ទំព័រដើម » ចំណេះដឹងទូទៅ » ចំណេះដឹងខាងសេ្ឋកិច្ច » វិស័យកសិកម្ម ៖ បញ្ហា និង ដំណោះស្រាយ (ករណី ខេត្តប៉ៃលិន ឆ្នាំ២០១៦)

វិស័យកសិកម្ម ៖ បញ្ហា និង ដំណោះស្រាយ (ករណី ខេត្តប៉ៃលិន ឆ្នាំ២០១៦)

វិស័យកសិកម្ម ៖ បញ្ហា និង ដំណោះស្រាយ (ករណី ខេត្តប៉ៃលិន ឆ្នាំ២០១៦)

វិស័យកសិកម្ម ៖ បញ្ហា និង ដំណោះស្រាយ

(ករណី ខេត្តប៉ៃលិន ឆ្នាំ២០១៦[1])

 

ដោយលោក ឆេង វណ្ណារិទ្ធ

(បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច)

ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

 

ការសិក្សាស្រាវជ្រាវនេះ ផ្តោតលើវិស័យកសិកម្មដែលជាវិស័យធំមួយ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និង សង្គមកម្ពុជា ជាពិសេស ខេត្តប៉ៃលិនដែលជាខេត្តមួយ ក្នុងចំណោមទាំង២៥រាជធានី-ខេត្ត ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះ ស្ថិតក្នុងតំបន់ខ្ពង់រាបនៅភូមិភាគ​ពាយ័ព្យ​នៃព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងលើផ្ទៃដីសរុប១០៦២គីឡូម៉ែត្រក្រឡា ចម្ងាយ ៣៧១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើង​ទល់នឹង ស្រុក​កំរៀង ខាងកើតទល់នឹងស្រុករតនៈមណ្ឌល ខាងត្បូងទល់នឹងស្រុកសំឡូត នៃ​ខេត្តបាត់ដំបង ចំណែកឯខាងលិចទល់នឹងប្រទេសថៃ។

បច្ចប្បន្ន ប្រជាពលរដ្ឋប្រមាណជា៧២%ជាកសិករ ហើយកំពុងប្រឈម​នឹង​ទិន្នផល​ស្រូវទាប (ពីរតោនក្នុងមួយហិកតា) ថ្លៃស្រូវជាមធ្យមធ្លាក់​ចុះជា​លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៨១២រៀលក្នុងឆ្នាំ២០១៣, ៧៨៦រៀល ក្នុង​ឆ្នាំ​២០១៤ និង ៧៤៣រៀលក្នុងឆ្នាំ២០១៥ ក្នុងមួយគីឡូក្រាម) ប្រាក់ចំណូលជា​មធ្យមទាបពីដំណាំស្រូវ (៥២,៨ដុល្លារក្នុងប្រជាជនម្នាក់ៗ) កង្វះដីធ្វើស្រែចម្ការ ជាប់បំណុលធនាគារជាដើម។

កត្តាទាំងអស់នេះហើយ ធ្វើឱ្យប្រជាពលរដ្ឋជាពិសេសកម្លាំងពលកម្ម​ក្នុង​ចន្លោះអាយុ១៨ឆ្នាំដល់៦០ឆ្នាំ ដែលជាធនធានមនុស្សដ៏មានសក្តានុពល​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក បង្ខំចិត្តធ្វើចំណាកស្រុកទៅតាម​បណ្តា​ខេត្តក្រុងផ្សេងៗ នៅក្នុងប្រទេស និង ចេញទៅក្រៅប្រទេស​ដើម្បីស្វែងរកប្រាក់​ចំណូលចិញ្ចឹមជីវិត។ បញ្ហាទាំងនេះហើយ តម្រូវឱ្យយើងខ្ញុំធ្វើការសិក្សា​ស្រាវ​ជ្រាវ​ស្តីពី «វិស័យកសិកម្ម ៖ បញ្ហា និង ដំណោះស្រាយ (ករណី ខេត្តប៉ៃលិន ឆ្នាំ២០១៦)» ដែលមានកម្មវត្ថុធំៗពីរគឺ ៖

            ១-ភូមិសាស្ត្រ និង ប្រជាសាស្ត្រ

            ២-បញ្ហាប្រឈម និង ដំណោះស្រាយ

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញ ទីមួយ- ស្ថានភាពសេដ្ឋកិច្ចសង្គម​នៅ​ខេត្តប៉ៃលិនដោយផ្តោតជាពិសេសលើបញ្ហាកសិកម្ម និង​ ទីពីរ- ពិភាក្សា​គោល​នយោបាយរបស់រដ្ឋទាក់ទងនឹងវិស័យកសិកម្ម។

១-ភូមិសាស្ត្រ និង ប្រជាសាស្ត្រ

១.១-ភូមិសាស្ត្រ

ខេត្តប៉ៃលិនមានផ្ទៃដីសរុប ១០៦២គ.ម ក្នុងនោះផ្ទៃដីកសិកម្មសរុបមាន​ចំនួន៤៥៦គ.ម ផ្ទៃដីចម្ការសរុបមាន ៣៧៥គ.ម(=៣៧,៥០០ហ.ត) ផ្ទៃដី​ស្រែ​​មានចំនួន៨១គ.មផ្ទៃដីព្រៃភ្នំមានចំនួន៤៤៨ គ.ម­និង ដីសម្រាប់លំនៅ​ដ្ឋានមានចំនួនសរុប១៥៨ គ.ម

នៅក្នុងខេត្តប៉ៃលិនមានបែងចែកជាក្រុងប៉ៃលិន ដែលក្នុងនោះ​មាន៤​សង្កាត់ ចែកជា៣៦ភូមិ និងមានស្រុកចំនួន១គឺស្រុកសាលាក្រៅ ដែលមាន៤ឃុំ ចែកជា៤៣ភូមិ។ ប្រជាជនសរុបក្នុងខេត្តប៉ៃលិន មានប្រមាណជា៧២% ប្រកប​មុខរបរជាកសិករ មាន២២% បម្រើការផ្នែកសេវាកម្ម/អាជីវកម្ម/កម្មករ និង ៦% បម្រើការជាមន្ត្រីរាជការ។

           តារាង១.           ភូមិសាស្ត្រ[2]

ល.រ ការបរិយាយ សរុប ឯកតា
ផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រក្រឡា
ចំនួន ក្រុង ស្រុក ០២ ក្រុង ១ និងស្រុក១
ចំនួនឃុំ/សង្កាត់ ០៤ ឃុំ៤ និង សង្កាត់ ៤
ចំនួនភូមិ ៧៩ ភូមិ

១.២-ប្រជាសាស្ត្រ

បរិយាយ 2011

2012

 

2013 2014 2015[3]
ចំនួនប្រជាជនសរុប (នាក់) 66,289 67,490 68,096 65,666 66,976
អត្រាកំណើនប្រចាំឆ្នាំ (%) 3.68 1.81 0.90 -? 1.99
សរុបប្រុស 33,852 33,932 34,011 32,971 33,548
សរុបស្រី 32,437 33,558 34,0854 32,695 33,428

ផលធៀបស្រីក្នុងប្រុស១០០នាក់

95.82 98.90 100.22 99.16 99.64
ចំនួនគ្រួសារ 14,536 14,775 15,497 14,851 15,566

ភាគរយស្រ្តីជាមេគ្រួសារ (%)

9.26 8.35 8.87 9.46 9.71

ទំហំគ្រួសារជាមធ្យម (នាក់/គ្រួសារ)

4.56 4.57 4.39 4.42 4.30

ចំនួនមនុស្សអាយុ០-១៧ឆ្នាំ

27,945 28,043 27.823 26,701 26,749

%មនុស្សអាយុ០-១៧ឆ្នាំ

42.16 41.55 40.86 40.66 39.94

ចំនួនមនុស្សអាយុ១៨-៦០ឆ្នាំ

36,343 37,244 37,695 36,430 37,103

%មនុស្សអាយុ១៨-៦០ឆ្នាំ

54.83 55.18 55.36 55.48 55.40

ចំនួនមនុស្សអាយុ៦១ឆ្នាំឡើង

2,001 2,203 2,578 2,535 3,124
%មនុស្សអាយុ៦១ឆ្នាំឡើង 3.02 3.26 3.79 3.86 4.66
ក-មុខរបរកសិកម្មជាចម្បង
បរិយាយ

2013

ភាគរយ

2014

ភាគរយ

2015[4]
ភាគរយ ចំនួនមនុស្ស

មនុស្សប្រកបមុខរបរធ្វើកសិកម្ម

72.1 70.9 72.6 22,330
ក្នុងនោះ ធ្វើស្រែ 10.60 10.40 6.35 1,952

ដាំដំណាំរយៈពេលវែង

6.37 7.74 8.15 2,506

ដាំដំណាំរយៈពេលខ្លី

52.04 50.08 54.44 16,745
ដាំដំណាំបន្លែ 2.00 1.57 1.35 415
នេសាទ 0.00 0.00 0.02 5
ចិញ្ចឹមសត្វ 1.04 1.05 2.23 687
អនុផលព្រៃឈើ 0.01 0.05 0.07 20
ខ-ភេទ និង អាយុ តាមមុខរបរ (អាយុ១៨ឆ្នាំឡើង)
បរិយាយ 2013 2014 2015[5]
 ១
សរុបអ្នកមានអាយុ១៨-៦០ឆ្នាំ 37,695 36,430 37,103
ចំនួនស្រីមានអាយុ១៨-៦០ឆ្នាំ 19,079 18,331 18,604
ចំនួនប្រុសមានអាយុ១៨-៦០ឆ្នាំ 18,616 18,099 18,499
សរុបអ្នកមានមុខរបរចម្បង 30,862 29,879 30,756
%សរុបអ្នកមានមុខរបរចម្បង 81.9 82.0 82.9

%ស្រីមានមុខរបរចម្បង (គឹតក្នុងស្រី១៨-៦០ឆ្នាំ)

71.1 71.0 71.8

%ប្រុសមានមុខរបរចម្បង (គឹតក្នុងប្រុស១៨-៦០ឆ្នាំ)

82.3 82.4 81.1

សរុបអ្នកមានមុខរបរចម្បង ក្នុងផ្នែកកសិកម្ម

22,239 21,180 22,330

%អ្នកមានមុខរបរចម្បងផ្នែកកសិកម្ម

(គិតក្នុងមុខរបរចម្បង)

72.1 70.9 72.6

%ស្រីមានមុខរបរចម្បងផ្នែកកសិកម្ម

(គិតក្នុងមុខរបរចម្បង)

34.9 33.9 35.4
ក្នុងនោះ %អ្នកមានមុខរបរធ្វើស្រែ 10.6 10.4 6.3

%អ្នកមានមុខរបរដាំដំណាំចម្ការ

រយៈពេលវែង

6.4 7.7 8.1
%អ្នកមានមុខរបរដាំ

ដំណាំចម្ការរយៈពេលខ្លី

52.0 50.1 54.4

%អ្នកមានមុខរបរដាំដំណាំបន្លែ

2.0 1.6 1.3
%អ្នកមានមុខរបរនេសាទ 0.0 0.0 0.0
%អ្នកមានមុខរបរចិញ្ចឹមសត្វ 1.0 1.1 2.2

%អ្នកមានមុខរបរពីអនុផលព្រៃឈើ

0.0 0.1 0.1

សរុបអ្នកបម្រើការងារ (មុខរបរចម្បង)

ក្នុងផ្នែកសិប្បកម្ម

186 178 198
%អ្នកបម្រើការងារក្នុងផ្នែកសិប្បកម្ម 0.6 0.6 0.6
%ស្រីបម្រើការងារក្នុងផ្នែកសិប្បកម្ម 0.1 0.1 0.2
ក្នុងនោះ %អ្នកបម្រើការងារសិប្បកម្មត្បាញរវៃ 0.0 0.0 0.0

%អ្នកបម្រើការងារសិប្បកម្មផលិតពីផ្តៅ

វល្លិ៍ ល្ពាក់…

0.0 0.0 0.0
%អ្នកបម្រើការងារសិប្បកម្មផលិតគ្រឿងសង្ហារឹម 0.3 0.3 0.3
%អ្នកបម្រើការងារសិប្បកម្មចម្លាក់ធ្វើពីឈើ ថ្ម ស្ពាន់.. 0.0 0.0 0.0
%អ្នកបម្រើការងារសិប្បកម្មផលិតពីដែក អាលុយមីញ៉ូម.. 0.1 0.1 0.1
%អ្នកបម្រើការងារសិប្បកម្មផលិតពីជ័រ ផ្លាស្ទីក … 0.0 0.0 0.0

%អ្នកបម្រើការងារសិប្បកម្មកែឆ្នៃ ឬ វិចខ្ចប់គ្រាប់ធញ្ញជាតិ

0.0 0.0 0.1
%អ្នកបម្រើការងារសិប្បកម្មផលិតផ្សេងៗ 0.1 0.0 0.1

សរុបអ្នកបម្រើការងារ (មុខរបរចម្បង)

ក្នុងផ្នែកសេវាកម្ម

8,437 8,521 8,228
%អ្នកបម្រើការងារ (មុខរបរ​ចម្បង) ក្នុងផ្នែកសេវាកម្ម 27.3 28.5 26.8
%ស្រីបម្រើការងារ(មុខរបរ​ចម្បង) ក្នុងផ្នែកសេវាកម្ម 11.8 12.3 11.4
ក្នុងនោះ

%អ្នកបម្រើការងារលក់ដូរ និង ជំនួញ

8.2 8.3 7.2

%អ្នកបម្រើការងារជាជាងជួសជុល

1.2 1.2 1.1

%អ្នកបម្រើការងារក្នុងផ្នែកដឹកជញ្ជូន

1.1 1.1 1.3

%អ្នកបម្រើការងារស៊ីឈ្នួលក្នុងវិស័យកសិកម្ម កម្មករសំណង់

8.1 8.3 7.9
%អ្នកបម្រើការងារក្នុងវិស័យឯកជន (កម្មកររោងចក្រ បុគ្គលិក អង្គការ) 4.5 4.9 3.5

%អ្នកបម្រើការងារជាមន្រ្តីរាជការ

4.1 4.7 5.7
គ-ស្ថានភាពដីស្រែចម្ការកសិករ
បរិយាយ 2013 2014 2015[6]

គ្រួសារមានដីស្រែតិចជាង១ហិកតា

1,082 1,216 709
គ្រួសារគ្មានដីស្រែផ្ទាល់ខ្លួន 2,859 3,402 856

ចំនួនគ្រួសារមានដីដាំដំណាំចម្ការតិចជាង១ហិកតា

1,354 1,359 1,663

ចំនួនគ្រួសារគ្មានដីដាំដំណាំចម្ការផ្ទាល់ខ្លួន

2,816 3,418 3,461
ក្រាហ្វិកៈ ចំនួនគ្រួសារមានដីស្រែតិចជាង១ហិកតានិងគ្មានដីស្រែផ្ទាល់ខ្លួន

Graphic-01

ក្រាហ្វិកៈ ចំនួនគ្រួសារមានដីចម្ការតិចជាង១ហិកតានិងគ្មានដីចម្ការផ្ទាល់ខ្លួន

Graphic-02

ឃ-ផលិតកម្មស្រូវ
បរិយាយ 2013 2014 2015[7]
សរុបផ្ទៃដីបានធ្វើស្រែ 4,386.0 250.0 8,718.0
សរុបបរិមាណផលស្រូវ(តោន) 8,803.0 250.0 19,015.0
ទិន្នផលស្រូវជាមធ្យម(ត/ហ.ត) 2.0 1.0 2.2

ចំណូលជាមធ្យមក្នុងប្រជាជនម្នាក់ ពីដំណាំស្រូវ (ដុល្លារ)

26.2 0.7 52.8

សម្គាល់ ៖ សរុបផ្ទៃដីបានធ្វើស្រែ គឺជាផ្ទៃដីសរុបទាំងប្រាំង វស្សា បង្កើនរដូវ និង ស្រូវចម្ការ។

ង-ទិន្នផល និង ថ្លៃស្រូវ
បរិយាយ 2013 2014 2015[8]
សរុបផ្ទៃដីស្រូវប្រាំង 3,132 3,132 3,797
%ផ្ទៃដីស្រូវប្រាំងបានដាំដុះជាក់ស្តែង 44.03 0.00 96.97
ទិន្នផលស្រូវប្រាំងជាមធ្យម(ត/ហ.ត) 2.25 2.00
បរិមាណផលស្រូវប្រាំង(តោន) 3,102.75 7,364.00
សរុបផ្ទៃដីស្រូវវស្សា 5,019 4,918 6,908
%ផ្ទៃដីស្រូវវស្សាបានដាំដុះជាក់ស្តែង 59.08 5.08 55.44
ទិន្នផលស្រូវវស្សាជាមធ្យម(ត/ហ.ត) 1.75 1.00 1.50
បរិមាណផលស្រូវវស្សា(តោន) 5,188.75 250.00 5,745.00
ផ្ទៃដីបានដាំដុះស្រូវបង្កើនរដូវ(ហ.ត) 25 0 1,200
ទិន្នផលស្រូវជាមធ្យម(ត/ហ.ត) 2.50 4.00
បរិមាណផលស្រូវបង្កើនរដូវ(តោន) 32.50 2,400.00
ផ្ទៃដីបានដាំដុះស្រូវចម្ការ(ហ.ត) 17 0 6
ទិន្នផលស្រូវជាមធ្យម(ត/ហ.ត) 2.00 2.00
បរិមាណផលស្រូវចម្ការ(តោន) 34.00 12.00

បរិមាណផលស្រូវជាមធ្យមក្នុង១នាក់ (គ.ក្រ/នាក់)

122.74 3.81 231.74
តម្លៃលក់ស្រូវជាមធ្យម(រៀល/គ.ក្រ) 811.86 786.25 743.25

តម្លៃលក់ស្រូវជាមធ្យមខ្ពស់បំផុត(រៀល/គ.ក្រ)

958.33 913.00 839.00

តម្លៃលក់ស្រូវជាមធ្យមទាបបំផុត (រៀល/គ.ក្រ)

665.38 659.50 647.50

សម្គាល់៖ ១.បរិមាណផលស្រូវជាមធ្យមក្នុង១នាក់ គណនាដោយបរិមាណផល​ស្រូវសរុបចែកចំនួនប្រជាជនសរុប។ ២.តម្លៃលក់ស្រូវជាមធ្យម ជាផលបូកតម្លៃ​លក់ស្រូវខ្ពស់និងទាបហើយចែករកចំនួនមធ្យម។ ចំណែកតម្លៃលក់ស្រូវខ្ពស់​និង ទាបបំផុត ជាតម្លៃ លក់ស្រូវនៅក្នុងភូមិណាមួយនៅក្នុងឃុំ។

ច-មុខរបរចម្បងក្រៅពីវិស័យកសិកម្ម
បរិយាយ 2013 2014 2015[9]
%អ្នកមានមុខរបរចម្បងក្នុងវិស័យកសិកម្ម 72.1 70.9 72.6
សរុបអ្នកមានមុខរបរចម្បងក្រៅពីវិស័យកសិកម្ម 8,623 8,699 8,426
ក្នុងនោះ អ្នកមុខរបរចម្បងផ្នែកផលិតកម្ម 186.0 178.0 198.0
អ្នកមានមុខរបរផ្នែកសេវាកម្ម 8,437 8,521 8,228
%អ្នកមានមុខរបរចម្បងក្រៅពីវិស័យកសិកម្ម 27.9 29.1 27.4
ក្រាហ្វិក៖ ផលធៀបអ្នកធ្វើការផ្នែកផលិតកម្មនិងសេវាកម្ម

Graphic-03

ក្នុងប្រជាជន ១០០០នាក់ (អាយុ១៨ឆ្នាំឡើង)[10]
ឆ-ឥណទាន
បរិយាយ 2013 2014 2015
ចំនួនទីតាំងមីក្រូហិរញ្ញវត្ថុឬសាខា 4 4 8
ចំនួនធនាគារឬសាខា 2 2 2
ចំនួនអ្នកខ្ចីលុយពីមីក្រូហិរញ្ញវត្ថុនិងធនាគារ 2,818 1,347 4,346
ផលធៀបអ្នកខ្ចីលុយក្នុងប្រជាជន១០០០នាក់ 41.4 20.5 64.9
ក្រាហ្វិក៖ ផលធៀបអ្នកបានខ្ចីលុយពីមីក្រូហិរញ្ញវត្ថុឬធនាគារក្នុងមនុស្ស១០០០នាក់[11]

Graphic-04

ជ-ចលនាចំណាកស្រុក
បរិយាយ 2011 2012 2013 2014 2015[12]
ចំនួនអ្នកធ្វើចំណាក

ស្រុកនៅក្នុងប្រទេស

631 1,312 1,576 1,639 1,409
%អ្នកធ្វើចំណាក

ស្រុកនៅក្នុងប្រទេស

1.6 3.3 3.9 4.2 3.5
ចំនួនអ្នកធ្វើចំណាក

ស្រុកទៅក្រៅប្រទេស

1,017 2,095 2,754 3,237 3,074
%អ្នកធ្វើចំណាកស្រុក

ទៅក្រៅប្រទេស

2.7 5.3 6.8 8.3 7.6
ឈ-ផលធៀបចំណាកស្រុកក្នុងប្រទេស និង ក្រៅប្រទេស
បរិយាយ 2013 2014 2015
សរុបប្រុសអាយុ១៨ឆ្នាំឡើង 19,909.0 19,433.0 20,103.0
សរុបស្រីអាយុ១៨ឆ្នាំឡើង 20,364.0 19,532.0 20,124.0
%ប្រុសធ្វើចំណាកស្រុកនៅក្នុងប្រទេស 4.5 4.6 3.8
%ស្រីធ្វើចំណាកស្រុកនៅក្នុងប្រទេស 3.4 3.9 3.2
%ប្រុសធ្វើចំណាកស្រុកទៅក្រៅប្រទេស 7.9 9.8 8.4
%ស្រីធ្វើចំណាកស្រុកទៅក្រៅប្រទេស 5.8 6.8 6.8
សម្គាល់ ៖ ភាគរយធ្វើចំណាកស្រុកធៀបនឹងចំនួនប្រជាជនអាយុ១៨ឆ្នាំឡើង
ក្រាហ្វិក៖ ចំនួនមនុស្សធ្វើចំណាកស្រុកនៅក្នុងប្រទេសនិងក្រៅប្រទេស[13]

Graphic-05

២-បញ្ហាប្រឈម និង ដំណោះស្រាយ

            ២.១-បញ្ហាប្រឈម

លទ្ធផលវិភាគទិន្នន័យ យើងអាចឃើញបញ្ហាប្រឈមសំខាន់ៗមួយ​ចំនួន​​ដូចខាងក្រោម៖

-ប្រជាជនប្រមាណជា៧២% ជាកសិករហើយប្រាក់ចំណូលជាមធ្យមក្នុង​មនុស្សម្នាក់ៗពីដំណាំ ស្រូវមានប្រមាណជា ៥៣ដុល្លារ អាម៉េរិកតែប៉ុណ្ណោះ

-ផលដំណាំស្រូវគ្មានតម្រូវការធ្វើឱ្យថ្លៃធ្លាក់ចុះជាលំដាប់ ​ពីមួយឆ្នាំទៅ​មួយឆ្នាំ

-ចំនួនគ្រួសារគ្មានដីស្រែ-ចម្ការ និង មានដីស្រែ-ចម្ការតិចជាង១ហិកតា មានចំនួនជិត៤៣% (៦៦៨៩គ្រួសារ ក្នុងចំណោម ១៥៥៦៦គ្រួសារ) នៃ​ប្រជា​ពលរដ្ឋសរុបក្នុងខេត្ត

-ប្រជាពលរដ្ឋចាប់ពីអាយុ១៨-៦០ឆ្នាំ មានប្រមាណជា៦០% នៃចំនួន​ប្រជាពលរដ្ឋសរុបក្នុងខេត្តនេះ ប៉ុន្តែ គ្មានទីកន្លែងការងារគ្រប់គ្រាន់​ដែលអាច​

ផ្គត់ផ្គង់ជីវភាពរបស់ពួកគេបាន

-វិស័យឧស្សាហកម្មភាគច្រើនគឺជាសិប្បកម្មតូចៗ លក្ខណៈគ្រួសារ ប្រើ​ប្រាស់កម្លាំងពលកម្មតិចតួចបំផុត មិនអាចស្រូបកម្លាំងពលកម្មតាម​អត្រា​កំណើន​ក្នុងខេត្ត (សូមរំលឹកថា «ក្នុងកម្រិតអត្រាកំណើនប្រជាពលរដ្ឋ ប្រមាណ​៣,០%ក្នុងមួយឆ្នាំ គេត្រូវតែបន្ថែមកន្លែងការងារ ធ្វើក្នុងវិស័យឧស្សាហកម្ម​យ៉ាង​តិច​១២%ទៀត ដើម្បីឱ្យមានតុល្យភាពរវាងកំណើនប្រជាពលរដ្ឋ និង ការងារធ្វើ»[14])។

-ចំនួនអ្នកធ្វើចំណាកស្រុកនៅក្នុងប្រទេស និង ទៅក្រៅប្រទេស កើន​ឡើង​ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ គឺប្រមាណជា១១% នៃកម្លាំងពលកម្ម (សូមមើលតារាង ៖ ជ. ចលនាចំណាកស្រុកៈ ភាគរយនៃអ្នកធ្វើចំណាក​ស្រុក​នៅក្នុងប្រទេស (៣,៥%) ភាគរយអ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេស​ (៧,៦%) ធៀបទៅនឹងចំនួនប្រជាជនពីអាយុ១៨ឆ្នាំឡើង)។ (សូមបញ្ជាក់ថា៖ សេដ្ឋវិទូ លោក អាធ័រ អូគុន (Arthur Okun) [15] ដែលធ្វើការស្រាវជ្រាវក្នុងវិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច បានគណនានូវទំនាក់ទំនងរវាងកម្រិតគ្មានការងារធ្វើ ជាមួយនឹង​គម្លាត​ផលិត​ផលក្នុងស្រុកសរុប។ ទំនាក់ទំនងនេះ ត្រូវបានគេទទួលស្គាល់ថា​ជាច្បាប់ អូគុន ដែលបង្ហាញថា ប្រសិនបើអត្រានិកម្មភាពជាក់ស្ដែង (Actual unemployment) ១% នោះ គម្លាត GDP ស្មើ ២,៥%។ ពោល ផលធៀបកម្រិតគ្មានការងារ​ធ្វើ ទៅ​នឹងគម្លាតផលិតផលក្នុងស្រុកសរុប អាចឱ្យគណនាគេនូវការបាត់បង់ផលិត​ផល​​ ជាចំនួនពិត ដែលទាក់ទងជាមួយនឹងកម្រិតនីមួយៗ នៃភាពគ្មានការងារ​ធ្វើ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១៥ អត្រាធ្វើចំណាកស្រុកចំនួន១១% នៃកម្លាំងពលកម្ម​ចាប់ពីអាយុ១៨ឆ្នាំឡើងនៅខេត្តប៉ៃលិន មានន័យថា ខេត្តប៉ៃលិនបាត់បង់កម្លាំង​ពលកម្មចំនួន១១%។ គុណចំនួន១១% ជាមួយនឹងមេគុណ អូគុន (២,៥) យើង​ទទួលបានគម្លាតផលិតផលក្នុងស្រុកសរុបស្មើនឹង២៧,៥% (=១១% X ២,៥)។ អាចនិយាយម្យ៉ាងទៀតថា ប្រសិនក្នុងឆ្នាំ២០១៥ ទីផ្សារក្នុងស្រុក ឬ ក្នុងខេត្ត​ប៉ៃលិនត្រូវបានផ្គត់ផ្គង់ភាពមានការងារធ្វើពេញលេញ សម្រាប់ពលករ១១% នេះ ដែលធ្វើចំណាកស្រុកនៅក្នុងប្រទេស និង ទៅក្រៅប្រទេស នោះផលិត​ផល​ក្នុងខេត្តនេះ អាចខ្ពស់ជាងផលិតផលក្នុងខេត្តសរុបជាក់ស្តែង ក្នុងឆ្នាំ២០១៥​ចំនួន២៧,៥%។ ក្នុងកម្រិតសេដ្ឋកិច្ចជាតិទាំងមូល ចំណាកស្រុកនៃកម្លាំង​ពលកម្ម​ដែល​មាន​អាយុ១៨ឆ្នាំឡើង ចេញទៅក្រៅប្រទេសចំនួន៧,៦% មាន​ន័យថា ពីខេត្តប៉ៃលិន បានធ្វើឱ្យប្រទេសកម្ពុជាបាត់បង់កម្លាំងពលកម្ម​ចំនួន​៧,៦%។ គុណចំនួន៧,៦% ជាមួយនឹង មេគុណ អូគុន (២,៥) យើងទទួលបាន គម្លាតផលិតផលក្នុងស្រុកសរុបស្មើនឹង១៩% (=៧,៦% X ២,៥)។ គណនា​ចំនួន១៩% នៃការបាត់បង់ផលិតផលក្នុងស្រុកសរុបតែនាម ក្នុងឆ្នាំ២០១៥ ដែល​ស្មើនឹង១៨,០៥ពាន់ពាន់លានដុល្លារ (The Gross Domestic Product (GDP) in Cambodia was worth 18.05 billion US dollars in 2015[16]) មានន័យថា​សេដ្ឋកិច្ចកម្ពុជា បាត់បង់ផលិតផលចំនួន ៣,៤៣ពាន់ពាន់លានដុល្លារ (= ១៨,០៥ X ១៩%) ដែល បណ្តាលពីចំណាកស្រុកនៃកម្លាំងពលកម្មចាប់ពី១៨ ឆ្នាំឡើង ពីខេត្តប៉ៃលិន ទៅក្រៅប្រទេស។)

            -ចំនួនប្រជាជនដែលជំពាក់បំណុល ឬ ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ និង ធនាគារកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (ក្នុងឆ្នាំ២០១៣ មានចំនួន​៤១​នាក់ ឆ្នាំ២០១៤ កើនឡើង២១នាក់ ឆ្នាំ២០១៥ កើនឡើង៦៥នាក់ ក្នុងចំនួន​ប្រជាជន ១០០០ នាក់)។

បញ្ហាប្រឈមទាំងអស់ខាងលើនេះ គឺជាសញ្ញាណដ៏គួរបារម្ភពីជីវភាព​ប្រជាជនខេត្តប៉ៃលិន ដែលអាចនឹងកាន់តែក្រីក្រ ហើយនឹងធ្វើចំណាកស្រុក​កាន់តែច្រើនឡើងថែមទៀត ទៅតាមបណ្តាខេត្តដទៃនៅក្នុងប្រទេស និង ចាក​ចេញទៅក្រៅប្រទេស ស្របពេលដែលខេត្តនេះនៅមានដង់ស៊ីតេទាប​នៅឡើយ (៨២នាក់/គ.ម៉) និង ជាកត្តាប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចសង្គមជាតិ​ទាំងមូលផងដែរ។

២.២-ដំណោះស្រាយ

ដើម្បីដោះស្រាយបញ្ហាទាក់ទងវិស័យកសិកម្ម ជាពិសេស បញ្ហារបស់​កសិករនៅក្នុងខេត្តប៉ៃលិន យើងខ្ញុំលើកយករបៀបដោះស្រាយបញ្ហាដូចគ្នានេះ ដែលបាន និង កំពុងអនុវត្តដោយរដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក ដើម្បីជាគំរូ​

សម្រាប់​ពិភាក្សាដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងដើម។

កសិកម្ម គឺជាវិស័យសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់សហរដ្ឋអាម៉េរិក ទីមួយ- អ្នកប្រើប្រាស់ចំណាយច្រើនជាង១/៥ នៃប្រាក់ចំណូលរបស់ខ្លួនសម្រាប់​ចំណីអាហារ និង ផលិតផលកសិកម្មផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៨ ការរួម​ចំណែក​វិស័យកសិកម្មក្នុងផលិតផលជាតិសរុប (GDP) មានប្រមាណជា​១៧០​ពាន់ពាន់លានដុល្លារ ហើយក្នុងនោះ មានកម្លាំងពលកម្មប្រមាណ២%[17] (ក្នុង​ឆ្នាំ១៩៩៤ ការរួមចំណែកវិស័យកសិកម្មក្នុងផលិតផលជាតិសរុប (GDP) មាន​ប្រមាណជា២២០ពាន់ពាន់លានដុល្លារ ហើយក្នុងនោះ មានកម្លាំងពលកម្ម ប្រមាណ២%[18])។ លើសពីនេះ វិស័យកសិកម្ម គឺជាប្រភពយ៉ាងសំខាន់សម្រាប់​ការនាំចេញរបស់អាម៉េរិក ជាក់ស្តែងក្នុងឆ្នាំ១៩៨៨ ការនាំចេញនូវផលិតផល​កសិកម្មស្មើនឹងជិត៣៦ពាន់ពាន់លានដុល្លារ ស្មើនឹង១០% នៃការនាំចេញ​សរុប។ ទីពីរ- វិស័យកសិកម្មបានឱ្យយើងដឹងពីស្ថានភាពជាក់ស្តែង ​សម្រាប់​សិក្សាស្រាវជ្រាវ វិស័យដែលគ្មានកម្មវិធីនយោបាយកសិកម្មរបស់រដ្ឋ ដែលមាន​លក្ខណៈជាម៉ូដែលទីផ្សារប្រកួតប្រជែងសុទ្ធ (purely competitive model)។

បញ្ហារបស់កសិករ ត្រូវបានកំណត់ដោយបញ្ហាជាលក្ខណៈរយៈ​ពេល​វែង និង រយៈពេលខ្លី។ ការប្រែប្រួលដែលប៉ះពាល់ដល់ប្រាក់ចំណូល​របស់​កសិករ គឺជាបញ្ហាទាំងរយៈពេលវែង (Long-Run Farm Problem) និង ទាំងរយៈ ពេលខ្លី (Short-Run Farm Problem)។ បញ្ហាក្នុងរយៈពេលខ្លី គឺការប្រែប្រួល​ខ្លាំងនៃប្រាក់ចំណូលរបស់កសិករក្នុងឆ្នាំផ្សេងៗ ពោល ថ្លៃ និង ប្រាក់ចំណូល​របស់កសិករ គឺអស្ថិរភាពសម្រាប់ឆ្នាំនីមួយៗ។ បញ្ហាក្នុងរយៈពេលវែង ទាក់ទង​ជាមួយនឹងកត្តាដែលធ្វើឱ្យថ្លៃ និង ប្រាក់ចំណូលក្នុងវិស័យកសិកម្ម​តាមមិន​ទាន់​និន្នាការនៃការប្រែប្រួលថ្លៃ និង ប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចទាំងមូល។

ទឡ្ហីករណ៍តម្រូវឱ្យមានគោលនយោបាយកសិកម្មរបស់រដ្ឋ

ក្នុងប្រវត្តិសាស្ត្រ អាម៉េរិកមានការជជែកវែកញែកជាច្រើន ស្វែងរក​ទឡ្ហីករណ៍គោលនយោបាយគាំទ្ររបស់រដ្ឋចំពោះវិស័យកសិកម្ម។ មានសេចក្តី​អះអាងថា វិស័យកសិកម្ម ជាពិសេស គ្រួសារកសិករ គឺជាស្ថាប័នសំខាន់​របស់​អាម៉េរិក ដូច្នេះហើយ គប្បីធ្វើការអេភិវឌ្ឍ «របៀបរស់នៅ»។ ជាងនេះទៅទៀត កសិករទទួលរងនូវភ័យន្តរាយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ភាពរាំងស្ងួត សត្វ​​ល្អិតបំផ្លាញដំណាំ ដែលវិស័យដទៃទៀតមិនរងគ្រោះ ហើយមិនអាច​ធានា​រ៉ាប់​រងបានទាំងស្រុង។ វិស័យកសិកម្មក៏ត្រូវបានចាត់ទុកជាសសរស្តម្ភ​នៃ​សេដ្ឋ​កិច្ច​អាម៉េរិកផងដែរ ដូច្នះហើយ ការរីកចម្រើនរបស់កសិករគឺជាលក្ខខណ្ឌនៃការ​រីក​ចម្រើនសេដ្ឋកិច្ចទាំងមូល។

ទឡ្ហីករណ៍សំខាន់មួយទៀតគឺ ការចូលរួមយ៉ាងច្រើនក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ វិស័យកសិកម្ម ត្រូវបង្ខំចិត្តទទួលបន្ទុករ៉ាប់រងចំណាយជាច្រើន​មិនសមមាត្រ ទាក់ទងនឹងការរីកចម្រើនទាំងនេះ។ កំណើនផលិតភាពយ៉ាង​លឿន​នៃវិស័យកសិកម្មអាម៉េរិក គិតជាចំនួនពិត បានរីករាលដាលដល់កំណើន សេដ្ឋកិច្ចជាតិអាម៉េរិកទាំងមូល។ ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានផលិត​ផល​កសិកម្ម ចំណីអាហារ និង វត្ថុធាតុដើមកាន់តែល្អប្រសើរឡើង​ទាំងបរិមាណ​និង ទាំងគុណភាព ដោយដោះដូរមួយចំណែកតូចនៃប្រាក់ចំណូល។ ម្យ៉ាងវិញ​ទៀត លក្ខណៈពិសេសនៃលក្ខខណ្ឌសេដ្ឋកិច្ច គឺភាពមិនអេឡាស្ទីកនៃតម្រូវការ​សម្រាប់ផលិតផលកសិកម្ម វឌ្ឍនៈភាពបច្ចេកវិទ្យា ការកើនឡើងយឺតនៃ​តម្រូវ​ការ និង ការប្រែប្រួលតិចតួចនៃធនធានកសិកម្ម បានបង្ខំឱ្យពលរដ្ឋជាកសិករ​ទទួលបន្ទុកចំណាយថ្លៃដើមមួយផ្នែកធំសម្រាប់អភិវឌ្ឍកសិកម្ម។ ការចំណាយ​ថ្លៃ​ដើមយ៉ាងច្រើនទាំងនេះ បានធ្វើឱ្យប្រាក់ចំណូលរបស់កសិករតិចជាង​ប្រាក់​ចំណូលដែលពលរដ្ឋមិនមែនកសិករទទួលបាន។

ជាចុងក្រោយត្រូវបានអះអាងថា ប្រសិនបើនៅលើទីផ្សារផលិតផល​របស់ខ្លួនបានជួបប្រទះជាមួយនឹងបញ្ហាការប្រកួតប្រជែងខ្ពស់ តែធនធាន​ដែល​កសិករត្រូវបានយកមកប្រើប្រាស់ គឺពួកគេទិញក្នុងតម្លៃខ្ពស់ ដោយហេតុវិស័យ​ទាំងនោះគឺពួកគេមានអំណាចទីផ្សារ។ ជាក់ស្តែង កសិករភាគច្រើនទិញជីរ ចំណី​សត្វ គ្រឿងយន្តកសិកម្ម ប្រេងឥន្ធនៈ ជាដើម ដែលអ្នកលក់មាន​លទ្ធភាព​ត្រួតត្រាតម្លៃទំនិញទាំងនោះ ដែលផ្ទុយពីកសិករលក់ផលិតផល​របស់ខ្លួន​តាម​អំណាចទីផ្សារ។ អាចនិយាយម្យ៉ាងទៀតថា វិស័យកសិកម្មគឺជាតំបន់ការពារ​ក្រោយគេនៃការប្រកួតប្រជែងសុទ្ធ នៅក្នុងសេដ្ឋកិច្ចប្រកួតប្រជែងអសុក្រិត។ ដូច្នេះ ជំនួយពីរដ្ឋាភិបាលចំពោះវិស័យកសិកម្ម គឺជាភាពចាំបាច់ ដើម្បីទប់ទល់​ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មមិនអំណោយផលដោយស្ថានភាពនេះ។

តាមហេតុផលខាងលើនេះហើយ ទាំងកសិករ ទាំងអ្នកនយោបាយ មាន​ទស្សនៈដូចគ្នាចំពោះ «បញ្ហាកសិកម្ម» គឺថ្លៃកសិផល និង ប្រាក់ចំណូល​របស់​កសិករ។ ហេតុនេះ គោលនយោបាយកសិកម្ម គឺត្រូវបានរៀបចំឡើងដើម្បី​លើកកម្ពស់ និង ធ្វើឱ្យមានស្ថិរភាពថ្លៃសម្រាប់ផលិតផលរបស់កសិករ និង ប្រាក់ចំណូលរបស់ពួកគេ។

ចាប់ពីឆ្នាំ១៩៣០ វិស័យកសិកម្មរបស់អាម៉េរិកបានទទួលការឧបត្ថម្ភធន​យ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្មវិធី «កសិកម្ម» ជាប់ទាក់ទង (១)ថ្លៃកសិផល ប្រាក់​ចំណូល និង បរិមាណផលិតផល (២) អភិរក្សធនធានដី និង ទឹក (៣) ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រក្នុងវិស័យកសិកម្ម (៤) ឥណទានសម្រាប់​កសិករ (៥) ការធានារ៉ាប់រងផលដំណាំ (៦) ឧបត្ថម្ភធនសម្រាប់ការលក់ផលិត​ផល​កសិកម្មនៅលើទីផ្សារពិភពលោក។

សាវតារ ៖ ទស្សនទានផារីធី (សមភាព)

ច្បាប់ឆ្នាំ១៩៣៣ ស្តីពី ការទូទាត់សង វិស័យកសិកម្មបានកំណត់ ទស្សនទានសមតាជាគ្រឹះ (បឋមសិលា) នៃគោលនយោបាយវិស័យ​កសិកម្ម[19]។ ទឡ្ហីករណ៍សាមញ្ញនៃទស្សនទានសមតា (The Parity Concept) អាចងាយ​ស្រួល​ឃើញ​តាមពាក្យ (ដែលបញ្ជាក់ពីទស្សនៈ) ជាចំនួនពិត និង តែនាម ((real and nominal terms)។ នៅក្នុងពាក្យ (ដែលបញ្ជាក់ពីទស្សនៈ) ជាចំនួន​ពិត (real term) គឺសមតា (parity) តម្រូវថាជារៀងរាល់ឆ្នាំបរិមាណផលិតផល​កសិកម្មដែលមានទាំងអស់នោះ ត្រូវតែអនុញ្ញាតឱ្យកសិករទទួលបាននូវ​បរិមាណ​ទំនិញ​ និង សេវាសរុបដូចគ្នានេះ។ បរិមាណពិតនៃផលិតផលនេះ ជានិច្ចកាលត្រូវតែផ្តល់នូវចំណូលពិតដូចគ្នានេះ។ «ប្រសិនបើ ក្នុងឆ្នាំ១៩១២ កសិករអាចយកស្រូវមួយការ៉ុងទៅលក់នៅលើទីផ្សារ ហើយទិញបានអាវមួយ នោះមកដល់ថ្ងៃនេះ គាត់ក៏អាចលក់ស្រូវមួយការ៉ុងដូចគ្នានេះ ហើយទិញបាន​អាវមួយដូចគ្នានេះដែរ»។ នៅក្នុងពាក្យ (ដែលបញ្ជាក់ពីទស្សនៈ) តែនាម (nominal term) ទស្សនទានសមភាព (The Parity Concept) តម្រូវថា ផល​ធៀបរវាងថ្លៃផលិតផលរបស់កសិករទៅនឹងថ្លៃទំនិញ និង សេវាដែលត្រូវ​ប្រើ​ប្រាស់ដោយកសិករ ត្រូវតែស្ថិតនៅមិនប្រែប្រួល (constant)។ ទស្សនទាន​ផារីធី (សមភាព) (The Parity Concept [20]) កំណត់ថា ប្រសិនជាមួយគ្នានឹង​ពេល​វេលា អាវមួយត្រូវបានឡើងថ្លៃបីដង នោះធញ្ញជាតិរបស់កសិករក៏ត្រូវតែបាន​ឡើង​ថ្លៃបីដងដូចគ្នានេះផងដែរ។

នៅលើរូប១ បង្ហាញមូលហេតុដែលកសិករទទួលផលចំណេញ ប្រសិន​បើ​ថ្លៃកសិផលរបស់ពួកគេផ្អែកលើ១០០%នៃផារីធី (សម ភាព) (the price of their products based on 100 percent of parity)។ នៅលើរូបនេះ បង្ហាញថ្លៃក្នុង​អំឡុងឆ្នាំ១៩១០-១៩៩៤ គិតជាភាគរយធៀបទៅនឹងអំឡុងពេល​មូលដ្ឋាន​(based period) ឆ្នាំ១៩១០-១៩១៤។ យើងឃើញថា ក្នុងឆ្នាំ១៩៩៤ ថ្លៃទំនិញ​ដែល​កសិករបានទិញគឺឡើង១៤ដង រីឯថ្លៃដែលកសិករលក់ផលិតផលរបស់​ខ្លួនឡើងប្រមាណជា៧ដងប៉ុណ្ណោះ ធៀបនឹងអំឡុងពេលមូលដ្ឋាន។

ក្នុងខែមេសា ឆ្នាំ១៩៩៤ parity ratio ស្មើប្រមាណជា ៥០ % (= ៧ ៖១៤) ពោលផលធៀបថ្លៃដែលកសិករលក់ផលិតផលរបស់ខ្លួន និង ថ្លៃទំនិញដែល​កសិករ​ទិញក្នុងឆ្នាំ១៩៩៤ គឺខ្ពស់ជាងពាក់កណ្តាល គិតក្នុងអំឡុងឆ្នាំមូលដ្ឋាន ១៩១០-១៩១៤។ គោលនយោ បាយកសិកម្មទាមទារ១០០% នៃផារីធី (សម​ភាព) (100 percent of parity) ដូច្នេះត្រូវកំណត់ថ្លៃកសិផលកាន់តែខ្ពស់ដើម្បី​សន្ទស្សន៍ប៉ារីទី ឡើងដល់ ១០០%។

Figure: Price paid and received by farmers 1910-1994

In the past five decades the prices paid by farmers have increased ahead of prices received. As a result the parity ratio – the ratio of prices received to prices paid – has been less than 100 percent .

រូប ១. ផលធៀបថ្លៃទំនិញដែលកសិករទិញ និង ថ្លៃផលិតផលកសិកម្ម

ក្នុងអំឡុងពេលប្រាំទសវត្សរ៍ចុងក្រោយ ថ្លៃទំនិញដែលត្រូវបានទិញ​ដោយកសិករ ឡើងលឿនជាងថ្លៃផលិតផលរបស់កសិករ។ ជាលទ្ធផល អនុបាត​សមភាព (parity ratio) ‌ជាផលធៀបថ្លៃផលិតផលដែលកសិករលក់ និង ថ្លៃ​ទំនិញដែលកសិករទិញគឺតិចជាង ១០០%[21]

ថ្លៃគាំទ្រ (Price Supports)

ទស្សនទានថ្លៃផារីធី (The concept of price parity) គឺការពន្យល់​បក​ស្រាយសមហេតុផលនៃថ្លៃអប្បបរមារបស់រដ្ឋ (govern-ment price floors) ឬ ថ្លៃគាំទ្រ (price supports) សម្រាប់ផលិតផលរបស់កសិករ។ ហេតុការណ៍ដែល​ថា ក្នុងអំឡុងពេលវែង (long run period) ថ្លៃទីផ្សារនៃផលិតផលរបស់កសិករ ជាទូទៅគឺឡើងយឺតជាងថ្លៃទំនិញដែលកសិករទិញប្រើប្រាស់ មានន័យថា ដើម្បី​សម្រេចបានផារីធី ឬក៏ ខិតជិតនេះ រដ្ឋាភិបាលចាំបាច់ត្រូវតែកំណត់ថ្លៃសម្រាប់​ផលិតផលកសិកម្មខ្ពស់ជាងថ្លៃសមតា (above-equilibrium prices) ឬក៏ ដែលគេ​ហៅថាកំណត់ថ្លៃគាំទ្រ (support prices)។

ការដោះស្រាយអតិរេក (Coping with Surplus)

តើរដ្ឋាភិបាលដោះស្រាយបែបណា ទាក់ទងនឹងផលិតផលកសិកម្ម​ដែល​នៅសល់ ឬ លើសពីតម្រូវការ (អតិរេក) (surplus) ជាមួយគ្នានឹង​ការគាំទ្រ​ថ្លៃ? ឧបករណ៍ការផ្គត់ផ្គង់ និង តម្រូវការ បញ្ជាក់ថា កម្មវិធីសំដៅទៅការកាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ឬក៏ បង្កើនតម្រូវការទីផ្សារ អាចជួយឱ្យថ្លៃទីផ្សារឡើងដល់កម្រិត ថ្លៃគាំទ្រដែលចង់បាន ដោយកាត់បន្ថយ ឬក៏ លប់បំបាត់អតិរេក។

ការដាក់កំណត់ការផ្គត់ផ្គង់ (Restricting Supply)

ទាក់ទងនឹងការផ្គត់ផ្គង់គោលនយោបាយសាធារណៈ (public policy) រយៈពេលវែង សំដៅទៅលើការដាក់កំណត់នូវផលិតផលក្នុងវិស័យកសិកម្ម។ ដូចជា ការគាំទ្រថ្លៃត្រូវបានធ្វើព្រមគ្នាជាមួយ នឹង «បញ្ឈប់ដីធ្វើអាជីវកម្ម» ឬក៏ «កម្មវិធីដាក់កំណត់ផ្ទៃដីដាំដុះ»។ ជាការឆ្លើយតបចំពោះការទទួលបាន​ផល​ប្រយោជន៍ ជារូបភាព ថ្លៃគាំទ្រសម្រាប់កសិផល កសិករត្រូវតែយល់ព្រម​កម្រិត​បរិមាណផ្ទៃដីដាំដុះ។ ដោយព្យាយាមធ្វើឱ្យមានតុល្យភាពបរិមាណ​ការផ្គត់ផ្គង់​និង​ បរិមាណតម្រូវការ ក្រសួងកសិកម្មធ្វើការគណនាបរិមាណផលិតផល​នីមួយៗ​​ដែលអ្នកទិញជាលក្ខណៈឯកជនទិញតាមថ្លៃគាំទ្រ។ បន្ទាប់មកបរិមាណ​ដែល​បានគណនា នេះ ត្រូវបានគណនាតាមផ្ទៃដីដាំដុះដែលនៅទីនោះ​ នឹងធ្វើការ​ផលិត។ ផ្ទៃដីដាំដុះត្រូវបានបែងចែកតាមរដ្ឋនីមួយៗ រហូតដល់តាមចំនួន​កសិដ្ឋាន។ ក៏ដូចគ្នានេះដែរ កម្មវិធីផ្សេងៗទៀតក៏ត្រូវបានក្រសួងកសិកម្មយក​មកអនុវត្តតាមរយៈការទូទាត់សំណង ដោយផ្ទាល់ដល់កសិករដែល ដីស្រែចម្ការ​របស់ពួកគេត្រូវបាន «បញ្ឈប់ដីធ្វើអាជីវកម្ម»។ ឧទាហរណ៍ «កម្មវិធីធនាគារដី» («soil bank program») ធាតុពិត គឺរដ្ឋាភិបាលជួលដីពីកសិករ។ ផ្ទៃដីដែល​មិន​ត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មទាំងអស់នោះ ត្រូវតែដាំដុះរុក្ខជាតិ ឬ ស្មៅជាគម្រប តែមិនមែនជាផលិតផលកសិកម្មសម្រាប់លក់ដូរនោះទេ។

ការគាំទ្រតម្រូវការ (Bolstering Demand)

រដ្ឋាភិបាលបានបន្តអនុវត្តវិធីច្រើនបែបទៀត ក្នុងគោលបំណងបង្កើន​តម្រូវការសម្រាប់ផលិតផលកសិកម្ម។

ការប្រើប្រាស់ថ្មី (new Uses)

ទាំងរដ្ឋាភិបាល និង ទាំងឧស្សាហកម្មឯកជន បានចំណាយធនធាន​ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងគោលបំណងស្វែង​រកវិធីប្រើប្រាស់ផលិតកម្មកសិកម្មបែបរបៀបថ្មី។ ផលិតកម្ម «ហ្កាសូហល» («gasohol») ដែលជាល្បាយប្រេងសាំងជាមួយនឹងអាកុល «gasohol» ផលិត​ចេញពីធញ្ញជាតិ គឺជាការព្យាយាមដ៏ថ្មីស្រឡាង និង មិនអាចប្រកែកបាន ដើម្បីបង្កើតតម្រូវការថ្មីសម្រាប់ផលិតផលកសិកម្ម។ អ្នកជំនាញការភាគច្រើន​សន្និដ្ឋានថា នេះគឺជាជោគជ័យដ៏ធំធេងក្នុងការសាកល្បងនេះ។

តម្រូវការក្នុងស្រុកនិងក្រៅស្រុក (Domestic and Foreign Demand)

មានវិធានការជាច្រើនដែលត្រូវបានអនុវត្ត សំដៅទៅលើការបង្កើន​ការ​ប្រើប្រាស់ផលិតផលកសិកម្ម នៅលើទីផ្សារក្នុងស្រុក។ ឧទាហរណ៍ «កម្មវិធី​ប័ណ្ណ​ស្បៀងអាហារ» «the food stamp program» សម្រាប់គាំទ្រតម្រូវការចំពោះ​គ្រួសារ​ដែលមានប្រាក់ចំណូលទាប។ កម្មវិធីដូចគ្នានេះដែរ «ស្បៀងអាហារ​សម្រាប់កម្មវិធីសន្តិភាព» «Food for Peace program» ដែលមានចែងក្នុងច្បាប់ ៤៨០[22] បានអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍតិចតួច ទិញផលិតផលកសិកម្មលើស (នៅសល់ពីតម្រូវការ) គិតជារូបិយប័ណ្ណរបស់ខ្លួនផ្ទាល់ គឺមិនមែនគិតជា​លុយ​ដុល្លារនោះទេ។ លើសពីនេះ ក្នុងគ្រប់កិច្ចចរចាពាណិជ្ជកម្ម គឺព្យាយាមបញ្ចុះ​បញ្ចូលដៃគូបរទេស ឱ្យកាត់បន្ថយតារាងពន្ធគយគាំពារនិយមរបស់ខ្លួន និង លប់ចោលរាល់ការដាក់កំណត់ផលិតផលផលកសិកម្ម។

សន្និដ្ឋាន

ប្រជាជនក្នុងខេត្តប៉ៃលិនប្រមាណជា៧២% ប្រកបរបរកសិកម្មជាចម្បង ដែលបាន និង កំពុងជួបបញ្ហាផលដំណាំ ស្រូវគ្មានតម្រូវការ ធ្វើឱ្យថ្លៃធ្លាក់ចុះ កសិករប្រមាណជា៤៣% នៃប្រជាពលរដ្ឋក្នុងខេត្តគ្មានដីស្រែ-ចម្ការ និង មាន​ដីស្រែ-ចម្ការតិចជាង១ហិកតា ប្រជាពលរដ្ឋចាប់ពីអាយុ១៨-៦០ឆ្នាំ មានប្រមាណ​ជា៦០%នៃចំនួនប្រជាពលរដ្ឋសរុបក្នុងខេត្តនេះ ប៉ុន្តែ គ្មានទីកន្លែងការងារ​គ្រប់​គ្រាន់ដែលអាចផ្គត់ផ្គង់ជីវភាពរបស់ពួកគេបាន វិស័យឧស្សាហកម្មភាគច្រើន គឺជាសិប្បកម្មតូចៗ លក្ខណៈគ្រួសារ ប្រើប្រាស់កម្លាំងពលកម្មតិចតួចបំផុត មិនអាចស្រូបកម្លាំងពលកម្មតាមអត្រាកំណើនក្នុងខេត្ត ចំនួនអ្នកធ្វើចំណាក​ស្រុកនៅក្នុងប្រទេស និង ទៅក្រៅប្រទេសកើនឡើងជាលំដាប់​ពីមួយឆ្នាំទៅមួយ​ឆ្នាំ ចំនួនប្រជាជនដែលជំពាក់បំណុល ឬ ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ និង ធនាគារ​កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលមានការ​បាត់​បង់យ៉ាងធ្ងន់ធ្ងរ ជាពិសេស ចំណាកស្រុកនៅក្នុងប្រទេស និង ទៅក្រៅប្រទេស ពីខេត្តប៉ៃលិន ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលបាត់បង់ប្រមាណជា១៩% នៃ ផលិតផលសក្តានុពល (Potential Gross Domestic Product, Potential GDP) របស់ខ្លួន ដោយឡែកខេត្តប៉ៃលិនផ្ទាល់ អាចបន្ថែមពីលើប្រាក់ចំណូលសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់ឆ្នាំ២០១៥ ប្រមាណជា២៧,៥%ថែមទៀត ប្រសិនអាចបង្កើន​ការងារសម្រាប់ពលរដ្ឋចំណាកស្រុកចំនួន ១១% នេះនៅក្នុងខេត្តប៉ៃលិន។

ដោយហេតុថា ទីមួយ- វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់ បាន និង កំពុងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា និង ទីពីរ- នៅលើ​ទីផ្សារ​ផលិតផល កសិករបានជួបប្រទះជាមួយនឹងបញ្ហាការប្រកួតប្រជែងខ្ពស់ តែធនធានដែលកសិករត្រូវបានយកមកប្រើប្រាស់ គឺពួកគេទិញក្នុងតម្លៃខ្ពស់។ ជាក់ស្តែង កសិករភាគច្រើនទិញ ជី ចំណីសត្វ គ្រឿងយន្តកសិកម្ម ប្រេងឥន្ធនៈ ជាដើម ដែលអ្នកលក់មានលទ្ធភាពត្រួតត្រាតម្លៃទំនិញទាំងនោះ ដែលផ្ទុយពី​កសិករលក់ផលិតផលរបស់ខ្លួនតាមអំណាចទីផ្សារ។ អាចនិយាយ​ម្យ៉ាងទៀត​ថា វិស័យកសិកម្មគឺជាតំបន់ការពារក្រោយគេនៃការប្រកួតប្រជែង​នៅលើ​ទីផ្សារ​សេរី។ ដូច្នេះ ជំនួយពីរដ្ឋាភិបាលចំពោះវិស័យកសិកម្ម គឺជាភាពចាំបាច់ដើម្បី​ទប់ទល់ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មមិនអំណោយ ផល ដោយស្ថានភាព​ទីផ្សារប្រកួតប្រជែងនេះ។ គោលនយោបាយកសិកម្មរបស់រដ្ឋ គឺដើម្បីលើក​កម្ពស់ និង ធ្វើឱ្យមានស្ថិរភាពថ្លៃសម្រាប់ផលិតផលរបស់កសិករ និង ប្រាក់​ចំណូលរបស់កសិករ។ ក្នុងគោលនយោបាយកសិកម្មត្រូវមានកម្មវិធី «កសិកម្ម» រួមមាន (១) ថ្លៃកសិផល ប្រាក់ចំណូល និង បរិមាណផលិតផល (២) អភិរក្ស​ធនធានដី និង ទឹក (៣) ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រក្នុងវិស័យកសិកម្ម (៤) ឥណទានសម្រាប់កសិករ (៥) ការធានារ៉ាប់រងផលដំណាំ (៦) ឧបត្ថម្ភ​ធន​សម្រាប់ការលក់ផលិតផលកសិកម្ម នៅលើទីផ្សារពិភពលោក ក៏ដូចជា​ ការ​អនុវត្តសម្រាប់ដំណោះស្រាយបញ្ហាជាអាទិភាពសម្រាប់កសិករ ដូចជា ទស្សន​ទានផារីធី (The parity Concept) ថ្លៃអប្បបរមារបស់រដ្ឋ ឬ ថ្លៃគាំទ្រ ដំណោះ​ស្រាយ​​អតិរេក ការដាក់កំណត់ការផ្គត់ផ្គង់ ការគាំទ្រតម្រូវការ ការប្រើប្រាស់ថ្មី តម្រូវការក្នុងស្រុកនិងក្រៅស្រុក ជាដើម ដែលជាគំរូត្រូវបានអនុវត្តនៅ​សហរដ្ឋ​អាម៉េរិក ក្នុងវិស័យកសិកម្មចាប់ពីឆ្នាំ១៩៣៣ រហូតដល់បច្ចុប្បន្ន។

បន្ទុកទាំងអស់នេះ តម្រូវឱ្យមានការចូលរួមជាបន្ទាន់ និង យ៉ាងសកម្ម​ពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកយុទ្ធសាស្ត្រ​អភិវឌ្ឍ​តំបន់​នេះ ក៏ដូចជា តាមបណ្តាខេត្តនានា ក្នុងប្រទេសដែលកំពុងជួបបញ្ហាដូចគ្នានេះ។ ផ្ទុយពីនេះ លំហូរចេញទៅក្រៅប្រទេសនឹងបន្តកើនឡើងជាលំដាប់ ដែលជា​ផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល ជាពិសេស ចំណាកស្រុកនៃប្រជាពលរដ្ឋពីខេត្តជាប់ព្រំដែននេះ គ្រាដែលមានដង់ស៊ីតេ​ប្រជា​រាស្ត្រទាបនៅឡើយ។

សំណូមពរ

ដើម្បីចូលរួមចំណែករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តប៉ៃលិន គួរមាន​ក្រុមតាមដាន និង ស្រាវជ្រាវជាប្រចាំពីរាជបណ្ឌិត្យសភាកម្ពុជា និង រៀបចំ​សន្និសីទនៃអ្នកជំនាញ (symposium) ដែលត្រូវធ្វើឡើងក្នុងខេត្តប៉ៃលិននេះ ដោយ​មានការចូលរួមសហការ ពីអាជ្ញាធរខេត្ត មន្ត្រីនៃមន្ទីរ/អង្គភាព​ជំនាញ​របស់​ខេត្ត ប្រជាពលរដ្ឋនៅមូលដ្ឋាន មន្ត្រីស្រាវជ្រាវជំនាញនៃរាជបណ្ឌិត្យ​សភា​កម្ពុជា និង គ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមពិភាក្សា​ ស្វែង​យល់​អំពីបញ្ហា និង រកដំណោះស្រាយ ហើយដាក់ជូនរាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច៕

គន្ថនិទ្ទេស

១-     របាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប៉ៃលិន​ឆ្នាំ​២០១៣

២-     ឯកសារព័ត៌មានស្តីពីស្ថានភាពខេត្តប៉ៃលិនឆ្នាំ២០១៤ សម្រាប់ការ​គ្រប់​គ្រង និង អភិវឌ្ឍន៍មូលដ្ឋាន ផ្អែកតាម

​​​​​          សៀវភៅទិន្នន័យ ភូមិ ឃុំ សង្កាត់ ខែធ្នូ ឆ្នាំ ២០១៣ (រៀបរៀងដោយមន្ទីរផែនការខេត្តប៉ៃលិន ខែមីនា ឆ្នាំ២០១៤)

៣-    ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ២០១៦ ពីប្រភពទិន្នន័យ​មូលដ្ឋានឃុំ សង្កាត់ ខែធ្នូ ឆ្នាំ២០១៥

          (រៀបរៀងដោយមន្ទីរផែនការខេត្ត​ប៉ៃលិន ខែមីនា ឆ្នាំ២០១៦)

៤-     CAMPBEELL R. McCONNELL and STANLEY L. BRUE “ECONOMICS: Principles, Problems, and

          Policies”, Thirteenth edition

៥-     CAMPBEELL R. McCONNELL and STANLEY L. BRUE “ECONOMICS: Principles, Problems, and

         Policies”, Eleventh edition

៦-     LINWOODT. GEIGER “MACROECNOMIC ANALASIS AND TRANSITIONAL ECONOMY”,

         Eastern College, Pennsylvania, U.S.A. St. Davids – 1992,

 ប្រវត្តិរូបសង្ខេប

Chheng Vannarith

១-ប្រវត្តិផ្ទាល់ខ្លួន៖

លោក ឆេង​ វណ្ណារិទ្ធ (CHHENG Vannarith) កើតថ្ងៃទី៣ ខែមីនា ឆ្នាំ ១៩៦៧ នៅភូមិព្រែកហូរ ឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មាន ឪពុកនាម ទៀ ហៀក ម្តាយនាម ឆេង គ្រុយ។ រៀបការនៅឆ្នាំ២០០៤ មាន ភរិយានាម ចាប បូណារី មានកូនប្រុស៣នាក់ និង កូនស្រី២នាក់)។ បច្ចុប្បន្ន​លោកជាប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម​នៃរាជ​បណ្ឌិត្យសភាកម្ពុជា មាន​ឋានៈស្មើអគ្គនាយករង។ អាសយដ្ឋានលោក ផ្ទះលេខ ៥៥៩ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ទូរស័ព្ទលេខ ០១១-៩១២-០៣៤

E-mail @ Facebook: vannarith_chheng@yahoo.com

២-ប្រវត្តិការសិក្សា៖

ឆ្នាំ១៩៨0-១៩៨៤ សិក្សានៅសាលាកម្រិតសិក្សាទីII និង ទទួល​សញ្ញា​បត្រនៅឆ្នាំ១៩៨៣ នៅសាធារណ​រដ្ឋ​ប្រជាមានិតកម្ពុជា។ ឆ្នាំ១៩៨៤-១៩៨៧​សិក្សានៅមហាវិទ្យាល័យផ្លូវទឹក ទីក្រុងរ៉ូស្តូវ ណាដូនូ នៃប្រទេសរុស្ស៊ី ​(Rostov-on-Don waterway College, Russia) និង ទទួលសញ្ញាបត្រកម្មករ​ជំនាញ​នៅឆ្នាំ​១៩៨៧។ ឆ្នាំ១៩៨៨-១៩៩២ សិក្សានៅសាលាទ័ពជើងទឹក​ជាន់​ខ្ពស់​ ទីក្រុង​លេនីន​ក្រាដ ប្រទេសរុស្ស៊ី (Leningrad higher naval engineering college named V.I. Lenin, Russia) និង បានទទួលវិញ្ញាបនបត្របញ្ជាក់​ការ​សិក្សា (Academic Certificate) នៅឆ្នាំ១៩៩២។ ឆ្នាំ១៩៩២-១៩៩៧ សិក្សានៅ​បណ្ឌិត្យ​សភារដ្ឋវិស្វកម្ម និង សេដ្ឋកិច្ចទីក្រុង សាន់ ប៉េតេរប៊ូហ្គ នៃប្រទេស​រុស្ស៊ី (Saint Petersburg State Academy of Engineering and Economics, Russia) និង បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់​ផ្នែកវិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Master of Science in Economics) នៅឆ្នាំ១៩៩៧។ ឆ្នាំ១៩៩៧-២០០០សិក្សានៅ​សាកល​វិទ្យាល័យរដ្ឋក្រុង សាន់ប៉េ តេរប៊ូហ្គ នៃប្រទេសរុស្ស៊ី (Saint Petersburg State University,Russia) និង បានទទួលសញ្ញាបត្របណ្ឌិតផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Doctor of Philosophy (Ph.D) in Economics) នៅឆ្នាំ២០០០។

៣-ប្រវត្តិការងារ៖

ឆ្នាំ១៩៨៧-១៩៨៨​ បម្រើការនៅអង្គភាពស្នងការជើងទឹក ក្រសួង​ការពារ​​ប្រទេស​នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឋានៈ អនុ «ខ») ឆ្នាំ​១៩៩២ បម្រើ​ការ​នៅក្រសួងការពារប្រទេសនៃរដ្ឋកម្ពុជា (ឋានៈ អនុនាវី​ត្រី) ឆ្នាំ២០០១-២០០៣ ជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ​២០០៣-២០១១ ជា ប្រធាន​ផ្នែកនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច​ វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភា​កម្ពុជា​ មាន​ឋានៈ​ស្មើប្រធាន​នាយកដ្ឋាន ឆ្នាំ២០១១-២០១៨ ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រ​សង្គម​នៃរាជបណ្ឌិត្យសភាកម្ពុជា​ ​មានឋានៈស្មើអគ្គនាយក​រង ហើយ​ពីខែវិច្ឆិកា​ឆ្នាំ២០១៨ មក ជាប្រធានស្តីទីវិទ្យាស្ថាន មនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម​នៃរាជបណ្ឌិត្យសភាកម្ពុជា។

៤-ស្នាដៃវិទ្យាសាស្ត្រ៖

ឆ្នាំ២០០៣ បានបោះពុម្ពសៀវភៅ «វិទ្យាសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ (International Economics)» ភ្នំពេញ ២០០៣

ឆ្នាំ២០១៤ បានបោះពុម្ពសៀវភៅ «An Introduction to Economics and the Economy, Part I» ភ្នំពេញ ២០១៤

ឆ្នាំ២០១៥ បានបោះពុម្ពសៀវភៅ «សេដ្ឋកិច្ចអន្តរកាល៖​បទពិសោធន៍​ប្រទេសមួយចំនួន (TRANSITIONAL ECONOMY : The experiences of some countries)» ភ្នំពេញ ២០១៥

ឆ្នាំ២០១៨ បានបោះពុម្ពសៀវភៅ «មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ​សេដ្ឋកិច្ច (An Introduction to Economics and the Economy)» ភ្នំពេញ២០១៨ និង សៀវភៅ «ទស្សនវិជ្ជានយោបាយនិង សេដ្ឋកិច្ច ​(Philosophy, Politics and Economics)» ភ្នំពេញ ២០១៨។

[1] ស្នាដៃនេះ គឺជាប្រធានបទស្រាវជ្រាវមួយដែលបានចុះទៅធ្វើការស្រាវជ្រាវតាំងពីក្នុងឆ្នាំ២០១៦មកម៉្លេះ ដូច្នេះ ទិន្នន័យ​ដែល​ទទួលបានគឺមានត្រឹមតែក្នុងឆ្នាំ២០១៥ប៉ុណ្ណោះ។ នៅឆ្នាំបន្តបន្ទាប់ក្រោយៗមកទៀត ក្រុមស្រាវជ្រាវយើងខ្ញុំមិនបានបន្តការស្រាវជ្រាវក្នុងតំបន់និងបញ្ហានេះឡើយ ដោយបញ្ហាកង្វះថវិកាគាំទ្រ។ គោលបំណងសំខាន់នៃការចុះផ្សាយអត្ថបទដែលបានស្រាវជ្រាវក្នុងឆ្នាំ២០១៦នេះ គឺជាការបង្ហាញ​ឡើង​វិញ និង រំលឹកអំពីបញ្ហាក្នុងវិស័យកសិកម្ម និង ផលប៉ះពាល់ដល់ជីវភាពប្រជាកសិករក្នុងខេត្តប៉ៃលិន ដែលតម្រូវ​ឱ្យមានការតាមដាន និង ស្រាវជ្រាវស៊ីជម្រៅជាបន្តបន្ទាប់ថែមទៀត ដើម្បីរកដំណោះស្រាយជាបន្ទាន់ បើពុំ​នោះ​សោតទេ ស្ថានភាពសេដ្ឋកិច្ច និង សង្គមនៅទីនោះនឹងកាន់តែទទួលរងនូវផលប៉ះពាល់ ហើយផល​ប៉ះពាល់នេះ អាច​ជះឥទ្ធិពលអវិជ្ជមានទៅលើបរិយាកាសនយោបាយថែមទៀតផង។

[2] ប្រភពៈ របាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប៉ៃលិនឆ្នាំ២០១៣, ទំពរ១។

[3] ប្រភពៈ ឯកសារព័ត៌មានស្តីពីស្ថានភាពខេត្តប៉ៃលិនឆ្នាំ២០១៤ សម្រាប់ការគ្រប់គ្រង​ និង អភិវឌ្ឍន៍​មូលដ្ឋាន​ផ្អែកតាមសៀវភៅ ទិន្នន័យ ភូមិ ឃុំ សង្កាត់ ខែធ្នូឆ្នាំ២០១៣ (រៀប​រៀង​ដោយមន្ទីរផែនការខេត្តប៉ៃលិន ខែមីនា ឆ្នាំ២០១៤), ទំពរ៦ និង ឯកសារព័ត៌មាន ស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ២០១៦ ពីប្រភពទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ខែធ្នូ ឆ្នាំ ២០១៥ (រៀបរៀងដោយមន្ទីរផែនការខេត្តប៉ៃលិន ខែមីនា ឆ្នាំ២០១៦),ទំពរ៦។

[4] ប្រភពៈ ឯកសារព័ត៌មានស្ថានភាព ស្តីពី សេដ្ឋកិច្ច សង្គម ឆ្នាំ២០១៦ ពីប្រភពទិន្នន័យ​មូលដ្ឋាន ឃុំ សង្កាត់ ខែធ្នូ ឆ្នាំ ២០១៥ ខេត្តប៉ៃលិន (រៀបរៀងដោយមន្ទីរផែនការខេត្ត ខែមីនា ឆ្នាំ២០១៦),ទំពរ៩-១០។

[5] ប្រភពៈ -ដ-,ទំពរ៦-៧

[6] ប្រភពៈ -ដ.ឯ.ម-,ទំពរ១៩។

[7] ប្រភពៈ -ដ.ឯ.ម-,ទំពរ១០។

[8] ប្រភពៈ -ដ.ឯ.ម-, ទំពរ ១១

[9] ប្រភពៈ -ដ.ឯ.ម-, ទំពរ ២០

[10] ប្រភពៈ -ដ.ឯ.ម-, ទំពរ ២០

[11] ប្រភពៈ -ដ-, ទំពរ ២៥

[12] ប្រភពៈ -ដ-, ទំពរ ២២

[13] ប្រភពៈ -ដ.ឯ.ម-, ទំពរ ៦៣

[14] See: LINWOODT. GEIGER “MACROECNOMIC ANALASIS AND TRANSITIONAL ECONOMY”, Eastern College, Pennsylvania, U.S.A. St. Davids – 1992, P.268.

[15] See: CAMPBEELL R. McCONNELL and STANLEY L. BRUE “ECONOMICS: Principles, Problems, and Policies”, Thirteenth edition, P. 150-151.

[16] http://www.tradingeconomics.com/cambodia/gdp, (15/11/2016)

[17] See: CAMPBEELL R. McCONNELL and STANLEY L. BRUE “ECONOMICS: Principles, Problems, and Policies”, Eleventh edition, P. 238.

[18] See: CAMPBEELL R. McCONNELL and STANLEY L. BRUE “ECONOMICS: Principles, Problems, and Policies”, Thirteenth edition, P. 660.

[19] See: CAMPBELL R. McCONNELL and STANLEY L. BRUE “ECONOMICS”, thirteenth edition, p. 666-667.

[20] ទស្សនទានសមភាព ទស្សនទានសមភាពដែលស្នើឡើងថា ទំហំពិតនៃផលិតផល​កសិកម្ម ត្រូវតែ​អនុញ្ញាត​ឱ្យកសិករ ពីមួយឆ្នាំទៅមួយឆ្នាំអាចទិញបាននូវទំនិញដែលត្រូវបានផលិតមិនមែន​ក្នុង​វិស័យកសិកម្ម និង​សេវា ក្នុងបរិមាណដដែលដោយគ្មានការប្រែប្រួល។

[21] See: CAMPBELL R. McCONNELL and STANLEY L. BRUE “ECONOMICS”, thirteenth edition, p. 666.

[22] See: CAMPBELL R. McCONNELL and STANLEY L. BRUE “ECONOMICS”, thirteenth edition, p. 669.

Comments (1)

  1. Like!! Great article post.Really thank you! Really Cool.

Leave a Reply

Your email address will not be published.