ទំព័រដើម » អំពីយើង » អំពីវិទ្យាស្ថាន

អំពីវិទ្យាស្ថាន

អំពីវិទ្យាស្ថាន

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

Institute of Humanities and Social Sciences

វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមគឺជាគឺជាគ្រឹះស្ថានសាធារណៈមួយចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជា មានកម្រិតស្មើនឹងអគ្គនាយកដ្ឋាន។ វិទ្យាស្ថាននេះដឹកនាំដោយប្រធានវិទ្យាស្ថានមួយរូប ដែលមានសញ្ញាបត្របណ្ឌិត មានផ្នែកជាចំណុះចំនួនប្រាំបី គឺ ផ្នែកធម្មសាស្រ្តនិងចរិយាសាស្រ្ត ផ្នែកនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកពាណិជ្ជសាស្រ្តនិងគ្រប់គ្រង ផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ ផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា ផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា ផ្នែកវិទ្យាសាស្រ្តអប់រំ និង មានលេខាធិការដ្ឋានមួយជាចំណុះ។ ផ្នែកនីមួយៗរបស់វិទ្យាស្ថានមានឋានៈស្មើនាយកដ្ឋានដឹកនាំដោយ​ប្រធានផ្នែកមួយរូប ដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ហើយត្រូវនឹងជំនាញឯកទេស។

ក៏ដូចជារាជបណ្ឌិត្យសភាកម្ពុជាដែរ ក្រៅពីការងារគ្រប់គ្រងរដ្ឋបាលដើម្បីធានានិរន្តន៍ភាពរបស់ខ្លួន វិទ្យាស្ថាននៅមានការងារចម្បងៗបីទៀត គឺ ស្រាវជ្រាវ ធ្វើសិក្ខាសាលា និង បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវ។ ផ្នែកទាំងប្រាំបីរបស់វិទ្យាស្ថានគឺជាផ្នែកជំនាញ។ ផ្នែកនីមួយៗមានបម្រើការទៅដោយមន្រ្តីជំនាញតាមឯកទេសរៀងៗខ្លួន ដែលមានកម្រិតសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់​ឡើងទៅ ហើយមានភារកិច្ចធ្វើការសិក្សាស្រាវជ្រាវលើគម្រោងនានា ទៅតាមឯកទេសរបស់ខ្លួន ដើម្បីរៀបចំសិក្ខាសាលា និង បោះពុម្ពផ្សាយស្នាដៃដែលខ្លួនស្រាវជ្រាវបាន រីឯលេខាធិការដ្ឋានដែលដឹកនាំដោយលេខាអចិន្ត្រៃយ៍មួយរូប មានឋានៈស្មីប្រធាន នាយកដ្ឋាន និង មន្រ្តីក្រោមឱវាទមួយចំនួន ជាអ្នកធានាដំណើរការរដ្ឋបាលរបស់វិទ្យាស្ថាន។

ទីតាំងនៃវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមស្ថិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដែលស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

ទូរស័ព្ទទាក់ទង៖ (០២៣)-៨៩០-១៨០/០១១-៩១២-០៣៤ និងគេហទំព័រ៖ www.ihssrac.com

Comments (1)

  1. Like!! Thank you for publishing this awesome article.

Leave a Reply

Your email address will not be published.