់ក្រុមធំៗនៃសង្គម។ កត្តាម៉ាក្រូទាំងនេះ រួមចំណែកដល់​ភាព​ខុសគ្នារវាងសង្គម ដែលជះឥទ្ធិពលដល់បុគ្គល​តាមរយៈការបង្កើត​អសន្តិសុខ ដែលអាចមើលឃើញជាបញ្ហាដោយសារបរិយាកាសខាង​រាង​កាយ រួមមានបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ឬ បញ្ហាដែលទាក់ទង​នឹង​បរិស្ថានសង្គម ដូចជា ការបាត់បង់គំនិតខ្លួនឯង។ ការកើនឡើងនូវ​ភាព​តានតឹង គឺជាភាពស្មុគស្មាញខាងផ្លូវចិត្ត ដែលមានលក្ខណៈសាមញ្ញ​មួយដែលអមជាមួយ នឹងការធ្វើនគរូបនីយកម្មហើយត្រូវបានគេគិតថា​ដោយសារតែអសន្តិសុខ។ ការផ្លាស់ប្តូរនៅក្នុងសង្គមដែលជាផលវិបាក​នៃនគរូបនីយកម្ម ត្រូវបានគេគិតថានឹងនាំទៅរកការកាត់បន្ថយនូវការ​គាំទ្រផ្នែកសង្គម ការកើនឡើងនូវអំពើហឹង្ស និង ការដាក់មនុស្ស​ច្រើន​ពេក។

៥‑ សេចក្តីសន្និដា្ឋន

ទម្រង់នៃនគរូបនីយកម្មផ្សេងៗគ្នា អាចត្រូវបានចាត់ថ្នាក់ដោយអាស្រ័យ​លើរចនាបថនិងវិធីសាស្រ្តនៃស្ថាបត្យកម្មក្នុងការធ្វើផែនការ ក៏ដូចជា ការរៀប​រយកំណើនប្រជាជន ជាប្រវត្តិសាស្ត្រនៃតំបន់នោះ។ នគរូបនីយកម្មនៅក្នុង​ទីក្រុង​ដែលត្រូវបានអភិវឌ្ឍជាទូទៅ គឺបង្ហាញពីការប្រមូលផ្តុំនៃ​សកម្មភាពរបស់​មនុស្ស និង ការតាំងទីលំនៅនៅជុំវិញតំបន់ទីប្រជុំជនដែលបានមកពីការ​ធ្វើ​ចំណាកស្រុក។ ការធ្វើចំណាកប្រទេស (អន្តោរប្រវេសន៍) អាចសំដៅភាគច្រើន​ទៅលើការធ្វើចំណាកស្រុកមកពីប្រទេសអតីតសង្គមនិយម និង កន្លែងផ្សេងៗ​ទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ការរីកចម្រើនថ្មីៗនេះ ដូចជា គម្រោងកែលម្អទីប្រជុំជនជាដើម មានន័យថា គឺជាការមកដល់ថ្មីនៃទីក្រុង​នានាដែលលែងត្រូវការលំនៅដ្ឋានអាណាធិបតេយ្យ ព្រោះ នៅក្នុងតំបន់​អភិវឌ្ឍន៍​មួយចំនួននៃទីក្រុង ត្រូវបានត្រៀមលក្ខណៈជាស្រេចនៅក្នុងផែនការ​នគរូបនីយកម្មនៃតំបន់ទីប្រជុំជននោះ។ ទម្រង់នៃការធ្វើនគរូបនីយកម្មទាំងនេះ អាចកើតមានដោយសារទំនាក់ទំនងប្រសើរឡើង រវាងប្រជាជនទីក្រុង និង ជនបទ ប៉ុន្តែ កត្តាមួយចំនួន ដូចជា ការភ័យខ្លាចលើផ្នែកឧក្រិដ្ឋកម្ម និង បរិស្ថានទីក្រុងក្រីក្រ វាបានរួមចំណែកទៅដល់បាតុភាពនានា ដែលធ្វើឱ្យទីក្រុង​ធ្លាក់ចុះ រួមទាំងបទពិសោធន៍ផ្នែកឧស្សាហកម្មនៃពិភពលោកផងដែរ។

នៅពេលដែលតំបន់លំនៅដ្ឋានជាច្រើន មានការផ្លាស់ប្តូរទៅក្រៅ​មជ្ឈ​មណ្ឌលទីក្រុង ឬ ត្រូវបានគេហៅថាជាយក្រុង ដែលបានកើតឡើង​រហូត​មក​ដល់ពេលនេះ គឺជាការបង្កើតចំណុចថ្មីនៃការប្រមូលផ្តុំនៅខាងក្រៅ​ទីប្រជុំជន​ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និង ប្រទេសកំពុងអភិវឌ្ឍន៍។ បាតុភាពទាំងនេះ គឺជាបណ្តាញ សំណុំបែបបទ (poly-centric) នៅក្នុងការយកចិត្តទុកដាក់ ​ដើម្បី​ធ្វើជាគំរូនៃការពង្រីកនគរូបនីយកម្ម។ ជនអន្តោប្រវេសន៍ជនបទត្រូវបានទាក់​ទាញ​ដោយសារលទ្ធភាពនៃទីក្រុង ដែលអាចផ្តល់ឱ្យពួកគេបាន ប៉ុន្តែ ជាញឹក​ញាប់ រូបភាពទាំងនេះ ភាគច្រើនកើតមាននៅក្នុងតំបន់ទីក្រុង ឬ ប្រជុំជន ដែលមានភាពក្រីក្រខ្លាំង។ អសមត្ថភាពរបស់បណ្តាប្រទេសក្នុងការផ្តល់លំនៅ​ដ្ឋានសមរម្យដល់ជនអន្តោប្រវេសន៍ដែលរស់នៅតាមជនបទ គឺពាក់ព័ន្ធទៅនឹង​ភាពលើសលប់នៃការធ្វើនគរូបនីយកម្ម ដែលអត្រាទាំងនេះលូតលាស់យ៉ាង​ឆាប់រហ័សជាងអត្រានៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនាំឱ្យមានភាព​អត់ការងារធ្វើខ្ពស់ និង តម្រូវការធនធានខ្ពស់។ ប្រជាជនក្រីក្រភាគច្រើន​នៅ​តាមបណ្តាប្រទេសកំពុងអភិវឌ្ឍ មិនអាចរកការងារធ្វើបានទេ ពួកគេអាច​ចំណាយជីវិតរបស់ពួកគេក្នុងការងារមិនមានតម្រូវការ និង មិនមានការងារ​ធ្វើតែម្តង។ ការធ្វើនគរូបនីយកម្មបច្ចុប្បន្ន ជាពិសេស ប្រទេសអភិវឌ្ឍ អាច​ត្រូវគេបានរៀបចំជានគរូបនីយកម្មបែបសរីរាង្គ តាមរយៈចលនាសហគមន៍​ធម្មជាតិសរីរាង្គ និង ចលនាទីក្រុងសួនច្បារជាដើម ដែលត្រូវបានពឹងផ្អែក​ទាំង​ស្រុងលើផែនការមេ ក្នុងការរៀបចំសម្រាប់ហេតុផលនយោបាយ វប្បធម៌ សង្គមសេដ្ឋកិច្ចនៃទីក្រុង។

ជាសន្និដ្ឋាន ការធ្វើនគរូបនីយកម្ម គឺពិតជាមិនអាចកាត់ផ្តាច់ពីចំណាក​ជនបទ​នានារបស់ប្រជាជនបានឡើយ ការសិក្សាវិភាគពីចលនាប្រវេសន៍​ចូល​ទីក្រុង ឬ ទីប្រជុំជន គឺជាកត្តាចម្បងដែលអ្នកសិក្សានគរូបនីយកម្ម​ត្រូវយក​ចិត្ត​ទុកដាក់ខ្ពស់។ ខណៈដែលប្រជាជនបន្តកើនឡើង និង ធ្វើនគរូបនីយកម្ម​ក្នុង​អត្រាដែលមិនធ្លាប់មានពីមុន ទីក្រុងថ្មី និង បច្ចេកទេសនៃការរីកចម្រើនឆ្លាត​វៃត្រូវបានអនុវត្តដើម្បីបង្កើតការផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភិវឌ្ឍទីក្រុង​ដែល​មានបរិស្ថានសេដ្ឋកិច្ច និង សង្គមដែលមាននិរន្តរភាព។ ការរួម​បញ្ចូល​គ្នារវាងនិរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយនៃទីក្រុងនានា គឺជាការធ្វើឱ្យមានភាពស្មើគ្នា និង ភាពរឹងមាំក្នុងការអភិវឌ្ឍទីក្រុង និង ទីប្រជុំ​ជនតាមទម្រង់នៃការអភិវឌ្ឍនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។

គន្ថនិទ្ទេស

១-     បណ្ឌិត អ៊ូ វ័ឌី ប្រវត្តិនគរូបនីយកម្មលើពិភពលោក ភ្នំពេញ ឆ្នាំ២០១២

២-     បណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ “ការកសាងរៀបចំដែនដីក្នុង​ទីក្រុង​ និង ទីប្រជុំជន” អត្តបទកសិក្ខាសាលាថ្នាក់ជាតិ

         ស្តីពី “ការរៀបចំដែនដី​ និង ទីក្រុង”

៣-    បណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ ទំនោរនៃការវិវត្តន៍និងអភិវឌ្ឍន៍របស់ទីក្រុង​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា

         វេទិកាពិភាក្សាស្តីពីភាពក្រីក្រនៅ​ក្នុង​ទីក្រុង

៤-     ប៉ែន ខុន ចតុមុខ ភ្នំពេញ ឆ្នាំ២០០១

៥-     ក្រងសួងផែនការ ស្ថានភាពនៃភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៤ ភ្នំពេញ​​ ឆ្នាំ២០១៦

៦-     វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកម្ពុជា សង្ខេបរបាយការណ៍​អភិវឌ្ឍន៍​ ប្រចាំ​ឆ្នាំ២០០៧‑២០០៨” វ.ប.ស.អ.

          ភ្នំពេញ​ ឆ្នាំ២០០៨

៧-    សាលាក្រុងភ្នំពេញ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍក្រុងឆ្នាំ២០០៥‑២០១៥  ភ្នំពេញ ឆ្នាំ២០០៥​

៨-     សាលាក្រុងភ្នំពេញ គម្រោងប្លង់គោលទីក្រុងភ្នំពេញ‑យុទ្ធសាស្រ្ត​តម្រង់​ទិ​ស ភ្នំពេញ ឆ្នាំ២០០៥

៩-     Urban Resource Center, City Development Strategy for the Municipality of Phnom Penh:

        Study of Relocation of Urban Poor Communities in Phnom Penh, Annual Report, March 2002

១០-  Dr. Lawrence Tseu, Urban Transport Growth: The Challence Ahead – The new realism

         and Institutional Change, Sabah-Sarawak Environmental Convention 2006

១១-  Tacoli and Cecilia “Urbanisation: rural-urban migration and urban poverty” London 2015

         International Institute for Environment and Development

១២-  National Library of Medicine “Urbanization: The process whereby a society changes from a rural to

         an urban way of life” USA, 5 November 2014

១៣- UNFPA “Urbanization in 2013: Demographic partitions” USA, 8 July 2015

១៤-  Barney Cohen  “Urbanization, City Growth, and the New United Nations Development

         Agenda” Cornerstone, The Official Journal of the World Coal Industry. 2015

១៥-  Gries, T. and Grundmann R. “Fertility and modernization: the role of urbanization in

         developing countries” Journal of International Development,  2018

១៦-  Abraham Eraly “The Mughal World: Life in India’s Last Golden Age”  The Penguin Books

១៧- Paolo Malanima “Pre-Modern European Economy: One Thousand Years (10th-19th Centuries)” Brill

        Publisher, 2009

១៨-  Christopher Watson “Trends in urbanization” Proceedings of the First International Conference on

         Urban Pests. 1993, CiteSeerX 10.1.1.522.7409.

Comments (31)

  1. Like!! I blog quite often and I genuinely thank you for your information. The article has truly peaked my interest.

  2. Howdy! I’m at work surfing around your blog from my new iphone 4!
    Just wanted to say I love reading through your blog and look forward to all
    your posts! Keep up the superb work!

  3. I think the admin of this website is in fact working hard for his website, since here
    every data is quality based information.

  4. tinyurl.com says:

    Thank you for another great article. Where else may just anyone get that kind of info in such
    a perfect means of writing? I’ve a presentation next week,
    and I’m on the search for such info.

  5. Hello, i read your blog from time to time and i own a
    similar one and i was just curious if you get a lot of spam remarks?
    If so how do you stop it, any plugin or anything you can recommend?
    I get so much lately it’s driving me crazy so any help is very much appreciated.

  6. Wow, wonderful blog layout! How long have you been blogging for?
    you make blogging look easy. The overall look of your site is excellent, let alone the content!

  7. Hello there I am so glad I found your blog page, I really found you by error, while I was looking on Aol for something else, Nonetheless I am here now and would just like to say thanks a lot for a tremendous post and a all round thrilling blog
    (I also love the theme/design), I don’t have time to browse it all at the moment but I have bookmarked it and also added your RSS feeds,
    so when I have time I will be back to read more, Please do keep up the awesome job.

  8. Good blog post. I certainly appreciate this website. Keep writing!

  9. ps4 games says:

    Hmm it appears like your site ate my first comment (it was extremely long) so
    I guess I’ll just sum it up what I submitted and say,
    I’m thoroughly enjoying your blog. I too am an aspiring blog blogger but I’m still new to the whole thing.
    Do you have any points for novice blog writers? I’d certainly appreciate it.

  10. ps4 games says:

    Great article! We are linking to this great post on our
    website. Keep up the good writing.

  11. ps4 games says:

    First of all I want to say superb blog! I had a
    quick question which I’d like to ask if you don’t mind.
    I was curious to find out how you center yourself and clear your head before writing.
    I have had trouble clearing my thoughts in getting my thoughts out.

    I do take pleasure in writing however it just seems like the first 10
    to 15 minutes are generally lost simply just trying to figure out how to begin. Any suggestions or hints?
    Many thanks!

  12. Hi, all the time i used to check webpage posts here in the early hours in the break of day, for the reason that i love to find out
    more and more.

  13. Hi there, its pleasant article about media print,
    we all understand media is a great source of facts.

  14. ps4 games says:

    I do agree with all of the concepts you’ve offered to
    your post. They are very convincing and will definitely work.
    Nonetheless, the posts are too brief for starters.
    Could you please prolong them a bit from next
    time? Thanks for the post.

  15. ps4 games says:

    Write more, thats all I have to say. Literally, it seems as though you relied on the video to make your point.
    You clearly know what youre talking about, why throw away your intelligence
    on just posting videos to your blog when you could be giving
    us something informative to read?

  16. ps4 games says:

    I think this is one of the most important info for me.
    And i’m glad reading your article. But wanna remark on some general things,
    The site style is wonderful, the articles is really great : D.

    Good job, cheers

  17. Hi there! I could have sworn I’ve been to this site before but after reading through some of the post
    I realized it’s new to me. Nonetheless, I’m definitely happy I found it and I’ll
    be book-marking and checking back often!

  18. Thank you for the auspicious writeup. It in fact was a amusement account it.
    Look advanced to far added agreeable from you!
    By the way, how can we communicate?

  19. Hey there! I’m at work surfing around your blog from my new iphone 4!
    Just wanted to say I love reading your blog and look forward to all your posts!

    Carry on the superb work!

  20. ps4 games says:

    Howdy! I just want to offer you a big thumbs up for the
    great info you have got right here on this post. I am returning to your blog
    for more soon.

  21. ps4 games says:

    Amazing! Its genuinely awesome piece of writing, I have got much clear idea regarding
    from this paragraph.

  22. ps4 games says:

    I like it when folks come together and share
    thoughts. Great website, stick with it!

  23. tinyurl.com says:

    It’s perfect time to make some plans for the future and it’s
    time to be happy. I’ve read this post and if
    I could I want to suggest you some interesting things or tips.
    Maybe you could write next articles referring to this article.

    I wish to read even more things about it!

  24. sling tv says:

    Thanks for your personal marvelous posting! I certainly enjoyed reading it, you
    could be a great author. I will remember to bookmark your
    blog and will often come back very soon. I want to encourage you to definitely continue your great writing, have a nice afternoon!

  25. sling tv says:

    You could definitely see your skills within the article you
    write. The sector hopes for more passionate writers such as
    you who are not afraid to say how they believe.
    At all times follow your heart.

  26. sling tv says:

    Thanks for your marvelous posting! I quite enjoyed
    reading it, you may be a great author. I will always bookmark your blog and will often come back down the road.
    I want to encourage you to ultimately continue your great writing, have a nice
    evening!

  27. sling tv says:

    Hello, I enjoy reading through your article post.
    I wanted to write a little comment to support you.

  28. sling tv says:

    Hmm it looks like your website ate my first comment
    (it was extremely long) so I guess I’ll just sum it up
    what I submitted and say, I’m thoroughly enjoying your blog.
    I as well am an aspiring blog blogger but I’m still new to everything.
    Do you have any tips for beginner blog writers? I’d definitely appreciate it.

  29. sling tv says:

    You really make it seem so easy with your presentation but I find this matter to be really something which I think I
    would never understand. It seems too complex and extremely broad for me.
    I’m looking forward for your next post, I will try to get the hang of
    it!

  30. I just like the helpful information you supply to your articles.

    I will bookmark your blog and take a look at
    again right here frequently. I am reasonably certain I’ll be told a lot of new
    stuff right right here! Best of luck for the
    next!

  31. Anonymous says:

    Thanks for all comment

Leave a Reply

Your email address will not be published.